- សេដ្ឋកិច្ចសេដ្ឋកិច្ច June 28, 2023 Khmernote
នៅក្នុងពិធីអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន បង្ហាញការជឿជាក់ថា នាពេលខាងមុខនេះសេដ្ឋកិច្ចកម្ពុជាលើវិស័យសេវាកម្ម នឹងមានកំណើនខ្លាំងជាងគេលើសវិស័យផ្សេងៗទៀត តាមរយៈកំណើនទេសចរ ខណៈបច្ចុប្បន្នសេដ្ឋកិច្ចវិស័យឧស្សាហកម្មមានការកើនឡើងខ្ពស់រហូតដល់ ៣៨%។ នាឱកាសនោះផងដែរ សម្ដេចតេជោ បានលើកឡើងថា រាជរដ្ឋាភិបាលកំពុងបន្តខិតខំធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងទន់ ដើម្បីបម្រើដល់ការទាក់ទាញវិនិយោគមកកាន់ប្រទេសកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជា មានតម្រូវការកម្លាំងពលកម្មក្នុង១ឆ្នាំ ជាង ៣០ ម៉ឺននាក់៕ អត្ថបទ៖ លីនី
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 27, 2023 Khmernote
កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៧បន្ថែមទៀត ក្រោមទុនវិនិយោគរាប់សិបលានដុល្លារ និងបង្កើតការងារសម្រាប់ពលរដ្ឋខ្ទង់ម៉ឺនកន្លែង នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន។ ក្នុងចំណោមគម្រោងតូចធំ ទាំង ៧នេះ មានក្រុមហ៊ុនផលិតកង់ធំមួយឈ្មោះថា “LINGRICH BICYCLE (CAMBODIA) CO., LTD.” បានបោះទុន ៧,២លានដុល្លារអាម៉េរិក បង្កើតរោងចក្រផលិតកង់ និងកង់អគ្គិសនី គ្រឿងបង្គុំទោចក្រយាន និងគ្រឿងបន្លាស់ទោចក្រយានគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត, ខេត្តស្វាយរៀង។ រោងចក្រនេះអាចបង្កើតការងារបានចំនួន ៦.២៥០កន្លែង៕ អត្ថបទ៖ លីនី
- អាជីវកម្មអាជីវកម្ម June 27, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី អ្នកដាំដំណាំស្វាយចន្ទីប្រឈមមុខនឹងបញ្ហាទទួលបានទិន្នផលទាប និង គ្រាប់ស្វាយចន្ទីមិនសូវមានគុណភាពល្អ ដោយសារមានការបំផ្លាញពីសត្វល្អិត និងជំងឺផ្សេងៗ។ មានសត្វល្អិតចម្បងៗចំនួនបួនដែលបំផ្លាញដំណាំស្វាយចន្ទីដ៏គួរឱ្យបារម្ភ គឺ ស្រឹងមូសតែ ដង្កូវស៊ីគ្រាប់ស្វាយចន្ទី ដង្កូវស៊ីរូង និងឬសគ្រាប់ស្វាយ ចន្ទី និង ទ្រីបផ្កា។ លោក សៀង កាន ទីប្រឹក្សាជាន់ខ្ពស់ផ្នែកខ្សែច្រវាក់តម្លៃ ដែលមានឯកទេសខាងបច្ចេកទេសប្រើភ្នាក់ងារការពារជីវសាស្ត្រ សម្រាប់គ្រប់គ្រងដំណាំ បានឱ្យដឹងនៅថ្ងៃចន្ទ ៩កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ថា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 26, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ទីលានទុកដាក់សំរាមតម្លៃជាង ៤លានដុល្លារ ក្នុងខេត្តកំពង់ធំ បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីលើកកម្ពស់សេវាថែរក្សាអនាម័យ និងការគ្រប់គ្រងបរិស្ថានតំបន់ជុំវិញបឹងទន្លេសាប។ ទន្ទឹមនឹងសមិទ្ធផលថ្មី ទីលានទុកដាក់សំរាម ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីសមិទ្ធផលធំៗនានា ដែលក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាល បានអនុវត្ត កំពុងអនុវត្ត និងគ្រោងអនុវត្ត។ ក្នុងនោះបានរំលេចជាពិសេសអំពី គម្រោងផ្លូវជាតិលេខ៥០សេ តភ្ជាប់ពីកំពង់ធំទៅកំពង់លែង, គម្រោងសិក្សាផ្លូវតភ្ជាប់ពីក្រចេះ មកកាន់កំពង់ធំ, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលបានបើកការដ្ឋានសាងសង់
- ហិរញ្ញវត្ថុហិរញ្ញវត្ថុ June 26, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារជាតិកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចេញប្រាក់រៀលទៅលើទីផ្សារ ដើម្បីលើកតម្កើងប្រាក់រៀល និងធ្វើឱ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន។ លោក សំ វិចិត្រ សេដ្ឋវិទូជាន់ខ្ពស់ ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍នៅក្នុងកម្មវិធីសន្ទនាមតិ «ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជា ឱ្យដឹងថា ការលើកកម្ពស់ប្រាក់រៀលមិនអាចធ្វើតែម្នាក់ ឬធ្វើតែមួយស្ថាប័នបានទេ គឺត្រូវការចូលរួមទាំងអស់គ្នា ។ លោក សំ វិចិត្រ បានបន្ដថា ធនាគារជាតិកម្ពុជា ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើនដែរ ដើម្បីឱ្យ ប្រាក់រៀលចរាចរណ៍ទៅលើទីផ្សារកាន់តែច្រើន ។ « ពាក់ព័ន្ធជាមួយនឹងគោលនយោបាយ និងយុទ្ធសាស្ត្រ គឺយើងធ្វើការលើកកម្ពស់ប្រាក់រៀល
