អចលនទ្រព្យ
  • Urban Village គម្រោងអគារខុនដូដំបូងគេនៅកម្ពុជាដែលឈ្នះពានរង្វាន់«ក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូល្អបំផុត» នៅអាស៊ីកំណត់នូវសមិទ្ធិផល និងស្តង់ដាថ្មីនៅកម្ពុជា
    អចលនទ្រព្យ
    December 13, 2019 Samrith Choung

    វាគឺជាឆ្នាំដ៏រំភើបសម្រាប់ក្រុមហ៊ុន Urban Hub (ខេមបូឌា) ខូអិលធីឌី ជាក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូដែលទទួលបានសមិទ្ធិផលដ៏អស្ទារ្យ ខណៈជិតបញ្ចប់ឆ្នាំ២០១៩នេះ។​ ក្រមហ៊ុនទទួលបានពានរង្វាន់ជាច្រើនទាំងនៅក្នុងប្រទេស និងក្រៅ ប្រទេស សម្រាប់គម្រោងអភិវឌ្ឍខុនដូ ប្រណីត និងមានតំលៃសមរម្យ និងការរួមបញ្ចូលភាពច្នៃប្រឌិតខ្ពស់ដល់គម្រោងរបស់ខ្លួន។ ក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូនេះទទួល បានពានរង្វាន់ចំនួន៦ នៅក្នុងឆ្នាំនេះ សម្រាប់គម្រោងខុនដូ Urban Village ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ។ Urban Village បានឈ្នះពានរង្វាន់ «ក្រុមហ៊ុនអភិវឌ្ឍខុនដូល្អបំផុត» នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អច-លនទ្រព្យ Property Guru Asia Property Awards កាលពីថ្ងៃទី២៨ ខែវិច្ឆិកា នៅក្នុងទីក្រុងបាងកក។

  • ជីប ម៉ុង លែន នឹងកែប្រែមុខមាត់ ហ្គ្រែន ភ្នំពេញឲ្យក្លាយជាតំបន់អភិវឌ្ឍមានសក្តានុពលខ្ពស់
    អចលនទ្រព្យ
    November 26, 2019 Khmernote

    ក្រុមហ៊ុន ជីប ម៉ុង លែន ដែលបានទិញយកទ្រព្យសកម្ម និងអាជីវកម្មទាំងអស់របស់ក្រុមហ៊ុន ហ្គ្រែន ភ្នំពេញ ក្នុងពេលថ្មីៗនេះ ចាប់ផ្តើមកែលម្អសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាតំបន់លំនៅឋាននេះទាំងមូល ដើម្បីកែប្រែមុខមាត់តំបន់នេះឲ្យទៅជាតំបន់អភិវឌ្ឍន៍ដែលប្រកបដោយសក្តានុពលខ្ពស់សម្រាប់ការរស់នៅ និងប្រកបអាជីវកម្មនានា។ ថ្លែងក្នុងកម្មវិធីភ្ជាប់ទំនាក់ទំនងអតិថិជន ហ្គ្រែន ភ្នំពេញ កាលពីថ្ងៃទី ២២ វិច្ឆិកា ២០១៩ លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ថា៖ «គោលបំណងចម្បងបច្ចុប្បន្នរបស់ក្រុមហ៊ុន ជីប ម៉ុង លែន

  • ទីផ្សារអចលនៈទ្រព្យនៅកម្ពុជាមានការរីកចម្រើនខ្លាំងនៅត្រីមាសទី ១
    អចលនទ្រព្យ
    October 31, 2019 Chan Sreyny

