- សេដ្ឋកិច្ចសេដ្ឋកិច្ច July 14, 2023 Khmernote
យោងតាមការចុំផ្សាយរបស់ ក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងសាធារណ ការនិងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗ ខណៈដែលគម្រោងមួយនេះ គ្រោងនឹងចំណាយទឹក ប្រាក់រហូតដល់ប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក ដោយត្រូវប្រើពេលវេលា៤ឆ្នាំ ដើម្បីសាងសង់បញ្ចប់គម្រោង។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារ ព័ត៌មាន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារ ណការនិងដឹកជញ្ជូន បានមាន ប្រសាសន៍ថា កាលពីកិច្ចប្រជុំគណៈ រដ្ឋមន្ត្រីកន្លងទៅ ឯកឧត្តម បានធ្វើបទបង្ហាញជូនគណៈរដ្ឋមន្ត្រីអំពី ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាឱ្យទៅដល់សមុទ្រកម្ពុជា ដែលប្រព័ន្ធនេះមានសារៈសំខាន់ណាស់ ក្នុងការបន្ថយចម្ងាយ
- ទេសចរណ៍ទេសចរណ៍ July 14, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កសិដ្ឋានចិញ្ចឹមចៀម និងអូទ្រីស នៅខេត្តព្រះសីហនុ កំពុងអន្ទងចិត្តភ្ញៀវទៅលេងកម្សាន្ត ជាហូរហែ ដោយសារតែទីតំាងនោះមានធម្មជាតិស្រស់ស្អាត ដែលផ្សារភ្ជាប់ទៅនឹងកសិទេសចរណ៍។ លោក ឃឹម សន ប្រធានក្រុមកសិដ្ឋានចិញ្ចឹមចៀម និងអូទ្រីស មានទីតាំងស្ថិតនៅភូមិអូរត្រជាក់ចិត្ត ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា កសិដ្ឋានចិញ្ចឹមចៀម និងអូទ្រីស បានចាប់ផ្តើមតាំងពីឆ្នាំ២០២០ លើទំហំផ្ទៃដី៣០ហិកតា។ ដំបូងឡើយកសិដ្ឋានមានអូទ្រីស តែ១០០ក្បាល ប៉ុន្តែពេលនេះអូទ្រីសមានជាង៤០០ក្បាល ហើយមិនតែប៉ុណ្ណោះក៏មានសត្វជាច្រើនទៀត ។ លោកបានបន្ដថា សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានធ្វើដំណើរកម្សាន្តទៅលេងខេត្តព្រះសីហនុ ដើម្បីទៅញុំាមឹកអាំង ឬទៅមើលទឹកសមុទ្រ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 14, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រយៈពេល៦ខែ ឆ្នាំ២០២៣នេះ សមាគមស្ករតោ្នតកំពង់ស្ពឺ ផលិតស្ករបានប្រមាណ៩០តោន សម្រាប់ ផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញទៅក្រៅប្រទេស ដែលបានរួមចំណែកធ្វើឱ្យសមាជិកក្នុងសមាគម កាន់តែមានជីវភាពល្អប្រសើរ។ លោក វី វាសនា ជំនួយការសមាគមស្ករត្នោតកំពង់ស្ពឺ បានលើកឡើងថា គិតចាប់ពីដើមឆ្នាំ២០២៣ មកដល់បច្ចុប្បន្ននេះ ស្ករត្នោតប្រភេទម្សៅរបស់សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ផលិតនិង នាំចេញទៅក្រៅប្រទេសបានប្រមាណ ៧០តោនហើយ ដោយសារតែមានការជឿទុកចិត្ត ពីអតិថិជន ទាំងគុណភាពនិងតម្លៃ ជាពិសេសដោយសារជាស្ករត្នោតដែលបានទទួលស្គាល់ ជាផលិតផលសម្គាល់ ភូមិសាស្ដ្រ(GI) ។ លោកបានបន្តថា ចំពោះតម្លៃគឺមានភាពខុសគ្នាបន្តិចបន្តួច ដែលកាលពីឆ្នាំ២០២២ ស្ករត្នោតប្រភេទម្សៅ មានតម្លៃ៧,០០០រៀល
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 14, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ការនាំចេញកសិផលទៅក្រៅប្រទេស ដែលផ្អែកលើ ប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិមានបរិមាណសរុប ៣ ៩០១ ២១៣.៧៧តោន ក្នុងនោះអង្ករចំនួន ៣២៩ ៦៣៣តោន ស្រូវចំនួន ១ ២២៦ ៤០០តោន និងកសិផល ក្រៅពីស្រូវ-អង្ករចំនួន ២ ៣៤៥ ១៨០.៧៧តោន ទៅកាន់ទិសដៅ ៦៧ប្រទេស។ របាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងនៅថ្ងៃនេះថា នៅឆមាសទី១ ឆ្នាំ២០២៣ នេះ កម្ពុជា ទទួលបានចំណូលចំនួន ២ ៤០១ ៦៩២
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 13, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីណែនាំស្ដីពីគោលការណ៍ និងនីតិវិធីនៃការអនុវត្តអត្រាថ្លៃអនុគ្រោះពិសេស ៤៨០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់ការប្រើពេលយប់ ចាប់ពីម៉ោង ៩:០០យប់ ដល់ម៉ោង៧:០០ព្រឹក សម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទក្នុងវិស័យកសិកម្ម ក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីដែលទទួលប្រភពពីបណ្តាញជាតិ។ ចំពោះនីតិវិធីស្នើសុំថ្លៃអនុគ្រោះ៖ ១. ចំពោះទីតាំងប្រើប្រាស់ជាសហគមន៍៖ សហគមន៍ត្រូវចាត់បុគ្គលមួយរូបតំណាងសហគមន៍ ហើយបុគ្គលនោះ ត្រូវដាក់ពាក្យស្នើសុំប្រើប្រាស់អគ្គិសនី/ស្នើសុំប្ដូរប្រភេទអ្នកប្រើប្រាស់ ទៅអ្នកផ្គត់ផ្គង់អគ្គិសនីនៅតំបន់នោះ(អគ្គិសនីកម្ពុជា/អ្នកផ្គត់ផ្គង់នៅតំបន់នោះ) តាមរយៈអាជ្ញាធរឃុំ/សង្កាត់ ២. ចំពោះទីតាំងប្រើប្រាស់ជារូបវន្តបុគ្គល ឬនីតិបុគ្គល៖ អ្នកស្នើសុំ ត្រូវដាក់ពាក្យស្នើសុំប្រើប្រាស់អគ្គិសនី ស្នើសុំប្ដូរប្រភេទអ្នកប្រើប្រាស់
