- សេដ្ឋកិច្ចសេដ្ឋកិច្ច September 13, 2023 Khmernote
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូពាក់ព័ន្ធ បានលើកឡើងថា រាជរដ្ឋាភិបាល បានចាប់ផ្ដើមសិក្សាគម្រោងថ្មីៗជាច្រើន ក្នុងនោះក៏មាន ការសិក្សាគម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ នៅក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ ក្នុងខេត្តព្រះសីហនុ រួមមាន៖ ១.តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ ២. តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និង ៣. តំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ចេជាង ហ្គ័រជី ព្រមទាំងការចុះពិនិត្យមើលសកម្មភាពផលិតកម្មរបស់ក្រុមហ៊ុនចំនួន៥ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនេះផងដែរ។ បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសទាំង៣នេះបានផ្តល់ការងារជូនដល់កម្មករនិយោជិតប្រមាណ ៣៣.១០០នាក់។
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 13, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ប្រធានសមាគមជប៉ុន-កម្ពុជា បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា វិនិយោគិនជប៉ុន ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) នឹងចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។ ក្នុងជំនួបពិភាក្សាការងារ ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKA) ប្រធានសមាគមជប៉ុន- កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជណាចក្រកម្ពុជា
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 12, 2023 Khmernote
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុហ្វីលីពីន ស្នើកាត់បន្ថយពន្ធលើការនាំចូលអង្ករ ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃលក់រាយដែលជំរុញឱ្យមានអតិផរណា។ លោក Benjamin Diokno បានប្រាប់អ្នកយកព័ត៌មានថា ក្រសួងហិរញ្ញវត្ថុ និងផែនការសេដ្ឋកិច្ច កំពុងស្នើឱ្យកាត់បន្ថយអត្រាពន្ធនាំចូលអង្ករពី ៣៥ភាគរយ មកនៅចន្លោះពីសូន្យ ទៅ ១០ភាគរយ។ លោក Diokno ក៏បាននិយាយផងដែរថា ក្រសួងក៏កំពុងលើកទឹកចិត្តវិស័យឯកជនឱ្យនាំចូលអង្ករបានទាន់ពេលវេលា និងតាមដានការអ្នកផ្គត់ផ្គង់ណាដែលនាំចូល និងបញ្ចេញអង្ករលក់ខុសច្បាប់។ គួរបញ្ជាក់ផងដែរថា ប្រទេសហ្វីលីពីន ដែលជាប្រទេសនាំចូលអង្ករដ៏ធំបំផុតមួយរបស់ពិភពលោកកាលពីសប្តាហ៍មុនបានដាក់កម្រិតតម្លៃអង្ករដើម្បីការពារអ្នកប្រើប្រាស់។ អតិផរណារបស់ប្រទេសហ្វីលីពីនបានឡើងដល់ ៤.២ ភាគរយនៅក្នុងខែកក្កដា ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៩។ អត្រាអតិផរណារបស់ប្រទេសនេះ ឡើងលឿនដោយមិននឹកស្មានដល់ជាលើកដំបូងក្នុងរយៈពេលប្រាំពីរខែមកត្រឹម ៥.៣ ភាគរយនៅក្នុងខែសីហា ដោយភាគច្រើនបណ្ដាលមកពីការកើនឡើងនៃថ្លៃម្ហូបអាហារ និងការដឹកជញ្ជូន៕ អត្ថបទ៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 12, 2023 Khmernote
