ប៊ូសស្រ្តងចែកម៉ូតូថ្មី ៩គ្រឿងឱ្យអ្នកត្រូវរង្វាន់សុខៗ មានអ្នកគាស់ត្រូវរង្វាន់ម៉ូតូថ្មី ១គ្រឿងទៀត
Boostrong September 11, 2023 Khmernote

ប៊ូសស្រ្តងបញ្ឈរភ្នែកហើយពេលនេះ មកចែករង្វាន់ម៉ូតូថ្មី ៩គ្រឿង ដល់អ្នកឈ្នះរង្វាន់ ស្រាប់តែមានបងប្រុសម្នាក់ទៀតគាស់ត្រូវរង្វាន់ម៉ូតូថ្មី ១គ្រឿងដែរ ក្រុមហ៊ុនក៏សម្រេចចិត្តដឹកម៉ូតូពីភ្នំពេញមក១គ្រឿងទៀត មកប្រគល់ជូនបងប្រុសភ្លាមៗ។

បងប្រុសម្នាក់នោះ មានឈ្មោះ យឿន រ៉ានី អាយុ ៣៧ មុខរបរជាអ្នកស្រែចម្ការ និងជាជាងប៉ះម៉ូតូ បច្ចុប្បន្នរស់នៅភូមិក្បាលក្រពើ ឃុំវើល ស្រុកពួក ខេត្តសៀមរាប។ គាត់ថាគ្រាន់តែលឺដំណឹងប៊ូសស្ត្រងមកប្រគល់រង្វាន់ម៉ូតូនៅក្រុងសៀមរាបភ្លាម ក៏ខំជិះម៉ូតូឌុបមកកន្លែងចែករង្វាន់ម៉ូតូ ក្នុងគោលបំណងចង់ឱ្យក្រុមហ៊ុនពិនិត្យក្រវិលកំប៉ុង ហើយបានម៉ូតូថ្មីយកទៅផ្ទះ ព្រោះទើបតែគាស់ត្រូវថ្មីៗ តែចែដន្យក្រុមហ៊ុនថាចែកអស់ ព្រោះម៉ូតូថ្មីយកមកតែ ៩គ្រឿងដើម្បីចែករង្វាន់ ប៉ុន្តែប៊ូសស្រ្តងចិត្តល្អ ក៏ឱ្យក្រុមការងារពីភ្នំពេញដឹកម៉ូតូ ១ គ្រឿងបន្ថែម មកប្រគល់ជូនគាត់ភ្លាមៗតែម្ដង។

ម្ចាស់រង្វាន់ម៉ូតូថ្មីទាំង ៩ នាក់ រួមមាន៖
1. បងប្រុស វ័រ ចំបី រស់នៅភូមិព្រែកអង្គរថ្មី ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប
2. បងប្រុស មៅ រ៉ាមុំ រស់នៅភូមិរើល ឃុំរើល ស្រុកពួក ខេត្តសៀមរាប
3. បងស្រី ជា សុជាតិ រស់នៅភូមិស្ពានវែង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប
4. បងស្រី រិន រិត រស់នៅភូមិត្បែងកើត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប
5. បងប្រុស មី ផើង រស់នៅភូមិបល្ល័ង្គលិច ឃុំដំរីជាន់ខ្លា ស្រុកស្ទឹងសែន ខេត្តកំពង់ធំ
6. បងស្រី ភុយ ស្រីនាង រស់នៅភូមិកំប្លើប ឃុំគោក ស្រុកអង្គជុំ ខេត្តសៀមរាប
7. បងប្រុស ឆាវ សង រស់នៅភូមិតាទយ ឃុំចារឈូក ស្រុកអង្គជុំ ខេត្តសៀមរាប
8. បងប្រុស អែម អួត រស់នៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
9. បងប្រុស សៀ សាមី រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

ប៊ូសស្រ្តងឆ្ងាញ់! ឆ្ងាញ់រហូតមានអ្នកញុំាគ្រប់ខេត្តក្រុង ហើយក៏មានអ្នកត្រូវរង្វាន់ច្រើនពាសពេញប្រទេសផងដែរ ដូច្នេះបើចង់ឆ្ងាញ់ ញុំាប៊ូសស្រ្តង ចង់ឈ្នះលុយឡានម៉ូតូ ញុំាប៊ូសស្រ្តង។