ក្រសួងការងារ៖ គ្រប់ក្រុមហ៊ុនទាំងអស់ត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតបានឈប់សម្រាក ៣ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
អាជីវកម្ម July 19, 2023 Khmernote

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ បានចេញសេចក្ដីណែនាំ ស្ដីពីការអនុញ្ញា ឲតឱ្យបងប្អូន កម្មករនយោជិតបានឈប់សម្រាក ដើម្បីទៅបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

យោងតាមសេចក្តីណែនាំរបស់ក្រសួង ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងាររួមមាន សិប្បកម្ម ក្រុមហ៊ុន សណ្ឋាគារ ភោជនីយដ្ឋាន ក្លឹបកម្សាន្ត កាស៊ីណូ ផ្សារទំនើប និងគ្រប់អាជីវកម្មទាំងអស់ ត្រូវតែអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិត បានឈប់សម្រាកពីការងារចំនួន ៣ថ្ងៃ ជាកំហិត នៅថ្ងៃទី ២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៣ ដោយរក្សាប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗដដែល ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិការទី៧ នេះ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃ អាទិត្យ ទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។

ដូច្នេះគ្របម្ចាស់ក្រុមហ៊ុន សហគ្រាសទាំងអស់ត្រូវចូលរួមអនុវត្តតាមសេចក្តីណែនាំនេះ ក្នុងករណីមានការមិនអនុវត្តតាមសេចក្តីណែនាំខាងលើ សូមបងប្អូនកម្មករនិយោជិតផ្តល់ព័ត៌មានមកក្រសួងជាបន្ទាន់តាមរយៈតេឡេក្រាម ឬ តាមខ្សែទូរស័ព្ទបន្ទាន់ ១២៩៧៕

អត្ថបទ៖ លីនី