គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គទី១ ក្នុងខេត្តក្រចេះ គ្រោងបញ្ចប់ការសាងសង់ នៅក្នុងខែមិថុនា ឆ្នាំ២០២៦ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែកកក្កដា ឆ្នាំ២០២៣នេះ។
គម្រោងសាងសង់នេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ។
គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គទី១ ក្នុងខេត្តក្រចេះ មានប្រវែងស្ពាន៖ ១៧៦១ ម៉ែត្រ ខណៈត្រើយខាងកើតស្ថិតត្រង់ ឃុំបុសលាវ ស្រុកចិត្របុរី ហើយត្រើយខាងលិចស្ថិតត្រង់ ឃុំសោប ស្រុកព្រែកប្រសព្វ។ គម្រោងនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ខណៈគ្រោងបញ្ចប់ការសាងសង់នៅខែមិថុនា ឆ្នាំ២០២៦ ដោយចំណាយរយៈពេលសាងសង់៖ ៤២ខែ (ក្នុងគម្រោង)។ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គទី១ផងដែរ សាងសង់ដោយ ក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យដោយ៖ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន៕





ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន


