- Khmernote
- សេដ្ឋកិច្ច
បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានធ្វើឱ្យកម្ពុជាបាត់បង់ថវិកាជាតិ និងឯកជន ប្រមាណ ៣៥០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ក្នុងនោះជាមធ្យមក្នុងមួយថ្ងៃ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ចំនួន ៥នាក់ និងរបួសពី ១០ ទៅ ១៥នាក់ នេះដោយយោងតាមការវាយតម្លៃរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ តួលេខនេះត្រូវបានបង្ហាញដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តមួយ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ នាឱកាសនោះឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ជាង ៩៣% បង្កឡើងដោយកកត្តាមនុស្សដោយសារការមិនគោរពច្បាប់ចរាចរណ៍ ការបើកបរក្នុងពេលស្រវឹង ការប្រើប្រាស់គ្រឿង
November 6, 2020 - សេដ្ឋកិច្ច
យោងតាមការដកស្រង់ចេញពីការចុះផ្សាយរបស់ក្រសួងព័ត៌មាន អគ្គនាយករងនៃសាជីវកម្មវិនិយោគកម្ពុជាក្រៅប្រទេស (OCIC) បានបង្ហើបថា ផ្សាររាត្រី និងផ្លូវថ្មើរជើងនឹងត្រូវសាងសង់នៅតំបន់ជុំវិញកោះពេជ្រ សម្រាប់ប្រជាជនរស់នៅទីក្រុងភ្នំពេញ និងភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស។ លោកទូច សំណាង អគ្គនាយករងនៃសាជីវកម្មវិនិយោគកម្ពុជា-ចិនក្រៅប្រទេស (OCIC) បានបង្ហើបនៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានថា បច្ចុប្បន្នការអភិវឌ្ឍន៍ទីក្រុងពាណិជ្ជកម្មកោះពេជ្រទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ក្រុមហ៊ុនកំពុងរៀបចំសាងសង់ផ្សាររាត្រី និងផ្លូវថ្មើរជើងនៅតំបន់ជុំវិញកោះពេជ្រ ដែលជាផ្នែកសំខាន់បំផុតនៃផែនការអភិវឌ្ឍរួមរបស់កោះនេះ។ សូមជម្រាបថា រហូតមកដល់ពេលនេះតំបន់អភិវឌ្ឍន៍នៃកោះពេជ្រទាំងមូលមានត្រឹមតែ ៥០% នៃផ្ទៃដីសរុប ហើយមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍នៅលើកោះនេះក៏នឹងត្រូវផ្លាស់ទៅទីក្រុងរណប ជ្រោយចង្វារ នាពេលអនាគតផងដែរ។ នាពេលបច្ចុប្បន្នកោះពេជ្រកំពុងបោះជំហានយ៉ាងលឿននៃការអភិវឌ្ឍន៍ តំបន់ជាច្រើនបានចាប់ផ្តើមសាងសង់ផ្លូវដើរ និងភោជនីយដ្ឋានដ៏ទូលំទូលាយដើម្បីបម្រើដល់ប្រជាពលរដ្ឋដែលសម្រាកនិងទស្សនានៅពេលរាត្រី។ ប្រែសម្រួល៖ លីនី ប្រភព៖ ក្រសួងព័ត៌មាន
