អាជីវកម្ម
  • ផ្សារទំនើប អ៉ីអន ម៉ល មានជ័យប្រកាសបិទដំណើរការបណ្ដោះអាសន្ននៅថ្ងៃ​នេះ រហូតដល់មានការជម្រាបម្ដងទៀត
    អាជីវកម្ម
    March 20, 2023 Khmernote

    ផ្សារទំនើប អ៉ីអន ម៉ល មានជ័យនឹងបិទដំណើរការបណ្ដោះអាសន្ននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣​នេះ រហូតដល់មានការជម្រាបម្ដងទៀត នេះបើយោងតាមការបង្ហោះរបស់ផេកផ្លូវការរបស់ផ្សារទំនើប AEON MALL Mean Chey មុននេះបន្តិច។ យោងតាមការបង្ហោះខាងលើ ការបិទដំណើរការបណ្ដោះអាសន្ននេះ គឺដោយសារតែមានការកាត់ផ្ដាច់ប្រព័ន្ធអគ្គិសនីភ្លាមៗ។ យ៉ាងណាមិញ សម្រាប់ផ្សារលក់ទំនិញ AEON Supermarket នៅតែបើកដំណើរការជាធម្មតា ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១០យប់ ហើយលោកអ្នកអាចប្រើប្រាស់បាននៅចំណត A និង G។ ផ្សារទំនើប AEON MALL Mean Chey

  • រោងចក្រផលិតស្បែកជើងមួយរបស់ចិន រើទីតាំងពីមីយ៉ាន់ម៉ា មកដាក់នៅកម្ពុជាវិញ
    អាជីវកម្ម
    March 13, 2023 Khmernote

    ដោយសារបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា រោងចក្រផលិតស្បែកជើងមួយរបស់ចិន ដែលមានមូលដ្ឋាននៅទីនោះ ឥលូវនេះបានសម្រេចចិត្ត ផ្លាស់មកដាក់ទុនវិនិយោគនៅកម្ពុជាវិញ អាស្រ័យដោយកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាមានគោលនយោបាយជាច្រើនទៀតក្នុងការលើកទឹកចិត្តអ្នកវិនិយោគមកកាន់កម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។ លោក ហ៊ូ ឆាវហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ បានបញ្ជាក់បែបនេះទៅកាន់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសរូបលោក មានបំណងស្វែងរកកិច្ចគាំទ្រការបង្កើតរោងចក្រផលិតស្បែកជើងនៅប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

  • មកស្គាល់ក្រុមហ៊ុនទាំង ១០ នៅកម្ពុជា ដែលបានបង់ពន្ធច្រើនជាងគេ ឆ្នាំ២០២២
    អាជីវកម្ម
    March 9, 2023 Khmernote

    កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំផ្ដល់ជូនលិខិតសរសើរលើកទឹកចិត្តជូនសហគ្រាស ដែលបានបង់ពន្ធច្រើនជាងគេ ឆ្នាំ២០២២ និងទទួលបានអនុលោមភាព សារពើពន្ធប្រភេទមាស និងទទួលបានការចុះហត្ថលេខា ដោយសម្ដេចតេជោ នាយករដ្ឋមន្រ្តី។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន ទាំង ១០ ដែលបានបង់ពន្ធច្រើនជាងគេ ក្នុងឆ្នាំ២០២២ និងទទួលបាន អនុលោមភាពសារពើពន្ធ ប្រភេទមាស រួមមាន៖ ១. ក្រុមហ៊ុន Heineken (Cambodia) CO.,LTD ២. ធនាគារ Advanced Bank of

  • ដំណឹងល្អ! ក្រុមហ៊ុនធំ ១នៅចិន នឹងបោះទុនជាង ២០០ លានដុល្លារ សង់រោងចក្រផលិតសំបកកង់នៅខេត្តក្រចេះ
    អាជីវកម្ម
    March 6, 2023 Khmernote

    ក្រុមហ៊ុន Qingdao Double Star Co. Ltd ដែលជាក្រុមហ៊ុនផលិតសំបកកង់ឈានមុខគេមួយនៅក្នុងប្រទេសចិនបានប្រកាសពីគោលបំណងរបស់ខ្លួន ក្នុងការសាងសង់រោងចក្រផលិតសំបកកង់ Greenfield ថ្មីមួយនៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ China International Tire Expo Citexpo កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ។ តាមប្រភពដដែល រោងចក្រនេះនឹងត្រូវបានបង្កើតឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តក្រចេះ ដោយប្រើទុនវិនិយោជាង ២០០លានដុល្លារ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានឈ្មោះថា Double Star (Cambodia) Tire Co. Ltd ដោយក្រុមហ៊ុន Doublestar កាន់កាប់ភាគហ៊ុន

