- Khmernote
- អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្រុមប្រជាពលរដ្ឋជាង ៥០គ្រួសារនៅឃុំស្រែណូយ ស្រុកវ៉ារិន្ទ ខេត្តសៀមរាប បានរួមគ្នាបង្កើតសហគមន៍ឫស្សី ដោយផលិតបំពង់បឺត(ទុយោ)ធ្វើពីឫស្សី ដើម្បីលក់ទៅកាន់ទីផ្សារ ទទួលបានការគាំទ្រច្រើនពីអតិថិជន។ លោក វ៉ន សាវ៉េត តំណាងសហគមន៍ផលិតបំពង់បឺតឫស្សី នៅក្នុងភូមិខ្នារផ្ទោល ឃុំស្រែណូយ ស្រុកវ៉ារិន្ទ ខេត្តសៀមរាបបានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ផលិតផលបំពង់បឺតធ្វើពីឫស្សី របស់អ្នកភូមិនៅឃុំស្រែណូយ ស្រុកវ៉ារិន្ទ ខេត្តសៀមរាប កំពុងទទួលបានការគាំទ្រជាច្រើនពីអតិថិជននៅក្នុងខេត្ត និងនៅតាមបណ្តារាជធានីខេត្តដ៏ទៃទៀត។ លោកបញ្ជាក់ថា គម្រោងផលិតបំពង់បឺតពីឫស្សី នេះមិនត្រឹមតែរួមចំណែកកាត់បន្ថយផលប៉ះពាល់ ដល់បរិស្ថាន ពីការប្រើប្រាស់បំពង់បឺតផ្លាស្ទិកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការជួយស្វែងរកចំណូលដល់ក្រុមគ្រួសារផងដែរ។ លោកបានសំណូមដល់ប្រជាពលរដ្ឋទាំងអស់ សូមជួយគាំទ្របំពង់បឺតឫស្សីផលិតដោយស្នាដៃរបស់កូនខ្មែរ ដើម្បីកាត់បន្ថយផលិតផលនាំចូល និងជាការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ លោកបានបញ្ជាក់ថា
November 13, 2020 - សេដ្ឋកិច្ច
នាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide បានសន្យាជួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បង្កើនសមត្ថភាពរបស់ខ្លួនក្នុងការទប់ទល់នឹងជំងឺឆ្លងដូចជា ជំងឺ Covid-19 តាមរយៈមជ្ឈមណ្ឌលមួយដែលត្រូវបានបង្កើតឡើងដោយមូលនិធិជប៉ុនដើម្បីបង្កើនសមត្ថភាពរបស់អាស៊ានក្នុងការឆ្លើយតបនឹងជំងឺឆ្លងនេះ។ បើតាមការឲ្យដឹងពីសារព័ត៌មាន NHK នាយករដ្ឋមន្រ្តីជប៉ុនថ្មីរូបនេះ បានលើកឡើងដូច្នេះនៅក្នុងកិច្ចប្រជុំកំពូលតាមអ៉ីនធឺណេតជាមួយមេដឹកនាំនៃប្រទេសសមាជិកអាស៊ានទាំង ១០ កាលពីថ្ងៃព្រហស្បតិ៍។ ហើយនេះគឺជាការចូលរួមលើកដំបូងរបស់លោកនៅក្នុងកិច្ចប្រជុំពហុភាគីចាប់តាំងពីបានក្លាយជានាយករដ្ឋមន្រ្តីនៅខែកញ្ញា កន្លងមក។ ក្នុងកិច្ចប្រជុំនោះលោកបាននិយាយអំពីមជ្ឈមណ្ឌលមួយដែលត្រូវបានបង្កើតឡើងដោយមូលនិធិជប៉ុន ដើម្បីបង្កើនសមត្ថភាពរបស់អាស៊ានក្នុងការឆ្លើយតបនឹងជំងឺឆ្លង។ លោកបានគូសបញ្ជាក់ថា ប្រទេសជប៉ុននឹងធ្វើការដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលនេះ ទៅជាអង្គការមួយដែលនឹងដើរតួនាទីសំខាន់ក្នុងការការពារប្រជាជនក្នុងតំបន់។ បន្ទាប់មកលោក Suga បានសំដៅទៅលើ “ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ – ប៉ាស៊ីហ្វិក” ដែលជាគំនិតផ្តួចផ្តើមដែលប្រកាសដោយប្លុកកាលពីឆ្នាំមុនស្តីពីតួនាទីរបស់ខ្លួននៅក្នុងតំបន់៕ អត្ថបទ៖ លីនី ប្រភព៖ nhk
November 13, 2020 - អាជីវកម្ម
