សេដ្ឋកិច្ច
  • ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្តល់ឱកាសការងារថ្មីបន្ថែមទៀតជិត ៥០០ កន្លែងក្នុងវេទិកាការងាររបស់ NEA នៅថ្ងៃទី២៨ ខាងមុខនេះ
    សេដ្ឋកិច្ច
    March 26, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា វេទិកាការងារ និងកម្មសិក្សាការងារដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន៦ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៤៥៦ កន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំងនោះបានចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ

  • ក្រុមហ៊ុនមួយនៅតាកែវ ប្រកាសរើសកម្មករ និយោជិតជាច្រើនផ្នែក ផ្ដល់ប្រាក់ខែពី ៣២០ដុល្លារឡើងទៅ
    សេដ្ឋកិច្ច
    March 25, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្រុមហ៊ុន ខូបេស សេខិន (ខេមបូឌា) ឯ.ក ស្ថិតនៅក្នុងខេត្តតាកែវ កំពុងជ្រើសរើសកម្មករនិយោជិតជាច្រើនផ្នែក ដោយទទួលបានប្រាក់ខែចាប់ពី ៣២០ឡើងទៅ។ តាមការបញ្ជាក់របស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ផ្នែកដែលក្រុមហ៊ុនកំពុងត្រូវការរួមមាន ផ្នែកដេរ ផ្នែកតុកាត់ ផ្នែកអ៊ុត ប្រធានឃ្លាំង ជំនួយការឃ្លាំង និងផ្នែកពិនិត្យ។ ដូច្នេះ សម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលរស់នៅក្នុងខេត្តតាកែវ ដែលកំពុងស្វែងរកការងារ

  • អភិបាលខេត្តកំពង់ស្ពឺ និងក្រសួងធំៗ២ កំពុងគិតគូរសង់ផ្លូវដើរតាមបណ្ដោយមាត់ស្ទឹងព្រែកត្នោត ប្រវែង ០៩គីឡូម៉ែត្រ សម្រាប់ប្រជាពលរដ្ឋដើរលំហែ ឬ ជិះកង់ហាត់ប្រាណ
    សេដ្ឋកិច្ច
    March 23, 2024 Khmernote

    ខេត្តកំពង់ស្ពឺ នឹងកាន់តែមានសោភណ្ឌភាព និងសណ្ដាប់ធ្នាប់ ខណៈអភិបាលខេត្ត និងក្រសួងធំៗ ចំនួន ២ កំពុងគិតគូរកសាងផ្លូវដើរតាមបណ្ដោយមាត់ស្ទឹងព្រែកត្នោត ដែលមានប្រវែង ០៩គីឡូម៉ែត្រ ( សងខាង ) ដោយគិតចាប់ពីគល់ស្ពានព្នួសលួង មកដល់ស្ពានអំពែភ្នំ សម្រាប់បងប្អូនប្រជាពលរដ្ឋដើរលំហែ ឬ ជិះកង់ធ្វើលំហាត់ប្រាណ។ យោងតាមការបង្ហោះនៅលើផេកផ្លូវការ ឯកត្តម វ៉ី សំណាង បានលើកឡើងដូច្នេះថា៖ «ដើម្បីឲ្យសាកសមនិងការខិតខំប្រឹងប្រែងប្រកបរបរទទួលទានរបស់ពុកម៉ែ មាមីង បងប្អូន អ្នកខេត្តកំពង់ស្ពឺ ខ្ញុំសំណូមពរ សុំការគាំទ្របន្ថែមពីពុកម៉ែមាមីងបងប្អូនអ្នកខេត្តកំពង់ស្ពឺ ក្នុងការកសាងផ្លូវដើរតាមបណ្ដោយមាត់ស្ទឹងព្រែកត្នោត ដែលមានប្រវែង០៩គីឡូម៉ែត្រ (សងខាង) ដោយគិតចាប់ពីគល់ស្ពានព្នួសលួង មកដល់ស្ពានអំពែភ្នំ

  • ដំណឹងល្អ! ក្រុមហ៊ុន អង្គរហ្គ្រីន ប្រកាសប្រមូលទិញស្វាយនៅចម្ការផ្ទាល់ពីបងប្អូនកសិករ ក្នុងចំនួនរាប់រយតោន ឱ្យតែត្រូវតាមលក្ខខណ្ឌ ២នេះ
    សេដ្ឋកិច្ច
    March 22, 2024 Khmernote

    ជាដំណឹងដ៏ល្អមួយសំរាប់បងប្អូនកសិករដែលប្រកបរបរដាំស្វាយ ខណៈក្រុមហ៊ុន អង្គរហ្គ្រីន (Angkor Green) បានប្រកាសថាត្រូវការទិញស្វាយនៅចម្ការផ្ទាល់ ពីបងប្អូនកសិករក្នុងចំនួន រាប់រយតោន។ តាមរយៈការបង្ហោះនៅលើផេក Angkor Mango – ស្វាយអង្គរ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នេះ បានបញ្ជាក់ដូច្នេះ៖ «ជម្រាបសួរបងប្អូនម្ចាស់ចម្ការស្វាយទាំងអស់គ្នាដែលមានស្វាយអាចប្រមូលផលបានក្នុងពេលឥឡូវនេះ អាចទាក់ទងមកពួកយេីងបាន »។ ជាមួយគ្នានេះ ក្រុមហ៊ុន បានបញ្ជាក់ផងដែរថា ការទិញស្វាយនៅចម្ការផ្ទាល់នេះ ត្រូវមានលក្ខខណ្ឌដូចខាងក្រោម ៖ ១ ចម្ការស្វាយចាប់ពី២០០ តោនឡេីងទៅ ២ គុណភាពសាច់ស្វាយចាប់ពីល្ពៅចាស់ទៅ ដូច្នេះ ប្រសិនបេីបងប្អូនមានគ្រប់លក្ខខណ្ឌដូចខាងលេី

  • ប្រយ័ត្នត្រូវពិន័យ! អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា នៅថ្ងៃទី៣១ ខែមីនា នេះ ការបង់​ពន្ធ ៣ប្រភេទនឹងត្រូវផុតកំណត់
    សេដ្ឋកិច្ច
    March 22, 2024 Khmernote

    អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ជាថ្មីថា អ្នកជាប់ពន្ធ ៣ប្រភេទ រួមមាន ពន្ធលើប្រាក់ចំណូល ពន្ធប៉ាតង់ និងពន្ធលើផ្ទាំងផ្សព្វផ្សាយនៅសល់ពេលតែប្រមាណ ១សប្តាហ៍ទៀតប៉ុណ្ណោះ ក្នុងការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធប្រចាំឆ្នាំ ខណៈប្រភេទពន្ធទាំងនេះសុទ្ធតែអាចប្រកាសបានតាមកម្មវិធីនិងប្រព័ន្ធអនឡាញ។ នៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ លេខៈ៥១ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា នៅសល់ពេលប្រមាណ ១សប្តាហ៍ទៀតប៉ុណ្ណោះ ពោលគឺថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ជាកាលបរិច្ឆេទចុងក្រោយនៃការដាក់ លិខិតប្រកាសនិងបង់ប្រាក់ពន្ធប្រចាំឆ្នាំ ដែលប្រភេទពន្ធទាំងនេះរួមមាន៖ ពន្ធលើប្រាក់ចំណូល៖ ជាកាតព្វកិច្ចរបស់បុគ្គលនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូលប្រភពបរទេស និងជាកាតព្វកិច្ចរបស់បុគ្គលអនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា។ មូលដ្ឋានគិតពន្ធលើប្រាក់ចំណូល គឺជាប្រាក់ចំណេញប្រចាំឆ្នាំ ដែលកើតចេញពីប្រាក់ចំណូលកាត់កងនូវចំណាយនានាស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារជាធរមាន ចំពោះបុគ្គល

  • ក្រសួងធំៗ ២ រួមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនរូប ជាពិសេសតំណាងអ្នកប្រមូល​ទិញ និងក្រុមហ៊ុននាំចេញស្វាយកែវរមៀត បើកកិច្ចប្រជុំពីបញ្ហាធ្លាក់ថ្លៃស្វាយកែវរមៀត និងរកដំណោះស្រាយ
    សេដ្ឋកិច្ច
    March 21, 2024 Khmernote

    ក្រសួងធំៗចំនួន ២ រួមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនរូប ជាពិសេសតំណាងអ្នកប្រមូល​ទិញ និងក្រុមហ៊ុននាំចេញស្វាយកែវរមៀត បានជួបជុំពិភាក្សាគ្នាពីបញ្ហាធ្លាក់ថ្លៃស្វាយកែវរមៀត និងពិភាក្សារកវិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា។ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នាព្រឹកថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពតម្លៃស្វាយកែវរមៀតនាពេលបច្ចុប្បន្ន និងការរកវិធានការដោះស្រាយ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី

  • តស់ដាក់ពាក្យធ្វើការ! ក្រសួងការងារ ប្រកាសពីឱកាសការងារថ្មីជាង ៨ពាន់កន្លែង នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដាក់ពាក្យភ្លាម សម្ភាសភ្លាម!​
    សេដ្ឋកិច្ច
    March 20, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៨១៨២កន្លែង កំពុងរង់ចាំបងប្អូន កម្មករ កម្មការិនី នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ! ដាក់ពាក្យភ្លាម សម្ភាសភ្លាម!​ ដូច្នេះ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស សូមទាក់ទងមកចុះឈ្មោះរកការងារ តាមរយៈលេខ ១២៩៧ ឬ ១២៨៦ ឬ ០៧៧ ២៣២ ៣៧៨/ ០១៦ ៧៨៦ ៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ

  • ឯកឧត្តម ឃឹម ហ្វីណង់ បញ្ជាក់ថា ក្រុមកសិករដាំស្វាយចន្ទីនៅឃុំសាលាវិស័យខេត្តកំពង់ធំដែលស្ម័គ្រចិត្តចងក្រងជាសហគមន៍កសិកម្មទំនើប នឹងទទួលបានកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីស្ងួតទំហំ ១០០តោន ក្នុងតម្លៃប្រហែល ២០% លើសពីទីផ្សារ
    សេដ្ឋកិច្ច
    March 20, 2024 Khmernote

    ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្រុមកសិករដាំស្វាយចន្ទីនៅក្នុងឃុំសាលាវិស័យ ខេត្តកំពង់ធំ ដែលបានស្ម័គ្រចិត្តចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប នឹងត្រូវបានលើកទឹកចិត្តតាមរយៈការទទួលបានកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីស្ងួតទំហំ ១០០តោន ក្នុងតម្លៃប្រហែល ២០%លើសពីទីផ្សារ សម្រាប់គម្រោងសាកល្បងនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ប្រទេសជប៉ុន។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានបញ្ជាក់តាមរយៈការបង្ហោះនៅលើគណនីផ្លូវការ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ ផងដែរថា កិច្ចសន្យាទិញមួយនេះ គឺជាជំហានសាកល្បងដំបូងនៃគម្រោង CashewNotes របស់ក្រុមហ៊ុន Floresta ដែលបានស្នើសុំការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាឧទាហរណ៍ជាក់ស្តែងមួយនៃអត្ថប្រយោជន៍ដែលកសិករអាចនឹងទទួលបាន

  • ក្រសួងការងារ នឹងចុះផ្សព្វផ្សាយ រួមទាំងដាក់មន្រ្តីរង់ចាំចុះឈ្មោះស្វែងរកការងារធ្វើភ្លាមៗ ជូនបងប្អូនកម្មករនិយោជិត នៅម្ដុំរោងចក្រស្បែកជើង អ.ជី ហ៊្វូតវែរ ដែលត្រូវបានអគ្គិភ័យឆាបឆេះកាលពីពេលថ្មីៗនេះ
    សេដ្ឋកិច្ច
    March 20, 2024 Khmernote

    ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងចុះផ្សព្វផ្សាយពីឱកាសការងារ និងដាក់មន្រ្តីរង់ចាំចុះឈ្មោះស្វែងរកការងារធ្វើភ្លាមៗ ជូនបងប្អូនកម្មករនិយោជិត នៅម្ដុំរោងចក្រស្បែកជើង អ.ជី ហ៊្វូតវែរ ដែលត្រូវបានអគ្គិភ័យឆាបឆេះ កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅនេះ ដើម្បីឱ្យបងប្អូនទទួលបានឱកាសការងារថ្មី ជាមួយនឹងរោងចក្រ សហគ្រាស ដែលនៅក្បែរនឹងតំបន់ដែលបងប្អូនរស់នៅស្រាប់។ (រូបតំណាង) នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជៈ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ បញ្ជាក់ផងដែរថា ក្រសួងការងារកំពុងយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់បងប្អូនកម្មករនិយោជិតនៃរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ ដែលអាចប្រឈមនឹងបញ្ហាមួយចំនួន។ ជាមួយគ្នានេះ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនកម្មករនិយោជិត​ ក្រសួងសូមបញ្ជាក់ថា សម្រាប់អត្ថប្រយោជន៍

  • ក្រសួងការងារ៖ តម្រូវការកម្លាំងពលកម្មបច្ចុប្បន្នមានចំនួន​ ៣០ ៦១៥កន្លែង និងច្រើនមុខជំនាញ នៅតាមបណ្ដារាជធានី-ខេត្ត
    សេដ្ឋកិច្ច
    March 19, 2024 Khmernote

    ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃ ច​ន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះបានឱ្យដឹងថា តម្រូវការកម្លាំងពលកម្មបច្ចុប្បន្នមាន ៣០ ៦១៥កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត ក្នុងនោះផ្នែកឧស្សាហកម្មមានចំនួន ១៧ ៣៣៤ កន្លែង​ ផ្នែកសេវាកម្មមានចំនួន ៣ ៩៤៨កន្លែង និងផ្នែកកសិកម្មចំនួន ៩៣៣៣កន្លែង។ ដូច្នេះសម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់ស្វែងរកការងារ សូមទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលេខទូរស័ព្ទ 1297 ឬ 077 23 23 78