រួសរាន់បង់! នៅសល់តែ ១៥ថ្ងៃទៀតប៉ុណ្ណោះ ការបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ នឹងត្រូវផុតកំណត់
អចលនទ្រព្យ September 15, 2023 Khmernote

អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ​២០២៣ នេះ បានចេញសេចក្ដីជូនដំណឹង រំលឹកជាថ្មីម្ដងទៀត ពីថ្ងៃផុតកំណត់បង់ប្រាក់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ ពោលគឺនៅសល់តែរយៈពេល ១៥ថ្ងៃទៀតតែប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានពន្ធដារ ក៏បានបញ្ជាក់ផងដែរថា ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើម្ចាស់អចលនទ្រព្យ នឹងត្រូវរងនូវទោសប្បញ្ញត្តិតាមច្បាប់ជាធរមាន៕