- សេដ្ឋកិច្ចJanuary 14, 2025 Khmernote
ក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគ ៤១៤គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណជិត ៦.៩ពាន់លានដុល្លារ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៤។ ក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបំបែកកំណត់ត្រាប្រចាំឆ្នាំ តាមរយៈការអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦.៩ពាន់លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៣២ម៉ឺនកន្លែង»។ ទន្ទឹមនឹងនេះដែរ ក្នុងចំណោមគម្រោងវិនិយោគទាំង ៤១៤ គម្រោង គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស
- សេដ្ឋកិច្ចJanuary 13, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ដើម្បីបំពញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ ឯកឧត្ដម សាបូ អូហ្សាណូ បានទទួលជួបពិភាក្សាការងារជាមួយ លោក Pan Yaoda អគ្គនាយក ក្រុមហ៊ុន Thien Y Environmental Energy Joint Stock Company ដែលជាក្រុមហ៊ុនរបស់ប្រទេសចិនដ៏ធំមួយ កំពុងដំណើរការរោងចក្រកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី នៅប្រទេសវៀតណាម។
- សេដ្ឋកិច្ចJanuary 13, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រជាកសិករនៅសង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ បានចាប់អារម្មណ៍ និងសម្រេចចិត្តប្តូរមកធ្វើស្រូវពូជសែនក្រអូបរបស់ខ្មែរជំនួសពូជស្រូវពីបរទេសវិញនៅរដូវកាលក្រោយ។ ការបញ្ជាក់ដូចនេះ បន្ទាប់ពីលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករកាលពីពេលថ្មីៗកន្លងទៅនេះ ដោយលោកជំទាវបានពន្យល់ និងលើកទឹកចិត្តប្រជាកសិករឱ្យងាកមកដាំដុះពូជស្រូវសែនក្រអូប០១ ដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរ មានតម្លៃខ្ពស់ រក្សាស្ថេរភាពតម្លៃ និងកំពុងទទួលបានការគាំទ្រពេញនិយមនៅលើទីផ្សារអន្តរជាតិ។ លោក អ៊ន ស៊ាង ចៅសង្កាត់រងទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ បានលើកឡើងថា ចំពោះពូជស្រូវ សែនក្រអូបនេះទិន្នផលរបស់វាបានទាបមែន ដោយក្នុង ១ហិកតាទទួលបានទិន្នផលប្រហែល ៣,៥តោន ក៏ប៉ុន្តែតម្លៃរបស់វា១៣០០រៀល
- សេដ្ឋកិច្ចJanuary 11, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជា បាននាំចេញទំនិញប្រមាណជាង ២៦,១៩ពាន់លានដុល្លារ ទៅកាន់ទីផ្សារបរទេសក្នុងឆ្នាំ២០២៤ កើនឡើង ១៥,៧ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលសហរដ្ឋអាមេរិកជាទីផ្សារនាំមុខគេរបស់កម្ពុជា។ យោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញប្រមាណជាង ២៦,១៩ពាន់លានដុល្លារ ទៅកាន់ទីផ្សារបរទេស ដោយក្នុងនោះការនាំចេញទៅកាន់សហរដ្ឋអាមេរិក វៀតណាម និងចិន មានទំហំធំ។ ប្រភពដដែលបានបន្ថែមថា ការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកសម្រេចបាន ៩,៩ពាន់លានដុល្លារ កើនឡើង ១១,៤ភាគរយ វៀតណាមសម្រេចបាន ៣,៦ពាន់លានដុល្លារ កើនឡើង ២៦,៦ភាគរយ និងចិនសម្រេចបាន
- សេដ្ឋកិច្ចJanuary 10, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រុមហ៊ុនធំៗចំនួន ៥ នឹងនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ១៣៦៩ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងារ នាថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ ល្ងាច នៅក្នុងសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) សាខាទួលគោក។ ក្រុមហ៊ុនធំៗទាំង៥ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ មានដូចជា៖ ធនាគារ កាណាឌីយ៉ា,
- សេដ្ឋកិច្ចJanuary 10, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាកររបស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ចកម្ពុជា ថាស្ថិតនៅក្នុងកម្រិត ៦,0% សម្រាប់ឆ្នាំ ២០២៥ នេះ ដោយកើនឡើងជាងឆ្នាំមុន ០,២% ។ លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានប្រសាសន៍តាមរយៈគេហទំព័រផ្លូវការណ៍របស់ នាគារអភិវឌ្ឍន៍អាស៊ីថា ការព្យាករនេះដោយផ្អែកទៅលើការស្ទុះងើបឡើងវិញនៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរកំពុង ជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។ វិស័យកសិកម្ម និងទេសចរណ៍កំពុងបន្តកើនឡើង ខណៈការបន្ត ហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស កំពុងជួយជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជា។ ជារួម កម្លាំងចលករ ទាំងនេះ
- សេដ្ឋកិច្ចJanuary 9, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានមានទំហំទឹកប្រាក់ជាង ១៤,៣ពាន់លានដុល្លារអាមេរិក ពោលកើនឡើង ១២,៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ក្នុងនេះ កម្ពុជាបាននាំចេញទំនិញក្នុងទំហំទឹកប្រាក់ជាង ៤,៦២០លានដុល្លារ កើនឡើង ៨,៨៧ ភាគរយ ,ចំណែកការនាំចូលពីបណ្តាប្រទេសសមាជិកអាស៊ានចូលមកកាន់កម្ពុជាមានទឹកប្រាក់ ៩,៦៨៩ លានដុល្លារ កើនឡើង ១៤,៨៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម។ ប្រភពដដែលបានគូសរំលេចថា ប្រទេសសមាជិកអាស៊ានដែលជាដៃគូពាណិជ្ជកម្មកំពូលទាំង ៥ របស់កម្ពុជា រួមមាន ប្រទេសវៀតណាម ថៃ សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។វៀតណាម បានឈរជាទីផ្សារឈរលំដាប់ទី១
- សេដ្ឋកិច្ចJanuary 9, 2025 Khmernote
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥នេះ ថា ឯកឧត្តម បានពិភាក្សាគ្នាជាមួយសមាជិកនៃសហគមន៍កសិកម្មទំនើប «ម្រេចមេមត់ត្បូងឃ្មុំ» ពីផែនការវិនិយោគលើប្រព័ន្ធសូឡាបូមទឹក ជំនួសឱ្យការប្រើប្រាស់ប្រេងម៉ាស៊ូត នៅតាមចម្ការម្រេចរបស់សមាជិកនីមួយៗ។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្ថែមថា តាមការវាយតម្លៃបឋម ក្រសួងគ្រោងនឹងស្វែងរកទុនវិនិយោគជូនសហគមន៍ ក្នុងទំហំទឹកប្រាក់ចំនួនជាង២០០ ០០០ដុល្លារ ដែលក្នុងនោះនឹងមានការផ្តល់ជូនជាជំនួយឥតសំណងចំនួន ៤០ភាគរយហើយចំនួន ដែលនៅសល់ ៦០ភាគរយទៀត សមាជិកម្នាក់ៗអាចសងបណ្តាក់រយៈពេល៥ឆ្នាំ។ ការផ្លាស់ប្តូរមកប្រើប្រព័ន្ធសូឡាបែបនេះវិញ ដែលមានអាយុកាលប្រើប្រាស់រហូតដល់ទៅ ១០ឆ្នាំ កសិករទាំងអស់នឹងអាចសន្សំពីការប្រើប្រាស់ប្រេងបូមទឹកបានជាង ១ ០០០ ០០០ដុល្លារ
- សេដ្ឋកិច្ចJanuary 9, 2025 Khmernote
នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jeremy Zwinger ប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិ The Rice Trader (TRT) និងជាស្ថាបនិក World Rice Conference (WRC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានសម្ដែងនូវក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះវិស័យស្រូវអង្ករ, ឡូជីស្ទីក, និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ព្រមទាំងបានបង្ហាញនូវជំនឿជឿជាក់ប្រកបដោយសុទិដ្ឋិនិយមអំពីសក្ដានុពលរបស់កម្ពុជា។ លោកប្រធានក្រុមហ៊ុនក៏បានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា
- សេដ្ឋកិច្ចJanuary 8, 2025 Khmernote
នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយស្រូវអង្ករ នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានគោរពជម្រាបជូនសម្តេចបវរធិបតី អំពីវឌ្ឍនភាព និងសកម្មភាពការងាររបស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការចូលរួមចំណែកជំរុញការនាំចេញស្រូវអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។ អ្នកឧកញ៉ាក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់លើគុណភាពស្រូវអង្ករកម្ពុជា, ការប្រមូលទិញស្រូវពីប្រជាកសិករ, ការរៀបចំសម្ងួត, ការស្ដុកទុក និងការនាំចេញស្រូវអង្ករទៅកាន់ទីផ្សារអន្តរជាតិ។ សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យស្រូវ អង្ករ និងបានគូសបញ្ជាក់ថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