- អាជីវកម្មអាជីវកម្ម September 4, 2023 Khmernote
ក្រសួងពាណិជ្ជកម្ម មានកិត្ដិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្ដាជ្រាបថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មបានសហការជាមួយក្រុមហ៊ុន ភីធីធី (ខេមបូឌា) អនុវត្ដគម្រោងជំរុញការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នៅរសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។ ការសហការខាងលើនេះ គឺត្រូវធ្វើឡើងក្នុងគោលបំណងជួយជ្រោមជ្រែងលើកកម្ពស់ផលិតផលខ្មែរដែលជាផលិតផលលក្ខណៈគ្រួសារតូចៗ លើកកម្ពស់ទីផ្សារក្នុងស្រុក និងផលប្រយោជន៍សហគមន៍ ខណៈគម្រោងនេះបានអនុវត្ដដោយជោគជ័យក្នុងឆ្នាំ២០២២ និងដំណាក់កាលទី២ ត្រីមាសទី១ ទី២ ឆ្នាំ២០២៣ រួចមកហើយ នៅរាជធានី-ខេត្ដចំនួន ១៦ តាមបណ្ដាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន ១៩។ យ៉ាងណាមិញក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) នឹងបន្ដអនុវត្ដគម្រោងដដែលនៅរៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 4, 2023 Khmernote
យោងតាមការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា ពាក់ព័ន្ធនឹងការពិភាក្សាប្រាក់ឈ្នួលអប្បបរមា ភាគីសហជីពបានស្នើតួលេខ ២១៥ដុល្លារ ភាគីនិយោជកស្នើតួលេខត្រឹមតែ ២០១ដុល្លារ ខណៈភាគីរាជរដ្ឋាភិបាលមិនទាន់បង្ហាញតួលេខនៅឡើយទេ ហើយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងបើកកិច្ចប្រជុំពិភាក្សាបន្តនៅលើកទី៤ខាងមុខ។ គួរជម្រាបថា នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបើកកិច្ចប្រជុំជាលើកទី៣ ដើម្បីពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ នៅក្នុងកិច្ចប្រជុំទាំង៣លើកនេះ តំណាងភាគីរាជរដ្ឋាភិបាលក៏បានសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមលើចំណុចនានា ដែលតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកមានចម្ងល់ផងដែរ។
- BoostrongBoostrong September 4, 2023 Khmernote
កំពុងតែប្រគល់រង្វាន់ឡានថ្មីខ្លាញ់គោលេខរៀង ០២១ សុខៗស្រាប់តែមានប្អូនប្រុសម្នាក់ រត់ចូលក្នុងកម្មវិធីចែករង្វាន់ឡាន ហើយស្រែកប្រកាសថា គាត់ជាអ្នកត្រូវរង្វាន់ឡានដែរ ធ្វើឱ្យអ្នកត្រូវរង្វាន់ បូយ បាវ ភ័យស្រឡាំងកាំង ព្រោះគិតថាមានគេចូលមកតវ៉ារឿងគាត់ត្រូវរង្វាន់ឡានពី Boostrong តែពេលសួរឱ្យបានច្បាស់ទើបដឹងថា គាត់ត្រូវរង្វាន់ឡានខ្លាញ់គោថ្មីផ្សេងមួយគ្រឿងទៀត លេខរៀង ០២៩។ ប្អូនប្រុសម្នាក់នោះ មានឈ្មោះ ត្រេ ណាន អាយុ ២២ឆ្នាំ មុខរបរធ្វើសំណង់ បច្ចុប្បន្នរស់នៅភូមិត្រពាំងថ្ម ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ បើតាមសម្ដីរបស់ប្អូនប្រុសបានឱ្យដឹងថា មូលហេតុដែលគាត់រត់ចូលក្នុងកម្មវិធីប្រគល់រង្វាន់ឡាន Boostrong បែបនេះ គឺចង់ឱ្យក្រុមហ៊ុនជួយពិនិត្យក្រវិលកំប៉ុងរង្វាន់ឡានរបស់គាត់ ព្រោះគាត់ទើបតែញុំា Boostrong
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 2, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អង្គការអន្តរជាតិខាងការងារ ILO បានបង្ហាញលើវេបសាយផ្លូវការបស់ខ្លួនថា កម្ពុជាជាប្រទេសដែលមានអត្រាអត់ការងារធ្វើតិចបំផុតត្រឹម ០.៥ភាគរយ ដែលមានន័យថា អ្នកមានការងារធ្វើមានរហូតដល់ ៩៩.៥ភាគរយ ដែលឈរនៅលំដាប់ទី២ បន្ទាប់ពីប្រទេសកាតា (០,១%) ដែលមានអត្រាអ្នកអត់ការងារទាបជាងគេ ក្នុងចំណោម១៨៥ប្រទេស។ តាមរយៈរបាយការណ៍ដែលអង្គការអន្តរជាតិខាងការងារ ILO បានរកឃើញនេះ គឺធ្វើឡើងនៅក្នុងឆ្នាំ២០១៩ ដោយអង្គការ ILO បានគូសបញ្ជាក់ថា ប្រទេសដែលមានអត្រាការងារធ្វើខ្ពស់ផ្សេងៗទៀត រួមមាន៖ កាតា, ម៉ូលឌូវ៉ា, ម៉ាឡាវី, ប៊ូរួនឌី, ឆាដ, ថៃ, អាល្លឺម៉ង់ ជាដើមសុទ្ធតែជាប្រទេសដែលមានអត្រាអត់ការងារធ្វើតិចតួច។ បើតាមនិយមន័យក្នុងការកំណត់អត្រាអ្នកអត់ការងារធ្វើ
