- អចលនទ្រព្យអចលនទ្រព្យ August 24, 2023 Khmernote
នៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្ដាហ៍របស់អគ្គនាយកដ្ឋានពន្ធដារ ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា ការប្រមូលពន្ធលើអចលនទ្រព្យនៅតែមានបញ្ហាប្រឈម ទោះបីជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរំពឹងថា ការប្រមូលពន្ធដារនឹងសម្រេចបានដល់ ១០៧.៥%។ អគ្គនាយកដ្ឋានពន្ធដារ ពន្យល់ថា បើយោងតាមរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញថា តាមការប៉ាន់ស្មានរហូតដល់ដំណាច់ឆ្នាំ២០២៣ ចំណូលពន្ធដារនឹងសម្រេចបានប្រមាណ ១០៧.៥% នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិរបស់អគ្គនាយកដ្ឋានពន្ធដារ។ ជាមួយគ្នានេះក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២៣ ពន្ធ-អាករសរុប ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ៩ ៣៦៧,៤៤
- ទេសចរណ៍ទេសចរណ៍ August 24, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)” របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរទេសចរណ៍ខេត្តបាត់ដំបង សូមប្រកាសជ្រើសរើសបេក្ខជន បេក្ខនារីទាំងពីរភេទ ចូលរួមវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា លើជំនាញឆុងកាហ្វេ (Barista) សិក្ខាកាមចំនួន ៦០រូប និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage Services) សិក្ខាកាមចំនួន ៣០រូប ដែលនឹងគ្រោងធ្វើការបណ្តុះបណ្តាលពេញម៉ោងរយៈពេល ៤ខែ ចាប់ពីខែកញ្ញា ដល់ ខែធ្នូ
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 24, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្រ្តីជំនាញនៃស្ថាប័នពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ បានប្រជុំពិ ភាក្សាពិគ្រោះយោបល់ជាមួយក្រុមហ៊ុនចិន China Metro ដើមី្បប្រមូលព័ត៌មាន និងទិន្នន័យ សម្រាប់សិក្សាគម្រោងផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ចូលមកក្រុងសៀមរាប។លោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់ផ្នែកចលនាកម្មដងផ្លូវ បានឱ្យដឹងថា គម្រោង ស្ថាបនាផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចូលមកក្រុង សៀមរាប គឺមានពីជម្រើសដោយមួយស្ថិតនៅលើផ្លូវចាស់ និងមួយនៅលើផ្លូវថ្មី។ ម៉្យាងទៀត គម្រោងនេះ នៅពុំទាន់ច្បាស់លាស់នៅឡើយ ដោយក្រុមការងារបច្ចេកទេស បានកំពុងចុះមក ធ្វើការសិក្សាដើមី្បប្រមូលនូវទិន្នន័យនូវរាល់ផលប៉ះពាល់។
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 23, 2023 Khmernote
វេទិកាការងារ ដែលសហការរៀបចំដោយ NEA និងសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ស្អែកនេះ នឹងនាំយកឱកាសការងារ ៧៩៩ កន្លែង ពីក្រុមហ៊ុនធំៗ ចំនួន១០។ នេះបើយោងតាម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ សម្រាប់ក្រុមហ៊ុនធំៗទាំង ១០នោះរួមមាន៖ ធនាគារ WOORI BANK, ធនាគារ កាថេ យូណៃធីត, ក្រុមហ៊ុន Land & Home, ក្រុមហ៊ុន Forte Life insurance,
- BoostrongBoostrong August 23, 2023 Khmernote