ក្រុមហ៊ុន Bamboo Airways បានទទួលការអនុញ្ញាតពីនាយកដ្ឋានដឹកជញ្ជូនសហរដ្ឋអាមេរិក ដើម្បីដឹកអ្នកដំណើរ និងទំនិញទៅប្រទេសនោះ។ យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា ក្រុមហ៊ុននេះត្រូវបានអនុញ្ញាតិឲ្យប្រើប្រាស់យន្តហោះប៊ូអ៊ីង 787-9 Dreamliner ដែលហោះហើរដោយផ្ទាល់ពីទីក្រុងហាណូយ និងទីក្រុងហូជីមិញ ទៅកាន់ទីក្រុងដូចជា ទីក្រុង Los Angeles និង San Francisco។ ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways ជាក្រុមហ៊ុនអាកាសចរណ៍ទី២ ដែលទទួលបានការអនុញ្ញាតបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines។ យ៉ាងណាមិញប្រភពដដែលបានឲ្យដឹងថា Bamboo Airways គ្រោងនឹងចាប់ផ្តើមសេវាកម្មដោយផ្ទាល់ទៅកាន់សហរដ្ឋអាមេរិកនៅចុងឆ្នាំ២០២១ ឬ ដើមឆ្នាំ ២០២២ ហើយនឹងស្វែងរកអាជ្ញាប័ណ្ណពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធ
November 12, 2020 - ទេសចរណ៍
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថៃ បានមានប្រសាសន៍ថា ប្រទេសថៃអាចរំពឹងថានឹងមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងវិស័យទេសចរណ៍ក្នុងស្រុកលើកលែងតែទេសចរណ៍អន្តរជាតិត្រូវបានធ្វើឱ្យរស់ឡើងវិញ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post លោក Phiphat Ratchakitprakarn បាននិយាយថា តួលេខទេសចរណ៍ក្នុងស្រុកមានចំនួន ៤០% នៃតួលេខក្នុងឆ្នាំ២០១៩ ហើយត្រូវបានគេរំពឹងថានឹងធ្លាក់ចុះបន្ថែមទៀតនៅពេលដែលគម្រោងជំរុញការធ្វើដំណើរក្នុងស្រុកបញ្ចប់នៅចុងឆ្នាំ។ លោក Phiphat បានបន្ថែមថា ឆ្នាំដ៏លំបាកនឹងមកដល់ ហើយការស្ទុះងើបឡើងវិញរបស់ប្រទេសថៃនឹងជួបការលំបាកជាងការងើបឡើងវិញបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧ ដោយសារឥទ្ធិពលសេដ្ឋកិច្ចទូលំទូលាយនៃការរីករាលដាលនៃជំងឺ Covid-19 ។ ជាមួយគ្នានេះការវិលត្រឡប់របស់ភ្ញៀវទេសចរបរទេស គឺចាំបាច់ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ហើយទិដ្ឋាការទេសចរណ៍ពិសេស មិនគ្រប់គ្រាន់នោះទេក្នុងការស្ដារឡើងវិញលើវិស័យទេសចរណ៍។ លើសពីនេះលោករដ្ឋមន្រ្តីមានប្រសាសន៍ថា ក្នុងអំឡុងពេលធ្វើដំណើរទៅ ៥ ឬ ៦ ខេត្ត ប្រតិបត្តិករអាជីវកម្មក្នុងស្រុកបានប្រាប់លោកថា ពួកគេខ្លាចក្នុងការរស់នៅប្រសិនបើស្ថានភាពបច្ចុប្បន្ននៅតែបន្ត។
November 12, 2020 - អាជីវកម្ម
ក្រុមហ៊ុនផលិតផលិតផលថែរក្សាសម្រស់លំដាប់កំពូលរបស់ជប៉ុន Shiseido កំពុងព្យាករណ៍ពីការខាតបង់សុទ្ធប្រមាណ ២៨៥ លានដុល្លារសម្រាប់ឆ្នាំ២០២០ នៅពេលមនុស្សម្នាស្នាក់នៅផ្ទះ ក្នុងពេលមានជំងឺរាតត្បាត Covid-19។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK កាលពីថ្ងៃទី១១ ខែវិច្ឆិកា ម្សិលមិញនេះ។ ក្រុមហ៊ុន Shiseido បាននិយាយថា ការលក់ជាក្រុមបានធ្លាក់ចុះ ២២.៨% គិតជាប្រាក់យ៉េន ស្មើនឹង ៦.