    វិស័យអចលនៈទ្រព្យនៅប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងនៅឆមាសទីមួយនៃឆ្នាំនេះជាមួយនឹងការស្រូបយកទីផ្សារដ៏រឹងមាំសម្រាប់លំនៅដ្ឋាន និងខុនដូ។ ដោយយោងតាមរបាយការណ៍ពី VTrust Appraisal បានបង្ហាញថាបច្ចុប្បន្នភាពទីផ្សារអចលនៈទ្រព្យរាជធានីភ្នំពេញក្នុងឆមាសទី១ នៃឆ្នាំ ២០១៩ មានគេហដ្ឋានចំនួន ១៣,៩០០ យូនីតពី ៨២ គម្រោងត្រូវបានដាក់ឲ្យដំណើរការរួមមាន ផ្ទះល្វែងជាប់ៗគ្នាដែលមានប្រហែល ៦៥% ឬ ៩១០០ យូនីត និងគម្រោងសាងសង់ហាង ២១% ឬជិត ៣.០០០ យូនីត។ ជាមួយគ្នានេះប្រភពដដែលបានបន្តថាការស្រូបយកទីផ្សារសម្រាប់លំនៅដ្ឋានដែលបានសាងសង់រួចគឺ ១០% នៅឆមាសទីមួយនៃឆ្នាំ ២០១៩ (១២ ខែសម្រាប់ការផ្គត់ផ្គង់ត្រូវបានលក់) ខណៈពេលនៅឆមាសទីមួយនៃឆ្នាំ ២០១៨ មានត្រឹមតែ ៨% ។

  • មហាសេដ្ឋីហុងកុងទិញកន្លែងចតឡានរាប់លានដុល្លារ ចំពេលមានវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះ
    អចលនទ្រព្យ
    October 25, 2019 Chan Sreyny

    ហុងកុង៖ ទីក្រុងហុងកុងអាចនឹងធ្វើដំណើរឆ្ពោះទៅរកការដើរថយក្រោយនៃសេដ្ឋកិច្ចបន្ទាប់ពីការតវ៉ាដ៏ឃោរឃៅរាប់ខែ ប៉ុន្តែនោះមិនបានបញ្ឈប់ពាណិជ្ជករម្នាក់ពីការចំណាយលុយជិត ១ លានដុល្លារអាមេរិក ដើម្បីទិញកន្លែងសម្រាប់ចតរថយន្តឡើយ។ អ្នកជំនួញដែលមានឈ្មោះថា Johnny Cheung Shun-yee បានចំណាយប្រាក់ចំនួន ៧.៦ លានដុល្លារហុងកុង ( ៩៧ លានដុល្លារអាមេរិក ) សម្រាប់កន្លែងចតរថយនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុ។ តម្លៃនេះពិតជាថ្លៃ ដោយសារវាច្រើនជាងប្រាក់ឈ្នួលប្រចាំឆ្នាំជាមធ្យមជាង ៣០​ដង នៅហុងកុង និងប្រហាក់ប្រហែលនឹងតម្លៃ apartment នៅទីក្រុងឡុងដ៍ហើយនៅក្នុងតំបន់ Chelsea ទៀតផង។ ប៉ុន្តែអ្នកជំនួញត្រូវចំណាយនៅក្នុងអាគារ The Center ដែលជាអាគារខ្ពស់ជាងគេលំដាប់ទី ៥ របស់ទីក្រុងដែលបានវាយលុកចំណងជើងនៅខែតុលា កាលពីឆ្នាំ២០១៧

  • សណ្ឋាគារ Wyndham ជាមួយមជ្ឈមណ្ឌល CEO Lixin បានចុះកិច្ចព្រមព្រៀងយោគយល់កាលពីព្រឹកមិញ
    អចលនទ្រព្យ
    October 22, 2019 Samrith Choung

    ទីក្រុងមិនត្រឹមតែជាកន្លែងប្រជុំអាជីកម្មប៉ុណ្ណោះទេប៉ុន្តែការអភិវឌ្ឍន៍ដែលក៏កំពុងរីកចម្រើនផងដែរ។ មជ្ឈមណ្ឌលនាយកប្រតិបត្តិសណ្ឋាគារWyndhamនិង Lixin CEO បង្ហាញទំរង់មួយផ្សេងទៀតពីការអភិវឌ្ឍរាជធានីភ្នំពេញទៅកាន់ពិភពលោក។ រាល់ព្រឹត្តិការណ៍ទាំងអស់គឺជាសញ្ញាមួយដែលបង្ហាញពីភាពអ៊ូអរជាថ្មីនិងបង្ហាញពីការអភិវឌ្ឍន៍ទីក្រុង។ នៅព្រឹកថ្ងៃទី ២២ ខែតុលានេះពិធីចុះហត្ថលេខានៃមជ្ឈមណ្ឌល Lixinជាមួយសណ្ឋាគារ Wyndham បានធ្វើឡើងនៅសណ្ឋាគារRosewoodរាជធានីភ្នំពេញដែលមានប្រធានសុន្ទរកថារបស់លោកលឹមសុភាអភិបាលខណ្ឌ៧មករា,​​ប្រធានក្រុមហ៊ុន Wyndham Group Asia Pacific, Lixin Group និងមជ្ឈមណ្ឌល CEO Lixin និងមន្រ្តីរដ្ឋាភិបាលដទៃទៀត។ ភ្ញៀវកិត្ដិយសបានមកចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យប្រវត្តិសាស្រ្តនៃការផ្លាស់ប្តូរអាជីវកម្មនៅក្នុងទីក្រុងភ្នំពេញ។ យោងតាមការសន្និដ្ឋានរបស់មន្ទីរពាក់ព័ន្ធគោលដៅរបស់ប្រទេសកម្ពុជាគឺដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឲ្យ បាន ១៥ លាននាក់នៅឆ្នាំ ២០៣០ និងនាំមកនូវការងារចំនួន ២ លានដល់ប្រជាជនក្នុងស្រុក។ នៅឆ្នាំ ២០២៨