- BoostrongBoostrong June 26, 2023 Khmernote
ការប្រកួតគុនខ្មែរ អលស្តា នៅទីក្រុងប៉ារីសប្រទេសបារាំងនៅយប់ថ្ងៃទី២៤ មិថុនា នេះ បានធ្វើឲ្យអ្នកទស្សនាជាច្រើននៅទីក្រុងប៉ារីសមានការភ្ញាក់ផ្អើលជាខ្លាំងនឹងក្បាច់គុនប្រដាល់គុនខ្មែរ ហើយស្គាល់គុនខ្មែរកាន់តែច្បាស់ហើយពេលនេះ។ សម្រាប់កីឡាករគុនខ្មែរដែលបានទៅប្រកួតគុនខ្មែរដល់ទឹកដីអ៊ឺរ៉ុប មានចំនួន៤រូប ហើយបានទទួលជ័យជំនេះយ៉ាងធំធេងឈ្នះកីឡាករអ៊ឺរ៉ុប៣រូប ដោយកីឡាករអ៊ឹរ៉ុបសន្លប់២រូបក្នុងទឹកទី២ ហើយមួយរូបទៀតឈ្នះដោយពិន្ទុ។ កីឡាករគុនខ្មែរដែលទទួលជ័យជំនេះមាន កីឡាករ អេលិត សាន់ អេលីត សម្ភស្ស និងកីឡាករ ពេជ្រ សម្បត្តិ ចំណែកឯកីឡាករ មឿន សុខហ៊ុច ចាញ់ពិន្ទុកីឡាករបារាំង។ គុនខ្មែរពិតជាថ្កើនថ្កានហើយពេលនេះ ព្រោះតែនៅពីក្រោយជ័យជំនេះដ៏មហាសាលនេះមានក្រុមហ៊ុនចិត្តល្អប៊ូសស្ត្រងបានផ្ដល់ជារង្វាន់លើកទឹកដល់កីឡាករគុនខ្មែរយើងម្នាក់ៗឲ្យមានទឹកចិត្តចង់ឈ្នះ និងមានកម្លាំងចិត្តនាំយកគុនខ្មែរយើងឲ្យពិភពលោកបានស្គាល់ថាគុនខ្មែរខ្លាំប៉ុនណា។ ក្រុមហ៊ុនចិត្តល្អប៊ូសស្ត្រងបានផ្ដល់ជារង្វាន់ ម៉ូតូថ្មីម្នាក់១គ្រឿងដល់កីឡាករគុនខ្មែរដែលឈ្នះ ហើយបានបន្ថែមទឹកប្រាក់ម្នាក់ ១លានរៀលទៀតផង។ រីឯកីឡាករ មឿន
- ទេសចរណ៍ទេសចរណ៍ June 24, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងចំណោមទិសដៅដ៏ពេញនិយមបំផុតទាំង ០៥ក្នុងពិភពលោក សម្រាប់អ្នកធ្វើដំណើរទេសចរណ៍ម្នាក់ឯង។ នេះបើយោងតាមការចេញផ្សាយកាលពីពេលថ្មីៗនេះ របស់គេហទំព័រ Travel Off Path ដែលបានវិភាគទិន្នន័យលើ Google រយៈពេល ២៤ខែចុងក្រោយនេះ ដែលអ្នកធ្វើដំណើរតែឯងបានស្វែងរកទីកន្លែងកម្សាន្ត។ អត្ថបទរបស់គេហទំព័រ Travel Off Path បានសរសេរថា៖ «ទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា គឺជាទីក្រុងដ៏រីករាយ និងងាយស្រួលក្នុងការទៅទស្សនា សម្រាប់អ្នកធ្វើដំណើរកម្សាន្តតែឯង។ មានកន្លែង និងអ្វីៗជាច្រើនដែលត្រូវទស្សនា និងធ្វើ ហើយរាជធានីភ្នំពេញជាទីក្រុងដែលងាយស្រួលក្នុងការធ្វើដំណើរ។ មធ្យោបាយដ៏ល្អបំផុតសម្រាប់ធ្វើដំណើរជុំវិញភ្នំពេញ សម្រាប់អ្នកធ្វើដំណើរតែឯង
- ទេសចរណ៍ទេសចរណ៍ June 24, 2023 Khmernote
(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានផ្ដល់អនុសាសន៍ឱ្យអង្គសន្និបាតក្រសួងទេសចរណ៍លើកសំណើគោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំទុកអាកាសយានដ្ឋានអន្តរជាតិចាស់នៅខេត្តសៀមរាប ធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ ព្រមទាំងអាចពិនិត្យលទ្ធភាពសាងសង់ពហុកីឡដ្ឋានមួយនៅទីតាំងសមស្របណាមួយ។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន គឺនៅពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤។ សន្និបាទនេះធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ឱ្យអង្គសន្និបាតក្រសួងទេសចរណ៍លើកសំណើគោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំទុកអាកាសយានដ្ឋានអន្តរជាតិចាស់នៅខេត្តសៀមរាប ធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ ក្រោយពេលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរដាក់ឱ្យដំណើរជាផ្លូវការ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្ដល់អនុសាសន៍ឱ្យអង្គសន្និបាតក្រសួងទេសចរណ៍លើកសំណើគោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី










