- អាជីវកម្មJune 11, 2022 Khmernote
កាលពីថ្ងៃទី៣០ ខែមេសា កន្លងទៅនេះ Thai President Foods ក្រុមហ៊ុនផលិតមីម៉ាម៉ាបានជូនដំណឹងដល់ដៃគូពាណិជ្ជកម្ម និងអ្នកលក់រាយរបស់ខ្លួនពីការឡើងថ្លៃលើតម្លៃមីម៉ាម៉ាប្រភេទកញ្ចប់ដ៏ពេញនិយម ចាប់ពីខែឧសភាតទៅ។ យ៉ាងណាមិញមកទល់ពេលនេះ ក្រសួងពាណិជ្ជកម្ម បានប្រាប់ក្រុមហ៊ុនផលិតមី ដែលជាអាហារដ៏ពេញនិយមសម្រាប់ប្រជាជនថៃជាច្រើន ឱ្យរក្សាតម្លៃលក់រាយត្រឹម ៦បាត ក្នុងមួយកញ្ចប់ ឱ្យបានយូរតាមដែលអាចធ្វើទៅបាន។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Jurin Laksanawisit បាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងមិនអនុញ្ញាតឱ្យមានការឡើងថ្លៃណាមួយក្នុងពេលឆាប់ៗនេះទេ ទោះបីជាមានការស្នើសុំម្តងហើយម្តងទៀតរបស់អ្នកផលិតក្នុងរយៈពេលជាច្រើនខែកន្លងមកក៏ដោយ។ តម្លៃលក់រាយនឹងរក្សានៅតម្លៃ ៦បាតក្នុងមួយកញ្ចប់ដដែល ដោយនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងមិនទាន់អនុញ្ញាតឲ្យដំឡើងថ្លៃនៅឡើយទេ។ ទោះជាយ៉ាងណាក្ដី លោក Jurin ដែលជាឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការអាណិតអាសូរចំពោះអ្នកផលិតមីកញ្ចប់ ដែលបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនដែលកំពុងបន្ត។ លោកក៏បានកត់សម្គាល់ផងដែរថា
- អាជីវកម្មJune 10, 2022 Khmernote
ក្រុមហ៊ុន Apple Inc បាននិយាយកាលពីថ្ងៃពុធ ថ្មីៗនេះថា ក្រុមហ៊ុន Apple Inc នឹងផ្ដល់ប្រាក់កម្ចីសម្រាប់សេវាកម្ម Apple Pay Later ដែលអនុញ្ញាតឱ្យអតិថិជន ទិញផលិតផល Apple មុនដោយមិនចាំបាច់បង់ប្រាក់ភ្លាមៗនោះទេ ស្រដៀងទៅនឹងការបង់រំលោះដែរ។ ក្រុមហ៊ុនបានប្រកាសពីមុខងារដ៏ថ្មីស្រឡាង Apple Pay Later នៅក្នុងសប្ដាហ៍នេះ ដោយមុខងារនេះ មានតែនៅលើប្រព័ន្ធប្រតិបត្តិការចុងក្រោយបង្អស់របស់ Apple (iOS 16) សម្រាប់ iPhones និង iPads ។ ក្រៅពីទិញដោយមិនចាំបាច់បង់ប្រាក់មុន ដូចទៅនឹងការបង់រំលោះ
- អាជីវកម្មJune 10, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា អាជ្ញាធរស្រុកសេសានខេត្តស្ទឹងត្រែង ចលនាកសិករឱ្យដាំទុរេន ព្រោះដំណាំមួយប្រភេទនេះបានផ្តល់ប្រាក់ចំណូលខ្ពស់ ដូច្នេះបងប្អូនកសិករដែលមានលទ្ធភាពត្រូវមកសិក្សាពីបច្ចេកទេសដាំដុះ និងថែទាំយកទៅអនុវត្តឱ្យទទួលបានផលល្អ ។ ក្នុងឱកាសចុះជួបកសិករគំរូដាំទុរេននៅភូមិឃុំកំភុនស្រុកសេសាន ខេត្តស្ទឹងត្រែង ថ្ងៃទី០៩ មិថុនា លោកសុវណ្ណពិសេដ្ឋ អភិបាលស្រុកនេះបានបញ្ជាក់ថា៖ កសិករមុនដាំដំណាំផ្សេងៗ ត្រូវសម្រេចចិត្តឱ្យបានត្រឹមត្រូវ ព្រោះដំណាំខ្លះដាំទទួលបានផលច្រើនមែន តែមានតម្លៃទាប ធ្វើឱ្យបងប្អួនទទួលបានប្រាក់ចំណូលតិចតួចតែប៉ុណ្ណោះ ហើយពិបាករកទីផ្សារលក់ថែមទៀត ជាក់ស្តែងដូចស្វាយកែវរមៀតជាដើម ។ លោកបន្កថា៖ អាជ្ញាធរលើកទឹកចិត្តឱ្យបងប្អូនកសិករមានលទ្ធភាព សូមនាំគ្នាដាំដំណាំទុរេន ព្រោះវាមានទីផ្សារស្រួលលក់ ហើយនាំគ្នាមកសិក្សាយកបច្ចេកទេសដាំដុះនៅចម្ការទុរេនសុខា សេសាន មានអ្នកបច្ចេកទេសរង់ចាំបង្ហាត់បង្រៀនដល់បងប្អូន (សំឡេង)………………។ លោក សំ សុធី ម្ចាស់ចម្ការទុរេនសុខាសេសាន បានគាំទ្រផែនការរបស់អាជ្ញាធរស្រុក
- អាជីវកម្មចេះអ្វីចេះឱ្យប្រាកដ! កសិករខេតត្បូងឃ្មុំ អាចរកចំណូលបានជាង ៨០០០ដុល្លារក្នុង១រដូវ ពីការដាំផ្លែស្រកានាគJune 10, 2022 Khmernote
យុវជន ហេង សេងហ៊ាត អាចរកចំណូលបានពីការដាំផ្លែស្រកានាគក្នុងមួយរដូវជាង ៨០០០ដុល្លារអាមេរិក ខណៈដំណាំនេះមានរសជាតិផ្អែមឆ្ងាញ់ ទទួលបានការគាំទ្រច្រើនពីអតិថិជន នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ យុវជន ហេង សេងហ៊ាត ជាកសិករដាំដំណាំផ្លែស្រកានាគ ដែលរស់នៅក្នុង ភូមិទន្លេបិទ ឃុំភ្នំស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានប្រាប់វិទ្យុជាតិកម្ពុជាថា ផ្លែស្រកា នាគនៅក្នុងស្រុកនេះ កំពុងចាប់ផ្ដើមពេញប្រមូលផល សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅកាន់រាជធានី- ខេត្តផ្សេងៗផងដែរ ខណៈដែលឈ្នួញខ្លះ បានចុះទៅទិញដល់ចម្ការតែម្តង។ លោកបានបន្ថែមថា ផ្លែស្រកានាគដែលលោកកំពុងដាំនេះជាប្រភេទស្រកានាគសាច់ស្វាយ និងមានរសជាតិផ្អែមឆ្ងាញ់ ជាពិសេសវាគឺជាប្រភេទដំណាំធម្មជាតិ ដែលមិនមានប្រើប្រាស់ជីគីមីអ្វីឡើយ។ លោកបានបន្តថា សម្រាប់ស្រកានាគនេះដែរ គឺយើងត្រូវចំណាយពេលក្នុងការដាំរយៈពេលមួយឆ្នាំ និងក្រោយពីការដាំយើងអាចប្រមូលផលបានក្នុងមួយរដូវមានរយៈពេល
- អាជីវកម្មJune 8, 2022 Khmernote
Brian Jung ជាសេដ្ឋីប្រាក់លានម្នាក់កើតចេញពីគ្រួសារក្រីក្រ ដែលមានឪពុកម្ដាយជាជនអន្តោប្រវេសន៍ពីកូរ៉េខាងត្បូង។ ធំធាត់ឡើងនៅតំបន់ Silver Spring រដ្ឋ Maryland លោក Jung មានម្ដាយជាជាងកាត់សក់នៅក្នុងហាងកែសម្ផស្សមួយកន្លែង ហើយឪពុករបស់គាត់ធ្វើការជាច្រើនម៉ោងជាអ្នកម៉ៅការដំឡើងកម្រាលឈើ ដើម្បីផ្គត់ផ្គង់ចិញ្ចឹមគ្រួសារយ៉ាងលំបាក។ បច្ចុប្បន្ន Jung មានអាយុ ២៥ឆ្នាំ ក្លាយជាសេដ្ឋីវ័យក្មេងមួយរូបនៅអាមេរិក ដែលអាចរកចំណូលបានរាប់លានដុល្លារពី YouTube។ យោងតាម CNBC Make It បានរៀបរាប់ពីខ្សែជិវីត និងដំណើរក្លាយទៅជាសេដ្ឋីទាំងវ័យក្មេងរបស់លោក Jung ថា ដំបូងឡើយ Jung ជាក្មេងមិនល្អ ចូលចិត្តបង្កបញ្ហា និងការរំខាននៅក្នុងថ្នាក់រៀនជាមួយមិត្តភ្កិ
- អាជីវកម្មJune 8, 2022 Khmernote
លោកស្រី ណា ដាណា កសិករខេត្តកំពង់ចាមជោគជ័យលើការដាំដំណាំស្វាយប៉មអូស្រ្តាលីដែលមានរសជាតិឆ្ងាញ់សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារ ខណៈដំណាំនេះ ងាយស្រួលដំានិងការថែទាំ និងទទួលបានប្រាក់ចំណូលច្រើន នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ លោកស្រី ណា ដាណា ជាកសិករដាំដំណាំផ្លែស្វាយប៉មអូស្រ្តាលី នៅក្នុងខេត្តកំពង់ចាម បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកស្រីបានដាំផ្លែស្វាយប៉មអូស្រ្តាលី នេះ អស់រយៈពេលជិត ៤ឆ្នាំមកហើយសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅកាន់រាជធានី-ខេត្តផ្សេងៗផងដែរ ខណៈដែលឈ្នួញខ្លះ បានចុះទៅទិញដល់ចម្ការតែម្តង។ លោកស្រីបានបន្ថែមថា ផ្លែស្វាយដែលលោកស្រីកំពុងដាំនេះ គឺជាដំណាំធម្មជាតិ មិនមានប្រើប្រាស់ជីគីមីអ្វីទេ ងាយស្រួលថែទាំ មិនប្រើ ប្រាស់កម្លាំងច្រើន ជាពិសេសស្វាយនេះពេលខ្ចីមានរសជាតិជូអែមសាច់ស្រួយ និងពេលទុំមានរសជាតិផ្អែមសាច់រឹង។ លោកស្រីបានអំពាវនាវ ទៅ ដល់ប្រជាពលរដ្ឋ ឱ្យជួយគាំទ្រផលិតផល
- អាជីវកម្មJune 8, 2022 Khmernote
កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ សារព័ត៌មាន VnExpress បានចេញផ្សាយថា ក្រុមហ៊ុន Vietnam Airlines បានលក់ភាគហ៊ុន ៣៥% នៅក្នុងក្រុមហ៊ុន Cambodia Angkor Air ក្នុងតម្លៃ ៣៥លានដុល្លារ ដែលធ្វើឱ្យក្រុមហ៊ុននេះ នៅសល់ភាគហ៊ុនតែ ១៤% ទៀតតែប៉ុណ្ណោះ។ យ៉ាងណាមិញយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃទី០៦ ខែឧសភា បានឱ្យដឹងថា ភាគហ៊ុនវៀតណាម ៣៥% ដែលបានដាក់លក់ ត្រូវបានទិញដោយក្រុមហ៊ុនចិន។ សារព័ត៌មានដដែលបានឱ្យដឹងថា ក្រុមហ៊ុនចិនបានទិញភាគហ៊ុនខាងលើនេះ
- អាជីវកម្មJune 7, 2022 Khmernote
