ព័ត៌មានចុងក្រោយ
  • ទិញ Boostrong 1កំប៉ុងឱ្យប្ដី ដូចទិញឡានថ្មីខ្លាញ់គោឱ្យប្ដីជិះអ៉ីចឹង Boostrong
    Boostrong
    Boostrong August 17, 2023 Khmernote

    ខំធ្វើការសន្សំលុយជាង 20ឆ្នាំហើយ គ្រោងចង់ទិញឡានថ្មីខ្លាញ់គោជិះឱ្យបានម្ដងក្នុងមួយឆាកជីវិត តែបែរជាមកសម្រេចបំណងត្រឹម Boostrong 1កំប៉ុង ដែលប្រពន្ធទិញឱ្យវិញ។ ប្ដីប្រពន្ធមហាសំណាងពី Boostrong ប្ដីមានឈ្មោះ លៀង វែងអ៊ាង អាយុ 52ឆ្នាំ មុខរបរជាជាងដែក និងប្រពន្ធឈ្មោះ ជាតិ ច័ន្ទនី អាយុ 45ឆ្នាំ មុខរបរជាគ្រូបង្រៀន មានកូន 3នាក់ បច្ចុប្បន្នរស់នៅភូមិវត្តលៀប សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ តាមសម្ដីរបស់បងប្រុស វែងអ៊ាង បានឱ្យដឹងថាដូចសព្វមួយដងនៅពេលធ្វើការងារជាជាងដែករួច គាត់តែងតែឃ្លានចង់ញុំា Boostrong ត្រជាក់ៗ ហើយដើរទៅទិញ

  • ឥណ្ឌូនេស៊ី សម្រេចទិញអង្ករពីកម្ពុជាជាង ១២ម៉ឺនតោន ក្រោយសរសើរថា កម្ពុជាមានអង្ករដែលមានគុណភាពល្អ និងទទួលស្គាល់ដោយប្រទេសជាសមាជិកអាស៊ាន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 17, 2023 Khmernote

    ប្រទេសឥណ្ឌូនេស៊ី បានសម្រេចទិញអង្ករពីកម្ពុជាជាង ១២ម៉ឺនតោន បន្ទាប់ពីប្រទេសនេះបានចាត់ទុកថា កម្ពុជាមានអង្ករដែលមានគុណភាពល្អ និងជាពិសេសមានការទទួលស្គាល់ និងនាំចូល ដោយប្រទេសជាសមាជិកអាស៊ានចំនួន៨ ក្នុងចំណោមសមាជិកទាំង ១០ប្រទេស។ ការឯកភាពរបស់ឥណ្ឌនេស៊ីនាំចូលអង្ករពីកម្ពុជានេះ ត្រូវបានធ្វើឡើងនៅក្នុង កិច្ចប្រជុំទ្វេភាគីរវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយ ឯកឧត្តម Pahala Nugraha Mansury អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញនេះ។ ក្នុងកិច្ចប្រជុំនោះ ភាគីកម្ពុជាបានស្នើឱ្យភាគីមិត្ត ឥណ្ឌូណេស៊ីមានកិច្ចសហប្រតិបត្តិការដែលបានផ្តួចផ្តើមដូចខាងក្រោម៖ – ជម្រុញ ការបញ្ជាទិញ អង្ករពីកម្ពុជាទៅឥណ្ឌូនេស៊ី

  • រោងចក្រប្រេងឆាសុខភាព ផលិតចេញពីស្រូវអង្ករផ្កាម្លិះដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា របស់ឧកញ៉ា ស្រី​ ចាន់ថន ដំណើរការបាន ១០០% ហើយ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 17, 2023 Khmernote

