ធ្វើព្រូឡាន ងងុយដេកចុះទិញប៊ូសស្ត្រង ១កំប៉ុងត្រូវឡានថ្មីខ្លាញ់គោ
Boostrong July 3, 2023 Khmernote

ធ្លាប់តែធ្វើជាព្រូឡាន ស៊ីញ៉ូឡានឲ្យគេ លើកដាក់អីវ៉ាន់ឲ្យគេ ឥឡូវផឹកប៊ូសស្ត្រងត្រូវឡានថ្មីខ្លាញ់គោខ្លួនឯងវិញ មិនដឹងថាមានអារម្មណ៍ទទួលយកបានឬអត់ទេ?

ឲ្យតែសំណាងមកដល់មិនថា ក្មេង ឬចាស់ ប្រុសឬស្រីនោះទេ គឺដឹងតែហេងហើយ ដូចប្អូនប្រុស សឿង សន នេះស្រាប់ មកពី ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នរស់នៅបន្ទប់ជួលជាមួយពូនៅម្ដុំស្តុបឬស្សីសាញ់ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានមុខរបរធ្វើជាព្រូឡានទៅជាមួយពូរទាំងថ្ងៃទាំងយប់។

ប្អូនប្រុស សឿង សន ដោយសារតែជីវភាព ត្រូវបោះបងការសិក្សាត្រឹមថ្នាក់ទី៧ មកធ្វើជាព្រូឡានឲ្យពូរត់ឡានពីភ្នំពេញទៅខេត្តនានាភាគច្រើនចេញពេលយប់មិនបានគេងគ្រប់គ្រាន់ទេរយៈពេល៣ឆ្នាំមកហើយ សំណាងថ្ងៃនេះមកដល់ផឹកប៊ូសស្ត្រងមួយកំប៉ុងដូចរាល់ដងត្រូវឡានខ្លាញ់គោថ្មី១គ្រឿង។

តាមសំដីប្អូន សឿង សន បានប្រាប់ថានៅល្ងាចថ្ងៃដែលត្រូវរង្វាន់ ថ្ងៃទី២៨ ខែមិថុនា ប្អូនប្រុសទើបតែឡើងមកពីខេត្តជាមួយពូ ហើយបានចូលឡានទៅដាក់អីវ៉ាន់ដើម្បីរៀបចំចេញទៅខេត្តវិញនៅពេលយប់មួយជើងទៀត តែដោយសារខ្លាចអ្នកលក់គេបិទតូបព្រោះយប់គាត់មិនលក់ទេ ប្អូនប្រុស ក៏ទៅទិញប៊ូសស្ត្រង១កំប៉ុងទុកឲ្យហើយសម្រាប់ផឹកពេលយប់កុំឲ្យងងុយគេង។ ពេលលើកអីវ៉ាន់ហត់ប្អូន សឿង សន ក៏គាស់ប៊ូសស្ត្រងផឹកបាន៤-៥ ក្អឿកក៏មើលក្រវិលកំប៉ុងប៊ូសស្ត្រងឃើញរូបឡានប៉ុនណាណី និយាយលែងចេញ ហៅពូក៏មិនលឺ ភ័យផងអរផង មុខឡើងស្វាយបបេមាត់អស់ ទើបអ្នកនៅក្បែរៗមកចាប់ដៃមើលឃើញរង្វាន់ឡានថ្មីប៊ូសស្ត្រងស្រែកហ៊ោផ្អើលគេមកមើលគ្រប់គ្នា។

យឺកូនមាសម្ដាយប៊ូសស្ត្រងតែ ១កំប៉ុងសោះ តែមានតម្លៃស្មើឡានថ្មីខ្លាញ់គោ១គ្រឿង។ ប៊ូសស្ត្រងឆ្ងាញ់ហើយ រង្វាន់ច្រើនទៀត។