Khmernote
  • សេដ្ឋកិច្ច

    រដ្ឋាភិបាលថៃអនុញ្ញាតឲ្យ​ពលករចំណាកស្រុកមកពីប្រទេសមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ដែលត្រូវចប់អណត្តិការងារនៅឆ្នាំក្រោយនឹងត្រូវបានអនុញ្ញាតឱ្យបន្តធ្វើការនៅក្នុងប្រទេសថៃរហូតដល់ ២ ឆ្នាំទៀត។ យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលរងលោកស្រី Rachada Dhnadirek បានឱ្យដឹងថា ការអនុញ្ញាតឱ្យពលករចំណាកស្រុកដែលបានចុះឈ្មោះស្របច្បាប់ស្នាក់នៅបានយូរត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រចាំសប្តាហ៍កាលពីម្សិលមិញ។ លោកស្រីបាននិយាយថា ការសម្រេចចិត្តនេះនឹងផ្តល់ផលប្រយោជន៍ដល់ពលករចំណាកស្រុកពីប្រទេសទាំងបីចំនួន ១៣០,០០០ នាក់នៅទូទាំងប្រទេស ប៉ុន្តែវាទាក់ទងនឹងអ្នកដែលត្រូវបានជ្រើសរើសក្រោមកិច្ចព្រមព្រៀងការងារដែលបានចុះហត្ថលេខាដោយប្រទេសនីមួយៗ។ ពលករចំណាកស្រុកដែលបញ្ចប់ការងារ ៤ ឆ្នាំនៅទីនេះក្នុងខែធ្នូឆ្នាំក្រោយ ជាធម្មតាត្រូវបានគេតម្រូវឱ្យវិលត្រឡប់ទៅប្រទេសកំណើតវិញ មុនពេលពួកគេត្រូវបានអនុញ្ញាតឱ្យដាក់ពាក្យសុំការអនុញ្ញាតការងារថ្មី។ ទោះយ៉ាងណាការកង្វះកម្លាំងពលកម្មបច្ចុប្បន្ននៅក្នុងប្រទេសថៃដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19 បានបង្ខំឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យពលករចំណាកស្រុកនៅតែអាចបន្តលិខិតអនុញ្ញាតការងារបស់ពួកគេ នៅពេលដែលជិតផុតអណត្តិការងារ។ លោកស្រី Rachada បានបញ្ជាក់ថា នេះមានន័យថាពួកគេអាចនៅប្រទេសថៃដើម្បីធ្វើការរយៈពេល ២ ឆ្នាំទៀតចាប់ពីខែធ្នូឆ្នាំ ២០២១ ។ លោកស្រីបានបន្ថែមទៀតថា

    November 11, 2020
  • សេដ្ឋកិច្ច

    អូស្រ្តាលីកំពុងពិចារណាបើកព្រំដែនរបស់ខ្លួនសម្រាប់ប្រទេសអាស៊ី រួមទាំងផ្នែកខ្លះនៃប្រទេសចិនបន្ទាប់ពីប្រទេសនេះមិនបានកត់ត្រាករណីឆ្លងថ្មីក្នុងតំបន់រយៈពេល ៣ថ្ងៃជាប់ៗគ្នា ហើយខណៈពេលដែលទីក្រុង Canberra កំពុងព្យាយាមស្ដារសេដ្ឋកិច្ចឡើងវិញក្រោយត្រូវរងការវាយប្រហារដោយវីរុស Covid-19។​ នេះបើយោងតាមប្រសាសន៍របស់លោក Scott Morrison នៅថ្ងៃអង្គារទី ១០ ខែវិច្ឆិកានេះ។ លោកនាយករដ្ឋមន្រ្តី បានប្រាប់អ្នកយកព័ត៌មាននៅ Canberra ថា៖ « យើងកំពុងពិនិត្យមើលថាតើការរៀបចំបែបណា ដែលអាចនាំភ្ញៀវទេសចរមក តាមរយៈការរៀបចំដាច់ដោយឡែកសម្រាប់ប្រទេសដែលមានហានិភ័យទាប »។ ដោយប្រទេសចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលប្រទេសអូស្ត្រាលីបានរឹតត្បិតការចូល។ ការពិចារណាលើការបន្ធូរបន្ថយការទប់ស្កាត់ការធ្វើដំណើរកើតឡើងនៅពេលដែលលោក Morrison បាននិយាយថា ប្រទេសអូស្រ្តាលីមិនបានកត់ត្រាករណីឆ្លងវីរុសថ្មីនៅក្នុងតំបន់អស់រយៈពេល ៣ ថ្ងៃ។ លោកបានបន្តថា អូស្រ្តាលីនៅតែបដិសេធការចូលពីសហរដ្ឋអាមេរិក ឬ អឺរ៉ុប ប៉ុន្តែបានអនុញ្ញាតឱ្យប្រជាជនពីកន្លែងដែលមានហានិភ័យទាបដូចជា

