ដំណឹងល្អ! ក្រុមធនាគារពិភពលោក (World Bank Group) ប្រកាសជ្រើសរើសបុគ្គលិកបម្រើការងារលើជំនាញសំខាន់ៗជាច្រើន
សេដ្ឋកិច្ច July 5, 2023 Khmernote

ធនាគារពិភពលោកបានបង្កើតអង្គការថ្មីៗ ដែលមានជំនាញក្នុងសកម្មភាពផ្សេងៗគ្នា ហើយអង្គការទាំងអស់នេះរួមគ្នា ត្រូវបានគេហៅថាក្រុមធនាគារ​ពិភពលោក​ (World Bank Group)។ យ៉ាងណាមិញកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្រុមធនាគារ​ពិភពលោក បានប្រកាសជ្រើសបុគ្គលិកជាច្រើននាក់ ដើម្បីចូលបម្រើការងារទៅលើជំនាញសំខាន់ៗមួយចំនួន ដែលនេះក៏ផ្ដល់ឱកាសដ៏ធំមួយសម្រាប់យុវជនខ្មែរ។

យោងតាមការចុះផ្សាយរបស់ World Bank Cambodia-ធនាគារពិភពលោកប្រចាំកម្ពុជា ក្រុមធនាគារ​ពិភពលោក​ (World Bank Group) ប្រកាសជ្រើសរើសបុគ្គលិកសម្រាប់ជំនាញដូចជា៖

១.​ Agriculture & Food
២. Digital Development
៣. Education
៤. Energy & Extractives
៥. Environment, Natural Resources & Blue Economy
៦. Finance, Competitiveness & Innovation
៧. Governance
៨. Health, Nutrition & Population
៩. Jobs and Development
១០. Macroeconomics, Trade & Investment
១១. Poverty
១២. Public Private Partnerships
១៣. Social Protection
១៤. Social Sustainability & Inclusion
១៥. Transport
១៦. Urban Development, Disaster Risk, Resilience & Land
១៧. Water
១៨. Climate Change

ចំពោះថ្ងៃបើកទទួលពាក្យចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៣ សម្រាប់តំណភ្ជាប់ដាក់ពាក្យ និងព័ត៌មានលម្អិតពីលក្ខខណ្ឌការងារ សូមចុចចូលលីងនេះ៖ www.worldbank.org

គួរបញ្ជាក់ផងដែរថា ក្រុមធនាគារ​ពិភពលោក​ (World Bank Group) ជាក្រុមនៃអង្គការអន្តរជាតិចំនួន ៥ ដែលផ្តល់ប្រាក់កម្ចីដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងនោះរួមមាន៖
១.ធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញ និងអភិវឌ្ឍន៍ (IBRD) ផ្តល់ប្រាក់កម្ចីដល់ប្រទេសដែលមានចំណូលទាប​​ និងមធ្យម
២.សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ផ្តល់ប្រាក់កម្ចីដល់ប្រទេសដែលមានចំណូលទាប
៣.សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ផ្តល់ប្រាក់កម្ចីដល់វិស័យឯកជន
៤.ទីភ្នាក់ងារធានាការវិនិយោគពហុភាគី (MIGA) លើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជនវិនិយោគនៅបរទេស
៥. មជ្ឈមណ្ឌលអន្តរជាតិដើម្បីដោះស្រាយវិវាទវិនិយោគ (ICSID) ជួយវិនិយោគិនឯកជន និងប្រទេសនៅពេលមានភាពមិនឯកភាពគ្នា៕

អត្ថបទ៖ លីនី