មួកការពារយូវី (UV) បានក្លាយជាមួកដែលពេញនិយមខ្លាំង សម្រាប់ប្រជាជន និងភ្ញៀវទេសចរក្នុងប្រទេសចិន ដោយសារអាកាសធាតុក្ដៅខ្លាំង
អាជីវកម្ម July 20, 2023 Khmernote

កម្ដៅនៅក្នុងទីក្រុងប៉េកាំងមួយរយៈចុងក្រោយនេះ បានកើនឡើងកាន់តែខ្លាំងទៅរហូតបំបែកកំណត់កម្ដៅក្ដៅមិនធ្លាប់មាន។ ជាមួយនឹងការកើនឡើងលើសពី ៣៥អង្សាសេ និងឡើងខ្ពស់ដល់ ៨០អង្សាសេ នៅតាមតំបន់មួយចំនួននៃប្រទេសចិន ប្រជាជន និងភ្ញៀវទេសចរនៅក្នុងប្រទេសនោះ បានយកកង្ហារចល័ត និងរបាំងការពារកម្ដៅថ្ងៃ ដាក់ប្រើប្រាស់តាមខ្លួន ដើម្បីការពារកុំឱ្យស្បែកខ្មៅ។

ក្រៅពីសម្ភារខាងលើ Facekinis ដែលជាប្រភេទមួកម្យ៉ាងឌីហ្សាញឡើងពីក្រណាត់ដែលធន់នឹងកាំរស្មីយូវី (UV) ហើយអាចបិទមុខ និងករជិតសល់តែប្រលោះភ្នែក បានក្លាយជារបស់ដ៏ពេញនិយមខ្លាំងមែនទែន។ ជាក់ស្ដែង អ្នកលក់មួក Facekinis នៅហាងលក់មួយមួយ បាននិយាយថា បរិមាណនៃការលក់នៅឆ្នាំនេះកើនឡើងច្រើន បើធៀបទៅនឹងរយៈពេល ២ ៣ឆ្នាំមុន មុនពេលជំងឺកូវីដ-១៦ កើនឡើង។

គួរបញ្ជាក់ផងដែរថា មួកប្រភេទ Facekinis នេះ មិនមែនពេញនិយមតែនៅក្នុងប្រទេសចិនទេ តែវាក៏ពេញនិយមសម្រាប់ស្រ្តី ជាច្រើននៅអាស៊ីបូព៌ា ដែលចូលចិត្តស្បែកសស្អាតផងដែរ ជាពិសេសស្រ្តីនៅក្នុងកូរ៉េខាងត្បូង៕

អត្ថបទ៖ លីនី
ប្រភព៖ VNExpress