    November 10, 2020
  • បុគ្គលជោគជ័យ

    លោក Bill Gates ដែលត្រូវបានមនុស្សជាច្រើនស្គាល់ថាជាស្ថាបនិកក្រុមហ៊ុន Microsoft និងជាមហាសេដ្ឋីចិត្តធម៌ក្នុងនាមជាម្ចាស់មូលនិធិ Bill & Melinda Gates ធ្លាប់បាននិយាយថា ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសរាតត្បាត Covid-19 ពិភពលោកត្រូវការវ៉ាក់សាំងចំនួន ៧ ពាន់លានដូស។ ការលើកឡើងរបស់មហាសេដ្ឋីរូបនេះគឺ ធ្វើឡើងនៅលើប្លុកផុសរបស់គាត់ក្នុងអំឡុងខែមេសា ឆ្នាំ២០២០នេះ ពោលគឺនៅពេលដែលប្រទេស និងក្រុមហ៊ុនឱសថនានាចាប់ផ្ដើមស្រាវជ្រាវ និងផលិតវ៉ាក់សាំង Covid-19។ យ៉ាងណាមិញគិតមកទល់ខែវិច្ឆិកា ចុងឆ្នាំនេះ យោងតាមសារព័ត៌មាន CNBC បានចេញផ្សាយថា ជាដំណឹងល្អសម្រាប់អ្នកវិទ្យសាស្រ្ត និងមនុស្សជាតិ ខណៈក្រុមហ៊ុនឱសថយក្សអាមេរិក Pfizer បានប្រកាសកាលពីថ្ងៃច័ន្ទថា វ៉ាក់សាំងប្រឆាំងជំងឺ

    November 10, 2020
  • សេដ្ឋកិច្ច

    កាសែត New Straits Times បានរាយការណ៍ថា ប្រទេសម៉ាឡេស៊ីត្រូវការថវិកាចំនួន ១០ ពាន់លានរីងហ្គីត (ជាង ២.៤ ពាន់លានដុល្លារអាមេរិក) ដើម្បីការពារជំងឺរាតត្បាតឆ្លងទ្វីប Covid-19 នៅឆ្នាំក្រោយដោយសុវត្ថិភាព។ យោងតាមលោកស្រីវេជ្ជបណ្ឌិត Maznah Dahlui អ្នកស្រាវជ្រាវនាំមុខក្នុងការវិភាគ និងយុទ្ធសាស្រ្តរោគរាតត្បាត Covid-19 ក្រោមការត្រួតពិនិត្យរបស់ក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យា និងការច្នៃប្រឌិតរបស់ប្រទេសនេះ ថវិកាដែលបូកបន្ថែមនឹងរាប់បញ្ចូលការព្យាបាលការទាក់ទងការតាមដាន ការធ្វើតេស្ត រួមទាំងការចំណាយសម្រាប់ការចែកចាយ និងគ្រប់គ្រងវ៉ាក់សាំងនៅពេលជោគជ័យ។ លោកស្រីបាននិយាយថា រហូតមកដល់ពេលនេះក្រសួងបានចំណាយប្រាក់ប្រមាណ ២ ពាន់លានរីងហ្គីដលើការទប់ស្កាត់ការរីករាលដាលរបស់ Covid-19 ។ ក្នុងនោះថវិកា ៨២០

    November 10, 2020
  • សេដ្ឋកិច្ច

    យោងតាមនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វថៃបានឲ្យដឹងថា ការនាំចេញជ្រូក និងមាន់របស់ប្រទេសថៃក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ គឺកើនខ្ពស់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោក Sorawit Thanito អគ្គនាយកនៃនាយកដ្ឋានបាននិយាយថា ការទទួលបានជោគជ័យនេះគឺមកពីសុវត្ថិភាពចំណីអាហារ និងតុល្យភាពក្នុងផលិតកម្មរបស់ប្រទេសថៃ។ លោក Sorawit Thanito បានបន្តឲ្យដឹងថា ប្រទេសថៃបាននាំចេញជ្រូកចំនួន ២ លានក្បាលក្នុងតម្លៃ ១៣ ពាន់លានបាត (ប្រមាណ ៤២៦ លានដុល្លារ) ចាប់ពីខែមករាដល់ខែតុលាក្នុងឆ្នាំនេះ ដែលមានការកើនឡើង ៣៤៤.៣០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះលោកបានបន្ថែមថា សាច់មាន់ចំនួន ៧៦៩,០០០ តោន និងផលិតផលពាក់ព័ន្ធដែលមានតម្លៃ

