ក្រសួងសាធារណការ បើកឱ្យបណ្ដាក្រុមហ៊ុនក្នុងស្រុក ចូលរួមការដេញថ្លៃ ជ្រើសរើសការផ្គត់ផ្គង់សម្ភារ និងបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យាសម្រាប់ឆ្នាំ២០២៣
អាជីវកម្ម July 20, 2023 Khmernote

ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នេះ បានសេចក្ដីជូនដំណឹងដល់បណ្ដាក្រុមហ៊ុនក្នុងស្រុក (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសការផ្គត់ផ្គង់សម្ភារៈ និងបរិក្ខាបច្ចេកទេសព័ត៌មានវិទ្យាសម្រាប់ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសាធារការ និងដឹកជញ្ជូន។

ដើម្បីចូលរួមដេញថ្លៃ ក្រសួងបាន​រៀបចំឯកសារសម្រាប់ក្រុមហ៊ុន /សហគ្រាសបំពេញ ដែលមានដាក់លក់នៅ អង្គភាពលទ្ធកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានអាសយដ្ឋានផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ តទៅរៀងរាល់ម៉ោងធ្វើការ (លេខទូរស័ព្ទទំនាក់ទំនង៖ ០១០ ៤៥២ ៤៥៣)។

សូមបញ្ជាក់ថា ឯកសារដេញថ្លៃដែលបានបំពេញរួច ត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន យ៉ាងយូរបំផុតត្រឹមថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១០ :០០ នាទី។ ទន្ទឹមនឹងនេះដែរ ការបើកដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន តាមអាសយដ្ឋានខាងលើ វេលាម៉ោង ១០: ០០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣។ សម្រាប់ក្រុមហ៊ុន/សហគ្រាសដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយអាចដាក់សំណើដេញថ្លៃបានតែមួយគត់៕

អត្ថបទ៖ លីនី