    ឧកញ៉ា ស្រី​ ចាន់ថន បានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី១៦ ខែសីហា ម្សិលមិញនេះថា រោងចក្រប្រេងឆាសុខភាព ផលិតចេញពីស្រូវអង្ករផ្កាម្លិះដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលឧកញ៉ាបានបោះទុនវិនិយោគ ពេលនេះ ដំណើរការបាន ១០០%ហើយ។ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយនាពេលកន្លងមក បានឱ្យដឹងថា អគ្គនាយកក្រុមហ៊ុន Jet’s Group និង Skyland 7NG ឧកញ៉ា ស្រី ចាន់ថន បានបន្តបោះទុនវិនិយោគដំឡើងរោងចក្រផលិតប្រេងឆាចម្រាញ់ពីកន្ទក់ គុណភាពកម្រិតស្តង់ដារអន្តរជាតិ នៅលើទឹកដីស្រុកថ្មគោល ខេត្តបាត់ដំបង សាងសង់លើផ្ទៃដីសរុប ប្រមាណជិត ២ម៉ឺនម៉ែត្រការ៉េ។ ចំពោះមូលហេតុដែលសម្រេចចិត្តបោះទុនវិនិយោគរាប់លានដុល្លារលើការបង្កើតរោងចក្រនេះ ឧកញ៉ា ស្រី ចាន់ថន

  • VinFast របស់វៀតណាមក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេទីបី នៅលើពិភពលោក បន្ទាប់​ពី Tesla និង BYD អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 17, 2023 Khmernote

    VinFast បានក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏មានតម្លៃបំផុតលំដាប់ទី៣ នៅលើពិភពលោក បន្ទាប់ពីក្រុមហ៊ុន Tesla និង BYD ជាមួយនឹងទីផ្សារភាគហ៊ុនចំនួន ៨៥ ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។ សារព័ត៌មានខាងលើបានឱ្យដឹងទៀតថា ភាគហ៊ុនរបស់ VinFast បានចុះបញ្ជីនៅលើផ្សារហ៊ុន Nasdaq របស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារនៅតម្លៃ ២២ដុល្លារ និងបិទវគ្គជួញដូរក្នុងតម្លៃជាង ៣៧ដុល្លារ។ ជាមួយគ្នានេះដែរ តម្លៃទីផ្សាររបស់ VinFast ក៏ខ្ពស់ជាងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដទៃទៀត នៅក្នុងសហរដ្ឋអាមេរិកផងដែរ ហើយក៏លើសពីតម្លៃក្រុមហ៊ុន Ford Motor, GM, BMW, Volkswagen និង Mercedes-Benz។

  • រយៈពេល ៧ខែឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ​ ប្រមូលចំណូលពន្ធបានចំនួន ២ ៣១២ លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 17, 2023 Khmernote

    ក្នុងរយៈពេល ៧ខែនៃឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ​ ៩ ៣៦៧,៤៤ ប៊ីលានរៀល (ប្រមាណជា ២ ៣១២,៩៥ លានដុល្លារ) ស្មើនឹង ៦៤,៧៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។ តួលេខនេះត្រូវបាន បង្ហាញដោយឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម គង់ វិបុល ក៏បានឱ្យដឹងថា ក្នុងខែកក្កដា ឆ្នាំ២០២៣

  • ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន៖ កម្ពុជា ជាប្រទេសនាំមុខគេលើការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ដល់យុវជនតាមស្តង់ដាអាស៊ាន ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ August 16, 2023 Khmernote

