- អាជីវកម្មJune 22, 2022 Khmernote
លោក Marcus Bullock បច្ចុប្បន្នគឺ ជាស្ថាបនិកនៃក្រុមហ៊ុនតម្លៃរាប់ម៉ឺនដុល្លារមួយនៅអាមេរិក ដែលដំណើរការកម្មវីធីទូរស័ព្ទ និងគេហទំព័រ Flikshop។ កម្មវិធីនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ញើរូបថត និងសារទៅកាន់មនុស្សជាទីស្រឡាញ់នៅក្នុងពន្ធនាគារ ដែល Flikshop នឹងបោះពុម្ពនៅលើកាតប៉ុស្តាល់ ហើយផ្ញើដោយផ្ទាល់ទៅកាន់បុគ្គលដែលត្រូវជាប់ឃុំ។ វាមានតម្លៃត្រឹមតែ ០.៩៩ដុល្លារ (បូករួមទាំងថ្លៃផ្ញើ) ហើយត្រូវបានដឹកជញ្ជូនដោយផ្ទាល់ទៅអ្នកដែលត្រូវជាប់ឃុំ។ បច្ចុប្បន្ន Flikshop ជាក្រុមហ៊ុនមានតម្លៃរាប់ម៉ឺនដុល្លារ ដែលដឹកជញ្ជូនកាតប៉ុស្តាល់ទៅកាន់រដ្ឋទាំង៥០ ហើយបានបម្រើសេវាកម្មសម្រាប់គ្រួសារជាង ១៧០,០០០ រួចមកហើយ។ ងាកទៅមើលដំណើរដើមទងរបស់ស្ថាបនិក និងកម្មវិធី Flikshop វិញ គឺអាជីវកម្មនេះកើតចេញពីបទពិសោធន៍ជីវិតពិតរបស់ Marcus Bullock ដែលជាស្ថាបនិក
- អាជីវកម្មJune 20, 2022 Khmernote
មួយរយៈចុងក្រោយនេះ ឃើញថា ប្រទេសកម្ពុជាទាក់ទាញក្រុមហ៊ុនធំៗលើពិភពលោកជាច្រើនមកបោះទុន វិនិយោគបង្កើតរោងចក្រ។ ហើយថ្មីៗ នេះក្រុមហ៊ុនផលិតកាហ្វេដ៏ល្បីលើលោក ឈរជើងលើទីផ្សារអស់ជាង ១៥០ឆ្នាំ ដែលមានទីតាំងនៅនៅទីក្រុង Vevey ប្រទេសស្វីស គឺ Nestlé Switzerland បង្ហាញចំណាប់អារម្មណ៍វិនិយោគបង្កើតរោងចក្រ នៅប្រទេសកម្ពុជា នាពេលអនាគតដ៏ខ្លីខាងមុខនេះ។ យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាននាពេលថ្មីៗនេះ ក្រុមហ៊ុន Nestlé Switzerland ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Nestlé Switzerland ដែលមានទីតាំងនៅទីក្រុង Vevey ប្រទេសស្វីស ដើម្បីពិភាក្សាការងារ ផ្លាស់ប្ដូរព័ត៌មាន
- អាជីវកម្មJune 20, 2022 Khmernote
ស្រាវីស្គីជប៉ុនមួយដប ត្រូវបានលក់ក្នុងតម្លៃដល់ទៅ ៦០០,០០០ដុល្លារ នៅក្នុងការដេញថ្លៃមួយនៅទីក្រុងញូយ៉ក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន nhk។ ស្រាវីស្គី Yamazaki 55 ត្រូវបានផលិតដោយក្រុមហ៊ុន Suntory Spirits នឹងត្រូវបានដាក់លក់ដោយ Sotheby’s កាលពីថ្ងៃទី១៧ ខែមិថុនា កន្លងទៅ ដោយតម្លៃមានចាប់ពី ១០០,០០០ ទៅ ២០០,០០០ដុល្លារខ្ពស់ជាងការរំពឹងទុក។ យ៉ាងណាមិញមូលហេតុដែលធ្វើឱ្យស្រាមួយប្រភេទនេះ អាចលក់បានដល់ទៅរាប់សែនដុល្លារ គឺ Yamazaki 55 គឺប្រភេទស្រា ដែលត្រូវបានលាយបញ្ចូលគ្នានៃស្រាវីស្គី malt ពីរោងចក្រចំរាញ់ដូចគ្នា ដែលមានអាយុកាលនៅក្នុងធុងផ្សេងៗគ្នាអស់រយៈពេលជាង ៥៥ឆ្នាំមកហើយ។ ជាមួយគ្នានេះដែរ ចំនួនផលិតក៏មានការកំណត់
- អាជីវកម្មJune 18, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា នំអន្សមជ្រូកខ្មែរ ប្រចាំតំបន់នៅខេត្តស្ទឹងត្រែង ត្រូវបានប្រជាពលរដ្ឋព្យាយាមផលិតឡើង ដើម្បីរក្សានូវអត្តសញ្ញាណខ្មែរ និងឱ្យយុវជនជំនាន់ក្រោយ បាននាំគ្នាសិក្សានិងរៀនផលិតបង្កើតជារបរប្រចាំគ្រួសារ។ ក្នុងសកម្មភាពផលិតនំអន្សមជ្រូក ប្រចាំតំបន់នៅខេត្តស្ទឹងត្រែង ថ្ងៃទី១៣មិថុនា លោកស្រី ង៉ែត សុភា អ្នកប្រកបរបរ ផលិតនំអន្សមជ្រូក នៅភូមិព្រែកសង្កាត់ក្រុងស្ទឹងត្រែង បានអះអាងថា៖ លោកស្រីបានបង្កើតមុខរបរនេះឡើងរយៈពេល ០៤ឆ្នាំមកហើយ ដើម្បីថែរក្សាអត្តសញ្ញាណនំខ្មែរ និងបានបណ្តុះបណ្តាលទៅយុវជនជំនាន់ក្រោយៗ ឱ្យចេះផលិតលក់ ជាប្រចាំនៅក្នុងភូមិព្រែកនេះ។ លោកស្រី ថា៖មុខរបរនេះលោកស្រីនិងបន្តធ្វើជាប្រចាំ ជារៀងរហូត ដើម្បីនាំគ្នាអភិរក្សអត្តសញ្ញាណដូនតាយើងផង និង បានបង្ហាត់បង្រៀនប្អូនៗយុវជន យុវតីជំនាន់ក្រោយឱ្យចេះផលិត ដើម្បីមានមុខរបរប្រចាំគ្រួសារ សម្រាប់រកប្រាក់ចំណូល ដោះស្រាយជីវភាពប្រចាំថ្ងៃនៅក្នុងស្រុកភូមិ ដោយមិនបាច់ចេញទៅលក់កម្លាំងពលកម្មនៅក្រៅប្រទេស។
- អាជីវកម្មJune 18, 2022 Khmernote
ហាង McDonald’s ដំបូងបំផុតដែលបើកនៅក្នុងប្រទេសថៃ បានប្រកាសបិទជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា McDonald’s សាខាទី១ ដែលមានទីតាំងនៅផ្សារទំនើប Amarin Plaza កណ្តាលទីក្រុងបាងកក នឹងត្រូវបិទទ្វាររយៈពេល ២ឆ្នាំ ដោយផ្សារទំនើបនេះត្រូវបានជួសជុលឡើងវិញ និងភ្ជាប់ជាមួយផ្សារ ១ទៀតឈ្មោះថា Gaysorn Village។ មុនពេលផ្អាកដំណើរការ សាខាដែលបានបើកកាលពី ៣៧ឆ្នាំមុនក្នុងឆ្នាំ១៩៨៥ កំពុងផ្ដល់នូវការកាដូពិសេសដល់អតិថិជន ជាមួយនឹងកម្មវិធីប្រកួតថតរូប និងចំណងជើង ដែលល្អបំផុត ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២២ ខែមិថុនានេះ។
- អាជីវកម្មJune 17, 2022 Khmernote
ក្រោយពីប្រកាសដំណឹងបើកដំណើរការឡើងវិញកាលពីថ្ងៃទី១៦ ខែមិថុនា ម្សិលមិញនេះ នៅថ្ងៃដដែលនោះផេក Angkor Green Gardens by Dara បានប្រកាសជាថ្មីម្ដងទៀតថា “សួន បៃតងអង្គរ” ឬ ត្រូវបានគ្រប់គ្នាស្គាល់ថាជា “ភូមិវប្បធម៌” នឹងបើកដំណើរទទួលភ្ញៀវឱ្យចូលទស្សនាចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ដោយឥតគិតថ្លៃ។ Angkor Green Gardens by Dara បានបញ្ជាក់នៅលើផេកផ្ទាល់ខ្លួនថា៖ “សូមស្វាគមន៍មកកាន់ សួន បៃតងអង្គរ របស់សណ្ឋាគារ តារា គ្រុប។ សួនច្បារទំហំ ២១ហិចតា ដែលមានប្រវត្តិដ៏សម្បូរបែប
- អាជីវកម្មJune 16, 2022 Khmernote
ជាដំណឹងដ៏រីករាយមួយសម្រាប់អ្នកនៅខេត្តសៀមរាប និងអ្នកដែលតែងតែនិយមទៅកម្សាន្តនៅភូមិវប្បធម៌ ក្នុងខេត្តសៀមរាប ដោយតំបន់កម្សាន្តដ៏ល្បីល្បាញមួយនេះ នឹងបើកដំណើរការឡើងទទួលភ្ញៀងទេសចរឱ្យចូលកម្សាន្ត ក្នុងពេលឆាប់ៗនេះ តែនៅក្រោមឈ្មោះថ្មី។ យោងតាមការបង្ហោះរបស់ផេក Angkor Green Gardens by Dara អមជាមួយនឹងរូបភាពដ៏ស្រស់ស្អាតនៃភូមិវប្បធម៌បានបញ្ជាក់ថា៖ “ឆាប់ៗនេះ! សណ្ឋាគារ តារា គ្រុប នឹងនាំសួនកម្សាន្តដ៏ល្បីក្នុងខេត្តសៀមរាបត្រលប់មកវិញឆាប់ៗនេះ ។ មកទទួលយកបទពិសោធន៍ដ៏អស្ចារ្យពី សួន បៃតងអង្គរ។” បើតាមការបង្ហោះនោះ ភូមិវប្បធម៌ នឹងត្រលប់មកវិញជាថ្មីជាមួយនឹងឈ្មោះ “សួន បៃតងអង្គរ” និងការកែច្នៃបង្កើនភាពទាក់ទាកាន់តែច្រើនជាងមុនទៀត។ ការបើកឡើងវិញនេះ ធ្វើឱ្យប្រជាជននៅខេត្តសៀមរាប ក៏ដូចជាតាមបណ្ដាខេត្តផ្សេងៗ សប្បាយរីករាយយ៉ាងខ្លាំង និងរង់ចាំថ្ងៃបើកដំណើរការជាផ្លូវការ
- អាជីវកម្មJune 14, 2022 Khmernote
មេធំ Coca-Cola និង Jack Daniels របស់ក្រុមហ៊ុន Brown-Forman បានប្រកាសពីកិច្ចព្រមព្រៀងថ្មីមួយកាលពីថ្ងៃច័ន្ទ ដើម្បីចែកចាយផលិតផលថ្មីដែលបានបង្កើតឡើងរួមគ្នាចេញជាប្រភេទ cocktail កំប៉ុង មានឈ្មោះថា Jack & Coke។ ក្រុមហ៊ុនទាំង ២ បានបញ្ជាក់ ថា Jack & Coke នឹងចាប់ផ្តើមដាក់លក់នៅចុងឆ្នាំ២០២២ ក្នុងប្រទេសម៉ិកស៊ិក ហើយបន្ទាប់មកនឹងមានលើលក់លើទីផ្សារ ដែលបាន “ជ្រើសរើស” នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៣។ លោក Lawson Whiting នាយកប្រតិបត្តិ Brown-Forman បាននិយាយថា៖
- អាជីវកម្មJune 14, 2022 Khmernote
ក្រោយដំណើរការសាងសង់អស់ជាច្រើនខែរួចមក រោងចក្រដំឡើងរថយន្ត Ford នៅក្នុងខេត្តពោធិ៍សាត់ ត្រៀមបើកសម្ពោធដាក់ឱ្យដំណើរការនៅឆាប់ៗខាងមុខនេះហើយ នេះបើយោងតាមរដ្ឋបាលខេត្ដពោធិ៍សាត់បានធ្វើការបញ្ជាក់កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ថ្មីៗនេះ។ រដ្ឋបាលខេត្ដពោធិ៍សាត់បានបញ្ជាក់ឱ្យដឹងនៅលើផេកដូច្នេះថា៖ “ផ្លូវក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកក្រគរ ដែលភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ៥ កំពុងតែសាងសង់យ៉ាងសស្រាក់សស្រាំ មិនថាយប់ថ្ងៃ ដើម្បីឱ្យទាន់នឹងត្រៀមទទួលការសម្ពោធដាក់ឱ្យដំណើរការ នៃរោងចក្រដំឡើងរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ!” គួរបញ្ជាក់ផងដែរថា កាលពីខែកញ្ញា ឆ្នាំ២០២១ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សា លើគម្រោងវិនិយោគរោងចក្រផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់
- អាជីវកម្មJune 13, 2022 Khmernote
គិតមកទល់ពេលនេះ គឺរយៈពេលជាង ១០០ថ្ងៃហើយ ដែលសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែននៅតែបន្ត ហើយការអូសបន្លាយពេលនេះបានបង្កឱ្យមានផលប៉ះពាល់ជាច្រើន និងកាន់តែធំៗទៅ។ ជាក់ស្ដែង សង្រ្គាមនេះបង្កឱ្យសេដ្ឋកិច្ចពិភពលោកច្របូលច្របល់ ប្រទេសជាច្រើនជួបបញ្ហាកង្វះស្បៀងអាហារ ប្រេង ខណៈក្រុមហ៊ុនតូច-ធំ ក៏ជួបបញ្ហាដូចគ្នា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមហ៊ុនជាច្រើននៅលើសកលលោក បានបង្ហាញពីការខាតបង់ជាង ៥៩ពាន់លានដុល្លារពីអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី ជាមួយនឹងបញ្ហាផ្នែកហិរញ្ញវត្ថុដែលកាន់តែធំៗទៅ នៅពេលដែលទណ្ឌកម្មប៉ះពាល់ដល់សេដ្ឋកិច្ច និងការបិទការលក់ដែលនៅតែបន្ត។ អាជីវកម្មលោកខាងលិចជិត ១០០០អាជីវកម្ម បានសន្យាថានឹងចាកចេញ ឬ កាត់បន្ថយប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីការលុកលុយរបស់ប្រទេសរុស្ស៊ីទៅលើអ៊ុយក្រែន នេះបើយោងតាមអ្នកស្រាវជ្រាវ Yale ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាហាររហ័ស McDonald’s