ព័ត៌មានចុងក្រោយ
  • លោក ប្រាយុទ្ធ ចាន់អូចា៖ សេដ្ឋកិច្ចថៃស្ថិតក្នុងស្ថានភាពល្អ ហើយហិរញ្ញវត្ថុរឹងមាំគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងគ្រោះអាសន្នណាមួយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 27, 2023 Khmernote

    លោក ប្រាយុទ្ធ ចាន់អូចា បានលើកឡើងថា សេដ្ឋកិច្ចស្ថិតក្នុងស្ថានភាពល្អ ហើយហិរញ្ញវត្ថុរឹងមាំគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងគ្រោះអាសន្នណាមួយ។ លោក ក៏បាននិយាយផងដែរថា នៅពេលដែលរដ្ឋាភិបាលថ្មីកំពុងត្រូវបានបង្កើតឡើង លោកបានបន្តតាមដាន និងត្រួតពិនិត្យគម្រោងដែលបានផ្តួចផ្តើមឡើងក្នុងអំឡុងពេលកាន់តំណែងរបស់លោក (ចាប់តាំងពីខែសីហា ឆ្នាំ២០១៤) នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation ។ លោក ប្រាយុទ្ធ បានគូសបញ្ជាក់ថា ហិរញ្ញវត្ថុរបស់ប្រទេសមានភាពរឹងមាំ និងមានស្ថេរភាព ហើយគួរតែអាចទប់ទល់នឹងស្ថានភាពអាសន្នណាមួយក្នុងរយៈពេលពីរខែដែលនៅសល់នៃឆ្នាំសារពើពន្ធ ២០២៣ (ដែលនឹងត្រូវបញ្ចប់នៅខែកញ្ញា ២០២៣) ដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត និងគ្រោះធម្មជាតិជាដើម។ លោក​បាន​បន្ថែម​ថា ប្រទេស​ថៃ ក៏​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ឧបត្ថម្ភធន​ដល់​ប្រជាជន​ក្នុង​ក្រុម​ផ្សេង​ៗ​ផង​ដែរ។

  • ដំណឹងល្អ! កូរ៉េ មានបំណងបើកមន្ទីរពេទ្យចល័តតម្លៃ ៣៧លានដុល្លារ ពិនិត្យ ព្យាបាលជំងឺដល់ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ដោយមិនយកកម្រៃ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 27, 2023 Khmernote

    នាពេលខាងមុខនេះ ខេត្តកមពង់ស្ពឺ នឹងមានមន្ទីរពេទ្យចល័ត ពិនិត្យ ព្យាបាលជំងឺ ដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ដោយមិនយកកម្រៃ នេះបើយោងតាមការបង្ហោះរបស់ឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ ។ តាមរយៈការបង្ហោះថ្លែងអំណរគុណចំពោះកូរ៉េនៅលើគណនីហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៧ ខែ​កក្កដា ឆ្នាំ២០២៣ នេះ ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា សាកលវិទ្យាល័យកូរ៉េឈ្មោះថា university collec of medicine មាន បំណងបើកមន្ទីរពេទ្យចល័ត ដើម្បីពិនិត្យ ព្យាបាលជំងឺ ដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ដោយមិនយកកម្រៃ។ ទន្ទឹមមនឹងនេះដែរ ឯកឧត្តម បានគូសបញ្ជាក់ថា គម្រោងមន្ទីរពេទ្យចល័តនេះ ត្រូវចំណាយថវិកាសរុបអស់ប្រមាណជាង

  • ប្រតិបត្ដិករទេសចរណ៍ រំពឹងថា ភ្ញៀវទេសចរកើនឡើង ក្រោយដំណើរការព្រលានយន្ដហោះថ្មី នៅចុងឆ្នាំនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 27, 2023 Khmernote

    សៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកបំរើសេវាកម្មទេសចរណ៍ នៅខេត្ដសៀមរាប សម្ដែងក្ដីរំពឹងថា អ្នកទេសចរអន្ដរជាតិនឹងកើនឡើង នៅចុងឆ្នាំ២០២៣នេះ បន្ទាប់ពីអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ បានដាក់ឱ្យដំណើរការហោះហើរត្រង់ ពីក្រៅប្រទេសមកកាន់រាជធានីភ្នំពេញ និងទៅកាន់ខេត្តសៀមរាប ។ លោក អ៊ុន សាវ៉ាន់ អ្នកគ្រប់គ្រងទីផ្សារផលិតផលកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះថា តាមការសង្កេតឃើញបច្ចុប្បន្ននេះ ភ្ញៀវទេសចរអន្ដរជាតិ បានចាប់ផ្ដើមកំរើកជាបណ្ដើរៗហើយ។ តាមរយ:ពួកគាត់ទៅស្វែងទិញរកវត្ថុអនុស្សាវរីយ៍ស្នាដៃកូនខ្មែរសុទ្ធសាធដែលក់នៅផ្សារនេះ នាពេលរាត្រី។ លោកបានបន្ដថា ក្រោយពីប្រទេសកម្ពុជា បានអនុវត្ដជោគជ័យជាច្រើនព្រឹត្ដិការណ៍ រួមមាន បានលុបបំបាត់ជំងឹឆ្លងកូវីដ-១៩ ជោគជ័យការរៀបចំព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាពិសេសទៅទៀត

  • ក្រុមហ៊ុនមួយរបស់ជប៉ុន គ្រោងសាងសង់ផ្ទះបន្តោងដើមឈើប្រណិតលំដាប់សណ្ឋាគារផ្កាយ ៥ នៅលើភ្នំគូលែន បំបែកកំណត់ត្រាពិភពលោក ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 27, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា ក្រុមហ៊ុន TreeFul របស់ប្រទេសជប៉ុន គ្រោងបោះទុនវិនិយោគសាងសង់ផ្ទះបន្តោងដើមឈើប្រណិតៗដើម្បីបំបែកកំណត់ត្រាថ្មីនៅលើភ្នំគូលែន ក្រោយបំបែកឯតទគ្កកម្មផ្ទះបន្តោង (Tree house) ប្រណិតកម្រិតសណ្ឋាគារផ្កាយ ៥ពិភពលោក(Guinness World Records) នៅកោះអូគីណាវ៉ា កាលពីដើមសីហាឆ្នាំ២០២២ថ្មីៗនេះ។ លោក Nabesshima Katsuhito តំណាងក្រុមហ៊ុន TreeFul បានឲ្យដឹងថា កាលពីដើមឆ្នាំ២០២៣នេះ លោក Satoru Kikugawa ជាវិស្វករដ៏ល្បីម្នាក់លំដាប់ពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន TreeFul ដែលជាក្រុមហ៊ុនសាងសង់ផ្ទះបន្តោងដើមឈើដ៏ប្រណិតៗនៅលើកោះអូគីណា បានអញ្ជើញមកប្រទេសកម្ពុជា ដោលោកយបានចុះទៅផ្ទាល់នៅតាមទីតាំងមួយចំនួននៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា បន្ទាប់ពីឃើញនូវសក្តានុពលរបស់ភ្នំគូលែនដោយផ្ទាល់ភ្នែក

  • សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា សម្ដេច គឺជានាយករដ្ឋមន្រ្តី ដែលកាន់តំណែងយូរជាងគេនៅលើពិភពលោក បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ July 26, 2023 Khmernote

    សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានថ្លែងសារពិសេសពាក់ព័ន្ធដំណើរការរៀបចំគណៈរដ្ឋមន្រ្តីថ្មី។ នៅក្នុងសេចក្ដីថ្លែងសារ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចគឺជានាយករដ្ឋមន្រ្តីដែលកាន់តំណែងយូរជាងគេនៅលើពិភពលោក។ សម្ដេចបានមានប្រសាសន៍ថា៖ «ខ្ញុំធ្វើនាយករដ្ឋមន្រ្តី បើចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ រហូតដល់ថ្ងៃតី២២ ខែសីហា​ឆ្នាំ២០២៣ ខ្ញុំ ព្រះករុណាខ្ញុំ ធ្វើជានាយករដ្ឋមន្រ្តីបាន ២០១៤សប្ដាហ៍ បើគិតជាខែគឺបាន ៤៦៣ខែ បើគិតជាឆ្នាំ គឺបាន ៣៨ឆ្នាំ ៧ខែ ៨ថ្ងៃ ហើយបើគិតជាថ្ងៃគឺបាន ១៤០៩៩ថ្ងៃ

