ព័ត៌មានចុងក្រោយ
  • ច្បាស់ហើយ កីឡាករគុនខ្មែរ៤រូបជាបេក្ខភាពដណ្ដើមឡានប៊ូសស្ត្រង Boostrong
    Boostrong
    Boostrong August 15, 2023 Khmernote

    ប៊ូសស្ត្រងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន។ Boostrong Kun Khmer All Star ជាព្រឹត្តិការណ៍ ចារជាប្រវត្តិសាស្រ្តប្រកួតដណ្ដើមឡានថ្មីខ្លាញ់គោដំបូងគេបង្អស់មិនធ្លាប់មានពីមុនមកសម្រាប់ប្រដាល់គុនខ្មែរ នឹងរៀបចំឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅពហុកីឡរដ្ឋានជាតិអូឡាំពិក ហើយកីឡាករគុនខ្មែរ ៤រូប ជាប់ជាបេក្ខភាព។ ចំណែកឯលក្ខខណ្ឌនៃការដាក់ឡានឱ្យប្រកួតយកពីប៊ូសស្ត្រង គឺធ្វើតាមការបោះឆ្នោតជាសារគាំទ្រតាមរយៈ Comment លេខសម្គាល់ក្នុងផេកប៊ូសស្ត្រង និងសារ SMS។ ដូចនេះកីឡាករជាបេក្ខភាពត្រូវតែខិតខំប្រកួតប្រើក្បាច់គុនខ្មែរឱ្យអស់ពីសមត្ថភាពដែលខ្លួនមានដើម្បីទទួលបានសារគាំទ្រពីមហាជនច្រើនជាងគេនឹងក្លាយជាម្ចាស់ឡានប៊ូសស្ត្រង។ ចូលរួមបោះឆ្នោតគាំទ្រកីឡាករគុនខ្មែរទាំងអស់គ្នា ពីព្រោះសារគាំទ្ររបស់លោកអ្នកនឹងជួយឱ្យកីឡាករគុនខ្មែរឈ្នះឡានពីប៊ូសស្ត្រង។ លក្ខខណ្ឌ៖ តម្រូវឱ្យអ្នកគាំទ្រទាំងអស់ Comment គាំទ្រកីឡាករដែលខ្លួនពេញចិត្តបានតែម្នាក់គត់ ដោយសរសេរថា “Boostrong ឆ្ងាញ់ ចិត្តល្អ

  • ដំណឹងល្អ! នាចុងឆ្នាំ២០២៣ នេះ រោងចក្រ សហគ្រាសសរុបចំនួន ២៥ នឹងមកបើកដំណើរការនៅក្នុងខេត្ដកំពង់ស្ពឺ ត្រូវការកម្លាំងពលកម្មសរុបជាង ៥ម៉ឺននាក់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 15, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្ដកំពង់ស្ពឺ បានឱ្យដឹងថា នាចុងឆ្នាំ២០២៣ នេះ រោងចក្រ សហគ្រាស សរុបចំនួន ២៥ នឹងមកបើកដំណើរការអាជីវកម្មរបស់ខ្លួននៅក្នុងខេត្ដកំពង់ស្ពឺ និងត្រូវការកម្លាំងពលកម្មសរុបជាង ៥ ម៉ឺននាក់ផងដែរ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ដ បានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំគណៈប្រតិភូអញ្ជើញជួបពិភាក្សាការងារ និងពិនិត្យសង្វាក់ផលិតកម្មតាមបណ្តារោងចក្រ សហគ្រាស នៅខេត្តក្វាងចូវ សាធារណៈរដ្ឋប្រជាមានិតចិន។ ជាលទ្ធផល គណៈប្រតិភូបានអញ្ជើញជួបពិភាក្សាការងារ និងទស្សនៈកិច្ចផ្ទាល់ដូចមានខាងក្រោម : ១- សួនឧស្សាហ៍កម្ម

  • តួកម៉េនីស្ថានចង់ភ្ជាប់ជើងហោះហើរជាមួយកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដើម្បីជំរុញរំហូរទេសចរ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ August 15, 2023 Khmernote

    (ភ្នំពេញ)៖ តួកម៉េនីស្ថានបង្ហាញគោលបំណងចង់ភ្ជាប់ជើងហោះហើរត្រង់ជាមួយប្រទេសកម្ពុជាឱ្យបានមុនគេ ក្នុងចំណោមប្រទេសនៅតំបន់អាស៉ីកណ្ដាល ព្រមទាំងចាប់អារម្មណ៍ចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ដើម្បីជំរុញរំហូរទេសចរទៅវិញទៅមកឱ្យកាន់តែច្រើន។ ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យឯកឧត្តម មូហាំម៉េតនីយ៉ះ ម៉ាស្សាឡូវ (Muhammetnyyaz Mashalov) ឯកអគ្គរដ្ឋទូតតួកម៉េនីស្ថានប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅប្រទេសម៉ាឡេស៉ី ចូលជួបសម្ដែងការគួរសមនៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកឯកអគ្គរដ្ឋទូតតួកម៉េនីស្ថាននៅប្រទេសកម្ពុជា និងបានបង្ហាញអំពីកត្តាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក្នុងនោះវិស័យទេសចរណ៍ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ក្នុងការស្ដារនិងលើកស្ទួយឡើងវិញបន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ១៩។ នៅឆ្នាំ២០២៣នេះ កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៥លាននាក់ ព្រមទាំងមានកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យទេសចរណ៍ បង្កើនចលនាភ្ញៀវទេសចរឱ្យកាន់តែច្រើនលើសនេះទៀត ខណៈ៧ខែដើមឆ្នាំ២០២៣នេះ

