អាជីវកម្មនៅក្នុងប្រទេសថៃជិត ២០០០ ត្រូវបានបង្ខំឱ្យបិទនៅក្នុងខែកក្កដា
អាជីវកម្ម August 28, 2023 Khmernote

យោងតាមការចុះផ្សាយរបស់​សារព័ត៌មាន The Nation Thailand កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា អាជីវកម្មថៃជាច្រើនកំពុងជួបការលំបាកក្នុងការបន្តដំណើរការ ដោយអាជីវកម្មជិត ១,៨៦៧ បានបិទក្នុងខែកក្កដា កើនឡើង ១៨​.៧០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងខ្ពស់បំផុតសម្រាប់រយៈពេល ៧ខែដំបូងក្នុងរយៈពេល១ឆ្នាំ អស់រយៈពេល ១០ឆ្នាំកន្លងមកនេះ។

(រូបតំណាង)

ប្រភពព័ត៌មាននៅក្នុងក្រសួងពាណិជ្ជកម្មបានរាយការណ៍ថា ការបិទអាជីវកម្មទាំងនេះមួយចំនួនអាចបណ្តាលមកពីការកែសម្រួលដែលធ្វើឡើងដោយអាជីវកម្មដើម្បីឲ្យស្របតាមការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ និងអាកប្បកិរិយារបស់អ្នកប្រើប្រាស់។ និន្នាការបិទត្រូវបានគេសង្កេតឃើញនៅទូទាំងវិស័យផ្សេងៗ ខណៈវិស័យសំណង់ទូទៅបិទទ្វារចំនួន ១៧៥អាជីវកម្ម (៩%) វិស័យអចលនទ្រព្យចំនួន ១០៣ អាជីវកម្ម (៦%) និងបដិសណ្ឋារកិច្ច/ភោជនីយដ្ឋានចំនួន ៤៣ (២%) ។

ជាមួយគ្នានេះផងដែរ ក្រសួងក៏បានចាត់ថ្នាក់ការបិទដោយផ្អែកលើដើមទុនផងដែរ ពោលគឺអាជីវកម្មដែលមានដើមទុនតិចជាង ១ លានបាតចំនួន ១,៣៤២ ត្រូវបានបិទទ្វារ ស្មើនឹង (៧១.៨៨%) អាជីវកម្មដែលមានដើមទុនចន្លោះពី ១ ទៅ ៥លានបាត ចំនួន ៤៥៥ ត្រូវបានបិទទ្វារ ស្មើនឹង (២៤.៣៧%) ហើយអាជីវកម្មដែលមានចន្លោះពី ៥ ទៅ ១០០លានបាតចំនួន ៦៣ ត្រូវបានបិទទ្វារ ស្មើនឹង (៣.៣៧%) ហើយអាជីវកម្មដែលមានដើមទុនលើសពី ១០០លានបាតចំនួន ៧ ត្រូវបានបិទទ្វារ ស្មើនឹង (០.៣៧%)៕​

(រូបតំណាង)

(រូបតំណាង)

អត្ថបទ៖ លីនី
ប្រភព៖ The Nation Thailand