  • Prestige Homes(Cambodia)មើលឃើញពីទំហំការលូតលាស់ផ្នែកអចលទ្រព្យនូវកម្ពុជាមានភាពរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់
    អចលនទ្រព្យ
    October 7, 2019 Samrith Choung

    Prestige Homes ជាក្រុមហ៊ុនលក់អចលទ្រព្យដ៏ជំនាញនៅកម្ពុជាដែលបើកដំំណើរការកាលពីដើមឆ្នាំ ២០១៩ កន្លងទៅនេះ។ ក្នុងរយះពេលមិនដល់មួយឆ្នាំក្រុមហ៊ុនបានរីកចម្រើនធំធាត់យ៉ាងខ្លាំងគួរអោយកត់សម្គាល់នេះក៏ដោយសារតែវិស័យអចលទ្រព្យនៅកម្ពុជាកំពុងមានការលូតលាស់ខ្លាំងជាពិសេសលើវិស័យខុនដូ អាគារខ្ពស់ជាដើម។ មួយរយះចុងក្រោយនេះយើងឃើញមានការសាងសង់អាគារពាណិជ្ជកម្ម អាគារខុនដូ ជាច្រើនព្រោងព្រាតជាហេតុធ្វើអោយវិស័យមួយនេះជឿនលឿនយ៉ាងឆាប់រហ័ស។ ឆ្លៀតក្នុងឳកាសនៃការតាំងពិពរណ៍អចលនទ្រព្យនៅសណ្ឋាគារ ណាហ្គា ១ លោក Russel Tizon ជាអ្នកគ្រប់គ្រងគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Prestige Homes បានមានប្រសាសន៍ថា” ដោយការមើលឃើញពីការអភិវឌ្ឍនៃវិស័យអចលទ្រព្យនៅកម្ពុជាកំពុងមានកំណើនយ៉ាងខ្លាំង ក្រុមហ៊ុន Prestige Homes ក៏បានសម្លឹងមើលឃើញប្រជាជនកម្ពុជាសព្វថ្ងៃជាច្រើនការបានផ្លាស់ប្តូរផ្នត់គំនិតពីការស្នាក់នៅផ្ទះល្វែង ឬក៏វីឡា មកប្រែជាការរស់នៅបែបទំនើបបែបខុនដូវិញ ដោយសារតែការរស់នៅផ្ទះល្វែង ឬក៏វីឡាភាគច្រើនគម្រោងគឺស្ថិតនៅឆ្ងាយពីទីក្រុងមួយវិញទៀតគឺមានតម្លៃថ្លៃខុសពីការស្នាក់នៅបែបខុនដូ វាមានភាពងាយស្រួលច្រើនស្ថិតនៅតំបន់ទីប្រជុំជន មានអាងហែលទឹក ក្លឹបហាត់ប្រាណ Sky Bar

  • Urban Village ដំណាក់កាលទី២ ជាគម្រោងច្នៃប្រឌិតដ៏រស់រវើក
    អចលនទ្រព្យ
    October 3, 2019 Samrith Choung

    បន្ទាប់ពីដំណាក់កាលទី១ត្រូវបានបញ្ចប់​ប្រកបដោយភាពជោគជ័យ ដែលមានអគារលំនៅឋានសរុបចំនួន ៨២៨ យូនីត នោះ ទើបគម្រោង​​អភិវឌ្ឍ​អគារ​ខុនដូ Urban Village ដែលជាគម្រោងទទួលបាន​ពានរង្វាន់យ៉ាងច្រើននោះ បានបើកការសម្ពោធដំណាក់កាលទី២ របស់ខ្លួន កាលពីថ្ងៃទី ២ ខែតុលា កន្លងទៅថ្មីៗនេះ។ ដោយផ្តល់ជូននូវអគារលំនៅឋា​នដែលមានតំលៃសមរម្យ មានគុណភាពខ្ពស់ និងអគារពាណិជ្ជកម្ម​ដ៏ល្អហើយនោះ គម្រោងអភិវឌ្ឍនេះគឺស្ថិតនៅទីតាំងភូមិសាស្ត្រដ៏ល្អឥតខ្ចោះ ដែលភ្ជាប់ទៅនឹងទេសភាពធម្មជាតិនៅកណ្តាលទីក្រុងដែលមានសការអភិវឌ្ឍន៍ខ្លាំង​។ គម្រោងទី២របស់អគារខុនដូ Urban Village នេះគឺស្ថិតនៅលើផ្ទៃដីគម្រោងចំនួន ៧៦០ ០០០ ម៉ែត្រការ៉េ ដែលបញ្ចូល​លក្ខណៈ​ពិសេស ​និង​ទំនើប​ជា​ច្រើន​ជាមួយ​នឹង​របៀប​រស់នៅ​លក្ខណៈ​សហគមន៍ មានទីតាំងស្ថិតនៅចន្លោះមហាវិថីសម្តេចហ៊ុនសែននិងផ្លូវជាតិលេខ ២ ជាតំបន់​ដែល​​ស្ថិតនៅក្នុងចំណោមតំបន់ដែលមានការអភិវឌ្ឍខ្លាំង និងឆាប់រហ័សបំផុតនៅក្នុងទីក្រុង ភ្នំពេញ។

  • សិង្ហបុរីបំបែកកំណត់ត្រាក្នុងការលក់អាផាតមិនប្រណិតៗ ជាមួយតម្លៃថ្លៃកប់ពពកដែលមិនធ្លាប់មានក្នុងរយៈពេល ១១ ឆ្នាំកន្លងមកនេះ
    អចលនទ្រព្យ
    September 23, 2019 Chan Sreyny

    យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឲ្យដឹង ថាការលក់អាផាតមិននៅសិង្ហបុរីដែលមានតម្លៃយ៉ាងតិច ១០ លានដុល្លារសិង្ហបុរី (៧.៣ លានដុល្លារ) បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១១ ឆ្នាំដោយសារតម្រូវការកើនឡើងពីមហាសេដ្ឋីចិន ដែលកំពុងស្វែងរកអចលនទ្រព្យដែលមានសុវត្ថិភាព។ ជាមួយគ្នានេះអ្នកពិគ្រោះយោបល់ខាងអចលនទ្រព្យឈ្មោះ OrangeTee & Tie អ្នកវិនិយោគបានចាត់ទុកសិង្ហបុរីជាកោះស្ថេរភាពជាយូរមកហើយ ដែលទាក់ទាញអ្នកមានពីប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍ដែលមិនសូវមានការអភិវឌ្ឍ ក៏ដូចជាអ្នកមានរាប់ពាន់លាននាក់មកពីចិនដីគោក។ ជាក់ស្ដែងក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០១៩ ខុនដូចំនួន ៦៨ បន្ទប់ដែលមានតម្លៃយ៉ាងតិច ១០ លានដុល្លារសិង្ហបុរីត្រូវបានលក់ចេញ ដែលជាចំនួនខ្ពស់បំផុតគិតចាប់តាំងពីអំឡុងឆ្នាំ ២០០៨ មក។ ហើយអាផាតមិនថ្លៃៗ ក្នុងទីតាំងល្អៗ ត្រូវបានទិញដោយជនបរទេសពីព្រោះក្នុងតម្លៃខ្ពស់បែបនេះប្រជាជនជ្រើសរើសទិញអចលនទ្រព្យដែលនៅផ្ទាល់ដីដូចជាបឹងហ្គាឡូ និងវីឡាជាជាងប្រភេទអស់នោះ។ ម្យា៉ងវិញទៀតប្រទេសសិង្ហបុរីមិនអនុញ្ញាតឲ្យជនបរទេសអាចទិញផ្ទះនៅជាន់ផ្ទាល់ដីបានទេ