សារព័ត៌មានរបស់ប្រទេសជប៉ុន NHK WORLD-JAPAN បានចុះផ្សាយថា ធនាគារជាតិនៃកម្ពុជា ជាធនាគារកណ្តាលដំបូងក្នុងតំបន់អាស៊ីដែលបានដាក់ឱ្យប្រើប្រាស់រូបិយប័ណ្ណឌីជីថល កាលពីខែតុលា ឆ្នាំ២០២០។ យន្តការនេះរួមចំណែកក្នុងការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ និងជំរុញការប្រើប្រាស់ការទូទាត់តាមអេឡិចត្រូនិកនៅតំបន់ជនបទ។ សារព័ត៌មានខាងលើ បានផលិតវីដេអូចុះផ្សាយពីធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយក្នុងនោះបានភ្ជាប់ជាមួយខ្លឹមសារដូច្នេះ៖ «នៅខែតុលា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា បានក្លាយជាធនាគារកណ្តាលដំបូងគេនៅអាស៊ីដែលដាក់ឱ្យដំណើរការរូបិយប័ណ្ណឌីជីថល។ ជាមួយនឹងប្រាក់ដុល្លារអាមេរិកតំណាងឱ្យ ៩០% នៃសាច់ប្រាក់ដែលកំពុងចរាចរនៅក្នុងប្រទេស ធនាគារបានសម្រេចចិត្តលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកតាមរយៈបច្ចេកវិទ្យា។ បីឆ្នាំក្រោយមក ការទូទាត់តាមឌីជីថល គឺជាការមើលឃើញទូទៅនៅក្នុងតំបន់ទីក្រុង ដែលជាការផ្លាស់ប្តូរដ៏ធំមួយសម្រាប់សេដ្ឋកិច្ចដែលផ្តោតលើសាច់ប្រាក់។ ឥឡូវនេះ ធនាគារបានបង្វែរទិសដៅរបស់ខ្លួនមកកាន់ជនបទម្ដង។ តើការផ្លាស់ប្តូរនឹងមានន័យយ៉ាងណាសម្រាប់ជីវិតអ្នកស្រុកជនបទ?» សូមទស្សនាវីដេអូចុះផ្សាយពីធនាគារជាតិនៃកម្ពុជា សារព័ត៌មាន NHK
- BoostrongBoostrong September 11, 2023 Khmernote
ប៊ូសស្រ្តងបញ្ឈរភ្នែកហើយពេលនេះ មកចែករង្វាន់ម៉ូតូថ្មី ៩គ្រឿង ដល់អ្នកឈ្នះរង្វាន់ ស្រាប់តែមានបងប្រុសម្នាក់ទៀតគាស់ត្រូវរង្វាន់ម៉ូតូថ្មី ១គ្រឿងដែរ ក្រុមហ៊ុនក៏សម្រេចចិត្តដឹកម៉ូតូពីភ្នំពេញមក១គ្រឿងទៀត មកប្រគល់ជូនបងប្រុសភ្លាមៗ។ បងប្រុសម្នាក់នោះ មានឈ្មោះ យឿន រ៉ានី អាយុ ៣៧ មុខរបរជាអ្នកស្រែចម្ការ និងជាជាងប៉ះម៉ូតូ បច្ចុប្បន្នរស់នៅភូមិក្បាលក្រពើ ឃុំវើល ស្រុកពួក ខេត្តសៀមរាប។ គាត់ថាគ្រាន់តែលឺដំណឹងប៊ូសស្ត្រងមកប្រគល់រង្វាន់ម៉ូតូនៅក្រុងសៀមរាបភ្លាម ក៏ខំជិះម៉ូតូឌុបមកកន្លែងចែករង្វាន់ម៉ូតូ ក្នុងគោលបំណងចង់ឱ្យក្រុមហ៊ុនពិនិត្យក្រវិលកំប៉ុង ហើយបានម៉ូតូថ្មីយកទៅផ្ទះ ព្រោះទើបតែគាស់ត្រូវថ្មីៗ តែចែដន្យក្រុមហ៊ុនថាចែកអស់ ព្រោះម៉ូតូថ្មីយកមកតែ ៩គ្រឿងដើម្បីចែករង្វាន់ ប៉ុន្តែប៊ូសស្រ្តងចិត្តល្អ ក៏ឱ្យក្រុមការងារពីភ្នំពេញដឹកម៉ូតូ ១ គ្រឿងបន្ថែម មកប្រគល់ជូនគាត់ភ្លាមៗតែម្ដង។ ម្ចាស់រង្វាន់ម៉ូតូថ្មីទាំង
- អាជីវកម្មអាជីវកម្ម September 11, 2023 Khmernote