  • ADB អនុម័ត​កម្ចី​ ៤០​លាន​ដុល្លារ​សម្រាប់​កំណែទម្រង់​សំខាន់ៗ​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈនៅ​កម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 26, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី ​(ADB)​ បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន៤០​លាន​​ដុល្លារដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង​បន្ថែម​ សម្រាប់ការផ្តល់សេវាសាធារណៈដោយរដ្ឋបាលមូលដ្ឋានតាមរយៈ​កំណែ​ទម្រង់​ជាបន្ត​បន្ទាប់​ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈនិងវិមជ្ឈការ។ នេះបើយោងតាមសេចក្ដី​ប្រកាស​ព័ត៌មានរបស់ ADB។ ក្នុងសេចក្ដីប្រកាសបានឱ្យដឹងថា កម្ចីកម្មវិធីរងទីពីរ និងចុងក្រោយក្រោមកម្មវិធី​អភិវឌ្ឍន៍វិស័យសេវាសាធារណៈនិងការគ្រប់គ្រង​ហិរញ្ញវត្ថុដែលបានធ្វើ​វិមជ្ឈការលើក​ទីពីរ​នេះ​នឹងបញ្ចប់កំណែទម្រង់ជាបន្តបន្ទាប់ដើម្បីពង្រឹងតួនាទី និង​សមត្ថភាព​​របស់រដ្ឋបាល​មូល​ដ្ឋានក្នុងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។ កំណែទម្រង់​​ក្រោម​កម្ម​វិធី​រងទីពីរនេះត្រូវបានរៀបចំឡើងដើម្បី​ពង្រឹងការធ្វើផែនការនិងរៀបចំថវិកាការគ្រប់គ្រង​ចំណូលនិងចំណាយនិងសមត្ថភាពបុគ្គលិកនៅកម្រិតរដ្ឋបាលមូលដ្ឋានដើម្បីផ្តល់សេវាកម្មប្រសើរឡើង,លើកកម្ពស់ការធ្វើផែនការរដ្ឋាភិបាលមូលដ្ឋាន, និងកែលម្អលទ្ធភាពទទួល​បានសេវាសាធារណៈរបស់ប្រជាពលរដ្ឋ។ លោកស្រី Jyotsana Varma នាយិកា​ ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា​មាន​ប្រសាសន៍ថា៖ «កំណែទម្រង់និងដំណោះស្រាយឌីជីថលដែលត្រូវបានអនុវត្តន៍​ក្នុង​កម្ម​វិធីនេះ​នឹងជួយ​តម្រង់​ផែន​ការ​​​កម្រិតមូលដ្ឋានជាមួយនឹងថវិកាជាតិ​ និងខេត្តសម្រាប់​ការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន​ប្រកប​ដោយប្រសិទ្ធភាពនិងសមធម៌ដូចជាការ​ទទួល​បានទឹកស្អាតអនាម័យនិង​ការអប់រំជាដើម។ វិធានការ​ដែល​អនុវត្ត​ក្នុង​កម្មវិធី​នេះ​ក៏​នឹង​ជំរុញ​ការ​ចូល​រួម​របស់​ស្ត្រី​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ក្នុងកម្រិត​មូលដ្ឋានផងដែរ»។ លោកស្រីបានបន្ដថា កម្មវិធីនេះបង្កើតឡើងផ្អែកលើមូលដ្ឋាននៃការគាំទ្រយូរអង្វែង​របស់​ ADB​ លើកំណែទម្រង់វិមជ្ឈ​ការ​​ក្នុងប្រទេសកម្ពុជារួមទាំងការបង្កើតគោលនយោ​បាយ ​និង ក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ដំណើរការ​វិមជ្ឈការក៏ដូចជាការគាំទ្រក្នុងការពង្រឹងនិងគ្រប់​គ្រងប្រាក់​ចំណូលនៅថ្នាក់ក្រោមជាតិ។ លោកស្រីនាយិកាបានបញ្ជាក់ថា ADB បានជួយ​បង្កើតការិយាល័យសេវាច្រកចេញ-ចូល​តែ​មួយសម្រាប់ការផ្តល់សេវាដែលឆ្លើយតបនឹងតម្រូវការក៏ដូចជា​ការិយាល័យភ្នាក់​ងារ​ស៊ើបអង្កេតបណ្តឹងតវ៉ាដើម្បីត្រួតពិនិត្យភាពប្រសើរឡើងនៃវិសាលភាព និងគុណ​ភាព​នៃ​សេវាកម្មដែលបានផ្តល់។

  • រាជរដ្ឋាភិបាល នឹងជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងអត្រា ៦,៦ ភាគរយ នៅឆ្នាំ២០២៤ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 26, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងឆ្នាំ២០២៤ខាងមុខនេះ នឹងបន្ត ប្រកាន់ខ្ជាប់នូវការអនុវត្តគោលការណ៍ រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធផលថ្មី សំដៅលើក កម្ពស់ការបន្តអភិវឌ្ឍន៍ជាតិប្រកបដោយបរិយាបន្ន, ជាពិសេស ការរក្សាកំណើនសេដ្ឋកិច្ចជាតិ ក្នុងអត្រា៦,៦ភាគរយ ជាមួយនឹងអត្រាអតិផរណា ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន។ នេះបើតាម ការអះអាងឱ្យដឹង ពីអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។​អ្នកឧកញ៉ា លឹម ហេង បន្ដថា ក្នុងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច នៃសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការ

  • ក្រសួងសាធារណការ នឹងចាប់ផ្ដើមយកកម្រៃលើសេវាបញ្ចូលថាមពលយានយន្តអគ្គិសនី ដែលនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 25, 2023 Khmernote

    ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាប់ផ្ដើមយកកម្រៃ លើសេវាបញ្ចូលថាមពលយានយន្តអគ្គិសនី ក្រោមការគ្រប់គ្រង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នេះ។ នៅក្នុងសេចក្ដីជូនដំណឹង ការយកកម្រៃនេះ ធ្វើឡើងដោយយោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ៦៣៧៦ សហវ.ល.ស.អទច ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ស្តីពីការអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន យកកម្រៃសេវាសាធារណៈលើ ការបញ្ចូលថាមពលយានយន្តអគ្គិសនីជាបណ្តោះអាសន្ន ដើម្បីធ្វើជាមូលដ្ឋានក្នុងការកំណត់តម្លៃជាក់លាក់ លើការធ្វើអាជីវកម្មស្ថានីយបញ្ចូលថាមពលអគ្គិសនីរវាងប្រតិបត្តិករ និងអ្នកប្រើប្រាស់ទាំងអស់ឱ្យមាន គណនេយ្យភាព ប្រសិទ្ធភាព ប្រកបដោយនិរន្តភាព។ សូមជម្រាបថា ការយកកម្រៃនេះ