    November 10, 2020
  • សេដ្ឋកិច្ច

    រដ្ឋាភិបាលសិង្ហបុរីនឹងបរិច្ចាគថវិកាចំនួន ២០០,០០០ ដុល្លារ តាមរយៈកាកបាទក្រហមសិង្ហបុរី ( Singapore Red Cross) ក្នុងការផ្តល់ជំនួយសង្គ្រោះ និងស្តារគ្រោះមហន្តរាយនៅប្រទេសវៀតណាម កម្ពុជា ឡាវ និងហ្វីលីពីន។ ការបរិច្ចាគថវិកានេះ បានធ្វើឡើងបន្ទាប់ពីកាកបាទក្រហមសិង្ហបុរីធ្វើការអំពាវនាវជាសាធារណៈ ដើម្បីជួយដល់ប្រទេសទាំង​ ៤ ខាងលើ។ ក្រសួងការបរទេសរបស់សិង្ហបុរីបានឲ្យនៅថ្ងៃទី៥ ខែវិច្ឆិកាថា ការចូលរួមវិភាគទានបន្ថែមពីលើការបរិច្ចាគលើកមុនរបស់ SRC មានចំនួន ៥០,០០០ ដុល្លារសិង្ហបុរី (៣៦,៨៤៩ ដុល្លារអាមេរិក) ដល់កាកបាទក្រហមហ្វ៊ីលីពីន និងកាកបាទក្រហមនៅវៀតណាម កម្ពុជា និងឡាវនីមួយៗ ក្នុងថវិកាប្រមាណ ៣៣,០០០ ដុល្លារសិង្ហបុរី

    November 7, 2020
  • ទេសចរណ៍

    សមាគមភ្នាក់ងារទេសចរណ៍ថៃ (TTAA) និយាយថា ការបង្កើតការធ្វើដំណើរ (travel bubbles) រវាងប្រទេសដែលមានហានិភ័យទាបនៃវីរុស Covid-19 ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក គឺមានសារៈសំខាន់ណាស់ ក្នុងការជួយឧស្សាហកម្មទេសចរណ៍ ព្រោះតម្រូវការមានការកើនឡើងសម្រាប់ការធ្វើដំណើរទៅបរទេស។ លោក Suthiphong Pheunphiphop ប្រធានសមាគម (TTAA) បានមានប្រសាសន៍ថា ប្រសិនបើមិនមានករណីកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសថៃ ឬ ក្រៅប្រទេសទេនោះ ស្ថានភាពវិស័យទេសចរណ៍អាចនឹងប្រសើរឡើងជាបណ្តើរៗ នៅខែមិថុនាឆ្នាំក្រោយ ដោយចាប់ផ្តើមពីភ្ញៀវទេសចរមកពីតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រសិនបើការចូលដោយពុំចាំបាច់​តម្រូវឲ្យធ្វើចត្តាឡីស័កត្រូវបានអនុញ្ញាត។ លោកបានបន្តថា ជំហានដំបូងនេះ គឺជាការរៀបចំមួយដែលអនុញ្ញាតឱ្យប្រតិបត្តិករធ្វើដំណើរទៅក្រៅប្រទេសថៃ ចាប់ផ្តើមចាប់យកទីផ្សារនេះឡើងវិញដោយការបំពេញជើងហោះហើរ។ លោក Suthiphong បានមានប្រសាសន៍ថា៖ «ការទាមទារឱ្យធ្វើចត្តាឡីស័ក គឺជាឧបសគ្គដល់វិស័យទេសចរណ៍

    November 7, 2020
  • សេដ្ឋកិច្ច

    យោងតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្នុងពេលបច្ចុប្បន្នមានរថយន្ត និងម៉ូតូចំនួន ៥.៨ លានគ្រឿង ដែលកំពុងចរាចរណ៍នៅក្នុងប្រទេស។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបង្ហាញតួលេខនេះនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តមួយ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ។ ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងថា ដោយសារ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល បាន​នាំមក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស​កម្ពុជា​រក្សាបាន​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ក្នុង​រង្វង់ ៧% ក្នុង​រយៈពេល​ប្រមាណ ២ទសវត្សរ៍។ កត្តា​ទាំងនេះ​ គឺជា​ចលករ​ធ្វើឱ្យ​ចំនួន​យានយន្ត​មានការ​កើនឡើង​យ៉ាងគំហុក ហើយ​មកដល់ពេលនេះ​កម្ពុ​ជាមាន​រថយន្ត និង​ម៉ូតូ​មាន​ចំនួន ៥,៨លាន គ្រឿង

