- សេដ្ឋកិច្ចសេដ្ឋកិច្ច September 11, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងការចរចារប្រាក់ឈ្នួលអប្បបរមាកម្មករនយោជិតឆ្នាំ២០២៤ កាលពីសប្តាហ៍មុន ភាគីសហជីពបានស្នើតួលេខ ២១៥ដុល្លារ រីឯភាគីនិយោជកស្នើតួលេខត្រឹមតែ ២០១ដុល្លារ ខណៈភាគីរាជរដ្ឋាភិបាលលើកឡើងថា នឹងខិតខំសម្របសម្រួលដើម្បីឱ្យភាគីទាំង២ កាន់តែកែសម្រួលគោលជំហររបស់ខ្លួនឱ្យកាន់តែកៀកប្រហាក់ប្រហែលគ្នា។ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបើកកិច្ចប្រជុំជាលើកទី៣ ដើម្បីពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ឯកឧត្តម ហេង សួរ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំនេះថា ការស្នើតួលេខនេះគឺជាគោលជំហរដំបូងរបស់ភាគីនីមួយៗ ហើយឯកឧត្តមជឿជាក់ថា នៅក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ ភាគីទាំង២
- អាជីវកម្មអាជីវកម្ម September 8, 2023 Khmernote
ក្រុមហ៊ុន Apple បានប្រកាសពីការខាតបង់ដ៏ធំ ក្នុងរយៈពេលត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលចិនបានហាមប្រាមមិនឲ្យមន្ត្រីរបស់ខ្លួនប្រើប្រាស់ iPhone អំឡុងពេលធ្វើការ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ 2.9% កាលពីថ្ងៃព្រហស្បតិ៍ និងធ្វើឱ្យក្រុមហ៊ុនខាតបង់ទឹកប្រាក់ចំនួន ២០០ពាន់លានដុល្លារ។ ជាមួយគ្នានេះ ក្រុមហ៊ុន Apple បានកត់សម្គាល់ការធ្លាក់ចុះប្រចាំថ្ងៃដ៏ធំបំផុតរបស់ខ្លួនកាលពីថ្ងៃពុធ ហើយភាគហ៊ុនរបស់ខ្លួននាពេល បច្ចុប្បន្នបានធ្វើឱ្យ Apple ក្លាយជាក្រុមហ៊ុនដែលដំណើរការអាក្រក់បំផុតនៅក្នុងលើ Dow Jones Industrial Average។ គួររម្លឹកថា កាលពីថ្ងៃពុធ កាសែត Wall Street
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 8, 2023 Khmernote
ឯកឧត្តមបណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានលើកឡើងថា ក្រសួងកសិកម្ម កំពុងធ្វេីការណែនាំដល់កសិករឲ្យទុកស្រូវឲ្យបានទុំល្អចាំច្រូត ដេីម្បីទទួលបានតម្លៃល្អ ហេីយរោងម៉ាសុីនក៏បានស្រូវល្អសម្រាប់កែច្នៃជាអង្ករ។ ឯកឧត្តមបណ្ឌិតបានលើកឡើងបែបបនេះ តាមរយៈការបង្ហោះសំណេរនៅលើគណនីហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញុនេះ។ រដ្ឋលេខាធិការ ក្រសួងកសិកម្ម បានលើកឡើងដូច្នេះថា៖ « ស្ថានភាពតម្លៃស្រូវនៅតែល្អសម្រាប់កសិករនាពេលបច្ចប្បន្ននេះជាពិសេសបេីធៀបទៅនឹងឆ្នាំ ២០២២ ក្នុងពេលវេលាដូចគ្នា (តម្លៃនៅខ្ពស់ជាង ១០០០ រៀលក្នុងមួយគីឡូ ដែលឆ្នាំទៅចន្លោះពី ៨០០ ទៅ ៩០០ រៀលក្មុងមួយគីឡូសម្រាប់ពូជ OM) បើទោះបីជារយ:ពេល
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 8, 2023 Khmernote
ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋកូរ៉េ ឯកឧត្តម គីមជីនលូ (KmJr-Pyo) បានប្រកាសថា កូរ៉េនឹងបន្តជួយជ្រោមជ្រែងដល់កម្ពុជា ដើម្បីសម្រេចនូវគោលដៅជាយុទ្ធសាស្ត្រក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០។ ការលើកឡើងរបស់ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋកូរ៉េ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជា ជនកម្ពុជា នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ នាវិមាន ៧មករា។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចជំនួបបានឲ្យដឹងថា