វិស័យគុនខ្មែរកាន់តែរីកចម្រើនអស្ចារ្យ ល្បីរន្ទឺកក្រើកមិនឱ្យចាញ់បរទេសឡើយ ប្រកួត៤ ឈ្នះទាំង៤។ អ្នកខ្លាំងគុនខ្មែរបានឡានមុនគេចារជាប្រវត្តិសាស្រ្តគុនខ្មែរ និង ៣រូបទៀត បានម្នាក់ ៤លានរៀល កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក លើសង្វៀន Boostrong Kun Khmer All Star វគ្គ៨។ Boostrong ជួយលើកតម្កើងគុនខ្មែរ បើកការប្រកួតដណ្ដើមឡានខ្លាញ់គោមុនគេបង្អស់ ដោយដាក់លក្ខខណ្ឌ ២ ដើម្បីក្លាយជាម្ចាស់ឡានខ្លាញ់គោ ទី១.ត្រូវតែប្រកួតឱ្យឈ្នះគូប្រកួតអន្តរជាតិ និងទី២.ទទួលបានសារគាំទ្រច្រើនជាងគេ។ ជាលទ្ធផលចប់ការប្រកួត កីឡាករជើងខ្លាំងទាំង ៤រូប រួមមានកីឡាករ រឿង សោភ័ណ្ឌ,
- អាជីវកម្មអាជីវកម្ម August 23, 2023 Khmernote
ប្រទេសថៃ គំរាមបិទបណ្ដាញសង្គមយក្ស Facebook ពាក់ព័ន្ធទៅនឹងរឿងឆបោកដែលប៉ះពាល់ដល់ប្រជាជនរាប់ម៉ឺននាក់ នេះបើយោងតាមការចុះផ្សាយរបស់ VNExpress កាលពីថ្ងៃទី២១ ខែសីហា កន្លងទៅថ្មីៗនេះ។ លោក Chaiwut Thanakamanusorn រដ្ឋមន្រ្តីនៃក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល របស់ប្រទេសថៃ បានលើកឡើងថា ក្រសួងនឹងស្នើសុំឱ្យតុលាការព្រហ្មទណ្ឌបិទបណ្ដាញសង្គម Facebook របស់ក្រុមហ៊ុន Meta នៅក្នុងប្រទេសសេដ្ឋកិច្ចធំទី២ របស់អាស៊ីអាគ្នេយ៍មួយនេះ ប្រសិនបើក្រុមហ៊ុន មិនចាត់ការលើការបោកប្រាស់ដែលប៉ះពាល់ដល់អ្នកប្រើប្រាស់ ២០០,០០០នាក់។ លោក Chaiwut បានប្រាប់សារព័ត៌មានរ៉យទ័រថា “យើងកំពុងស្នើសុំឱ្យតុលាការបិទ Facebook ដោយមិនអនុញ្ញាតឱ្យបណ្ដាញសង្គមនេះផ្តល់សេវាកម្មនៅក្នុងប្រទេសថៃទៀតទេ ប្រសិនបើពួកគេបន្តអនុញ្ញាតឱ្យគេហទំព័រក្លែងក្លាយទាំងនេះបោកបញ្ឆោតអ្នកប្រើប្រាស់តទៅទៀត” ។ ជាមួយគ្នានេះដែរនៅក្នុងសេចក្តីថ្លែងការណ៍មួយ
- បុគ្គលជោគជ័យបុគ្គលជោគជ័យ August 23, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលល្ងាចពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម រួមទាំងមេដឹកនាំធំៗនៅលើពិភពលោក បានផ្ញើព្រះរាជសារ និងសារអបអរសាទរជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់ការចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។ ក្រសួងការបរទេស បានឱ្យដឹងទៀតថាក្នុងចំណោមមេដឹកនាំធំៗរួមមាន៖ ១.ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៉ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម, ២.ឯកឧត្តម Li Qiang នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ៣.ឯកឧត្តម KISHIDA Fumio នាយករដ្ឋមន្ត្រីជប៉ុន ៤.ឯកឧត្តម Ahmed
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 23, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ប្រធានមន្ទីរកសិកម្មខេត្ត ព្រៃវែង បានឱ្យដឹងថា ទិន្នផលស្រូវដើមរដូវរបស់ប្រជាកសិករខេត្តព្រៃ វែងមានការកើនជាងឆ្នាំមុន ហើយមានតម្លៃសមរម្យ ដែលជួយផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកនិងការនាំចេញ។ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា រហូតមកដល់ពេលនេះ ការប្រមូលផលស្រូវដើមរដូវវស្សារបស់ប្រជាកសិករនៅក្នុងខេត្ត គឺមានលក្ខណៈល្អប្រសើរ ដោយសារឆ្នាំនេះមានទឹកគ្រប់គ្រាន់ ស្រូវទទួលបានទិន្នផលខ្ពស់ ជាងឆ្នាំកន្លងទៅបើប្រៀបធៀបនឹងរយៈពេលដូចគ្នា ខណៈតម្លៃក៏សមរម្យ ដែលអាចជួយសម្រួល ដល់ជីវភាពរបស់ពួកគាត់។ លោកប្រធានមន្ទីរ បានបន្ដទៀតថា ខេត្ដព្រៃវែង ស្ថិតនៅតំបន់វាល រាប និងវាលទំនាបត្រើយខាងកើតទន្លេមេគង្គ គឺជាខេត្តមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម ពិសេសដំណាំស្រូវ










