រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុហ្វីលីពីន ស្នើកាត់បន្ថយពន្ធលើការនាំចូលអង្ករ ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃលក់រាយ
សេដ្ឋកិច្ច September 12, 2023 Khmernote

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុហ្វីលីពីន ស្នើកាត់បន្ថយពន្ធលើការនាំចូលអង្ករ ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃលក់រាយដែលជំរុញឱ្យមានអតិផរណា។ លោក Benjamin Diokno បានប្រាប់អ្នកយកព័ត៌មានថា ក្រសួងហិរញ្ញវត្ថុ និងផែនការសេដ្ឋកិច្ច កំពុងស្នើឱ្យកាត់បន្ថយអត្រាពន្ធនាំចូលអង្ករពី ៣៥ភាគរយ មកនៅចន្លោះពីសូន្យ ទៅ ១០ភាគរយ។

លោក Diokno ក៏បាននិយាយផងដែរថា ក្រសួងក៏កំពុងលើកទឹកចិត្តវិស័យឯកជនឱ្យនាំចូលអង្ករបានទាន់ពេលវេលា និងតាមដានការអ្នកផ្គត់ផ្គង់ណាដែលនាំចូល និងបញ្ចេញអង្ករលក់ខុសច្បាប់។

គួរបញ្ជាក់ផងដែរថា ប្រទេសហ្វីលីពីន ដែលជាប្រទេសនាំចូលអង្ករដ៏ធំបំផុតមួយរបស់ពិភពលោកកាលពីសប្តាហ៍មុនបានដាក់កម្រិតតម្លៃអង្ករដើម្បីការពារអ្នកប្រើប្រាស់។ អតិផរណារបស់ប្រទេសហ្វីលីពីនបានឡើងដល់ ៤.២ ភាគរយនៅក្នុងខែកក្កដា ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៩។ អត្រាអតិផរណារបស់ប្រទេសនេះ ឡើងលឿនដោយមិននឹកស្មានដល់ជាលើកដំបូងក្នុងរយៈពេលប្រាំពីរខែមកត្រឹម ៥.៣ ភាគរយនៅក្នុងខែសីហា ដោយភាគច្រើនបណ្ដាលមកពីការកើនឡើងនៃថ្លៃម្ហូបអាហារ និងការដឹកជញ្ជូន៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia