- អចលនទ្រព្យ អាជីវកម្មDecember 26, 2019 Khmernote
ផ្យារទំនើប AEON របស់ជប៉ុននឹងត្រៀមបង្ហាញសាខាទី៣ របស់ខ្លួន បន្ទាប់ពីបោះជំហានចូលក្នុងប្រទេសកម្ពុជាយ៉ាងជោគជ័យជាមួយអាជីវកម្មផ្សារទំនើប ដោយតាមប្រភពពីគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន AEON MALL (CAMBODIA) CO.,LTD ក្នុងសាងសង់ផ្សារទំនើបថ្មីដែលជាសាខាទី៣។ ផ្សារទំនើប Aeon 2 ខណ្ឌសែនសុខ ផ្សារទំនើបទី៣ ដែលក្រុមហ៊ុនត្រៀមសាងសង់មានទីតាំងស្ថិតនៅភូមិព្រែកតាឡុង ៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានទុនវិនិយោគប្រមាណ ២៨៩,៦ លានដុល្លារអាមេរិក នៅលើផ្ទៃដីសរុប ១៨ហិចតា។ បន្ថែមពីនេះចំណាយពេលសាងសង់រយៈពេល ២ ឆ្នាំ ដោយបើកដំណើរការនៅក្នុងឆ្នាំ ២០២៣ ដែលអាចបង្កើតការងារបានចំនួន
- អចលនទ្រព្យDecember 17, 2019 Khmernote
ភ្នំពេញ: បុរី ប៊ុនលី ចំការដូង ប្រកាសផ្តល់ជូនប្រូម៉ូសិនពិសេសដោយបញ្ចុះតម្លៃ 10,000$ ភ្លាមៗ សម្រាប់ការកក់ផ្ទះអាជីវកម្ម (Shop-House, Town House) ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ដំណាច់ខែធ្នូ មិនត្រឹមតែប៉ុន្នោះ នៅមានការផ្តល់ រង្វាន់ជាការដូលើកទឹកចិត្តជាច្រើនបន្ថែមទៀត ក្នុងឳកាស នៃការដាក់បង្ហាញស្តង់ ថ្ងៃទី២៥ដែរជាថ្ងៃគ្រឹស្គាស្មាសនៅផ្សារធំថ្មីរាជធានីភ្នំពេញ ។ ជាមួយនឹងដំណើរការយ៉ាងសកម្មទៅលើការសាងសង់ដែលអនុវត្តទៅតាមគម្រោង ពេលនេះ បុរី ប៊ុនលី ដែលជាសំណង់លំនៅដ្ឋានបែបទាន់សម័យ និងទំនើប ប្រកបដោយភាពស៊ីវិល័យ បានលក់អស់ប្រមាណជាង៣0%ហើយ ខណៈដែលចំនួនទាំងនេះបានបង្ហាញពីភាពវិជ្ជមានលើសពីការរំពឹងទុក។ បុរី ប៊ុនលី គឺជាគម្រោងសំណង់លំនៅដ្ឋានទំនើបមួយដែលកំពុងសាងសង់នៅលើផ្ទៃដី ៣ ហិកតា
- អចលនទ្រព្យDecember 13, 2019 Samrith Choung
វាគឺជាឆ្នាំដ៏រំភើបសម្រាប់ក្រុមហ៊ុន Urban Hub (ខេមបូឌា) ខូអិលធីឌី ជាក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូដែលទទួលបានសមិទ្ធិផលដ៏អស្ទារ្យ ខណៈជិតបញ្ចប់ឆ្នាំ២០១៩នេះ។ ក្រមហ៊ុនទទួលបានពានរង្វាន់ជាច្រើនទាំងនៅក្នុងប្រទេស និងក្រៅ ប្រទេស សម្រាប់គម្រោងអភិវឌ្ឍខុនដូ ប្រណីត និងមានតំលៃសមរម្យ និងការរួមបញ្ចូលភាពច្នៃប្រឌិតខ្ពស់ដល់គម្រោងរបស់ខ្លួន។ ក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូនេះទទួល បានពានរង្វាន់ចំនួន៦ នៅក្នុងឆ្នាំនេះ សម្រាប់គម្រោងខុនដូ Urban Village ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ។ Urban Village បានឈ្នះពានរង្វាន់ «ក្រុមហ៊ុនអភិវឌ្ឍខុនដូល្អបំផុត» នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អច-លនទ្រព្យ Property Guru Asia Property Awards កាលពីថ្ងៃទី២៨ ខែវិច្ឆិកា នៅក្នុងទីក្រុងបាងកក។
- អចលនទ្រព្យNovember 26, 2019 Khmernote
ក្រុមហ៊ុន ជីប ម៉ុង លែន ដែលបានទិញយកទ្រព្យសកម្ម និងអាជីវកម្មទាំងអស់របស់ក្រុមហ៊ុន ហ្គ្រែន ភ្នំពេញ ក្នុងពេលថ្មីៗនេះ ចាប់ផ្តើមកែលម្អសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាតំបន់លំនៅឋាននេះទាំងមូល ដើម្បីកែប្រែមុខមាត់តំបន់នេះឲ្យទៅជាតំបន់អភិវឌ្ឍន៍ដែលប្រកបដោយសក្តានុពលខ្ពស់សម្រាប់ការរស់នៅ និងប្រកបអាជីវកម្មនានា។ ថ្លែងក្នុងកម្មវិធីភ្ជាប់ទំនាក់ទំនងអតិថិជន ហ្គ្រែន ភ្នំពេញ កាលពីថ្ងៃទី ២២ វិច្ឆិកា ២០១៩ លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ថា៖ «គោលបំណងចម្បងបច្ចុប្បន្នរបស់ក្រុមហ៊ុន ជីប ម៉ុង លែន
- អចលនទ្រព្យOctober 31, 2019 Chan Sreyny
វិស័យអចលនៈទ្រព្យនៅប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងនៅឆមាសទីមួយនៃឆ្នាំនេះជាមួយនឹងការស្រូបយកទីផ្សារដ៏រឹងមាំសម្រាប់លំនៅដ្ឋាន និងខុនដូ។ ដោយយោងតាមរបាយការណ៍ពី VTrust Appraisal បានបង្ហាញថាបច្ចុប្បន្នភាពទីផ្សារអចលនៈទ្រព្យរាជធានីភ្នំពេញក្នុងឆមាសទី១ នៃឆ្នាំ ២០១៩ មានគេហដ្ឋានចំនួន ១៣,៩០០ យូនីតពី ៨២ គម្រោងត្រូវបានដាក់ឲ្យដំណើរការរួមមាន ផ្ទះល្វែងជាប់ៗគ្នាដែលមានប្រហែល ៦៥% ឬ ៩១០០ យូនីត និងគម្រោងសាងសង់ហាង ២១% ឬជិត ៣.០០០ យូនីត។ ជាមួយគ្នានេះប្រភពដដែលបានបន្តថាការស្រូបយកទីផ្សារសម្រាប់លំនៅដ្ឋានដែលបានសាងសង់រួចគឺ ១០% នៅឆមាសទីមួយនៃឆ្នាំ ២០១៩ (១២ ខែសម្រាប់ការផ្គត់ផ្គង់ត្រូវបានលក់) ខណៈពេលនៅឆមាសទីមួយនៃឆ្នាំ ២០១៨ មានត្រឹមតែ ៨% ។
- អចលនទ្រព្យOctober 25, 2019 Chan Sreyny
ហុងកុង៖ ទីក្រុងហុងកុងអាចនឹងធ្វើដំណើរឆ្ពោះទៅរកការដើរថយក្រោយនៃសេដ្ឋកិច្ចបន្ទាប់ពីការតវ៉ាដ៏ឃោរឃៅរាប់ខែ ប៉ុន្តែនោះមិនបានបញ្ឈប់ពាណិជ្ជករម្នាក់ពីការចំណាយលុយជិត ១ លានដុល្លារអាមេរិក ដើម្បីទិញកន្លែងសម្រាប់ចតរថយន្តឡើយ។ អ្នកជំនួញដែលមានឈ្មោះថា Johnny Cheung Shun-yee បានចំណាយប្រាក់ចំនួន ៧.៦ លានដុល្លារហុងកុង ( ៩៧ លានដុល្លារអាមេរិក ) សម្រាប់កន្លែងចតរថយនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុ។ តម្លៃនេះពិតជាថ្លៃ ដោយសារវាច្រើនជាងប្រាក់ឈ្នួលប្រចាំឆ្នាំជាមធ្យមជាង ៣០ដង នៅហុងកុង និងប្រហាក់ប្រហែលនឹងតម្លៃ apartment នៅទីក្រុងឡុងដ៍ហើយនៅក្នុងតំបន់ Chelsea ទៀតផង។ ប៉ុន្តែអ្នកជំនួញត្រូវចំណាយនៅក្នុងអាគារ The Center ដែលជាអាគារខ្ពស់ជាងគេលំដាប់ទី ៥ របស់ទីក្រុងដែលបានវាយលុកចំណងជើងនៅខែតុលា កាលពីឆ្នាំ២០១៧
- អចលនទ្រព្យOctober 22, 2019 Samrith Choung
ទីក្រុងមិនត្រឹមតែជាកន្លែងប្រជុំអាជីកម្មប៉ុណ្ណោះទេប៉ុន្តែការអភិវឌ្ឍន៍ដែលក៏កំពុងរីកចម្រើនផងដែរ។ មជ្ឈមណ្ឌលនាយកប្រតិបត្តិសណ្ឋាគារWyndhamនិង Lixin CEO បង្ហាញទំរង់មួយផ្សេងទៀតពីការអភិវឌ្ឍរាជធានីភ្នំពេញទៅកាន់ពិភពលោក។ រាល់ព្រឹត្តិការណ៍ទាំងអស់គឺជាសញ្ញាមួយដែលបង្ហាញពីភាពអ៊ូអរជាថ្មីនិងបង្ហាញពីការអភិវឌ្ឍន៍ទីក្រុង។ នៅព្រឹកថ្ងៃទី ២២ ខែតុលានេះពិធីចុះហត្ថលេខានៃមជ្ឈមណ្ឌល Lixinជាមួយសណ្ឋាគារ Wyndham បានធ្វើឡើងនៅសណ្ឋាគារRosewoodរាជធានីភ្នំពេញដែលមានប្រធានសុន្ទរកថារបស់លោកលឹមសុភាអភិបាលខណ្ឌ៧មករា,ប្រធានក្រុមហ៊ុន Wyndham Group Asia Pacific, Lixin Group និងមជ្ឈមណ្ឌល CEO Lixin និងមន្រ្តីរដ្ឋាភិបាលដទៃទៀត។ ភ្ញៀវកិត្ដិយសបានមកចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យប្រវត្តិសាស្រ្តនៃការផ្លាស់ប្តូរអាជីវកម្មនៅក្នុងទីក្រុងភ្នំពេញ។ យោងតាមការសន្និដ្ឋានរបស់មន្ទីរពាក់ព័ន្ធគោលដៅរបស់ប្រទេសកម្ពុជាគឺដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឲ្យ បាន ១៥ លាននាក់នៅឆ្នាំ ២០៣០ និងនាំមកនូវការងារចំនួន ២ លានដល់ប្រជាជនក្នុងស្រុក។ នៅឆ្នាំ ២០២៨
- អចលនទ្រព្យOctober 7, 2019 Samrith Choung
Prestige Homes ជាក្រុមហ៊ុនលក់អចលទ្រព្យដ៏ជំនាញនៅកម្ពុជាដែលបើកដំំណើរការកាលពីដើមឆ្នាំ ២០១៩ កន្លងទៅនេះ។ ក្នុងរយះពេលមិនដល់មួយឆ្នាំក្រុមហ៊ុនបានរីកចម្រើនធំធាត់យ៉ាងខ្លាំងគួរអោយកត់សម្គាល់នេះក៏ដោយសារតែវិស័យអចលទ្រព្យនៅកម្ពុជាកំពុងមានការលូតលាស់ខ្លាំងជាពិសេសលើវិស័យខុនដូ អាគារខ្ពស់ជាដើម។ មួយរយះចុងក្រោយនេះយើងឃើញមានការសាងសង់អាគារពាណិជ្ជកម្ម អាគារខុនដូ ជាច្រើនព្រោងព្រាតជាហេតុធ្វើអោយវិស័យមួយនេះជឿនលឿនយ៉ាងឆាប់រហ័ស។ ឆ្លៀតក្នុងឳកាសនៃការតាំងពិពរណ៍អចលនទ្រព្យនៅសណ្ឋាគារ ណាហ្គា ១ លោក Russel Tizon ជាអ្នកគ្រប់គ្រងគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Prestige Homes បានមានប្រសាសន៍ថា” ដោយការមើលឃើញពីការអភិវឌ្ឍនៃវិស័យអចលទ្រព្យនៅកម្ពុជាកំពុងមានកំណើនយ៉ាងខ្លាំង ក្រុមហ៊ុន Prestige Homes ក៏បានសម្លឹងមើលឃើញប្រជាជនកម្ពុជាសព្វថ្ងៃជាច្រើនការបានផ្លាស់ប្តូរផ្នត់គំនិតពីការស្នាក់នៅផ្ទះល្វែង ឬក៏វីឡា មកប្រែជាការរស់នៅបែបទំនើបបែបខុនដូវិញ ដោយសារតែការរស់នៅផ្ទះល្វែង ឬក៏វីឡាភាគច្រើនគម្រោងគឺស្ថិតនៅឆ្ងាយពីទីក្រុងមួយវិញទៀតគឺមានតម្លៃថ្លៃខុសពីការស្នាក់នៅបែបខុនដូ វាមានភាពងាយស្រួលច្រើនស្ថិតនៅតំបន់ទីប្រជុំជន មានអាងហែលទឹក ក្លឹបហាត់ប្រាណ Sky Bar
- អចលនទ្រព្យOctober 3, 2019 Samrith Choung
បន្ទាប់ពីដំណាក់កាលទី១ត្រូវបានបញ្ចប់ប្រកបដោយភាពជោគជ័យ ដែលមានអគារលំនៅឋានសរុបចំនួន ៨២៨ យូនីត នោះ ទើបគម្រោងអភិវឌ្ឍអគារខុនដូ Urban Village ដែលជាគម្រោងទទួលបានពានរង្វាន់យ៉ាងច្រើននោះ បានបើកការសម្ពោធដំណាក់កាលទី២ របស់ខ្លួន កាលពីថ្ងៃទី ២ ខែតុលា កន្លងទៅថ្មីៗនេះ។ ដោយផ្តល់ជូននូវអគារលំនៅឋានដែលមានតំលៃសមរម្យ មានគុណភាពខ្ពស់ និងអគារពាណិជ្ជកម្មដ៏ល្អហើយនោះ គម្រោងអភិវឌ្ឍនេះគឺស្ថិតនៅទីតាំងភូមិសាស្ត្រដ៏ល្អឥតខ្ចោះ ដែលភ្ជាប់ទៅនឹងទេសភាពធម្មជាតិនៅកណ្តាលទីក្រុងដែលមានសការអភិវឌ្ឍន៍ខ្លាំង។ គម្រោងទី២របស់អគារខុនដូ Urban Village នេះគឺស្ថិតនៅលើផ្ទៃដីគម្រោងចំនួន ៧៦០ ០០០ ម៉ែត្រការ៉េ ដែលបញ្ចូលលក្ខណៈពិសេស និងទំនើបជាច្រើនជាមួយនឹងរបៀបរស់នៅលក្ខណៈសហគមន៍ មានទីតាំងស្ថិតនៅចន្លោះមហាវិថីសម្តេចហ៊ុនសែននិងផ្លូវជាតិលេខ ២ ជាតំបន់ដែលស្ថិតនៅក្នុងចំណោមតំបន់ដែលមានការអភិវឌ្ឍខ្លាំង និងឆាប់រហ័សបំផុតនៅក្នុងទីក្រុង ភ្នំពេញ។
- អចលនទ្រព្យSeptember 23, 2019 Chan Sreyny
យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឲ្យដឹង ថាការលក់អាផាតមិននៅសិង្ហបុរីដែលមានតម្លៃយ៉ាងតិច ១០ លានដុល្លារសិង្ហបុរី (៧.៣ លានដុល្លារ) បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១១ ឆ្នាំដោយសារតម្រូវការកើនឡើងពីមហាសេដ្ឋីចិន ដែលកំពុងស្វែងរកអចលនទ្រព្យដែលមានសុវត្ថិភាព។ ជាមួយគ្នានេះអ្នកពិគ្រោះយោបល់ខាងអចលនទ្រព្យឈ្មោះ OrangeTee & Tie អ្នកវិនិយោគបានចាត់ទុកសិង្ហបុរីជាកោះស្ថេរភាពជាយូរមកហើយ ដែលទាក់ទាញអ្នកមានពីប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍ដែលមិនសូវមានការអភិវឌ្ឍ ក៏ដូចជាអ្នកមានរាប់ពាន់លាននាក់មកពីចិនដីគោក។ ជាក់ស្ដែងក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០១៩ ខុនដូចំនួន ៦៨ បន្ទប់ដែលមានតម្លៃយ៉ាងតិច ១០ លានដុល្លារសិង្ហបុរីត្រូវបានលក់ចេញ ដែលជាចំនួនខ្ពស់បំផុតគិតចាប់តាំងពីអំឡុងឆ្នាំ ២០០៨ មក។ ហើយអាផាតមិនថ្លៃៗ ក្នុងទីតាំងល្អៗ ត្រូវបានទិញដោយជនបរទេសពីព្រោះក្នុងតម្លៃខ្ពស់បែបនេះប្រជាជនជ្រើសរើសទិញអចលនទ្រព្យដែលនៅផ្ទាល់ដីដូចជាបឹងហ្គាឡូ និងវីឡាជាជាងប្រភេទអស់នោះ។ ម្យា៉ងវិញទៀតប្រទេសសិង្ហបុរីមិនអនុញ្ញាតឲ្យជនបរទេសអាចទិញផ្ទះនៅជាន់ផ្ទាល់ដីបានទេ