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 13, 2023 Khmernote
គិតចាប់ពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ មកដល់ត្រឹមខែឧសភា ឆ្នាំ២០២៣ នេះ ក្រសួងសាធារណការ និងដឹកជញ្ជូនរកចំណូលបាន ៩៥លានដុល្លារ ពីការលក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន។ ចំណូលទាំងនេះ ត្រូវបានចាក់បញ្ចូលទៅក្នុងថវិកាជាតិ ខណៈថវិកាមួយចំនួនត្រូវបានបរិច្ចាគទៅក្នុងការងារមនុស្សធម៌ដូចជា៖ ការឧបត្ថម្ភទៅមន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារជាតិ និងផ្ដល់ដល់អតីតយុទ្ធជនសម្រាប់សាងសង់ផ្ទះ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងទូរទស្សន៍ BTV។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងដូច្នេះថា៖ «យើងបានលក់លេខឡានពិសេសផ្ទាល់ខ្លួន ដែលយើងចាប់ផ្ដើមពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ មកដល់ខែឧសភា យើងលក់បាន
- អាជីវកម្មអាជីវកម្ម July 13, 2023 Khmernote
(កំពង់ធំ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣៖) យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការប្រកបអាជីវកម្មធ្វើរូបចម្លាក់ព្រះពុទ្ធបដិមាករ ដើម្បីជាវជូនទៅដល់ញាតិញោមដែលជាប្រជាពុទ្ធបរិស័ទក្នុងនាម ជាអ្នកកាន់ព្រះពុទ្ធសាសនានៅតែជាអាជីវកម្មមួយដ៏ល្អ បំផុតនៅក្នុងការរកប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់ក្នុងសង្គមគ្រួសារ។ ទាក់ទងទៅនឹងការប្រកបអាជីវកម្មសាងសង់រូបព្រះពុទ្ធបដិមាករជាវនេះផងដែរ។ បើគេធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញឆ្ពោះមកកាន់ខេត្តកំពង់ធំតាមដងផ្លូវជាតិលេខ6A ចំណុចស្រុកសន្ទុកនៅអមសងខាងផ្លូវជាតិ គេបានប្រទះឃើញមានរូបបដិមាករគ្រប់ប្រភេទ ពីសកម្មភាពនៅក្នុងការឆ្លាក់រូបព្រះពុទ្ធបដិមាករដ៏ស្រស់ស្អាតផូរផង់ ដើម្បីទុកតម្កល់និងជាវទៅឱ្យពុទ្ធបរិស័ទចំណុះជើងវត្តដែលមានសទ្ធាជ្រះថ្លាជាវយកទៅដាក់តាមទីវត្តអារាមនានាក្នុងប្រទេសកម្ពុជាយើង ដើម្បីទុកជាទីសក្ការៈបូជារំលឹកនឹកទៅដល់ព្រះបរមៈគ្រូនៃយើង។ លោកស្រី ហៃ ទែក ដែលជាម្ចាស់អាជីវកម្មរស់នៅក្នុងភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បានរៀបរាប់ពីការប្រកបមុខរបរចម្លាក់ថ្ម រូបព្រះពុទ្ធបដិម។ លោកស្រីបានប្រកបមុខរបរនេះអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ។ ការប្រកបមុខរបរចម្លាក់ថ្មរូបព្រះពុទ្ធបដិមាករដើម្បីជាវជូនញាតិញោម ប្រជាពុទ្ធបរិស័ទក៏ដូចជាជាវជូនទីវត្តអារាមនានានៅក្នុងប្រទេសកម្ពុជាគឺមានភាពល្អប្រសើរណាស់ ចំពោះអាជីវកម្មរបស់លោកស្រីក្នុងការរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារ។ លោកស្រី ហៃ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 13, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ តួលេខវិនិយោគមកពីប្រទេសចិន បានឈរ នៅលំដាប់លេខរៀងទី១ ដោយបានចូលរួមចំណែកស្ទើរ ២ភាគ៣ នៃទុនវិនិយោគសរុប ខណៈការវិនិយោគក្នុងស្រុកបានឈរនៅលំដាប់លេខរៀងទី២ ដោយបានចូលរួមចំណែក ប្រមាណ ២០ភាគរយ នៃទុនវិនិយោគសរុប។ ឆមាសទី១ ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា“គ.វ.ក.” និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា“គ. ស. ព.” បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១១៣គម្រោង ដែលមានទុន វិនិយោគសរុបចំនួន ប្រមាណ ១,១ ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន ប្រមាណ










