១៣ ចំណុចដែលអ្នកជាប់ពន្ធមិនត្រូវធ្វើ ដើម្បីចៀសផុតពីការផាកពិន័យទោសប្បញ្ញត្តិពីរដ្ឋបាលសារពើពន្ធ
អចលនទ្រព្យ September 11, 2023 Khmernote

ការបង់ពន្ធជូនរដ្ឋ ជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ប៉ុន្តែពន្ធដារមានច្រើនប្រភេទទាំងពន្ធលើបុគ្គល ក៏ដូចជាពន្ធលើគ្រឹះស្ថានផ្សេងៗ។ បើយោងតាមមាត្រា ២៣៥ នៃច្បាប់ស្ដីពីសារពើពន្ធ បុគ្គលដែលបានប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្ដីពីពន្ធដារ នឹងត្រូវទទួលការផាកពិន័យជាប្រាក់ ៥លានរៀលដល់ ១០លានរៀល ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀត។ ដូច្នេះ​ប្រសិនបើអ្នកកំពុងជាប់ពន្ធ ហើយមិនចង់ជាប់ពិន័យគួរចៀសវាង ១៣ ចំណុចខាងក្រោមនេះ៖

១. ការមិនបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ស្របតាមការកំណត់របស់ច្បាប់ស្ដីពីសារពើពន្ធ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត
២. ការមិនបានជូនដំណឹងទៅរដ្ឋបាលសារពើពន្ធអំពីការផ្លាស់ប្ដូរព័ត៌មាននៃការចុះបញ្ជី
៣. ការមិនបានដាក់លិខិតប្រកាសសារពើពន្ធ
៤. ការមិនបានប្រើប្រាស់ប្រព័ន្ធកត់ត្រាដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ
៥. ការមិនបានចេញវិក័យបត្រ
៦. ការមិនផ្ដល់ព័ត៌មាន ឬ មិនបានបញ្ជូនរបាយការណ៍តាមការស្នើសុំ
៧.ការមិនអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធធ្វើការពិនិត្យបញ្ជិកាគនេយ្យ ឬ ឯកសារផ្សេងៗ
៨.ការមិនបានរក្សាបញ្ជិកាគនេយ្យ និងឯកសារផ្សេងៗទៀត
៩. ការព្យាយាមរារាំងការកំណត់ និងការប្រមូលពន្ធ
១០. ការកសាង ឬ ផ្ដល់នូវកំណត់ត្រា ឯកសារ របាយការណ៍ ឬ ព័ត៌មានក្លែងបន្លំ
១១. ការលាក់ទុក ឬ បំផ្លាញចោលដោយចេតនានូវបញ្ជិកាគណនេយ្យ កំណត់ត្រា ឯកសារ របាយការណ៍ ឬព័ត៌មានផ្សេងៗ
១២. ការចេញវិក្កយបត្រក្លែងបន្លំ
១៣. ការមិនអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធចូលគ្រឹះស្ថានអាជីវកម្ម ដើម្បីកំណត់ និងប្រមូលពន្ធ។