- សេដ្ឋកិច្ចសេដ្ឋកិច្ច August 22, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា សម្រាប់នីតិកាលទី៧នេះ បានផ្តោតការយកចិត្តទុកដាក់លើកម្មវិធីគោលនយោបាយ អាទិភាពមួយចំនួន ដែលនឹងត្រូវបានដាក់ឱ្យចាប់ផ្តើមអនុវត្តភ្លាមនៅក្នុងឆ្នាំ២០២៣ សម្រាប់យន្តការ សម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារនិងរក្សាលំនឹងថ្លៃកសិផល សំខាន់ៗ ដែលជាការសន្យារបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋ នៅមុនការបោះឆ្នោត។ ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងនាមជាប្រមុខនៃរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ឯកឧត្តម
- អាជីវកម្មអាជីវកម្ម August 22, 2023 Khmernote
ក្រុមហ៊ុន Apple អាចនឹងលក់ iPhone 15 ដែលជាស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនក្នុងប្រទេសវៀណាមនៅខែកញ្ញា ខាងមុខនេះ ដោយការដាក់លក់នេះ គឺលឿនជាងកាលពីឆ្នាំមុនរយៈពេលមួយខែ ដោយសារតែក្រុមហ៊ុនបានពិចារណាលើការកែសម្រួល “កម្រិតអាទិភាព” របស់ប្រទេសវៀតណាមពីកម្រិត 3 ទៅកម្រិត 2។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។ កម្រិតទី២នេះ មានន័យថា អ្នកលក់រាយនៅវៀតណាមអាចត្រូវបានអនុញ្ញាតឱ្យលក់ iPhone 15 នៅក្នុងដំណាក់កាលទីពីរបន្ទាប់ពីការចេញផ្សាយ និងដាក់លក់ជាផ្លូវការរបស់ក្រុមហ៊ុន Apple ។ ឧទាហរណ៍ជាក់ស្ដែង កាលពីឆ្នាំ២០២២ iPhone 14 ត្រូវបានដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី៧ ខែកញ្ញា ហើយបានដាក់លក់ចាប់ពីថ្ងៃទី១៦ ខែកញ្ញា
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 21, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ក្នុងរយៈពេល ៧ខែ ដំបូង ឆ្នាំ២០២៣នេះ កម្ពុជា បាននាំចេញទំនិញទៅកាន់ទីផ្សារប្រទេសជាសមាជិកអាសិបសម្រេចបាន ៤ ៥៩០ លានដុល្លារ ដែលកើនឡើង ២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះគឺជាការលើកឡើងរបស់ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីសម្ពោធនៃការបោះពុម្ពផ្សាយសៀវភៅស្តីពី «អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគផ្នែកច្បាប់» កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងថា អាសិប គឺជាប្រធានបទ ដែលឯកឧត្តមស្រឡាញ់ពេញចិត្តយ៉ាងខ្លាំងក្នុង
- ទេសចរណ៍ទេសចរណ៍ August 21, 2023 Khmernote
(ភ្នំពេញ)៖ អនុវត្តតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៣-២០២៦» តាមរយៈប្រកាសរបស់ក្រសួងទេសចរណ៍ លេខ ១៣៦ប្រក ចុះនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។ គោលបំណងនៃផែនការយុទ្ធសាស្រ្ត គឺដាក់ចេញនូវសកម្មភាពផ្សព្វផ្សាយ និងផ្តោតសំខាន់លើការទាក់ទាញប្រភពទីផ្សារទេសចរណ៍គោលដៅ ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ តាមរយៈការធ្វើអាទិភាវូបនីយកម្មជម្រើសសកម្មភាពផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ សម្រាប់ខេត្តសៀមរាប តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ស្របតាមការវិវត្តន៍នៃបរិបទទីផ្សារ និងបង្កើនកិត្តិនាមខេត្តសៀមរាបជា “តារារះនាទិសឧត្តរ”។ ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងគោលបំណងខាងលើ ផែនការយុទ្ធសាស្រ្តនេះបានកំណត់នូវគោលដៅសំខាន់ៗ រួមមាន ទី១).ទាក់ទាញប្រភពទីផ្សារទេសចរណ៍សំខាន់ៗសម្រាប់ខេត្តសៀមរាប និង ទី២).ពង្រឹងការផ្សព្វផ្សាយទេសចរណ៍ខេត្តសៀមរាប តាមគ្រប់រូបភាព