នៅក្នុងកិច្ចជំនួបនេះឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ បានថ្លែងកោតសរសើរ សម្តេចតេជោ អំពីភាពដឹកនាំការទូតដ៏ឈ្លាសវៃ និងស្នើសុំឱ្យសម្តេចតេជោ បន្តចូលរួមគិតគូរអំពីសន្តិភាពដ៏យូរអង្វែងនៅក្នុងតំបន់ និងពិភពលោកទៀតផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ បានបញ្ជាក់ថា « ភាគីកូរ៉េនឹងបន្តជួយជ្រោមជ្រែងភាគីកម្ពុជា ដើម្បីសម្រេចនូវគោលដៅជាយុទ្ធសាស្ត្រក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់
- BoostrongBoostrong September 8, 2023 Khmernote
ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡានរហូតដល់ ២គ្រឿង ដល់កីឡាករ ព្រំ សំណាង និងកីឡាករ ពេជ្រ សម្បត្តិ ដែលជួយលើកមុខមាត់វិស័យគុនខ្មែរឱ្យល្បីរន្ទឺពាសពេញពិភពលោកបានស្គាល់ច្បាស់ពីភាពខ្លាំងដ៏អស្ចារ្យរបស់ក្បាច់គុនខ្មែរ។ អ្នកខ្លាំងគុនខ្មែរ ដែលទទួលបានឡានខ្លាញ់គោ ពី Boostrong រួមមាន៖ ១. កីឡាករ ព្រំ សំណាង ប្រកួតក្នុងមហាព្រឹត្តការណ៍បីស្រ្តីពិភពលោករហូតដល់ទៅ៨ម៉ោង។ ថែមទាំងបានផ្ទះ ១ល្វែងទៀត ក្រោយប្រកួតឈ្នះមេដាយមាសជូនជាតិក្នុងព្រឹត្តការណ៍ស៊ីហ្គេមឆ្នាំ2023នេះ។ ២. កីឡាករ ពេជ្រ សម្បត្តិ ប្រកួតឈ្នះគូប្រកួតអន្តរជាតិលើសង្វៀន Boostrong Kun Khmer All Star
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 8, 2023 Khmernote
នាល្ងាចថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម យូន ស៊ក យ៉ល (Yoon Sok Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។ ក្នុងជំនួបនោះ ឯកឧត្តមប្រធានាធិបតី បានសន្យានឹងពិចារណាបង្កើនកូតាសម្រាប់ពលករកម្ពុជា និងបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េ មកវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៅលើវិស័យដែលមានសក្តានុពល ដូចជា ការវិនិយោគ, ពាណិជ្ជកម្ម, កសិកម្ម,
- អាជីវកម្មអាជីវកម្ម September 7, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យប្រតិភូ ក្រុមហ៊ុនកែច្នៃសំរាមសំណល់ប្លាស្ទិក ដែលដឹកនាំដោយលោក KIM SANG YOUNG អភិបាលក្រុមហ៊ុន ដេហាន់ ខូភើរ៉េត ប្រទេសកូរ៉ ធ្វើបទបង្ហាញនៅសាលាខេត្តព្រះសីហនុ ក្នុងគោលបំណងបង្កើតរោងចក្រកែច្នៃសំណល់ប្លាស្ទិកនៅខេត្តព្រះសីហនុ។ លោក KIM SANG YOUNG អភិបាលក្រុមហ៊ុន ដេហាន់ ខូភើរ៉េត ប្រទេសកូរ៉ បានជម្រាបជូនអភិបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 7, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវដល់ម្ចាស់យានយន្ដទាំងអស់ ប្រញាប់អញ្ជើញមកបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន ប្រចាំឆ្នាំ២០២៣ កុំចាំដល់ជិតផុតឱសានវាទ និងអាចបង់តាម App យ៉ាងងាយស្រួល។ បើតាមការបញ្ជាក់របស់លោក គង់ វិបុល ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ប្រចាំឆ្នាំ២០២៣ នឹងបញ្ចប់នៅចុងខែវិច្ឆិកា ខណៈបច្ចុប្បន្នម្ចាស់យានយន្ដ ដែលបានមកបង់ពន្ធរួចមិនទាន់ដល់ ៥០ភាគរយនោះទេ។ ការអំពាវនាវបែបនេះរបស់លោក គង់ វិបុល ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងវេទិកាពន្ធ ២០២៣ ដែលរៀបចំដោយសភាធុរកិច្ចម៉ាឡេស៊ីនៃកម្ពុជា គាំទ្រដោយអគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី០៦ ខែកញ្ញា