២ ពាន់លានដុល្លារក្នុងរយៈពេល ៩ ខែក្នុងឆ្នាំ២០២០នេះ ដោយរាប់ចាប់ពីខែមករាដល់ខែកញ្ញា។ មូលហេតុដែលបណ្ដាលឲ្យមានការខាតបង់ច្រើននេះ ក្រុមហ៊ុនបានឲ្យដឹងថា ដោយសារប្រជាជនបានប្រើគ្រឿងសំអាងតិចជាងមុន នៅពេលពួកគេចំណាយពេលច្រើននៅផ្ទះ។ ទន្ទឹមនឹងនេះការបិទហាងជាបណ្តោះអាសន្ន និងការធ្លាក់ចុះភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសជប៉ុនក៏បានធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មផងដែរ។ ទោះបីជាយ៉ាងណាក្ដីក្រុមហ៊ុនសង្ឃឹមថា នឹងបង្កើនការលក់ឌីជីថល ប្រសិនបើវាជំរុញឱ្យមានដំណើរការឡើងវិញ៕
November 12, 2020 - សេដ្ឋកិច្ច
ការនាំចេញសរុបរបស់ប្រទេសកម្ពុជានៅតែមានភាពរឹងមាំ បើទោះបីជាសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ការនាំចេញសរុបរបស់ប្រទេសក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ មានតម្លៃ ១៣.២ ពាន់លានដុល្លារអាមេរិកកើនឡើង ១៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះផងដែរទីផ្សារសំខាន់ៗនៃផលិតផលកម្ពុជា គឺសហគមន៍អ៊ឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន ថៃ ចិន និងវៀតណាម ដោយចាប់ពីខែមករាដល់ខែកញ្ញាឆ្នាំនេះ ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៤,៨២៨ លានដុល្លារសហរដ្ឋអាមេរិកទៅកាន់សហរដ្ឋអាមេរិកដែលកើនឡើង ២២%។ ទន្ទឹមនឹងនេះផលិតផលកម្ពុជាប្រមាណ ១,២០៨ លានដុល្លារត្រូវបាននាំចេញទៅកាន់ប្រទេសជប៉ុន ពោលគឺធ្លាក់ចុះ ៥.៦% ពីតួលេខក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ ។ ដោយឡែកសម្រាប់ការនាំចេញទៅប្រទេសថៃមានតម្លៃ ៩៥៨
November 12, 2020 - អាជីវកម្ម
ក្រុមហ៊ុន Alibaba របស់ប្រទេសចិនបាននិយាយថា ការបញ្ជាទិញនៅលើវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណេតរបស់ខ្លួន ក្នុងអំឡុងថ្ងៃ « Singles’ Day » បានកើនឡើងលើស ៥៦ ពាន់ដុល្លារគិតត្រឹមថ្ងៃពុធនេះ (១១ វិច្ឆិកា) ដោយសារអតិថិជនដែលកំពុងជាប់គាំងដោយសារវីរុស Covid-19 បានបញ្ជាទិញទំនិញបញ្ចុះតម្លៃរហូតដល់ ១៦ លានទំនិញ។ ចំណូលនេះ គឺជាទំហំដែលបង្ហាញពីការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយវីរុសរាតត្បាតរបស់ប្រទេសចិន។ លោក Liu Bo អនុប្រធានក្រុមហ៊ុនបានប្រាប់អ្នកយកព័ត៌មានថា « ដោយសារតែវីរុស Covid-19 ប្រជាជនចិនជាច្រើនមិនអាចទៅបរទេសបានទេ ហើយកត្តានេះពិតជាជំរុញការប្រើប្រាស់នៅបណ្ដាញអ៊ីនធឺណេត »។ Alibaba បានចាប់ផ្តើមលក់ម៉ាកល្បីជាងមុនកាលពីឆ្នាំនេះ ដោយក្រុមហ៊ុនបានកំណត់ថ្ងៃបញ្ចុះតម្លៃបឋមសម្រាប់ថ្ងៃទី១
November 11, 2020 - សេដ្ឋកិច្ច