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 21, 2023 Khmernote
តម្លៃដូងស្រស់នៅតំបន់ដីសណ្តទន្លេមេគង្គ ប្រទេសវៀតណាម កើនឡើងដល់ទៅ ៣ដង បន្ទាប់ពីលេចលឺដំណឹងថា សហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យនាំចូល។ ជាក់ស្ដែង កាលពីដើមឆ្នាំ ដូងស្រស់ ១០ផ្លែមានតម្លៃត្រឹមតែ ១៥,០០០-២០,០០០ដុង ប៉ុណ្ណោះ តែឥឡូវនេះបានឡើងដល់ទៅ ៣ដង គឺពី ៦០,០០០ ដុង ទៅ ៦៥,០០០ ដុង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។ បើយោងតាមនាយកដ្ឋានកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់ខេត្ត Ben Tre បាននិយាយថា មូលហេតុដែលតម្លៃដូងឡើងថ្លៃ គឺដោយសារការកើនឡើងនៃតម្លៃដូងពិភពលោក។ ថ្វីត្បិតតែតំបន់ដូងរបស់ខេត្តនេះធំជាងគេក្នុងប្រទេសក៏ដោយ ប៉ុន្តែវាមានតិចតួចណាស់បើធៀបនឹងពិភពលោក ដូច្នេះហើយតម្លៃដូងអាស្រ័យទៅលើទីផ្សារពិភពលោកយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា វៀតណាមជាប់ចំណាត់ថ្នាក់ទីប្រាំពីរក្នុងផលិតកម្មដូងទូទាំងពិភពលោកដែលមានផ្ទៃដីជាង
- BoostrongBoostrong August 21, 2023 Khmernote
មានលាភ មានជ័យ សិរីសួស្ដីល្អណាស់ គូស្វាមីភរិយាមួយគូទើបរៀបការហើយថ្មីថ្មោងមិនទាន់នឹងរាប់ចំណងដៃអស់ផង ឥឡូវទិញ Boostrong បាន1កំប៉ុងឱ្យប្ដីញុំា ដូចទិញបានឡានថ្មីខ្លាញ់គោតម្លៃរាប់ម៉ឺនដុល្លារទុកជាចំណងដៃអ៊ីចឹង។ គូស្វាមីភរិយាកំពូលមានលាភពី Boostrong ប្រពន្ធមានឈ្មោះ វៀច ជីវ័យ និងប្ដីឈ្មោះ ខឹត ជី បច្ចុប្បន្នរស់នៅភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ដូចសព្វមួយដង ប្រពន្ធតែងតែទិញ Boostrong ឆ្ងាញ់ត្រជាក់ៗញុំាប៉ូវកម្លាំង 1កំប៉ុងឱ្យប្ដីមុនពេលទៅធ្វើការ មិននឹកស្មានថាម្ដងនេះ មានលាភធំ គ្រាន់តែប្ដីគាស់ផាច់ឃើញរូបឡានភ្លាម សប្បាយផង ភ័យផង ហ៊ោផង ផ្អើលអ្នកតាត្រៃ។ រំភើបខ្លាំងពេក ប្ដីញ័រដៃទាញទូរស័ព្ទបិះធ្លាក់អីផង
- អាជីវកម្មអាជីវកម្ម August 20, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សំណល់សំរាមប្លាស្ទិក ដែលកំពុងបង្កជាការព្រួយបារម្ភជាសកល អំពីការបំពុលបរិស្ថាននោះ ត្រូវបានប្រជាពលរដ្ឋខ្មែរ រួមគ្នាយកមកកែច្នៃធ្វើជាវត្ថុធាតុផ្សំយ៉ាងសំខាន់មួយក្នុងការផលិតជាឥដ្ឋសំណង់ ដែលមានឈ្មោះថា ឥដ្ឋអេកូ។ លោក សុខ ធី ដែលជាអ្នកផ្តួចផ្តើមគំនិតផលិតឥដ្ឋអេកូនេះ បានបញ្ជាក់ថា គោលបំណងនៃការផលិតឥដ្ឋអេកូនេះ ផ្តើមចេញពីការគិតគូរលើរឿងសំខាន់ចំនួន២ ទី១ ការបំពុលបរិស្ថានដែលបង្កដោយសំរាមប្លាស្ទិក និងទី២ ការកាប់ឈើពីព្រៃធម្មជាតិ មកធ្វើជាអុសដើម្បីដុតឥដ្ឋប្រពៃណី ឬឥដ្ឋបុរាណ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយបច្ចេកទេស និងការចុះពិនិត្យទីតាំងផលិតឥដ្ឋអេកូ នៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ លោក សុខ ធី
- ហិរញ្ញវត្ថុហិរញ្ញវត្ថុ August 19, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារ អេស៊ីលីដា ភីអិលស៊ី នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទូទាត់តាម QR Code ឆ្លងដែន នៅក្នុងប្រទេសឡាវ ដំណាក់កាលទី១ «កម្ពុជាស្កេនឡាវ QR Code» ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់ការទូទាត់នៅក្នុងតំបន់អាស៊ាន និងបរិយាប័ន្នហិរញ្ញវត្ថុ ស្របតាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ អេស៊ីលីដា ឡាវ លីមីតធីត ត្រូវបានជ្រើសរើសជាធនាគារទូទាត់ សម្រាប់ការទូទាត់ឆ្លងដែនរវាងកម្ពុជា និងឡាវ សម្រាប់ប្រតិបត្តិការទទួលយកការទូទាត់ជារូបិយប័ណ្ណក្នុងស្រុក