  • គំនិតល្អមែន! ប្រជាកសិករក្នុងខេត្តបាត់ដំបងបានចាប់ផ្តើមមុខរបរមួរចំបើងដែលអាចរកចំណូលបន្ថែមបាន
    អាជីវកម្ម
    March 4, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រជាកសិករក្នុងខេត្តបាត់ដំបង បានចាប់ផ្តើមមុខរបរមួរចំបើងដែលអាចរកចំណូលបន្ថែមបាន។ ក្រុមការងារការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងដឹកនាំដោយ លោក ទូច សំអុល អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម លោក ជឿន នាង មន្រ្តីការិយាល័យរដ្ឋបាល បុគ្គលិក និង លោក វិបុល ករុណា មន្រ្តីការិយាល័យរដ្ឋបាល បុគ្គលិកបានចុះចងក្រងកម្រងវីដេអូបទយកការណ៍ ជាមួយម្ចាស់អាជីវកម្ម ដេប៉ូលក់ចំបើង បោះដុំ និងរាយ ផាន់ណា នៅក្នុងភូមិក្បាលអាង ឃុំព្រៃខ្ពស់ ស្រុកបវេល

  • ក្រុមហ៊ុនដែលទទួលសិទ្ធិនាំចូល ចែកចាយ និងលក់រថយន្ត Mercedes-Benz នៅកម្ពុជា ប្រកាសបញ្ចប់ដំណើររបស់ខ្លួនចាប់ពីថ្ងៃនេះទៅ
    អាជីវកម្ម
    March 1, 2023 Khmernote

    ក្រុមហ៊ុន Star Auto Cambodia កាលពីថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ បានចេញសេចក្ដីប្រកាសព័ត៌មានជូនដល់អតិថិជន ស្ដីពីការបញ្ចប់ដំណើរការទទួលសិទ្ធក្នុងការចែកចាយ និងដាក់លក់ជាផ្លូវការនូវគ្រប់ប្រភេទរថយន្ត Mercedes-Benz ប្រចាំព្រះរាជណាចក្រកម្ពុជា។ នេះដោយយោងតាមការចុះផ្សាយនៅលើគេទំព័រ Mercedes-Benz Cambodia។ ការបញ្ចប់ដំណើរការទទួលសិទ្ធចែកចាយ និងដាក់លក់ខាងលើ គិតចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ ហើយចាប់ពីថ្ងៃទី០១​ ខែ មីនា តទៅ ក្រុមហ៊ុន RMA (Cambodia) PLC. នឹងចូលខ្លួនមកបន្តដំណើរការ ក្នុងនាមជាអ្នកផ្ដល់សេវាកម្មផ្នែកជួសជុល និងថែទាំរថយន្ត ដែលទទួលបានសិទ្ធិអនុញ្ញាតជាផ្លូវការពី

  • មុខរបរកែច្នៃស្លឹកត្នោតនិងកំប្លោក ទៅជាវត្ថុអនុស្សាវរីយ៍ ធ្វើដោយដៃរបស់ស្រ្តីក្នុងស្រុកអង្គរធំ កំពុងជួយលើកកម្ពស់ជីវភាពបានល្អប្រសើរឡើង
    អាជីវកម្ម
    February 28, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា​ មុខរបរកែច្នៃស្លឹកត្នោតនិងកំប្លោកទៅជាវត្ថុអនុស្សាវរីយ៍ធ្វើដោយដៃរបស់ស្រ្តីក្នុងស្រុកអង្គរធំអាចរកប្រាក់ចំណូលបន្ថែមបានយ៉ាងច្រើនប៉ុណ្ណោះទេ ជាពិសេសគឺអាចមានពេលវេលាគ្រប់គ្រាន់សម្រាប់មើលថែកូនចៅនៅផ្ទះសម្បែងថែមទៀតផង។ លោកស្រី សាយ យ៉ុង ជាអ្នកកែច្នៃស្លឹកត្នោតនិងកំប្លោកទៅជាវត្ថុអនុស្សាវរីយ៍ ស្ថិតនៅ ភូមិកណ្ដុល ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា លោកស្រីបានចាប់យកការកែច្នៃស្លឹកត្នោតដោយដៃទៅជាវត្ថុអនុស្សាវរីយ៍នេះអស់រយៈពេល២ឆ្នាំមកហើយដើម្បីអាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ លោកស្រីបានបន្តថា ការកែច្នៃស្លឹកត្នោត និងកំប្លោកនេះ គឺមាន ផលលំបាកច្រើនដោយសារយើងត្រូវប្រើរយៈពេលយូរក្នុងការហាលឲ្យស្ងូតនិងត្រូវមានលាយពណ៌បន្ថែមសម្រាប់វេញជាម៉ូតធ្វើឲ្យមានភាពស្រស់ស្អាត។ក្នុងនោះដែរសម្រាប់ជំនាញក្នុងការកែច្នៃនេះដែរគឺលោកស្រីបានរៀនតាមពីឪពុក ម្ដាយ និងបានរៀនសូត្រពីអង្គការបន្ថែមទៀត ដើម្បីឲ្យកាន់តែស្ទាត់ ជំនាញ។ លោកស្រីបានបន្ថែមថា បច្ចុប្បន្នលោកស្រីបានទទួលការកម្ម៉ង់ច្រើនពីអតិថិជននៅតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ យកទៅធ្វើជាវត្ថុអនុស្សាវរីយ៍ក្នុងពិធីមង្គលការ និងយកទៅតាំងលម្អក្នុងគេហដ្ឋាន។លោកស្រីបានបញ្ជាក់បន្ថែមថា ការចាប់របរកែច្នៃស្លឹកត្នោត នឹងកំប្លោកយកមកធ្វើជាវត្ថុអនុស្សាវរីយ៍គឺជាជំនាញមួយដ៏ល្អសម្រាប់ស្រ្តីដែលគាត់នៅផ្ទះ ពីព្រោះមិនត្រឹមតែអាចរកប្រាក់ចំណូលបន្ថែមក្នុងការផ្គត់ផ្គត់គ្រួសារប៉ុណ្ណោះទេ ជាពិសេសនោះគឺយើងអាចមានពេលវេលាគ្រប់គ្រាន់ក្នុងការមើលកូន

  • ក្រុមហ៊ុនអាមេរិកចំនួន ១៥ បង្ហាញបំណងគាំទ្រដល់វិស័យសុខាភិបាលកម្ពុជា ដើម្បីផ្ដល់សេវាជូនពលរដ្ឋឱ្យបានគ្រប់ជ្រុងជ្រោយ
    អាជីវកម្ម
    February 28, 2023 Khmernote

    ជាដំណឹងដ៏ល្អមួយសម្រាប់ប្រទេសកម្ពុជា ជាពិសេសប្រជាពលរដ្ឋខ្មែរ ខណៈមានក្រុមហ៊ុនអាមេរិកចំនួន ១៥ បង្ហាញបំណងគាំទ្រ ផ្នែក Digital Health និង Healthcare Financing ការបង្កើតច្បាប់សុខាភិបាល ការគាំទ្រការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជំងឺមិនឆ្លង និងគម្រោងផ្សេងៗទៀតសំដៅផ្តល់សេវាសុខាភិបាលគ្រប់ជ្រុងជ្រោយដល់ប្រជាពលរដ្ឋ។ គោលបំណងនេះ ត្រូវបនបង្ហាញនៅក្នុងពិភាក្សាការងារ កាលពីព្រឹកថ្ងៃ​ចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្ត្រាចារ្យ​ ម៉ម​ ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបជាមួយឯកឧត្តម Ambassador Michael W.Michalak, Senior

  • រដ្ឋមន្ត្រីកសិកម្ម លើកទឹកចិត្តឱ្យកសិករនៅតំបន់ជិតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ដាំស្មៅលក់ឱ្យកសិដ្ឋាន
    អាជីវកម្ម
    February 24, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ត ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តឱ្យកសិករនៅតំបន់ជិតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ដាំស្មៅលក់ឱ្យកសិដ្ឋាន ដើម្បីជំរុញសេដ្ឋកិច្ចមូលដ្ឋាននៅជុំវិញកសិដ្ឋានកសិកម្មទំនើបនេះ មានសម្ទុះទៅមុខប្រកបដោយសក្តានុពល ខណៈប្រទេសកម្ពុជាកំពុងឈានឆ្ពោះរកកសិកម្មបែបសម័យថ្មី។ ការជំរុញលើកទឹកចិត្តនេះ អំឡុងពេល ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចទៅកាន់កសិដ្ឋានគិរីសួគ៌ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ កសិដ្ឋានគិរីសួគ៌ស្ថិតនៅ ភូមិឱភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ កំពុងចិញ្ចឹមគោយកទឹកដោះប្រមាណ៩០០ក្បាល គ្រោងនឹងពង្រីកបន្ថែមឱ្យដល់២ពាន់ទៅ៣ពាន់ក្បាលបន្ថែមទៀត ។ទន្ទឹមនេះ កសិដ្ឋាន ត្រូវការប្រជាពលរដ្ឋជុំវិញតំបន់វិនិយោគចិញ្ចឹមគោយកទឹកដោះនេះដែលមានដីធំចូលរួមដាំដុះ ស្មៅ ពោត លក់ឱ្យកសិដ្ឋានសម្រាប់យកទៅផ្គត់ផ្គង់ចំណីគោ។

  • ក្រុមហ៊ុន Meta ចាប់ផ្ដើមលក់សញ្ញា គ្រីសខៀវ (Meta Verified) តម្លៃចាប់ពី ១១.៩៩ដុល្លារក្នុងមួយខែ
    អាជីវកម្ម
    February 20, 2023 Khmernote

    ក្រុមហ៊ុន Meta កាលពីថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ម្សិលមិញនេះ បានប្រកាសថា ខ្លួនកំពុងសាកល្បងសេវាកម្មជាវប្រចាំដែលមានឈ្មោះថា “Meta Verified” ឬ ត្រូវបានគេស្គាល់ថា “Blue Tick” ឬ មួយទៀតថា គ្រីសខៀវ សម្រាប់ Instagram និង Facebook។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpres។ “Meta Verified” មានតម្លៃចាប់ពី ១១.៩៩ដុល្លារក្នុងមួយខែសម្រាប់គេហទំព័រ និងតម្លៃ ១១.៩៩ដុល្លារ សម្រាប់ប្រព័ន្ធ iOS និង និង Android។