November 6, 2020 - សេដ្ឋកិច្ច
អ្នកជំនាញនិយាយថា ប្រទេសវៀតណាមនឹងទទួលបានអត្ថប្រយោជន៍ពាណិជ្ជកម្មដោយមិនគិតពីលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ប៉ុន្តែគ្រាន់តែការទទួលបានអត្ថប្រយោជន៍គឺខុសគ្នាឆ្ងាយ។ នៅពេលដែលពិភពលោករង់ចាំមើលថាតើគណបក្សសាធារណរដ្ឋលោក Donald Trump នៅតែជាប្រធានាធិបតីសម្រាប់រយៈពេល ៤ ឆ្នាំទៀត ឬប្រគល់តំណែងដល់លោក Joe Biden អតីតអនុប្រធានាធិបតី អ្នកជំនាញវៀតណាមត្រូវបានបែងចែកថាតើសេដ្ឋកិច្ចវៀតណាមនឹងទទួលបានផលប្រយោជន៍យ៉ាងដូចម្តេច។ សេដ្ឋវិទូលោក Le Dang Doanh បានប្រាប់ VnExpress International ថា ជ័យជំនះសម្រាប់លោក Trump នឹងអនុគ្រោះដល់ប្រទេសវៀតណាមនៅពេលដែលពន្ធដែលលោកបានដាក់លើប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានអនុញ្ញាតឱ្យប្រទេសវៀតណាមបង្កើនការនាំចេញទៅកាន់សហរដ្ឋអាមេរិក និងបង្កឱ្យមានរលកនៃប្រទេសចម្រុះប្តូររោងចក្ររបស់ពួកគេទៅប្រទេសវៀតណាម នៅពេលពួកគេធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ។ លោកបានបន្ថែមថាប្រសិនបើលោក Trump អាចរក្សាកៅអីរបស់លោកនៅក្នុងសេតវិមាននោះ គោលនយោបាយរឹងមាំទាំងនេះឆ្ពោះទៅប្រទេសចិនទំនងជានឹងត្រូវបានបន្ត ហើយប្រទេសវៀតណាមអាចមើលឃើញអត្ថប្រយោជន៍បន្ថែមទៀតនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។ ការផ្លាស់ប្តូរផលិតកម្មពីប្រទេសចិនដែលត្រូវបានគេយល់ថាជាលទ្ធភាពជាច្រើនឆ្នាំកន្លងមកបានក្លាយជាការពិតឥឡូវនេះ។
November 6, 2020 - សេដ្ឋកិច្ច
មន្រ្តីជំនាញកសិកម្មខេត្តតាកែវបានអះអាងថា ឆ្នាំនេះខេត្តអាចនាំស្រូវចេញបានជាង ៨០ម៉ឺនតោន សម្រាប់ផ្គត់ផ្គង់ទីផ្សារ បើទោះបីមានគ្រោះរាំងស្ងួត និងទឹកជំនន់កើតមានក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី ០៥ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ។ លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានប្រាប់វិទ្យុជាតិកម្ពុជាថា រហូតមកដល់ពេលនេះ ផលស្រូវដើមរដូវជាង ៥ម៉ឺនហិកតា ប្រមូលផលបាន ១០០%ហើយ ដោយទទួលបានទិន្នផលជាង ៤តោនក្នុងមួយហិតតា បើគិតជាបរិមាណផលទទួលបាន ២៤៥,៨៣៩តោន ។ លោកប្រធានមន្ទីរបន្ថែមថា ស្រូវដើមរដូវ ឬ ហៅថាស្រូវស្រាល មានដូចជាស្រូវសែនក្រអូប ស្រូវអ៊ីអ៊ែ ជាដើមនោះ
