- អចលនទ្រព្យMarch 10, 2020 Khmernote
ដូចដែលអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយថា កំណើននៃតំរូវការគេហដ្ឋានអាជីវកម្មរឺគេហៅថា សបហោស៍ បានកើនឡើងគួរអោយកត់សំគាល់នាពេលបច្ចុប្បន្ន ដោយសារតែគេហដ្ឋានប្រភេទនេះ វាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះប្រជាជនយើង ដូចជាពួកគាត់អាចធ្វើអាជីវកម្ម មិនថាតូចរឺធំ រឺក៏ស្នាក់នៅធម្មតាក៏បាន ទៅតាមតំរូវការ។ ប្រភេទផ្ទះអាជីវកម្ម រឺ សបហោស៍ នេះដែរ ត្រូវបានគេសង្កេតឃើញថា តំលៃរបស់វាបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ខុសពីប្រភេទផ្ទះផ្សេងៗទៀត ដោយសារតែភាគច្រើនបងប្អូនប្រជាពលរដ្ឋយើង សម្លឹងឃើញឱកាសពីផ្ទះអាជីវកម្មប្រភេទនេះ។ ស្របគ្នានេះដែរ បុរី ប៉េង ហួត ជាក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យ ដែលបានអភិវឌ្ឍគេហដ្ឋានប្រភេទ សបហោស៍ ឈានមុខគេមួយ ទាំងគុណភាព និងតម្លៃសមរម្យ ដែលទទួលស្គាល់ពីសំណាក់អតិថិជន។ គម្រោងបុរី ប៉េង ហួត ដឹស្តាផ្លាទីនីម
- អចលនទ្រព្យMarch 9, 2020 Khmernote
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង។ ព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២០។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើឡើងពីបញ្ហាប្រឈមមួយចំនួន ដែលបង្ករការលំបាកដល់កម្មកររោងចក្រ និងបុគ្គលិកធ្វើការតាមសណ្ឋាគារនានា ដែលត្រូវបានព្យួរការងារ ដោយក្នុងនោះសម្តេច តេជោ បានសុំអោយម្ចាស់បូរី រឺ ម្ចាស់ផ្ទះបង់រំលោះនានា ពន្យារការបង់ កុំផ្តាច់កុងត្រាក្នុងរយៈពេលនឹង។ សម្តេចបានមានប្រសាសន៍ថា៖
- អចលនទ្រព្យMarch 9, 2020 Khmernote
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង មានប្រសាសន៍ថា គម្រោងលំនៅដ្ឋានកំណប់ឋានសួគ៌ នៅលើភ្នំបូកគោនេះ គឺមានការគាំទ្រជាផ្លូវច្បាប់ដោយពីរាជរដ្ឋាភិបាល ដោយគម្រោងនេះអាចចាត់ទុកថាជាគម្រោងមួយជួយកែលំអរអភិវឌ្ឍតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តរបស់កម្ពុជាឲ្យក្លាយទៅជាតំបន់ទេសចរណ៍មានភាពទាក់ទាញកាន់តែខ្លាំងចំពោះភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលនាំមកនូវចំណូលជូនជាតិកាន់តែច្រើនបានមកពីវិស័យទេចរណ៍។ នេះជាការលើកឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងលំនៅដ្ឋាន កំណប់ឋានសួគ៍របស់ក្រុមហ៊ុនសុខាអូតែល នៅលើភ្នំបូកគោ ខេត្តកំពត។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបញ្ជាក់ទៀតថា កាលណាតំបន់ប្រវត្តិសាស្ត្រនេះមានប្រជាពលរដ្ឋរស់នៅច្រើនមានផ្សារ មានមន្ទីរពេទ្យ និងសាលារៀន អ្នកទេសចរណ៍ជាតិ និងអន្តរជាតិក៏មានទំនុកចិត្ត ក្នុងការមកស្នាក់នៅសម្រាកកម្សាន្តនៅទីនេះដែរ។ ឯកឧត្តមស្នើឲ្យទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនសិក្សាលើហេដ្ឋារចនាសម្ព័ន្ធផ្លូវឡើងមកកាន់តំបន់ទេសចរណ៍មួយនេះផងដែរ។ ឧបនាយករដ្ឋមន្រ្តីបានអំពាវនាវឲ្យអ្នកវិនិយោគលើសំណង់លំនៅដ្ឋានទាំងជាតិ និងអន្តរជាតិជួយចូលរួមចំណែកបោះទុនវិនិយោគ នៅលើកំពូលភ្នំបូកគោទៅតាមលទ្ធភាព ដែលអាចទៅរួច ដើម្បីកែប្រែតំបន់ទេសចរណ៍នេះទៅជាតំបន់ទេសចរណ៍ទាក់ទាញបន្ថែមទៀត។
- អចលនទ្រព្យFebruary 25, 2020 Khmernote
ពិធីបើកការដ្ឋានសាងសង់ គម្រោងអភិវឌ្ឍលំនៅឋាន “កំណប់ឋានសួគ៌” របស់ក្រុមហ៊ុនសុខាអូតែល នៅលើ ”ភ្នំបូកគោ” ខេត្តកំពត ចាប់បើកជាផ្លូវការនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ នេះហើយ !!! នឹងប្រកាសបើកគម្រោងបន្ត គម្រោងទី៣-ក្រោន អុីស្តេត ចាប់ពី ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ នេះតទៅ នៅទីស្នាក់ការកណ្តាលផ្នែលក់:ជាន់ទី២,អគារសូគីម៉ិច, ផ្ទះលេខ២២,ផ្លូវក្រមួនស,សង្កាត់ផ្សារថ្មី២,ខណ្ឌដូនពេញ,រាជធានីភ្នំពេញ។ ការទន្ទឹងរង់ចាំរបស់អតិថិជនបានមកដល់ហើយ គម្រោងថ្មី ដ៏ធំអស្ចារ្យ ” កំណប់ឋានសួគ៌ ” របស់ ក្រុមហ៊ុន សុខា អូតែល ជាក្រុមហ៊ុនបានធ្វើការវិនិយោគលើវិស័យ សណ្ឋាគារខ្នាតអន្តរជាតិតាំងពីឆ្នាំ១៩៩៧។ទន្ទឹមនេះ
- អចលនទ្រព្យFebruary 7, 2020 Khmernote
វិស័យអចលនទ្រព្យកាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃដោយយើងសង្កេតឃើញថា សំណង់អាគារខ្ពស់កាន់តែរីកច្រើនឡើងៗ បង្កើនសម្រស់ដល់ទីក្រុងសម័យទំនើបយើងនាពេលសព្វថ្ងៃនេះ។ ប៉ុន្តែសំណង់សណ្ឋាគារលំដាប់ផ្កាយ៥ មួយកន្លែងដែលស្ថិតនៅតំបន់ សាកលវិទ្យាល័យភូមិន្ទវិចត្រសិល្បៈ បានអភិរក្សវីឡាសម័យអាណានិគមបារាំងអាយុប្រមាណ១០០ឆ្នាំ នៅចំកណ្តាលសណ្ឋាគារ ទៅវិញ។ បើតាមការអោយដឹងពីក្រុមហ៊ុន ជីបម៉ុង គ្រុប បានអោយដឹងថា៖ សណ្ឋាគារ ហាយ៉ាត់ រីជិស៊ី ភ្នំពេញ លំដាប់ផ្កាយប្រាំ ដែលនឹងដាក់ឱ្យដំណើរការនៅត្រីមាសទី៣ បានចូលរួមចំណែកយ៉ាងសំខាន់មួយក្នុងការអភិរក្សសំណង់អគារបេតិកភណ្ឌសម័យអាណានិគមបារាំង។ សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលស្ថិតនៅចំកណ្តាលសង្កាត់ពាណិជ្ជកម្ម វប្បធម៌ និងប្រវត្តិសាស្ត្រនៃខណ្ឌដូនពេញ បានអភិរក្សវីឡាសម័យអាណានិគមបារាំង នៅចំកណ្តាលសណ្ឋាគារ ដែលវីឡានេះត្រូវបានកែលម្អឡើងវិញ ដើម្បីរក្សានូវភាពរឹងមាំរបស់សំណង់ ប៉ុន្តែរក្សាទម្រង់ និងរចនាបថដើមទាំងស្រុង។ ក្រុមហ៊ុនវិនិយោគរបស់កូនខ្មែរខ្នាតយក្សមួយនេះបានបន្តថា៖
- អចលនទ្រព្យFebruary 4, 2020 Samrith Choung
វិនិយោគិនខ្មែរបានសម្រេចបង្កើតនូវគម្រោងលំហែកាយមួយកន្លែងនៅជាយរាជធានីភ្នំពេញ សម្រាប់អ្នកមានចំណូលខ្ពស់ក្នុងការទិញសម្រាប់លំហែកាយជាលក្ខណៈផ្ទាល់ខ្លួន ក្នុងពេលទំនេរពីការងារផ្សេង ។ គម្រោងវិនិយោគនេះមានទំហំផ្ទៃដី ប្រមាណ១០០ហិចតា នៅតំបន់ដែលសំបូរដោយធនធានធម្មជាតិ សម្រាប់លំហែកាយនៅពេលទំនេរៗ ។ យោងតាមលោក ឌិន សុមេធារឹទ្ធ ម្ចាស់គម្រោងភូមិផ្កាត្រកួន ដែលជាគម្រោងលំហែកាយមួយនៅចំងាយប្រមាណ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញបានអោយដឹងថា គម្រោងនេះបានចាប់ផ្ដើមខ្លះៗហើយដោយបានធ្វើឡើងនៅលើផ្ទៃដីជាង៤ហិចតាហើយ និងមានអ្នកទេសចរមួយចំនួនបានទៅដល់រួចហើយដែរ ។លោកក៏ចង់អោយវិនិយោគិនខ្មែរដែលមានជីវភាពធូរធាសូមដាក់ទុនទិញគម្រោងភូមឋានលំហែកាយ ក្នុងភូមិផ្កាត្រកួនដើម្បីទុកសម្រាប់លំហែ ក្នុងពេលទំនេរ ដើម្បីគេចចេញពីភាពធុញថប់ក្នុងរាជធានីភ្នំពេញ ។ លោកបន្តថា គម្រោងនេះ ជាគម្រោងដីឡូត៍តែជាប្រភេទដីឡូត៍ដែលមានលក្ខណៈខុសប្លែកពីគម្រោងដីឡូត៍ផ្សេងទៀត ព្រោះទីនោះ មានគម្រោងអភិវឌ្ឍន៍រួចហើយ ដូចជាជីកបឹងសម្រាប់អោយពលរដ្ឋទិញដីនៅមាត់ទឹកសង់ជាផ្ទះជាប់មាត់ទឹកសម្រាប់លំហែ និងមានព្រែកនៅពីក្រោយផ្ទះផងដែរ ។ លោកបន្ថែមថា លោកនឹងកែប្រែតំបន់នោះ អោយក្លាយជាទីកន្លែងកម្សាន្តនិងលំហែកាយមួយដ៏ពេញនិយមនៅពេលអនាគត ជាក់ស្ដែងបច្ចុប្បន្ននេះ មានសេវាកម្មជាច្រើនដូចជាសួនច្បារ
- អចលនទ្រព្យJanuary 27, 2020 Khmernote
នៅថៃ្ង៤កើត ខែមាឃ ត្រូវនឹងថៃ្ងទី២៨ ខែមករា ឆាំ្ន២០២០ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មីនឹងចាប់ផ្តើមសាងសង់មានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញមានកម្ពស់ ៥ ជាន់ សាងសង់នៅលើផ្ទៃដីទំហំ៣ ហិកតា មានផ្ទៃក្រឡាសំណង់សរុប ៤៩ ៣៨៩ ម៉ែត្រក្រឡា និងក្រឡាផ្ទៃប្រើប្រាស់សរុបប្រមាណ ២៦ ៥៦៧ ម៉ែត្រក្រឡា មានផលធៀបក្រឡាផ្ទៃបាតសំណង់ ៣២.៥៣%។ អគារនេះមានចំណតរថយន្តប្រមាណ ៤៥០ កន្លែង ដែលអគារក្រសួង ដនស សព្វថៃ្ងខ្វះចំណតបង្កការលំបាកដល់ការធើ្វដំណើរ សាលបដិសណ្ឋារកិច្ច អាហារដ្ឋាន សម្រាប់មន្រ្តីបុគ្គលិក