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 1, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការបង្កើតសហគមន៍កសិកម្មឱ្យកាន់តែសកម្មបន្ថែមទៀត ដែលដើរតួនាទីជួយដល់កសិករ និងស្វែងរកទីផ្សារសម្រាប់នាំចេញ ជាពិសេសបង្កើនទំនុកចិត្តទីផ្សារកសិផល រវាងក្រុមផលិតនិងក្រុមប្រមូលទិញ។ ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង ១៨០០០នាក់ មកពីរោងចក្រ សហគ្រាសនានានៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនេះ បានប្រកាសត្រៀមកញ្ចប់ថវិកា ១០០លានដុល្លារ សម្រាប់ត្រៀមអន្តរាគមន៍លើកសិផល និងផលិត ផលកសិកម្មរបស់ប្រជាកសិករ ដូចជាស្រូវ អង្ករ
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 1, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា បានប្ដេជ្ញាទប់មិនឲ្យតម្លៃអគ្គិសនីមានការឡើងថ្លៃ ទោះក្នុងកាលៈទេសៈណាក៏ដោយ និងខិតខំពង្រីកបន្ថែមទៀត នូវថាមពលអគ្គិសនីនៅកម្ពុជា ដើម្បីពលរដ្ឋមានភ្លើងប្រើប្រាស់គ្រប់គ្រាន់ និងឆ្ពោះទៅមានលទ្ធភាពអាចផលិតបាន រហូតនាំចេញទៅខាងក្រៅ។ ក្នុងឱកាសទើបទទួលបានតំណែងជាអគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ប្រាំង ជលសា បានលើកឡើងថា នឹងបន្តផែនការយុទ្ធសាស្ត្រ របស់អគ្គីសនីកម្ពុជា ដើម្បីបន្តភាពខ្លាំង ដោយបន្តពង្រីការគ្រប់គ្រងអគ្គិសនីឲ្យបានគ្រប់គ្រាន់ មានតុល្យភាព គុណភាព និរន្តរភាព ជូនប្រជាពលរដ្ឋ ។ ឯកឧត្តម បានបន្តថា បន្តអភិវឌ្ឍន៍ប្រភពថាមពល
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 1, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គណៈប្រតិភូអន្តរក្រសួង បានចុះត្រួតពិនិត្យគុណភាព និងវឌ្ឍនភាពការសាងសង់ផ្លូវជាតិលេខ ៤៨ កាលពីថ្ងៃទី ៣១ សីហា ២០២៣ ក្នុងគោលបំណង ធ្វើការតាមដានការសាងសង់ ដើម្បីធានាថា ក្រុមហ៊ុនអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ សំដៅឱ្យខ្សែផ្លូវមានគុណភាព អាចប្រើប្រាស់បានយូរអង្វែង។ គណៈប្រតិភូចុះត្រួតពិនិត្យរួមលេីកទី៣នេះ ដឹកនាំដោយ ឯកឧត្តមសូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) អង្គភាពពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG &
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 1, 2023 Khmernote
និស្សិតខ្មែរចំនួន ២៥៥នាក់ ត្រូវបានជ្រើសរើសយកទៅហាត់ការនៅប្រទេសអុីស្រាអែល ដែលត្រូវបានគេស្គាល់ថា ជាស្ដេចកសិកម្មលើពិភពលោក រយៈពេល ១១ខែ ដើម្បីក្រេបយកចំណេះដឹង និងបទពិសោធន៍ មកចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជាពេលត្រឡប់មកមាតុប្រទេសវិញ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមសំណេះសំណាល និងជូនដំណើរនិស្សិតដែលនឹងត្រូវទៅចូលរួមកម្មវិធីហាត់ការរយៈពេល ១១ខែ នៅប្រទេសអុីស្រាអែល នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង។ ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវអបអរសាទរចំពោះនិស្សិតទាំង ២៥៥នាក់ ក្នុងនោះស្រី ៣៩នាក់