  • ខេត្តកំពង់ស្ពឺ អាចនឹងទទួលបានគម្រោងវិនិយោគធំៗថែមទៀត ក្រោយឯកឧត្ដម វ៉ី សំណាង បានហោះទៅចិនដើម្បីកៀរគរអ្នកវិនិយោគក្នុងខេត្ដ ២ នេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 14, 2023 Khmernote

    ខេត្តកំពង់ស្ពឺ ត្រូវបានចាត់ទុកជាខេត្តដ៏មានសក្ដានុពលមួយ​ក្នុងប្រទេសកម្ពុជា​ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ សង្កេតឃើញថា រោងចក្រ សហគ្រាសធំៗបានសម្រុកបោះពួយចូលវិនយោគនៅក្នុងទឹកដីខេត្តនេះមិនតិចនោះទេ ដែលធ្វើឱ្យខេត្តកាន់តែមានការអភិវឌ្ឍន៍ និងរីកចម្រើនជាលំដាប់។ យ៉ាងណាមិញ ខេត្តអាចនឹងទទួលបានគម្រោងវិនិយោគធំៗថ្មីបន្ថែមទៀត ខណៈឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣ ថ្មីៗនេះ បានដឹកនាំប្រតិភូថ្នាក់ខេត្ត អញ្ជើញទស្សនកិច្ចនៅខេត្តក្វាងទុង និងខេត្តក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិនក្នុងគោលបំណងបង្ហាញសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ស្ពឺ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាយើង ដើម្បីកៀរគរអ្នកវិនិយោគ មកបោះទុនរកស៊ី បង្កើតរោងចក្របន្ថែមទៀត ដើម្បីបង្កើនឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ៕ អត្ថបទ៖ លីនី

  • ឯកឧត្ដម វ៉ាង យី៖ ប្រទេសចិន ប្ដេជ្ញាបន្តគាំទ្រដល់កម្ពុជាលើវិស័យ ផលិតកម្ម កសិកម្ម ឧស្សាហកម្ម អគ្គិសនី អប់រំ និងសុខាភិបាល រួមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 14, 2023 Khmernote

    ឯកឧត្ដម វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា ប្រទេសចិនបានបង្ហាញជំហប្ដេជ្ញាបន្តផ្ដល់ការគាំទ្រដល់កម្ពុជាលើវិស័យសំខាន់ៗ ដូចជា៖ ផលិតកម្ម កសិកម្ម ឧស្សាហកម្ម អគ្គិសនី អប់រំ និងសុខាភិបាល រួមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត។ ឯកឧត្ដម វ៉ាង យី បានមានប្រសាសន៍លើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំទ្វេភាគីក្រោមក្របខ័ណ្ឌនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលដឹកនាំដោយសហប្រធាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងឯកឧត្ដម វ៉ាង យី និងមានការចូលរួមដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

  • ឯកឧត្តម ម៉ុង ឫទ្ធី៖ ក្រុមអ្នកវិនិយោគជប៉ុន​ បានចុះមកសិក្សាស្វែងយល់ដើម្បីវិនិយោគលើវិស័យសំខាន់ៗចំនួន ៣ នៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 12, 2023 Khmernote

    ក្រុមអ្នកវិនិយោគទុនជប៉ុន បាននាំគ្នាចុះមកសិក្សា នងស្វែងយល់នៅកម្ពុជា ក្នុងគោលបំណងចង់វិនិយោគទៅលើវិស័យចំនួន ៣ នេះបើយោងតាមការចុះផ្សាយរបស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី នៅលើផេកផ្លូវការកាលពីដើមខែសីហា កន្លងទៅថ្មីៗនេះ។ យោងតាមប្រសាសន៍របស់ឯកឧត្តម វិស័យចំនួន ៣ ដែលវិជប៉ុនចង់វិនិយោគរួមមាន៖ វិស័យអចលនទ្រព្យ វិស័យកសិកម្ម និងវិស័យសិប្បកម្មកែច្នៃ។ គួរជម្រាបផងដែរថា ក្រុមវិនិយោគជប៉ុន បានព្យាយាមចុះមកសិក្សាពិនិត្យស្វែងយល់ នៅក្នុងតំបន់អភិវឌ្ឍន៍របស់ឯកឧត្តម ម៉ុង ឫទ្ធី អស់រយៈពេល ៣ឆ្នាំមកហើយ។ ហើយថ្មីៗនេះ ក្រុមអ្នកវិនិយោគជប៉ុន បានចុះមកជាថ្មីម្ដងទៀត ដើម្បីប្រជុំពិភាក្សាគ្នា និងចុះពិនិត្យមើលទីតាំងជាក់ស្ដែង៕ អត្ថបទ៖ លីនី

