ទីក្រុងភ្នំពេញ កាន់តែលេចធ្លោ ខណៈទទួលបានគម្រោងវិនិយោគសណ្ឋាគារថ្នាក់ផ្កាយ ៥ តម្លៃជិត ៨៥លានដុល្លារ
អាជីវកម្ម August 25, 2023 Khmernote

ទីក្រុងភ្នំពេញ នឹងមានសណ្ឋាគារថ្នាក់ផ្កាយ ៥ ថ្មីមួយទៀត រះនៅកណ្ដាលក្រុងដែលនឹងជួយបង្កើនសម្រស់ រួមទាំងសោភណ្ឌភាពក្រុងឱ្យកាត់តែស្រស់ស្អាត។ យោងតាមការចេញផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នេះ បានឱ្យថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនក្រុមហ៊ុន “KHOU TOWER CO., LTD” លើគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ចំនួន ២៣៧បន្ទប់។

(រូបតំណាង)

CDC បានឱ្យដឹងទៀតថា គម្រោងសាងសង់ខាងលើ មានទីតាំងវិនិយោគស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស (៩៣) កែងផ្លូវលេខ ៨៨ និងលេខ ៧៥ ភូមិ៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៨៤,៥ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៨៥៥កន្លែង៕

អត្ថបទ៖ លីនី