- សេដ្ឋកិច្ចMarch 19, 2024 Khmernote
ក្រុមហ៊ុន CSNC Agriculture Co.,Ltd ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនដែលវិនិយោគដោយខ្មែរ និងសិង្ហបុរី មានផែនការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាជាច្រើនដូចជា ស្វាយចន្ទី ស្វាយ ធុរេន និងសំបុកត្រចៀកកាំ ហើយការចាប់ផ្តើមដំបូងនេះ គឺផ្តោតលើស្វាយចន្ទី។ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតក្រុមហ៊ុន CSNC Agriculture Co.,Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
- សេដ្ឋកិច្ចMarch 19, 2024 Khmernote
(ភ្នំពេញ)៖ រោងចក្រចំនួន៦ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ស្ថិតនៅលើផ្លូវជាតិលេខ៤ សង្កាត់ភ្លើងឆេះរទេស ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះបានមកប្រកាសជ្រើសរើសកម្មករនិយោជិតនៃរោងចក្រ Y & W ចំនួន៣៤០ ចូលបម្រើការងារភ្លាមៗ។ សម្រាប់ឱកាសការងារនេះកម្មករនិយោជិតនៃរោងចក្រ Y&W អាចមកដាក់ពាក្យនៅមុខរោងចក្រ Y&Wផ្ទាល់ ហើយទទួលបានការសម្ភាសភ្លាមៗតែម្តង។ ការជ្រើសរើសនេះមានរោងចក្រ ក្រុមហ៊ុន ហ៊ីតូ អេស៊ា ខេមបូឌា ឯ.ក ជ្រើសរើសកម្មករនិយោជិតចំនួន ៤០នាក់, ក្រុមហ៊ុន យេ ផេនរ៉ក អេសអ៊ី អេ
- សេដ្ឋកិច្ចMarch 18, 2024 Khmernote
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការអន្តរក្រសួង បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ពិនិត្យពិភាក្សាលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីរាជធានីភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ និងផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង។ កិច្ចប្រជុំបានប្រព្រឹត្តទៅនៅ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ជាសមាជិក សមាជិកា គណៈកម្មការអន្តរក្រសួង អ្នកតំណាងក្រុមហ៊ុន
- សេដ្ឋកិច្ចMarch 18, 2024 Khmernote
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំបងប្អូនប្រជាកសិករដែលជាសមាជិក-សមាជិកានៃសហគមន៍សាលាវិស័យ នៅឃុំសាលាវិស័យ ក្នុងខេត្តកំពង់ធំ ពីគម្រោងសាកល្បងមួយ គឺគម្រោង Cashew Notes ដោយធ្វើការសាកល្បងប្រមូលទិញ គ្រាប់ស្វាយចន្ទីពីសហគមន៍ដើម្បីកែច្នៃ និងធ្វើទីផ្សារ ដែលផលប្រយោជន៍នៃគម្រោង គឺនឹងផ្តល់ត្រឡប់មកសហគមន៍វិញផ្ទាល់។ ឯកឧត្តម ឃឹម ហ្វីណង់ បានធ្វើការណែនាំនៅក្នុងឱកាសដឹកនាំក្រុមការងារជួបប្រជុំជាមួយសហគមន៍សាលាវិស័យ នៅឃុំសាលាវិស័យ ក្នុងខេត្តកំពង់ធំ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបានពន្យល់ណែនាំសហគមន៍អំពីគោលការណ៍នៃការបង្កើត សហគមន៍កសិកម្មទំនើប ដែលជាកម្មវិធីគោលនយោបាយអាទិភាពរបស់
- សេដ្ឋកិច្ចMarch 18, 2024 Khmernote
លោក ហេង សិទ្ទ មន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានឱ្យដឹងកាលពីម្សិលមិញថា ទិន្នផលផ្លែស្វាយកែវរមៀតរបស់កសិករបាន នាំចេញទៅប្រទេសថៃចាប់ពីចន្លោះ ១៥០-២០០តោនក្នុង១ថ្ងៃៗ ។ នេះបើយោងតាមសេចក្តីរាយការណ៍ ពីមន្ត្រីជំនាញនៅតាមច្រកនាំចេញដែលបានរាយការណ៍ជាប្រចាំ។ នៅច្រកអន្តរជាតិដូង ក្នុងស្រុកកំរៀង ជាច្រកនាំចេញស្វាយច្រើនជាងគេទៅប្រទេសថៃ ។ ចំពោះទិន្នផលផ្លែស្វាយកែវរមៀត ដែលនាំចេញនេះ គឺក្រុមហ៊ុននៅប្រទេសថៃគេបានកុម្ម៉ង់ជាមុន ចំពោះកសិករណាដែលប្រមូលផល ហើយបានអនុវត្តន៍ទៅតាមតម្រូវការរបស់ក្រុមហ៊ុន ។ ក្នុងនោះមានការប្រមូលផលតាមបែបស្តង់ដារអនាម័យល្អ មិនមានការប្រឡាក់ដោយជ័រស្វាយ ត្រូវឱ្យផ្លែស្វាយស្អាតល្អ ដោយក្រុមហ៊ុនប្រគល់ស្បោងសម្រាប់ច្រកត្រឹមត្រូវ ទៅតាមបច្ចេកទេស ។ តែបើផ្លែស្វាយមិនមានសុខភាពល្អស្របតាមស្តង់ដារ មានប្រឡាក់ដោយជ័រគេមិនទទួលទិញនោះទេ ។ តែបើក្រុមហ៊ុនទទួលទិញក៏មានតម្លៃថោកដែរ ដែលនេះជាហេតុផលដែលកសិករមួយចំនួន ប្រឈមមុខនឹងការបាត់ទីផ្សារបច្ចុប្បន្ន ដោយខ្វះព័ត៌មានសម្រាប់ទីផ្សារ ។
- សេដ្ឋកិច្ចMarch 16, 2024 Khmernote
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជិវៈ នាល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នេះ បានចុះផ្សាយថា រោងចក្រជាច្រើនក្នុងនោះរួមមាន រោងចក្រ I Appearal រោងចក្រ អេដាប់បែលយូថិច ហ្គាមិន ឯ.ក រោងចក្រ ស៊ីផេក ជាដើម កំពុងជ្រើសរើសកម្លាំងពលកម្មចំនួន ២៥៤៧ នាក់។ (រូបតំណាង) ដូច្នេះចំពោះបងប្អូន កម្មករ និយោជិត ឬប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារ សូមទាក់ទងមក NEA ឥឡូវនេះ ដែលមានទីតាំងស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬ តាមទូរស័ព្ទលេខ
- សេដ្ឋកិច្ចMarch 16, 2024 Khmernote
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយលោក ឆ្វេ មូនស៊ូន (Choi Moon Soon) អភិបាលស្រុកហ្វាឆន់ ខេត្តកាំងវ៉ុនដូនៃសាធារណរដ្ឋកូរ៉េ ដើម្បីផ្តល់ឱកាសដល់ពលរដ្ឋកម្ពុជាដែលមានបំណងទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ថ្លែងក្នុងជំនួបទ្វេភាគីមុនពិធីចុះហត្ថលេខា ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់លោកអភិបាលស្រុកហ្វាឆន់ចំពោះការទទួលយកពលករពីកម្ពុជានាពេលនេះ និងបានស្នើឱ្យពិនិត្យផងដែរលើការទទួលយកពលករជំនាញរបស់កម្ពុជាប្រភេទវីសា(E7)ពីសំណាក់វិស័យឯកជននៅក្នុងស្រុកហ្វាឆន់។ បន្ថែមពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានស្នើឱ្យលោក ឆ្វេ មូនស៊ូន
- សេដ្ឋកិច្ចMarch 15, 2024 Khmernote
តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង បាននិងកំពុងប្រកាសជ្រើសរើសបុគ្គលិកសម្រាប់បំពេញការងារជាច្រើនមុខតំណែងចំនួន ២៣កន្លែង។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ។ ដូច្នេះ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០៧៧ ២៣២ ៣៧៨/ ០១៦ ៧៨៦ ៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook
- សេដ្ឋកិច្ចMarch 15, 2024 Khmernote
កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងឲ្យថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានិងសហការី បានទទួលជួបសម្តែងការគួរសមជាមួយតំណាងក្រុមហ៊ុន China National Offshore Oil Corporation (CNOOC) ដឹកនាំដោយលោក Zhang Ruochen អគ្គនាយករងពាណិជ្ជកម្មអន្តរជាតិ និងក្រុមហ៊ុន Cambodian Natural Gas ដឹកនាំដោយលោកស្រីNiu Liyun អនុប្រធានក្រុមហ៊ុន, និងក្រុមហ៊ុនវិនិយោគឧស្សាហកម្មឈើដាំ Paper Tree (Cambodia) Co., Ltd. ដឹកនាំដោយលោក
- សេដ្ឋកិច្ចMarch 15, 2024 Khmernote
ក្រចេះ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ដែលមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ក្រុមការងារអនុវត្តគម្រោង តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ តំណាងក្រុមហ៊ុនសៀងហៃ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។ នៅក្នុងដំណើរចុះពិនិត្យនាឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការណែនាំទៅកាន់ក្រុមហ៊ុនសាងសង់ ក៏ដូចជាក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវធ្វើឱ្យប្រសើរឡើងនូវវិធីសាស្រ្តសាងសង់ (Construction Method Statement) ពង្រឹងសុវត្ថិភាពការងារសាងសង់គ្រប់ជំហាន និងត្រូវបំពាក់អំពូលបំភ្លឺពេលយប់ នៅគ្រប់សសរស្ពានផងដែរ។