ជនជាតិវៀតណាម ​បរិភោគមីកញ្ចប់ញឹកញាប់ជាងគេបំផុតក្នុងពិភពលោក ដោយជាមធ្យមម្នាក់បរិភោគមី ៨៥ដងក្នុងមួយឆ្នាំ
សេដ្ឋកិច្ច July 4, 2023 Khmernote

យោងតាមសមាគមមីកញ្ចប់ពិភពលោក បានឱ្យដឹងថា ជនជាតិវៀតណាម​បរិភោគមីកញ្ចប់ញឹកញាប់ជាងគេបំផុតក្នុងពិភពលោក ដោយកាលពីឆ្នាំមុន ប្រទេសនេះបានប្រើប្រាស់មីកញ្ចប់ចំនួន ៨.៤៨ពាន់លានដងកាលពីឆ្នាំមុន។ ជាមួយគ្នានេះ ជាមធ្យមជនជាតិវៀតណាមម្នាក់ៗបានទទួលទានមីកញ្ចប់ ៨៥ដងក្នុងមួយឆ្នាំ ឬ មួយកញ្ចប់រៀងរាល់បួនថ្ងៃម្ដង ដែលនេះជា​ប្រេកង់​ខ្ពស់​បំផុត​នៅ​ទូទាំង​ពិភពលោក តាម​ពី​ក្រោយ​ដោយ​កូរ៉េ​ខាង​ត្បូង និង​ថៃ។

បើ​និយាយ​ពី​ការ​ប្រើ​ប្រាស់​សរុប វៀតណាម​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​បី​ កាល​ពី​ឆ្នាំ​មុន​តាម​ពី​ក្រោយ​ប្រទេស​ចិន​ដែល​មាន​ចំនួន ៤៥ ពាន់​លានដង និង​ប្រទេស​ឥណ្ឌូនេស៊ី​មាន ១៤,២ ពាន់​លានដង។ ជាមួយនឹងកំណើននៃការបរិភោគមីកញ្ចប់របស់ប្រជាជនវៀតណាមនេះ នាំឱ្យអ្នកផលិតមានបំណងចង់បង្កើតផលិតផលថ្មីៗ ដើម្បីបំពេញតម្រូវការរបស់ប្រទេស៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress