ដាក់ពាក្យឱ្យទាន់! ស្អែកនេះក្រុមហ៊ុនធំៗចំនួន ១០ ផ្តល់ឱកាសការងារជិត ៨០០កន្លែង ដាក់ពាក្យភ្លាម សម្ភាសន៍ភ្លាម!
សេដ្ឋកិច្ច August 23, 2023 Khmernote

វេទិកាការងារ ដែលសហការរៀបចំដោយ NEA និងសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ស្អែកនេះ នឹងនាំយកឱកាសការងារ ៧៩៩ កន្លែង ពីក្រុមហ៊ុនធំៗ ចំនួន១០។ នេះបើយោងតាម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

សម្រាប់ក្រុមហ៊ុនធំៗទាំង ១០នោះរួមមាន៖ ធនាគារ WOORI BANK, ធនាគារ កាថេ យូណៃធីត, ក្រុមហ៊ុន Land & Home, ក្រុមហ៊ុន Forte Life insurance, ក្រុមហ៊ុន MR Training, ក្រុមហ៊ុន GEOLINK, ធនាគារ ឯកទេស AEON, ក្រុមហ៊ុន DDD, ក្រុមហ៊ុន JACCS និងក្រុមហ៊ុន Kofi ។

ដូច្នេះ យុវជន សិស្ស/និស្សិត កុំភ្លេចត្រៀម CV មកក្រសួងការងារ ដើម្បីដាក់ពាក្យ និងសម្ភាសផ្ទាល់ចាប់ពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ៥ ល្ងាច៕

អត្ថបទ៖ លីនី