- Khmernote
- សេដ្ឋកិច្ច
នាយករដ្ឋមន្រ្តីជប៉ុនថ្មីគឺលោក Suga Yoshihide បានសន្យាផ្ដល់ជំនួយជាង ២០០ លានដុល្លារដល់បណ្ដាប្រទេសអាស៊ាន ដើម្បីជួយដោះស្រាយការរីករាលដាលនៃជំងឺ Covid-19។ យោងតាមការចុះផ្សាយដោយសារព័ត៌មាន NHK លោក Suga ដែលជាមេដឹកនាំមកពីសមាជិកអាស៊ានទាំង ១០ ក៏ដូចជាសមាជិកសភាជប៉ុន បានលើកឡើងអំពីជំនួយនេះនៅក្នុងជំនួបតាមអ៉ឺនធឺណេត កាលពីថ្ងៃសោរ៍ កន្លងទៅនេះជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Keqiang និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in។ ក្នុងឱកាសនោះនាយករដ្ឋមន្រ្តីជប៉ុនបាននិយាយថា ជំនួយនេះនឹងរួមបញ្ចូលទាំងការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្រ្ត និងការគាំទ្របច្ចេកទេសដល់ស្ថាប័នស្រាវជ្រាវវេជ្ជសាស្ត្រ។ បន្ថែមពីនេះប្រទេសជប៉ុននឹងជួយពង្រឹងសេដ្ឋកិច្ចអាស៊ានតាមរយៈ ការកសាងបណ្តាញផ្គត់ផ្គង់កាន់តែខ្លាំង និងឧស្សាហកម្មឌីជីថល។ លោក Suga បានបន្តទៀតថា ការរីករាលដាលនៃមេរោគឆ្លង គឺជាការគំរាមកំហែងដល់
November 16, 2020 - សេដ្ឋកិច្ច
គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាបគ្រោងបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ មន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។ ការបើកការដ្ឋានសាងសង់នេះត្រូវបានឲ្យដឹងនៅក្នុងដំណើរចុះពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាបរបស់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យអំពីវឌ្ឍនភាពការសាងសង់ ការឈូសឆាយផ្លូវ គ្រឿងចក្រ ទីតាំងដាក់ប្រព័ន្ធលូ
November 16, 2020 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយដោយសារព័ត៌មាន NHK បានឲ្យដឹងថា មេដឹកនាំមកពីប្រទេសចំនួន ១៥ នៅអាស៊ីប៉ាស៊ីហបានចុះហត្ថលេខាលើភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលជាតំបន់សេដ្ឋកិច្ចសេរីដ៏ធំមួយ ដោយគ្មានប្រទេសឥណ្ឌានោះទេ។ បើតាមប្រភពដដែល សមាជិកទាំង១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍រួមជាមួយ ជប៉ុន ចិន កូរ៉េ ខាងត្បូង អូស្រ្តាលី និងនូវែលសេឡង់ បានយល់ព្រមលើកិច្ចព្រមព្រៀងនេះនៅក្នុងកិច្ចប្រជុំកំពូលតាមអ៉ីនធឺណេតកាលពីថ្ងៃអាទិត្យ ដោយភាពជាដៃគូនេះគ្របដណ្តប់ប្រហែល ៣០% នៃចំនួនប្រជាជនពិភពលោក និងផលិតផលក្នុងស្រុកសរុប។ លោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide បានប្រាប់កិច្ចប្រជុំកំពូលនេះថា ប្រទេសជប៉ុនបានប្រកាន់ខ្ជាប់នូវគំនិតផ្តួចផ្តើមដើម្បីពង្រីកតំបន់សេដ្ឋកិច្ចសេរី និងយុត្តិធម៌ រួមទាំងរក្សា និងពង្រឹងប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី។ លោកបានសង្កត់ធ្ងន់ថា ការលើកកម្ពស់ការធ្វើពាណិជ្ជកម្មសេរី គឺមានសារៈសំខាន់ជាងនេះទៅទៀត
November 16, 2020 - អាជីវកម្ម
ចៅក្រមសហរដ្ឋអាមេរិកកាលពីដើមសប្ដាហ៍កន្លងទៅនេះ បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីជួយសង្រ្គោះក្រុមហ៊ុនលក់រាយ JC Penney ពីការក្ស័យធនដែលបណ្ដាលមកពីជំងឺ Covid-19។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយក្រុមហ៊ុនបាននិយាយថា តុលាការក្ស័យធនសហរដ្ឋអាមេរិកសម្រាប់តំបន់ភាគខាងត្បូងនៃរដ្ឋតិចសាស់បានយល់ព្រមលើកិច្ចព្រមព្រៀងនេះ ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនលក់រាយអាយុកាល ១១៨ឆ្នាំនេះ អាចរួចផុតពីភាពក្ស័យធនមុនរដូវឈប់សម្រាកខាងមុខនេះ ហើយកិច្ចព្រមព្រៀងជួយសង្គ្រោះត្រូវបានគេរំពឹងថានឹងជួយរក្សាការងារបានប្រមាណ ៦ ម៉ឺននាក់។ ប្រភពដដែលបានឲ្យដឹងបន្ថែមថា កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងក្នុងដោះដូរជាច្រើន ដូចជា ក្រុមហ៊ុន H/2 Capital Partners ដែលផ្ដល់ប្រាក់កម្ចីនឹងលើកលែងទោសបំណុលចំនួន ១ ពាន់លានដុល្លារជាថ្នូរនឹងទ្រព្យសម្បត្តិ ១៦០ និងមជ្ឈមណ្ឌលចែកចាយចំនួន ៦ ។ ប្រតិបត្តិករផ្សារទំនើប Simon Property Group និង
November 14, 2020 - សេដ្ឋកិច្ច
សហរដ្ឋអាមេរិកបាននាំចូលបរិមាណផ្លែស្វាយរបស់វៀតណាមទ្វេដងក្នុងរយៈពេល ៨ខែនៃឆ្នាំនេះ ពោលគឺចាប់ពីខែមករា ដល់ខែ សីហា ឆ្នាំ២០២០ ដែលនេះបង្ហាញពីសក្ដានុពលសម្រាប់ការរីកចម្រើនបន្ថែមទៀតនៅក្នុងទីផ្សារអាមេរិក។ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារពាណិជ្ជកម្មបរទេសដែលស្ថិតក្រោមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឱ្យដឹងថា តម្លៃនៃការនាំចូលស្វាយបានកើនឡើង ៩៩.៩% ពីមួយឆ្នាំទៅមួយឆ្នាំដល់ចំនួន ២.៧៩ លានដុល្លារ។ ដោយតម្លៃនាំចូលជាមធ្យមគឺ ២,០៦៤.៨ ដុល្លារក្នុងមួយតោន កើនឡើង ៦.៧% ពីមួយឆ្នាំទៅមួយឆ្នាំហើយការនាំចូលភាគច្រើនជាផ្លែស្វាយស្រស់ និងកក។ បើនិយាយពីបរិមាណវិញប្រទេសវៀតណាម គឺជាទីផ្សារនាំចូលផ្លែស្វាយធំជាងគេទី១២ សម្រាប់សហរដ្ឋអាមេរិកក្នុងរយៈពេលនេះពោលគឺស្មើនឹង ០.៣% នៃចំនួនសរុប។ ទីភ្នាក់ងារពាណិជ្ជកម្មក្រៅប្រទេសបាននិយាយថា តំរូវការផ្លែស្វាយជាពិសេសផ្លែឈើស្រស់នៅសហរដ្ឋអាមេរិក គឺជាឱកាសសម្រាប់ក្រុមហ៊ុនវៀតណាមដើម្បីពង្រីកខ្លួន។ ប៉ុន្តែទោះយ៉ាងណាពួកគេត្រូវធានាឱ្យបាននូវរាល់ស្តង់ដារតឹងរឹងលើកសិកម្ម ការវេចខ្ចប់ និងការស្វែងរកប្រភពដើម។ គួរបញ្ជាក់ផងដែរថា ប្រទេសវៀតណាមបាននាំចេញស្វាយដំបូងរបស់ខ្លួនទៅសហរដ្ឋអាមេរិកកាលពីខែមេសាឆ្នាំមុន ហើយការកើនឡើងនៃការនាំចេញផ្លែស្វាយរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក
November 14, 2020 - សេដ្ឋកិច្ច
យោងតាមការចេញផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលថ្មីៗនេះ បានបង្ហាញថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ រួមទាំងអង្គភាព និងក្រុមហ៊ុនពាក់ព័ន្ធ នៅតែបន្តសកម្មភាពការងារសាងសង់ ជួសជុល និងថែទាំ ផ្លូវថ្នល់ក្នុងខេត្តមិនឈប់ឈរឡើយ ទោះបីជាជួបបញ្ហាជាច្រើនរាប់មិនអស់ដែលជាឧបសគ្គ ជាក់ស្ដែងផុតគឺពីគ្រោះទឹកជំនន់មិនទាន់បានប៉ុន្មានផង ជំងឺកូវីដក៏មកដល់ទៀត។ តាមប្រភពដដែលបានបញ្ជាក់ដូច្នេះថា ការងារសាងសង់នៅតែបន្ត ហើយធ្វើការជួសជុលថែទាំលើស្នាមប្រេះ លុបជង្ហុកសំបុកមាន់ លើកំណាត់ផ្លូវជាតិលេខ៤ ដោយអ៊ុតក្រាលបេតុងកៅស៊ូ (AC) និងធ្វើការជួសជុលលើកកម្រិត ផ្លូវក្រុងលេខ ១០៤ និងលេខ ២០០ ផងដែរ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ និងអង្គភាពពាក់ព័ន្ធ។ សកម្មភាពទាំងអស់នេះ បង្ហាញឲ្យឃើញថា ក្រសួងកំពុងខិតខំ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនក្នុងខេត្តព្រះសីហនុ
November 14, 2020 - អាជីវកម្ម
ហាងលក់គ្រឿងទេសនៅទូទាំងសហរដ្ឋអាមេរិកបានកំពុងកាត់ផ្ដាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនផលិតទឹកដូងថៃ Chaokoh និងអ្នកផ្គត់ផ្គង់ផលិតផលដូងរបស់ថៃផ្សេងទៀត បន្ទាប់ពីក្រុមសកម្មជនការពារសិទ្ធិសត្វអន្តរជាតិ (PETA) បានធ្វើការស៊ើបអង្កេតនៅកសិដ្ឋានដូងថៃ ហើយបានរកឃើញថា សត្វស្វាត្រូវបានចាប់យកមកពីព្រៃ ហើយត្រូវបានគេចាត់ទុកដូចជា ម៉ាស៊ីនបេះផ្លែដូង។ យោងតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ថ្មីៗនេះហាងលក់គ្រឿងទេសអាមេរិករួមមាន៖ Costco, Wegmans, Walgreens, Food Lion, Giant Food and Stop & Shop បានបញ្ឈប់ការលក់ផលិតផលដូងពីអ្នកផ្គត់ផ្គង់ថៃ ដែលប្រើសត្វស្វាដើម្បីប្រមូល និងបេះផ្លែដូង។ ខណៈអ្នកលក់រាយនៅបស្ចិមប្រទេសផ្សេងទៀត ក៏កំពុងធ្វើពហិការផលិតផលដូងរបស់ថៃដែលបានមកពីពលកម្មស្វា ឆ្លើយតបនឹងការស៊ើបអង្កេតរបស់ PETA ដែរ
November 14, 2020 - គំនិតអប់រំ
ប្រជាជនជប៉ុនត្រូវបានគេចាត់ទុកថា ជាប្រជាជនដែលមានអាយុវែងជាងគេ រស់នៅដោយមានសុខភាពល្អ ដែលមិនងាយឈឺ និងមិនងាយចាស់។ ដូច្នេះហើយប្រសិនបើអ្នកចង់រស់នៅមានអាយុវែងដល់ទៅ ១០០ឆ្នាំ អ្នកត្រូវទទួលទានអាហារ និងអនុវត្តរបៀបទទួលទានឲ្យដូចអ្នកដែលមានអាយុ ១០០ឆ្នាំ។ យោងតាមការសិក្សាមួយបានបង្ហាញថា តំបន់ Okinawa របស់ប្រទេស Japan ជាតំបន់ខៀវរបស់ពិភពលោក ឬជាកន្លែងពិសេស