របកគំហើញដ៏មានសក្ដានុពលថ្មីដែលបានបង្ហាញកាលពថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ នៃវ៉ាក់សាំង Covid-19 បានធ្វើឲ្យរដ្ឋាភិបាលជាច្រើនកំពុងប្រឈមនឹងបញ្ហាខាងដឹកជញ្ជូន និងការចែកចាយវ៉ាក់សាំងរាប់រយលានដូស នៅពេលដែលអាចប្រើបាននៅប៉ុន្មានខែខាងមុខនេះ។ បន្ទាប់ពីទិន្នន័យសាកល្បងបណ្តោះអាសន្នបានបង្ហាញថា វ៉ាក់សាំងពិសោធនដែលត្រូវបានបង្កើតឡើងដោយ Pfizer និង BioNTech របស់អាឡឺម៉ង់មានប្រសិទ្ធិភាពជាង ៩០% ដែលជាក្តីសង្ឃឹមនៃការបញ្ចប់ការរាតត្បាតដែលបានសម្លាប់មនុស្សអស់ជាងមួយលាននាក់ ហើយបានបំផ្លាញសេដ្ឋកិច្ចរបស់ពិភពលោក។ យោងតាមការចុះផ្សាយរបស់ CNA កាលពីម្សិលមិញក្រុមហ៊ុនផលិតឱសថទាំងពីរបានរំពឹងថា ពួកគេអាចផលិតវ៉ាក់សាំងបានប្រហែល ៥០ លានដូសនៅដំណាច់ឆ្នាំនេះ និង ១.៣ ពាន់លានដូសនៅឆ្នាំក្រោយ ប្រសិនបើមានការអនុម័តបទប្បញ្ញត្តិ។ ទាំងសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបមានកិច្ចព្រមព្រៀងដើម្បីធានានូវវ៉ាក់សាំងរាប់រយលានដូស ប៉ុន្តែអាជ្ញាធរនឹងត្រូវការ ការធ្វើផែនការ និងភ័ស្តុភារទំនើប ដើម្បីធានាថាពួកគេត្រូវបានចែកចាយប្រកបដោយប្រសិទ្ធភាព។ ក្នុងនោះ BioNTech
November 11, 2020 - សេដ្ឋកិច្ច
យោងតាមស្ថិតិពីបណ្តាខេត្តដែលរងផលប៉ះពាល់បានឱ្យដឹងថាព្យុះ Molave ដែលបានបោកបក់នៅកណ្តាលប្រទេសវៀតណាមកាលពីចុងខែតុលាបានធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចប្រមាណ ១០ លានលានដុង (៤៣០.១៦ លានដុល្លារអាមេរិក)។ ការខូចខាតនេះមានចំនួនជិត ១.៥ ដង ខ្ពស់ជាងការខាតបង់ដោយគ្រោះមហន្តរាយធម្មជាតិសរុបក្នុងឆ្នាំ២០១៩ ដែលមានទឹកប្រាក់ចំនួន ៣០២.៦ លានដុល្លារដែលភាគច្រើនដោយសារទឹកជំនន់ព្យុះ និងការបាក់ដី។ ព្យុះ Molave ជាព្យុះមួយដែលមានឥទ្ធិពលបំផុតបានវាយប្រហារប្រទេសវៀតណាម និងធ្វើឱ្យមានការបាក់ដីនៅលើខេត្ត Quang Nam និងខេត្ត Quang Ngai កាលពីពេលកន្លងទៅនេះ បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង និងការបាក់ដីដែលបណ្តាលឱ្យមនុស្សស្លាប់នៅក្នុងតំបន់កណ្តាល ដែលត្រូវបានបំផ្លាញដោយព្យុះជាច្រើន និងទឹកជំនន់ជាប្រវត្តិសាស្ត្រ។ យ៉ាងហោចណាស់មនុស្ស ៣៣ នាក់ត្រូវបានសម្លាប់ និង ៤៩នាក់ទៀតបានបាត់ខ្លួន
November 11, 2020 - គំនិតអប់រំ
ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាមួយរូបត្រូវបានអ្នកភូមិសើចចំអក រួមទាំងមិនទទួលបានការគាំទ្រពី ប្រពន្ធ និងកូន នៅពេលដែលរូបគាត់បានសម្រេចចិត្តជីកប្រឡាយតែម្នាក់ឯង ដោយប្រើចបកាប់។ លោក Loungi Bhuiya ដែលមានទីលំនៅក្នុងភូមិ Kothilawa ស្រុក Gaya រដ្ឋ Bihar ភាគខាងកើតនៃប្រទេសឥណ្ឌាដែលជួបគ្រោះរាំងស្ងួតខ្លាំង បានតាំងចិត្តជីកប្រឡាយតែម្នាក់ឯងដោយប្រើចបកាប់ ដើម្បីសម្រេចក្ដីសុបិន្តរបស់គាត់ដែលមនុស្សគ្រប់គ្នាយល់ថា ជាការស្រមើស្រមៃជ្រុលហើយមិនអាចកើតឡើង និងនាំយកប្រភពទឹកទៅភូមិសម្រាប់ប្រើប្រាស់។ យោងតាមការចុះផ្សាយរបស់ IndiaTV បុរសវ័យចំណាស់ Bhuiya បានយកគំរូតាមបុរសដែលមានឈ្មោះ Dashrath Manjh ដែលត្រូវបានគេតាំងនាមឲ្យថា « Mountain Man » ក្រោយបុរសរូបនេះបានប្រើញញួរ
November 11, 2020