  • ប្រធានាធិបតីឥណ្ឌូណេស៊ី ជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន អំពីបំណងនាំអង្ករចេញពីកម្ពុជាទៅប្រទេសឥណ្ឌូណេស៊ី ហើយនឹងធ្វើការពិភាក្សាគ្នាឆាប់ៗខាងមុខនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 12, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដម Joko Widodo ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានមានប្រសាសន៍ បញ្ជាក់ជូនសម្ដេចតេជោ ហ៊ុន សែន នូវបំណងចង់នាំអង្ករចេញពីកម្ពុជាទៅកាន់ប្រទេសឥណ្ឌូណេស៊ី ហើយនៅពេលដ៏ខ្លីខាងមុខនេះ ឯកឧត្ដមសូមអនុញ្ញាតពីសម្ដេចតេជោ ដើម្បីបញ្ជូនប្រតិភូមកពិភាក្សាលើករណីនេះ។ នេះបើតាមការឱ្យដឹងរបស់ ឯកឧត្ដម អ៊ាង សុផ្លែត ជំនួយការផ្ទាល់សម្ដេច បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម Joko Widodo (យូកូ វីដូដូ) ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី នារសៀលថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៣

  • ប៊ូសស្រ្តង បង្កើតប្រវត្តិសាស្រ្តឲ្យគុនខ្មែរប្រកួតដណ្ដើមឡានដំបូងគេ Boostrong
    Boostrong
    Boostrong August 12, 2023 Khmernote

    ប៊ូសស្ត្រងចិត្តល្អ ស្រលាញ់គុនខ្មែរ ជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្ត្រងផ្ដល់រង្វាន់ធំ បើកការប្រកួតដណ្ដើមឡានខ្លាញ់គោដំបូងគេបង្អស់មិនធ្លាប់មាន ធ្វើឲ្យគ្រប់ជាតិសាសន៍បានស្គាល់ភាពខ្លាំងដ៏មហស្ចារ្យ នៃក្បាច់គុនខ្មែរ។ លើកនេះ ប៊ូសស្ត្រងធ្វើឲ្យគុនខ្មែរ ក៏ដូចជាប្រជាជនខ្មែរទាំងអស់មានមោទនភាពខ្លាំងណាស់ និងធ្វើឱ្យគុនខ្មែរល្បីរន្ទឺកក្រើកចារជាប្រវត្តិសាស្ត្រគុនខ្មែរ ថាគុនខ្មែរក៏មានការប្រកួតដណ្ដើមឡានថ្មីខ្លាញ់គោលើទឹកដីមាតុភូមិអច្ឆរិយដែរ។ ប៊ូសស្ត្រងធ្លាប់នាំយកគុនខ្មែរទៅកាន់ពិភពលោក ធ្វើឲ្យកក្រើកនៅទឹកដីទីក្រុងប៉ារីសប្រទេសបារាំងរួចមកហើយ ដែលធ្វើឲ្យបរទេសយ៉ាងច្រើនលើសលុប ជាពិសេសប៉ែកអឺរ៉ុបបានស្គាល់គុនខ្មែរ។ ធ្លាប់តែឃើញនៅប្រទេសគេដែលមានការរៀបចំប្រដាល់ប្រកួតដណ្ដើមឡាន តែឥឡូវនេះប៊ូសស្រ្តងធ្វើឱ្យស្រុកខ្មែរយើងមានហើយមិនឲ្យចាញ់បរទេសទេ គឺការប្រកួតគុនខ្មែរដណ្ដើមឡានខ្លាញ់គោពីប៊ូសស្ត្រង នៅសង្វៀន Boostrong Kun Khmer All Star ដែលនេះជាប្រវត្តិសាស្ត្រថ្មីលើកទីមួយក្នុងវិស័យគុនខ្មែរមានការប្រកួតដណ្ដើមឡានថ្មីខ្លាញ់គោដំបូងគេ ដែលមិនធ្លាប់មានក្នុងរយៈពេលរាប់ពាន់ឆ្នាំកន្លងមកនេះ ដើម្បីបង្ហាញឱ្យគ្រប់ជាតិសាសន៍លើសកលលោកទទួលស្គាល់ថាខ្មែរខ្លាំងមិនអាចមើលស្រាលបានទេ។ ដូច្នេះតើកីឡាករគុនខ្មែររូបណានឹងជាប់ជាប្រវត្តិសាស្ត្រដណ្ដើមបានឡានថ្មីខ្លាញ់គោពីប៊ូសស្ត្រងមុនគេ? សូមកុំភ្លេចចូលរួមលើកទឹកចិត្តព្រឹត្តិការណ៍ការប្រកួតគុនខ្មែរដណ្ដើមឡានថ្មីខ្លាញ់គោដំបូងគេបង្អស់ Boostrong Kun Khmer