    November 7, 2020
  • អាជីវកម្ម

    យោងតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ក្រោយពីប្រកាសក្ស័យធនកាលពីពាក់កណ្ដាលឆ្នាំ ពេលនេះក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ Thai Airways បានដាក់លក់យន្តហោះដឹកអ្នកដំណើររបស់ខ្លួនចំនួន ៣៤ គ្រឿង។ ក្រុមហ៊ុនសង្ឃឹមថា នឹងអាចលក់ចេញនៅថ្ងៃទី១៣ ខែវិច្ឆិកា ខាងមុខនេះ។ ប្រភពដដែលបានឲ្យដឹងថា យន្តហោះដែលក្រុមហ៊ុនបានដាក់លក់នៅលើគេហទំព័ររបស់​ខ្លួនរួមមាន៖ យន្ដហោះប៊ូអ៊ីញ ៧៤៧-៤០០ ចំនួន ១០ គ្រឿងផលិតនៅចន្លោះឆ្នាំ ១៩៩៣-២០០៣, យន្ដហោះប៊ូអ៊ីញ ៧៧៧-២០០ ចំនួន ៦ គ្រឿងត្រូវបានផលិតឡើងក្នុងឆ្នាំ១៩៩៦-១៩៩៨ និង ប៊ូអ៊ីញ ៧៧៧-៣០០ ចំនួន ៦ គ្រឿងផលិតចាប់ពីឆ្នាំ

    November 7, 2020
  • ទេសចរណ៍

    ដោយមិនមានពាក្យសុំទិដ្ឋាការទេសចរណ៍ពិសេសថ្មីសម្រាប់ខែវិច្ឆិកា បន្ទាប់ពីបានដាក់ចេញវិធានការណ៍ផ្ដល់ទិដ្ឋការពិសេសដើម្បីទាញភ្ញៀវត្រលប់មកវិញ រដ្ឋាភិបាលថៃកំពុងពិចារណាលើផែនការលើការចេញចូលដោយមិនបាច់ធ្វើចត្តាឡីស័កជាមួយប្រទេសចិន។ ក្រុមមន្រ្តីសង្ឃឹមថាប្រសិនបើផែនការត្រូវបានអនុម័ត គ្រោងការណ៍នេះអាចនឹងត្រូវដាក់ឱ្យដំណើរការទាន់ពេលវេលាសម្រាប់ពិធីបុណ្យចូលឆ្នាំចិននៅខែកុម្ភៈ ខណៈបច្ចុប្បន្ននេះប្រទេសចិនមានខេត្តចំនួន ២២ ដែលមានហានិភ័យទាប ពោលគឺមិនបានកត់ត្រាករណី Covid-19 ក្នុងរយៈពេលជាង ១៥០ ថ្ងៃ។ យោងតាមកាសែតបាងកកប៉ុស្តិ៍រាយការណ៍ថា រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាលោក Phiphat Ratchakitprakarn នឹងជួបពិភាក្សាគ្នានៅឯស្ថានទូតចិនដែលក្រសួងការបរទេសនៃប្រទេសនឹងពិភាក្សាអំពីជំហានបន្ទាប់ ផែនការធ្វើដំណើររួមគ្នា (travel bubble) បន្ទាប់មកនឹងត្រូវការការយល់ព្រមចុងក្រោយពីលោកប្រាយុទ្ធ ចាន់អូចា និងសមភាគីចិនរបស់លោក គឺប្រធានាធិបតី ស៊ី ជិនពីង។ ជាមួយគ្នានេះមន្ត្រីថៃក៏កំពុងបង្វែរការចាប់អារម្មណ៍មកប្រទេសស្វីសផងដែរ ដោយសង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរណ៍ស្វីសស្នាក់នៅរយៈពេលយូរលើទិដ្ឋាការចូលនិវត្តន៍ដែលមិនមែនជាជនអន្តោប្រវេសន៍។ ជាងនេះទៅទៀតមន្រ្តីថៃក៏កំពុងពិភាក្សាផងដែរ លើលទ្ធភាពនៃការប្រើប្រាស់រមណីយដ្ឋានវាយកូនហ្គោល ដែលជាកន្លែងដាក់ដាច់ដោយឡែករបស់រដ្ឋក្នុងតំបន់ ដោយហេតុនេះផ្តល់ឱ្យភ្ញៀវនូវថ្ងៃឈប់សម្រាកដើម្បីលេងហ្គោល

    November 6, 2020