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Ho Duc Phoc បានឱ្យដឹងថា វេទិកាធំៗនៅលើពិភពលោកដូចជា Facebook និង Google បានបង់ពន្ធចំនួន ៥.១ពាន់លានដុង (២២០ លានដុល្លារ) សម្រាប់រយៈពេលចន្លោះឆ្នាំ២០១៨ និង២០២១។ លោក Ho បានជូនដំណឹងដល់សមាជិកសភានៅក្នុងរបាយការណ៍មួយថា នៅខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុន Facebook ត្រូវបានបង់ពន្ធចំនួន ១.៩៧ ទ្រីលានដុង (ប្រមាណ ៨៤លានដុល្លារ) ខណៈ Google ចំនួន ១.៩ ទ្រីលានដុង (ប្រមាណ ៨១លានដុល្លារ)
- អាជីវកម្មJune 6, 2022 Khmernote
ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់ប្រទេសចិន បានប្រកាសកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន Xiaomi បានចាប់ផ្ដើមផលិត និងចែកចាយស្មាតហ្វូនដែលផលិតនៅក្នុងប្រទេសវៀតណាមជាលើកដំបូង។ ស្មាតហ្វូនរបស់ក្រុមហ៊ុននេះ ត្រូវបានផលិតនៅក្នុងប្រទេសវៀតណាមដោយក្រុមហ៊ុន DBG Technology ដែលជាសាខារបស់ក្រុមហ៊ុន DBG Electronics Investment Limited របស់ហុងកុងនៅរោងចក្រមួយនៅភាគខាងជើងខេត្ត Thai Nguyen ។ តំណាងក្រុមហ៊ុន Xiaomi Vietnam បាននិយាយថា ក្រៅពីការផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុក ឧបករណ៍ទាំងនោះក៏នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍មួយចំនួន រួមទាំងប្រទេសម៉ាឡេស៊ី និងប្រទេសថៃផងដែរ។ ជាមួយគ្នានេះ លោក Nguyen Duc Trong នៃក្រុមហ៊ុន Digiworld
- អាជីវកម្មJune 3, 2022 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថាក្រុមហ៊ុន Apple នឹងផលិត iPad របស់ខ្លួនជាលើកដំបូងនៅក្នុងប្រទេសវៀតណាម ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។ សារព័ត៌មាន Nikkei Asia បានរាយការណ៍ថា ក្រុមហ៊ុនកំពុងផ្លាស់ប្តូរការផលិត iPad មួយចំនួនចេញពីប្រទេសចិន ទៅកាន់ប្រទេសវៀតណាម បន្ទាប់ពីការបិទខ្ទប់ដោយសារជំងឺ កូវីដ-១៩ យ៉ាងតឹងរ៉ឹងនៅក្នុង និងជុំវិញទីក្រុងសៀងហៃ ដែលនាំឱ្យមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ជាច្រើនខែ។ យ៉ាងណាមិញ ក្រុមហ៊ុន BYD របស់ប្រទេសចិន ដែលជាក្រុមហ៊ុនដំឡើង iPad ឈានមុខគេមួយបានជួយ Apple បង្កើតខ្សែសង្វាក់ផលិតកម្មនៅក្នុងប្រទេសវៀតណាម ហើយឆាប់ៗនេះអាចចាប់ផ្តើមផលិតថេប្លេតល្បីៗមួយចំនួននៅទីនោះ។ ជាមួយគ្នានេះ iPad