ដែលមនុស្សរស់នៅមានអាយុវែង សុខភាពល្អ និងសប្បាយរីករាយ។ ដូចនេះហើយតើមានអាថ៌កំបាំងអ្វីដែលធ្វើឲ្យអ្នករស់នៅទីនោះ មានអាយុយឺនយូរបែបនេះ បើយោងតាមលោកវេជ្ជបណ្ឌិត Brian Wansink អ្នកនិពន្ធនៃការបរិភោគអាហារ បានឲ្យដឹងថា មនុស្សចាស់នៅ Okinawa ប្រកាន់ខ្ជាប់របបអាហារដែលផ្ដោតលើរុក្ខជាតិដោយអាហាររបស់ពួកគេភាគច្រើនមាន សណ្តែកចៀន ស្ពៃ ស្លឹកស្ពៃបៃតង ដំឡូងជ្វា
November 13, 2020 - សេដ្ឋកិច្ច
ប្រាក់ចំណូលដុលរបស់កម្ពុជាពីការនាំចេញមាសក្នុងរយៈពេល ៨ខែ ដំបូងនៃឆ្នាំនេះ បានកើនឡើងដល់ ២.២២ ពាន់លានដុល្លារឬ ស្មើនឹងការកើនឡើង ៧១៦.៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ។ នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ។ ប្រភពដដែលបានឲ្យដឹងថា ការធ្វើបច្ចុប្បន្នភាពត្រូវបានចែករំលែកដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលថ្មីៗនេះនៅក្នុងសេចក្តីប្រកាសព័ត៌មាន ដោយបានចាត់ទុកលើការនាំចេញមាស ជាទំនិញដែលមានកំណើនលឿនបំផុតរបស់កម្ពុជា។ ជាក់ស្ដែងការនាំចេញសរុបរបស់កម្ពុជាមានចំនួន ១៤.១ ពាន់លានដុល្លារសម្រាប់រយៈពេល ៩ ខែដំបូង ពោលគឺកើនឡើងជិត ២១% ហើយការនាំចេញដ៏សំខាន់របស់ប្រទេសបន្ទាប់ពីមាសក្នុងអំឡុងពេលនេះ គឺអង្ករ កង់ ឧបករណ៍អគ្គិសនី និងផលិតផលកសិកម្មផ្សេងទៀតរួមមានសណ្តែកសៀង គ្រាប់ស្វាយចន្ទី និងចេក។ សូមជម្រាបថា ក្នុងអំឡុងពេល ៣
November 13, 2020 - អាជីវកម្ម
ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានបន្ថែមបំណុលកាន់តែច្រើនថែមទៀតលើការខាតបង់ក្នុងមួយទសវត្សចុងក្រោយនេះ ដោយនៅពេលនេះបំណុលក្រុមហ៊ុនអាកាសចរណ៍ជាតិ ខ្ពស់ជាងបំណុលឆ្នាំមុន ៤ ដង។ ក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងជួបការលំបាករួចទៅហើយ ត្រូវបានបើកដំណើរការផ្នែកខ្លះតាំងពីចុងខែមីនា ហើយនៅចុងសប្តាហ៍មុនក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានដាក់យន្ដហោះចាស់របស់ខ្លួនចំនួន ៣៤ គ្រឿងសម្រាប់លក់ និងនិយោជិកចំនួន ៥,០០០ នាក់ក៏ត្រូវបានផ្តល់ជូននូវការចូលនិវត្តមុនកាលកំណត់នៅក្រោមផែនការស្តារនីតិសម្បទានាពេលបច្ចុប្បន្ន។ ក្រុមហ៊ុនក៏កំពុងលក់គ្រឿងបន្លាស់ និងរបស់របរផ្សេងៗទៀតនៅក្នុងឃ្លាំង ក៏ដូចជាការជួលផ្នែកខ្លះនៃការិយាល័យរបស់ខ្លួនដើម្បីសន្សំសំចៃថ្លៃដើម។ ប្រធានស្តីទីក្រុមហ៊ុនអាកាសចរណ៍លោក Chansin Treenuchagron និយាយថា ការខាតបង់សុទ្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងត្រីមាសទី៣ រហូតដល់ចុងខែកញ្ញា ឆ្នាំនេះមានចំនួន ២១.៥ ពាន់លានបាត (ប្រមាណ ៧១០ លានដុល្លារ)។
November 13, 2020