November 6, 2020 - បុគ្គលជោគជ័យ
លោក Steve Jobs ស្ថាបនិក្រុមហ៊ុន Apple មិនត្រឹមតែផ្លាស់ប្ដូរមនុស្ស ដោយការបង្កើតបច្ចេកវិទ្យាដ៏ទំនើបនោះទេ ប៉ុន្តែតាមរយៈសម្ដី ក្បួនខ្នាតនៃការដឹកនាំជីវិតរបស់គាត់ក៏បានបង្រៀនមនុស្សជាច្រើនឲ្យផ្លាស់ប្ដូរខ្លួនឯង ដើម្បីឈានទៅការសម្រេចក្ដីសុបិន្ត ឬភាពជោគជ័យដូចរូបគាត់ដែរ។ រាប់ចាប់ពីការតស៊ូក្នុងជីវិត ការចាប់ផ្ដើមបង្កើតក្រុមហ៊ុន ការបរាជ័យ ភាពជោគជ័យ រហូតដល់ការស្លាប់របស់ស្ថាបនិករូបនេះបានបង្រៀនមនុស្សជាច្រើន។ យ៉ាងណាមិញថ្ងៃ យើងនឹងបង្ហាញច្បាប់មាសចំនួន ៥ ដែលបានដឹកនាំលោក Steve Jobs ទៅរកភាពជោគជ័យក្លាយជាកំពូលអ្នកច្នៃប្រឌិតបច្ចេកវិទ្យា៖ ១.ធ្វើអ្វីដែលអ្នកចូលចិត្ត៖ Jobs ធ្លាប់បាននិយាយថា “មនុស្សដែលមានចំណង់ចំណូលចិត្តអាចផ្លាស់ប្តូរពិភពលោកឱ្យកាន់តែប្រសើរឡើង។ នៅពេលសួរអំពីដំបូន្មានដែលគាត់នឹងផ្តល់ឲ្យអ្នកដែលចង់ក្លាយជាសហគ្រិនគាត់បាននិយាយថា៖ «ខ្ញុំនឹងទទួលបានការងារជាអ្នកបើករថយន្តក្រុង ឬអ្វីផ្សេងរហូតដល់ខ្ញុំបានរកឃើញនូវអ្វីដែលខ្ញុំពិតជាពេញចិត្ត ចំណង់ចំណូលចិត្តគឺជាអ្វីគ្រប់យ៉ាង »។ ២.ភ្ជាប់ទំនាក់ទំនង៖ ភ្ជាប់ទំនាក់ទំនងនៅក្នុងនេះមិនមែនជាទំនាក់ទំនងមិត្តភាពនោះទេ
November 5, 2020 - សេដ្ឋកិច្ច
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកបានកើនឡើងដល់ ៥,០៦០ លានដុល្លារគិតត្រឹមខែកញ្ញាឆ្នាំនេះ ឬ កើនឡើង ១៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីមានវិបត្ដិកូវីដ-១៩។ យោងតាមការិយាល័យត្រួតពិនិត្យសហរដ្ឋអាមេរិកក្នុងរយៈពេល ៩ខែនេះ ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៤,៨២៨ លានដុល្លារទៅកាន់សហរដ្ឋអាមេរិកដែលកើនឡើង ២២%។ មួយវិញទៀតការនាំចូលពីសហរដ្ឋអាមេរិកមកប្រទេសកម្ពុជាមានការថយចុះយ៉ាងខ្លាំងដោយធ្លាក់ចុះ ៧២% ស្មើនឹង ២៣២ លានដុល្លារក្នុងរយៈពេលដូចគ្នា។ ផលិតផលនាំចេញសំខាន់របស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិករួមមាន វាយនភណ្ឌស្បែកជើង ទំនិញធ្វើដំណើរ និងផលិតផលកសិកម្ម ខណៈការនាំចូលរបស់អាមេរិករួមមាន យានយន្ត ចំណីសត្វ និងគ្រឿងម៉ាស៊ីន។ សូមជម្រាបផងដែរថា ការនាំចេញពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីខែកក្កដាឆ្នាំ២០១៦ នៅពេលដែលព្រះរាជាណាចក្រកម្ពុជាទទួលបានអត្ថប្រយោជន៍មិនគិតពន្ធសម្រាប់ការនាំចេញទំនិញធ្វើដំណើរដូចជាឥវ៉ាន់កាបូបស្ពាយ កាបូបដៃ និងកាបូប នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ
November 5, 2020 - អាជីវកម្ម
ដូចដែលយើងបានដឹងរួចមកហើយថា វីរុស Covid-19 បានវាយប្រហារយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចដែលក្នុងនោះបណ្ដាលឲ្យអាជីវកម្មតូច ធំ លំដាប់ៗ ខាតបង់ចំណូល និងភាគច្រើនឈានដល់ការបិទអាជីវកម្មទាំងស្រុងតែម្ដង។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក៏នៅមានអាជីវកម្មមួយចំនួននៅតែបន្តប្រតិបត្តិការ ហើយអាជីវកម្មខ្លះក៏ទាញយកប្រយោជន៍បានយ៉ាងច្រើនផងដែរ។ យោងតាមការចុះផ្សាយពីសារព័ត៌មាន The Sun បានឲ្យដឹងថា ខណៈពេលដែលវីរុសបានរាតត្បាតហើយតម្រូវឲ្យរដ្ឋាភិបាលអង់គ្លេសបិទទ្វារប្រទេស ឧស្សាហកម្មភោជនីយដ្ឋានបានរងផលប៉ះពាល់យ៉ាងខ្លាំង។ ហើយដើម្បីជួយដល់ឧស្សាហកម្មនេះឲ្យនូវតែបន្តដំណើរការ កាលពីពេលថ្មីៗនេះ យីហោអាហាររហ័សដ៏ល្បី BURGER King បានធ្វើរឿងដ៏គួរឲ្យគោរពមួយគឺ ជំរុញឲ្យអតិថិជនរបស់ខ្លួន ទៅបញ្ជាទិញនៅ McDonald’s ដើម្បីជួយឧស្សាហកម្មភោជនីយដ្ឋានដោយមិនគិតថាជាគូរប្រកួតប្រជែង ឬ ដើម្បីទទួលបានផលប្រយោជន៍តែឯង។ នៅក្នុងសារទៅកាន់អ្នកគាំទ្រ យីហោ BURGER King បានជំរុញឱ្យអតិថិជនបញ្ជាទិញពីគូប្រជែងរបស់ខ្លួនដើម្បីគាំទ្រដល់
November 5, 2020 - សេដ្ឋកិច្ច
មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បាននិយាយថា ប្រសិនបើបេក្ខភាពបក្សប្រជាធិបតេយ្យ លោក Joe Biden ឈ្នះឆ្នោតប្រធានាធិបតីអាមេរិកដូចដែលការស្ទង់មតិបានប៉ាន់ប្រមាណ វានឹងក្លាយជាប្រយោជន៍សម្រាប់សេដ្ឋកិច្ចអាមេរិកសកលលោក និងប្រទេសថៃ។ ស្ថាប័នស្រាវជ្រាវបានព្យាករណ៍ថា ជោគជ័យរបស់លោក Biden នឹងនាំឱ្យកំណើនសេដ្ឋកិច្ចរបស់អាមេរិកកើនឡើង ៣% ក្នុងឆ្នាំ ២០២១។ ក្រុមបក្សប្រជាធិបតេយ្យត្រូវបានគេរំពឹងថា នឹងឈ្នះសំឡេងភាគច្រើនដែលអាចធ្វើឱ្យរដ្ឋបាលលោក Biden អនុម័តសេចក្តីព្រាងច្បាប់ថវិកា និងគោលនយោបាយសេដ្ឋកិច្ចយ៉ាងរលូន ហើយក៏ជំរុញសេដ្ឋកិច្ចអាមេរិកផងដែរ។ ទន្ទឹមនឹងនេះហានិភ័យសេដ្ឋកិច្ចសកលក៏នឹងធ្លាក់ចុះក្រោមដោយសារលោក Biden ដែរ ខណៈពេលដែលប្រាក់បាតនៅក្នុងប្រទេសថៃនឹងកើនឡើងពីអត្រាប្រាក់ដុល្លារ ៣១.១៥ បាតក្នុងមួយដុល្លារ។ តាមការស្រាវជ្រាវបានឱ្យដឹងថា « រាល់ ១ ភាគរយនៃកំណើនរបស់អាមេរិកនឹងប្រែទៅជាកំណើនសេដ្ឋកិច្ចថៃកម្រិត
November 5, 2020 - សេដ្ឋកិច្ច
យោងតាមតួលេខពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កម្ពុជាបាននាំចេញកង់ជាងជាង ១,៥ លានគ្រឿងទៅកាន់ទីផ្សារបរទេសគិតត្រឹមត្រីមាសទី៣ នៃឆ្នាំនេះ ដោយរកចំណូលបានជិត ៤០០ លានដុល្លារអាមេរិក។ នេះបើយោងតាមកាការចេញផ្សាយដោយក្រសួងព័ត៌មាន។ ប្រភពដដែលបានឲ្យដឹងថា ចាប់ពីខែមករាដល់ខែកញ្ញា នៃឆ្នាំនេះ ប្រទេសកម្ពុជាបាននាំចេញកង់ចំនួនកន្លះលានកង់ទៅទីផ្សារសហរដ្ឋអាមេរិក និង ៣៦០,០០០ ផ្សេងទៀតទៅកាន់ប្រទេសអាឡឺម៉ង់ ខណៈដែល ២៧០,០០០ គ្រឿង និង ១៥០,០០០ គ្រឿងត្រូវបានដឹកជញ្ជូនទៅចក្រភពអង់គ្លេស និងបែលហ្ស៊ិក។ ជាមួយគ្នានេះទីផ្សារសំខាន់ផ្សេងទៀតសម្រាប់កង់នៅប្រទេសកម្ពុជាគឺមាន ប្រទេសហូឡង់ និងអូស្ត្រាលីដែលមាន ៩០,០០០ និង ១០០,០០០ គ្រឿង។ ដោយឡែកនៅឆមាសទីមួយនៃឆ្នាំនេះប្រទេសកម្ពុជាបាននាំចេញកង់ចំនួន ១,១ លានគ្រឿងដែលរកចំណូលបាន ២៤១
November 5, 2020 - បុគ្គលជោគជ័យ
ជាការពិតណាស់មនុស្សគ្រប់គ្នាតែងយល់ឃើញថា ការងារជាអ្នកបើកឡានឲ្យមហាសេដ្ឋី ឬ អ្នកជំនួញ មិនអាចរកចំណូលបានច្រើននោះទេ ប៉ុន្តែផ្ទុយទៅវិញអ្នកបើកឡានឲ្យមហាសេដ្ឋីលំដាប់ទី១ នៅហុងកុង សល់ប្រាក់រាប់លានដុល្លារនៅពេលចូលនិវត្តន៍។ លោក លី កាស៊ីង ត្រូវបានគេស្គាល់ថា ជាកំពូលវិនិយោគិននៅអាស៊ី ជាពិសេសខាងវិស័យអចលនទ្រព្យ។ លោក គឺជាបុគ្គលមួយរូបដែលឆ្លាត និងពូកែក្នុងការវិនិយោគមិនថា គ្រប់កន្លែង ឬ ទីតាំងណាក៏ដោយមិនងាយបរាជ័យនោះទេ។ ជាមួយគ្នានេះ គ្រប់ពេលធ្វើដំណើរមិនថាទៅមើលទីតាំងវិនិយោគ ឬទៅធ្វើការនៅក្រុមហ៊ុន មហាសេដ្ឋីរូបនេះមានអ្នកបើកបរផ្ទាល់ខ្លួន។ ក្រោយពេលបើកបរឲ្យលោក លី អស់ជាង ៣០ មក អ្នកបើកបរក៏ត្រៀមចូលនិវត្តន៍ ហើយដោយសារឃើញការខិតខំបំពេញការងារបានយ៉ាងល្អ មហាសេដ្ឋីរូបនេះបានប្រគល់ប្រាក់ចំនួន ២ លានដុល្លារហុងកុង
November 3, 2020












