ភាពអស្ចារ្យរបស់គុនខ្មែរ បានធ្វើឱ្យកក្រើកលើទឹកដីទីក្រុងប៉ារីសប្រទេសបារាំង ដោយប្រកួត 4 ឈ្នះ 3 និងទទួលបានការឧបត្ថម្ភលើកទឹកចិត្តម៉ូតូថ្មីម្នាក់ 1គ្រឿង និងថែមលុយម្នាក់ 1លានរៀល ពីប៊ូសស្រ្តង នៅថ្ងៃទី8 ខែកក្កដា ឆ្នាំ2023 នេះ។
មុនទៅប្រកួត ប៊ូសស្រ្តងបានសន្យាថានឹងជូនម៉ូតូថ្មីម្នាក់1គ្រឿងដល់កីឡាករគុនខ្មែររូបណាដែលប្រកួតឈ្នះលើកីឡាករបារាំង។ ជាលទ្ធផលចប់ការប្រកួតកីឡាករគុនខ្មែរដែលឈ្នះមានតែ 3រូបប៉ុណ្ណោះ រួមមានកីឡាករ អេលិត សាន់ , អេលីត សម្ភស្ស និង ពេជ្រ សម្បត្តិ រីឯកីឡាករ មឿន សុខហ៊ុច ចាញ់កីឡាករបារាំងដោយពិន្ទុ ប៉ុន្តែដោយសារតែប៊ូសស្រ្តងឃើញកីឡាករគុនខ្មែរ សុខហ៊ុច ពិតជាចង់ឈ្នះ និងតស៊ូវៃកីឡាករបារាំងតបតវិញដោយប្រើក្បាច់គុនបុរាណខ្មែរ ធ្វើឱ្យបរទេសស្គាល់គុនខ្មែរកាន់តែច្បាស់ ទើបធ្វើឱ្យប៊ូសស្រ្តងចិត្តល្អព្រមជូនម៉ូតូថ្មីដល់កីឡាករ សុខហ៊ុច ចំនួន 1គ្រឿងដែរ ចំណែកឯកីឡាករឈ្នះ 3រូបទៀត ដែលទទួលបានម៉ូតូថ្មីម្នាក់1គ្រឿង ក៏ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមទៀត គឺម្នាក់ 1លានរៀល នៅក្នុងការប្រកួត Kun Khmer All Star លើទឹកដីបារាំង។
ប៊ូសស្រ្តងពិតជាចិត្តល្អមែន មិនត្រឹមតែសហការជាមួយ KAS ដើម្បីនាំយកគុនខ្មែរទៅប្រកួតនៅលើទឹកដីអ៊ឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងផ្ដល់ប្រាក់រង្វាន់ជាច្រើនដើម្បីជួយគាំទ្រ និងឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករគុនខ្មែរ ដោយហេតុតែស្រលាញ់និងចង់ឃើញគុនខ្មែរល្បីល្បាញនៅលើឆាកអន្តរជាតិ និងធ្វើឱ្យពិភពលោកស្គាល់កាន់តែច្បាស់ពីភាពអស្ចារ្យបំផុតរបស់គុនខ្មែរ៕