សូម្បីតែមេភូមិស្រី ក៏មានសំណាងឈ្នះឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តងដែរ!
Boostrong July 6, 2023 Khmernote

លាភសំណាងទោះបីជាមើលមិនឃើញ តែវាអាចកើតមានគ្រប់ពេលវេលា គ្រប់ទីកន្លែង ឱ្យតែញុំាប៊ូសស្រ្តង ជាក់ស្ដែងដូចមេភូមិស្រី ហៃ សូង អាយុ 42 ឆ្នាំ មានប្រផ្នូលញ៉ាក់ភ្នែក ស្អែកឡើងគាស់ក្រវិលកំប៉ុងប៉ូសស្រ្តងផាច់ ឈ្នះរង្វាន់ឡានថ្មីខ្លាញ់គោភ្លាមៗ។ មេភូមិស្រីមហាមានលាភសំណាងរូបនេះ បច្ចុប្បន្នរស់នៅក្នុងភូមិបុស្សតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។

មុនពេលត្រូវរង្វាន់ឡានថ្មីខ្លាញ់គោនេះ បងស្រីបានបញ្ជាក់ថា គាត់ចេះតែញ៉ាក់ភ្នែកជាប់រហូតពេញមួយថ្ងៃ។ ស្អែកឡើង នៅពេលគាត់ចេញពីប្រជុំ ក៏ចង់ញុំាភេសជ្ជៈត្រជាក់ៗប៉ូវកម្លាំង ហើយក៏នឹកឃើញទៅទិញប៉ូសស្រ្តងមួយកំប៉ុង ស្រាប់តែគាស់ក្រវិលកំប៉ុងឃើញឈ្នះរង្វាន់ឡានថ្មីខ្លាញ់គោ ចំនួន 1គ្រឿង ធ្វើឱ្យគាត់ស្រែកផ្អើលបងប្អូនអ្នកភូមិឱ្យមកជួយពិនិត្យមើលបន្ថែម ក៏ឃើញថាពិតជាឈ្នះឡានថ្មីខ្លាញ់គោមែន លេខរៀងទី013។ បងស្រីពិតជាមានការសប្បាយចិត្តជាខ្លាំង មិននឹកស្មានថាខ្លួនឯងមានសំណាងយ៉ាងនេះសោះ ដោយធ្លាប់តែឃើញគេជាអ្នកត្រូវរង្វាន់ តែឥឡូវខ្លួនឯងត្រូវរង្វាន់ធំតែម្ដង។

ពិតជាដូចពាក្យគេនិយាយមែន ប៊ូសស្រ្តង មិនត្រឹមតែជួយផ្ដល់ប្រភពថាមពលឱ្យរាងកាយទេ ព្រមទាំងមានឱកាសឈ្នះរង្វាន់ឡានថ្មីខ្លាញ់គោតម្លៃរាប់ម៉ឺនដុល្លារពិតៗ ដូចមេភូមិស្រី ហៃ សូង អ៉ីចឹង។