    (ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការជាតិអ្នកជំនាញទេសចរណ៍ បានបញ្ជាក់ថា កម្ពុជាជាប្រទេសនាំមុខគេក្នុងតំបន់លើការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ដល់យុវជនតាមស្តង់ដាអាស៊ាន។ ការបញ្ជាក់នេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុការងាររបស់គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ដែលមានការចូលរួមពីលោក លោកស្រីជាសមាជិក សមាជិកា និងតំណាងស្ថាប័នបណ្តុះបណ្តាលប្រមាណ ៥០រូប។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានរំលេចពីសមិទ្ធផលនានាដែលគណៈកម្មាធិការជាតិសម្រេចបានក្នុងការបណ្ដុះបណ្ដាលជំនាញទេសចរណ៍លើយុវជន ស្របតាមយន្តការជាតិ និងអាស៊ាន រួមមានការរៀបចំកម្មវិធីសិក្សា ការបណ្ដុះបណ្ដាលគ្រូ បទដ្ឋានគតិយុត្តិផ្សេងៗ ការអនុវត្តកម្មវិធីវាយតម្លៃអ្នកជំនាញមានបទពិសោធន៍ តែពុំមានវិញ្ញាបនត្របញ្ចូលកម្មវិធីសិក្សាទេសចរណ៍តាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមួយចំនួន ព្រមទាំងកម្មវិធីសិក្សាផ្សេងៗ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា តាមការវាយតម្លៃរបស់វិទ្យាស្ថាន ERIA

  • មកដឹងពីលក្ខខណ្ឌ និងឯកសារភ្ជាប់ ដើម្បីមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលមានប័ណ្ណសមាជិក ប.ស.ស. សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 16, 2023 Khmernote

    កាលពីថ្ងៃទី០១​ ខែសីហា ឆ្នាំ២០២៣ ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមអនុវត្ត កម្មវិធីបង្កើនប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត មន្រ្តីរាជការ ជាស្រ្តី និងស្រ្តីនៃគ្រួសារដែលមានបណ្ណសមធម៌ ក្នុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ ២ឆ្នាំ។ យ៉ាងណាមិញ សម្រាប់អ្នកដែលមានបណ្ណ ប.ស.ស. ដើម្បីមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ គឺត្រូវមកដឹងពីលក្ខខណ្ឌ និងឯកសារភ្ជាប់មួយចំនួនជាមុនសិន។ ដើម្បីទទួលបានការឧបត្ថម្ភ យើងត្រូវមកដឹងពីលក្ខខណ្ឌទទួលបានសមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ និងអាយុក្រោម​ ២ (ពីរ) ឆ្នាំ មានសិទ្ធចុះឈ្មោះដើម្បីទទួលប្រាក់ឧបត្ថមម្ភលុះត្រាតែ៖ ១. ត្រូវមានបណ្ណសមាជិក ប.ស.ស. ដែលមានសុពលភាពប្រើប្រាស់ ២. បានទៅទទួលសេវាសុខភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈ

  • អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លើកឡើងថា កម្ពុជាមានអង្ករដែលមានគុណភាពល្អ ពិសេសមានការទទួលស្គាល់ និងនាំចូលដោយប្រទេសជាសមាជិកអាស៊ាន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 16, 2023 Khmernote

    នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា បានជួបពិភាក្សាការងារជាមួយ​ឯកឧត្តម Pahala Nugraha Mansury អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី និង​គណៈប្រតិភូ នៅទីស្ដីការក្រសួង។ ជាកិច្ចពិភាក្សាដែលធ្វើឡើងតែ ៥ថ្ងៃប៉ុណ្ណោះ ក្រោយជំនួបតាមទូរសព្ទរវាងសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាមួយឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ដែលបានបញ្ជាក់អំពីបំណងក្នុងការនាំអង្ករពីកម្ពុជា ទៅកាន់ឥណ្ឌូនេស៊ី។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអ​នុរដ្ឋមន្ដ្រី Pahala Nugraha Mansury បា​នសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់អំពីសន្តិសុខស្បៀងនៅក្នុងប្រទេស និងបានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការស្វែងរកទីផ្សារអង្ករបន្ថែមពីប្រទេសផ្សេងៗ ដែលក្នុងនោះក៏មានកម្ពុជាផងដែរ ដើម្បីធានាសន្តិសុខស្បៀងសម្រាប់ប្រទេសឥណ្ឌូនេស៊ី។ ឯកឧត្តមបានសង្កត់ធ្ងន់ថា