- អចលនទ្រព្យJanuary 22, 2020 Khmernote
ប្រជាពលរដ្ឋជាច្រើននាក់ ងាកមកចាប់អារម្មណ៍ នឹងចូលរួមជាមួយ ក្រុមការងារ បុរី អូរ៉ូរ៉ាស៊ីធី ដើម្បីទទួលបានរង្វាន់ ជាបរិក្ខាប្រើប្រាស់ទំនើបៗ និងការផ្តល់ជូនពិសេសជាច្រើន ដែលមានទឹកប្រាក់ដល់ទៅ ១ម៉ឺនដុល្លារ ។ក្រុមការងារ បុរី អូរ៉ូរ៉ា ស៊ីធី បានរៀបចំ ការដាក់ស្តង់ពិព័រណ៍ និងផ្តល់ព័ត៌មានលម្អិត រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២១ ២២ ខែមករានេះ ដល់អតិថិជន មានបំណង ស្វែងរកលំនៅឋានប្រណិត រស់នៅប្រកបដោយផាសុភាព ។ អ្វីដែលអតិថិជន ទទួលបាន ចំពោះការកក់ និងទិញផ្ទះ ក្នុងឱកាសនេះ លោកអ្នកនឹងទទួលបាន
- អចលនទ្រព្យJanuary 18, 2020 Samrith Choung
ភ្នំពេញ៖ គិតត្រឹមចុងឆ្នាំ ២០១៩នេះ ក្រុមហ៊ុនអចលនទ្រព្យខ្នាតធំ Prince Real Estate Group អាចសម្រេចបាននូវគម្រោងវិនិយោគចំនួន ១០ទីតាំង ដោយ ៦គម្រោងស្ថិតនៅខេត្ត ព្រះសីហនុ និង ៤គម្រោងនៅក្នុងរាជធានីភ្នំពេញ គ្របដណ្ដប់លើផ្ទៃដីសរុបចំនួន ១៨,៧៤ ហិកតា។ លើកឡើងនៅក្នុងពិធីជប់លៀងប្រចាំឆ្នាំបុគ្គលិករបស់ខ្លួន និងអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នាយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២០នេះ លោក ឈ៊ីវ គួរស៊ីង ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Prince Real Estate Group បានគូសបញ្ជាក់ថា ក្នុងឆ្នាំ
- អចលនទ្រព្យJanuary 8, 2020 Khmernote
ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន នឹងបើកលក់គម្រោងថ្មីរបស់ខ្លួន ផាក លែន 50M ជាផ្លូវការ ពីថ្ងៃទី18—19 ខែមករា ឆ្នាំ២០២០ នៅទីតាំងគម្រោង ផាក លែន 50M ផ្ទាល់ ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់8% និងរំលស់100%។ ផាក លែន 50M ស្ថិតនៅតាមបណ្តោយផ្លូវ50M (ម៉ែត្រ) កែងផ្លូវ30ម៉ែត្រ (ផ្លូវព្រៃស) ក្នុងតំបន់ចំការដូង ដែលជាទីតាំងមានសក្តានុពលសេដ្ឋកិច្ច និងសន្ទុះអភិវឌ្ឍន៍ខ្លាំង។ គម្រោងនេះមានចង្ងាយត្រឹមតែ2នាទីប៉ុណ្ណោះពីផ្សារចំការដូង, 10នាទីពីផ្សារ AEON III