  • ក្រុមហ៊ុន 7NG នូវតែផ្តល់ជូនដីឡូតិ៍ជូនអតិថិជនរបស់ខ្លួនជាលើកទី ៣ ចំនួន​២៥០០​ឡូតិ៍បន្ថែមទៀត
    អចលនទ្រព្យ
    September 16, 2019 Samrith Choung

    កាលពីថ្ងៃទី​ ១៥​ ខែសីហា កន្លងទៅនេះ ក្រុមហ៊ុន 7NG បានធ្វើការប្រគល់ដីឡូតិ៍ ជូនអតិថិជនរបស់ខ្លួនចំនួន ២៥០០​ឡូតិ៍បន្ថែមទៀត​ ដោយមានការចូលរួមពីសំណាក់លោកឧកញ៉ា ស្រី ចន្ធូ និងមេឃុំវិហារសួរគ៍ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល លោក ម៉េង​ ឈាងហេងផងដែរ។ ឆ្លៀតឳកាសនោះផងដែរ​លោកឧកញ៉ា ស្រី ចន្ធូ ក៏បានថ្លែងអំណរគុណដល់អតិថិជនរបស់ខ្លួនដែលមានទំនុកចិត្តខ្ពស់ជឿជាក់លើក្រុមហ៊ុន 7NG តាំងពីដំណាក់កាលដំបូងរហូតដល់ពេលបច្ចប្បន្ន និង មិនចាញ់បោកការឃោសនារបស់ជនមួយចំនួនតូចដែលថាក្រុមហ៊ុនមិនមានដីឡូតិ៍បន្តផ្តល់ជូនអតិថិជន។ លោកបានបន្តទៀតថា​ ទឹកដីវិហារសួគ៍សព្វថ្ងៃកំពុងមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយះពេលសព្វថ្ងៃនេះដោយការខិតខំព្យាយាមរបស់ក្រុមហ៊ុន 7NG ក្នុងរយះពេលដ៏ខ្លីនេះទឹកដីស្រុកខ្សាច់កណ្តាលនេះមានរោងចក្ររហូតដល់ទៅចំនួនដល់ទៅ​២០ និងមានប្រព័ន្ធទឹក អគ្គិសនីខ្វែងខ្វាត់​ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនថែមទៀតផង។” គួរបញ្ជាក់ផងដែរថា

  • គម្រោង “បុរី អាម៉ូរី ៧មករា” បើកលក់វគ្គទី២ ជាផ្លូវការ ជាមួយនឹងការផ្តល់ជូនពិសេសជាច្រើនជូនអតិថិជនរបស់ខ្លួន
    អចលនទ្រព្យ
    September 9, 2019 Samrith Choung

    ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី បានប្រារព្ធពិធីសម្ពោធបើកលក់ជាផ្លូវការគម្រោង“អាម៉ូរីប្រាំពីរមករា”ជាលើកទីពីរ នៅសណ្ឋាគារ the Raffles Hotel Le Royal។ អតិថិជនសក្តានុពល សម្រាប់ការបើកលក់លើកនេះប្រមាណ 300នាក់ លោក សួន វីរៈតារា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី បានមានប្រសាសន៍ថា៖ “ គម្រោង បុរី អាម៉ូរី ៧មករា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ប្រជាពលរដ្ឋទាំងអស់ដែលមានលទ្ធភាពក្នុងការធ្វើការវិនិយោគទៅលើវិស័យអចលនទ្រព្យខ្នាតតូច និងមធ្យម។” ទីតាំងនៃគម្រោង បុរី អាម៉ូរី ៧មករា បានបង្ហាញខ្លួនស្ថិតនៅចំទីប្រសព្វសក្តានុពលសេដ្ឋកិច្ចរវាងតំបន់ពាណិជ្ជកម្ម ទីក្រុងរណបជ្រោយចង្វារ