Amru Rice (Cambodia) ដែលជាក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយនៅក្នុងស្រុក ទទួលបានការបញ្ជាទិញអង្ករចំនួន ១០ទូកុងតឺន័រ ពីប្រទេសអូស្រ្តាលី ដែលនេះ គឺជាការរួមចំណែកដល់ការពង្រីកទីផ្សារនាំចេញអង្កររបស់កម្ពុជាទៅទីផ្សារអន្តរជាតិ។ យោងតាមការបង្ហោះនៅលើផេកផ្លូវការ Amru Rice Cambodia Co., Ltd បានឱ្យដឹងថា ក្រុមហ៊ុនទទួលបានការបញ្ជាទិញសរុប ១០ទូកុងតឺន័រ ក្នុងនោះអង្ករក្រអូប ២កុងតឺន័រ ត្រូវបាននាំចេញទៅប្រទេសអូស្រ្តាលីរួចមកហើយ តាមរយៈដំណើរទស្សនកិច្ចស្តីពីកសិ-ចំណីអាហារកម្ពុជាដែលបានរៀបចំ និងគាំទ្រដោយរាជរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី CAPRED កាលពីដើមខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ដែលនេះជាសមិទ្ធផលមួយគួរជាទីពេញចិត្តក្រោយពីដំណើរទស្សនកិច្ចនេះ។ ក្រុមហ៊ុនបានបន្ថែមថា៖ «តាមរយៈដំណើរទស្សនកិច្ចដែលរៀបចំនិងគាំទ្រដោយ CAPRED ថ្នាក់គ្រប់គ្រង Amru
- អចលនទ្រព្យអចលនទ្រព្យ September 11, 2023 Khmernote
ការបង់ពន្ធជូនរដ្ឋ ជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ប៉ុន្តែពន្ធដារមានច្រើនប្រភេទទាំងពន្ធលើបុគ្គល ក៏ដូចជាពន្ធលើគ្រឹះស្ថានផ្សេងៗ។ បើយោងតាមមាត្រា ២៣៥ នៃច្បាប់ស្ដីពីសារពើពន្ធ បុគ្គលដែលបានប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្ដីពីពន្ធដារ នឹងត្រូវទទួលការផាកពិន័យជាប្រាក់ ៥លានរៀលដល់ ១០លានរៀល ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀត។ ដូច្នេះប្រសិនបើអ្នកកំពុងជាប់ពន្ធ ហើយមិនចង់ជាប់ពិន័យគួរចៀសវាង ១៣ ចំណុចខាងក្រោមនេះ៖ ១. ការមិនបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ស្របតាមការកំណត់របស់ច្បាប់ស្ដីពីសារពើពន្ធ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត ២. ការមិនបានជូនដំណឹងទៅរដ្ឋបាលសារពើពន្ធអំពីការផ្លាស់ប្ដូរព័ត៌មាននៃការចុះបញ្ជី ៣. ការមិនបានដាក់លិខិតប្រកាសសារពើពន្ធ ៤. ការមិនបានប្រើប្រាស់ប្រព័ន្ធកត់ត្រាដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ ៥. ការមិនបានចេញវិក័យបត្រ ៦. ការមិនផ្ដល់ព័ត៌មាន ឬ មិនបានបញ្ជូនរបាយការណ៍តាមការស្នើសុំ ៧.ការមិនអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធធ្វើការពិនិត្យបញ្ជិកាគនេយ្យ ឬ
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 11, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសៅរ៍ទី០៩ ខែកញ្ញា ឆ្នាំ២០២៣ បានថ្លែងថា ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៣នេះ រោងចក្រនៅខេត្តកំពង់ស្ពឺកំពុងត្រូវការកម្មករប្រមាណ ៤ពាន់នាក់ បន្ថែម ក្នុងខណៈដែលវិស័យសេដ្ឋកិច្ចទាំងមូលមានឱកាសប្រមាណ ១ម៉ឺន៧ពាន់កន្លែងបន្ថែមទៀត។ ថ្លែងនៅចំពោះមុខកម្មករជិត ២ម៉ឺននាក់ ក្នុងខេត្តកំពង់ស្ពឺ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ “យោងតាមរបាយការណ៍តម្រូវការកម្លាំងពលកម្មដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) គិតត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទូទាំងប្រទេសមានតម្រូវការកម្លាំងពលកម្មថ្មីប្រមាណ ១ម៉ឺន៧ពាន់នាក់ ហើយសម្រាប់នៅខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្មថ្មីប្រមាណ ៤ពាន់នាក់”។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ










