Khmernote
  • អាជីវកម្ម

    អ្នកបើកតាក់ស៊ីនៅក្នុងទីក្រុងបាងកកបច្ចុប្បន្ននេះ ត្រូវបានអនុញ្ញាតឲ្យចាប់ផ្ដើមគិតថ្លៃបន្ថែមលើអ្នកដំណើរសម្រាប់ឥវ៉ាន់ធំៗ ដោយគិតចាប់ពីតម្លៃ ២០ ដល់ ១០០ បាត (ប្រហែលពី ០.៦០ដុល្លារ ដល់ ៣.៣០ ដុល្លារ) ក្នុងមួយកញ្ចប់។ យោងតាមបទប្បញ្ញត្តិថ្មីអ្នកបើកបរតាក់ស៊ី ត្រូវប្រាប់អ្នកដំណើរអំពីថ្លៃដើមបន្ថែមមុនពេលជិះ នេះ​បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Thaiger កាលពីពេលថ្មីៗនេះ។ សម្រាប់កញ្ចប់ឥវ៉ាន់ ឬ កាបូបធំៗដែលមានទំហំចាប់ពី ២៦អ៉ីញ នឹងត្រូវគិតថ្លៃបន្ថែមចំនួន ២០បាត (ប្រហែល ០.៦០សេន) ហើយទំហំដែលលើសពី ៥០ អ៉ីញនឹងត្រូវគិតថ្លៃ១០០ បាត (ប្រហែល ៣.៣០ ដុល្លារ)។

    November 18, 2020
  • អាជីវកម្ម

    យោងតាមការចេញផ្សាយរបស់សាព័ត៌មាន NHK បានឲ្យដឹងថា​ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Japan បានសម្រេចដាក់ពាក្យក្ស័យធនកាលពីថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ម្សិលមិញនេះ ដោយសារតែរងផលប៉ះពាល់ដោយវីរុស Covid-19។ តាមប្រភពដដែលក្រុមហ៊ុនអាកាសចរណ៍នេះ បានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០១៧ ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនអាកាសចរណ៍ AirAsia Group ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី និងដៃគូជប៉ុន។ ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍បាននិយាយកាលពីខែមុនថា ខ្លួនកំពុងបញ្ចប់ប្រតិបត្តិការទាំងអស់របស់ខ្លួន នៅពេលដែលតម្រូវការអ្នកដំណើរបានធ្លាក់ចុះ។ ជាមួយគ្នានេះក្រុមហ៊ុនត្រូវប្រឈមនឹងបំណុលប្រហែល ២០៧ លានដុល្លារហើយបានផ្អាករាល់ជើងហោះហើរទាំងអស់។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ AirAsia Japan បានបើកជើងហោះហើរក្នុងស្រុកចំនួន ៣ ពីអាកាសយានដ្ឋានមួយនៅកណ្តាលប្រទេសជប៉ុន ក៏ដូចជាជើងហោះហើរទៅកាន់តៃប៉ិក្នុងកោះតៃវ៉ាន់៕ អត្ថបទ៖

    November 18, 2020
  • សេដ្ឋកិច្ច

    ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានត្រៀមថវិកាចំនួន ២០.៣ លានដុល្លារជាជំនួយបច្ចេកទេសដើម្បីជួយដល់សមាជិកកំពុងអភិវឌ្ឍរបស់ខ្លួនទទួលបានវ៉ាក់សាំង Covid-19 និងបង្កើតប្រព័ន្ធដើម្បីផ្តល់ការចែកចាយវ៉ាក់សាំងប្រកបដោយសមធម៌និងប្រសិទ្ធភាព។ ធនាគារបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី ១៧ ខែវិច្ឆិកាថា មូលនិធិនេះនឹងមានសម្រាប់សមាជិកកំពុងអភិវឌ្ឍន៍របស់ ADB ដើម្បីគាំទ្រដល់ការវាយតម្លៃប្រព័ន្ធទាក់ទងនឹងវ៉ាក់សាំង និងការអភិវឌ្ឍផែនការត្រៀមសម្រាប់ប្រទេសដើម្បីពង្រឹងសមត្ថភាពក្នុងការទទួលបានការណែនាំ ដាក់ពង្រាយចែកចាយ និងត្រួតពិនិត្យវ៉ាក់សាំងដោយសុវត្ថិភាព និងប្រសិទ្ធភាព។ តាមប្រភពដដែលមូលនិធិនឹងជួយសមាជិកវាយតម្លៃ និងពង្រឹងខ្សែសង្វាក់ផ្ទុក និងដឹកជញ្ជូនត្រជាក់ដែលវ៉ាក់សាំងទាមទារចាំបាច់ ការត្រួតពិនិត្យការឆ្លងការផ្គត់ផ្គង់ និងជំនាញរបស់បុគ្គលិកសុខាភិបាល ទាក់ទងនឹងហានិភ័យ និងចាប់យក ហើយតាមដានទិន្នន័យជាក់ស្តែង។ ជំនួយបច្ចេកទេសក៏នឹងគាំទ្រដល់ការកំណត់អត្តសញ្ញាណ និងផ្សព្វផ្សាយខ្សែសង្វាក់ផ្ទុក និងដឹកជញ្ជូនត្រជាក់ប្រកបដោយភាពច្នៃប្រឌិត និងបច្ចេកវិទ្យាតាមដានទោលើវ៉ាក់សាំង។ អគ្គនាយកនៃការអភិវឌ្ឍប្រកបដោយចីរភាព និងការផ្លាស់ប្តូរអាកាសធាតុរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB លោក Woochong

    November 18, 2020
  • បុគ្គលជោគជ័យ

    សហស្ថាបនិកក្រុមហ៊ុន Microsoft គឺលោក Bill Gates បានក្លាយជាបុគ្គលមួយរូបដែលមានឥទ្ធិពលបំផុតទៅលើ Covid-19 ជាមួយនឹងស្ថាប័នមនុស្សធម៌របស់គាត់ គឺមូលនិធិ Bill & Melinda Gates ដែលបានវិនិយោគប្រាក់រាប់ពាន់លានដុល្លារក្នុងការស្វែងរកវ៉ាក់សាំងសម្រាប់ទប់ទល់វីរុសដែលសម្លាប់មនុស្សយ៉ាងច្រើននេះ។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ លោក Bill Gates បានលើកឡើងថា វ៉ាក់សាំង Covid-19 អាចនឹងចេញលក់នៅដើមឆ្នាំក្រោយ ប៉ុន្តែឥឡូវនេះបានបង្ហាញយើងរឹតតែច្បាស់ថា តើពេលណាដែលជីវិតយើងគ្រប់គ្នាត្រលប់ទៅរកភាពធម្មតាដូចមុនពេលផ្ទុះ Covid វិញ។ នៅក្នុងកិច្ចសម្ភាសន៍មួយ មហាសេដ្ឋីរូបនេះបាននិយាយថា៖ « ទោះបីជាចំនួនករណីថយចុះ ឬ មានវ៉ាក់សាំងក៏ដោយ តែដរាបណាវីរុសនៅតែមាននៅលើពិភពលោក យើងអាចនឹងមិនត្រឡប់ទៅរកសភាពដូចដើមវិញទេ។

    November 17, 2020
  • ទេសចរណ៍

    យោងតាមការចេញផ្សាយដោយក្រសួងព័ត៌មានបានឲ្យដឹងថា ប្រាសាទបន្ទាយឆ្មារ បានដំណើរការជួសជុលឡើងវិញបានជាង ២០% ហើយ បន្ទាប់ពីទទួលរងការខូចខាតកន្លងមក។ លោក ឃី រ៉ាស៊ី ប្រធានបច្ចេកទេសជួសជុលនិងអភិរក្សប្រាសាទបន្ទាយឆ្មារ បានមានប្រសាសន៍ឱ្យដឹងថា ប្រាសាទបន្ទាយឆ្មារ ត្រូវរងការខូចខាតជាខ្លាំង ដោយកត្តាមនុស្ស និងកត្តាធម្មជាតិ ដូចជានៅក្នុងដំណាក់កាលប្រទេសកម្ពុជាធ្លាក់ក្នុងសង្រ្គាមស៊ីវិល ត្រូវបានក្រុមទុច្ចរិតមួយចំនួនបំផ្លិចបំផ្លាញ ជីកគាស់កកាយយកវត្ថុបុរាណក្នុងប្រាសាទទៅជួញដូរ នៅក្រៅប្រទេសដោយខុសច្បាប់។ ការជីកកកាយនេះ បណ្តាលឱ្យថ្មបាក់ដួលរលំ រាយប៉ាយ និងមួយវិញទៀតប្រាសាទនេះ បានរងការខូចខាតដោយគ្រោះធម្មជាតិ មានខ្យល់ព្យុះបក់បោកដួលដើមឈើរលំលើប្រាសាទជាដើម ។ លោកបានបន្តថា បច្ចុប្បន្ននេះប្រាសាទបន្ទាយឆ្មារ ត្រូវបានជួសជុលឡើងវិញនៅតាមផ្នែកមួយចំនួន ក្នុងប្រាសាទបានជាង២០ភាគរយហើយ ដោយប្រើប្រាស់ថវិកានៃមូលនិធិបេតិកភណ្ឌពិភពលោក តាមរយៈអង្គការ UNESCO ប្រចាំកម្ពុជា

    November 17, 2020
  • អាជីវកម្ម

    ក្រុមហ៊ុន Walmart ដែលជាយីហោលក់រាយដ៏ធំរបស់អាមេរិកនឹងបោះជំហានចេញពីប្រទេសជប៉ុនបន្ទាប់ពីក្រុមហ៊ុននេះបានលក់ភាគហ៊ុនរបស់ខ្លួននៅក្នុងផ្សារទំនើបជប៉ុន​ Seiyu។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា ក្រុមហ៊ុន នេះ កំពុងលក់ភាគហ៊ុនភាគច្រើននៅក្នុងខ្សែសង្វាក់ផ្សារទំនើបជប៉ុន Seiyu ទៅឱ្យក្រុមហ៊ុនវិនិយោគ KKR និងក្រុមហ៊ុនអេឡិចត្រូនិច Rakuten ក្នុងតម្លៃជាង ១ ពាន់លានដុល្លារអាមេរិក បន្ទាប់ពីទទួលផលចំណេញមិនល្អអស់រយៈពេលជាច្រើនឆ្នាំ ចំពេលមានការប្រកួតប្រជែងខ្លាំង។ នៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃច័ន្ទ ក្រុមហ៊ុន Walmart បានឲ្យដឹងថា ក្រុមហ៊ុន KKR នឹងទិញភាគហ៊ុន ៦៥% របស់ Walmart ពីក្រុមហ៊ុន Seiyu ហើយក្រុមហ៊ុន Rakuten

    November 17, 2020
  • សេដ្ឋកិច្ច

    ផ្លូវជាតិលេខ៦ ចាប់ពីចំណុចរង្វង់មូលព្រះរាជដំណាក់ រហូតដល់រង្វង់មូលព្រលានយន្តហោះខេត្តសៀមរាប គ្រោងនឹងពង្រីកឱ្យកាន់តែធំទូលាយជាងមុនរហូតដល់៦គន្លង នៅពេលដ៏ខ្លីខាងមុខ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ និងលើកកម្ពស់ផ្នែកសេដ្ឋកិច្ច។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងពង្រីកផ្លូវជាតិលេខ៦ ចាប់ពីចំណុចរង្វង់មូលព្រះរាជដំណាក់រហូតដល់រង្វង់មូលព្រលានយន្តហោះខេត្តសៀមរាបនេះ មានប្រវ៉ែង៦គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ពេលវេលាស្ថាបនារយៈពេល ១ឆ្នាំប៉ុណ្ណោះ។ ឯកឧត្តមបន្តថា គម្រោងស្ថាបនានេះ គឺដើម្បីពង្រីកផ្លូវ ឱ្យមានលក្ខណៈធំទូលាយជាងមុន ជាប្រភេទផ្លូវ ៦គន្លង និង ចិញ្ចើមផ្លូវ ៣ម៉ែត្រសងខាងទៀត ដោយប្រើប្រាស់ថវិកាកម្ចី ពីធនាគារអភិវឌ្ឍន៍អាស៊ី។ ឯកឧត្តម​បញ្ជាក់​ថា​ សូមជម្រាបថាក្រុមការងាររបស់ក្រសួងសាធារណការ

    November 17, 2020
  • សេដ្ឋកិច្ច

    នាយកដ្ឋានប្រាក់ចំណូលថៃ​មានគោលបំណងទាញបុគ្គលចំនួន ៥០០,០០០នាក់ ចូលទៅក្នុងប្រព័ន្ធពន្ធរួមមានទាំងអ្នកលក់តាមអ៉ីនធឺណេត influencers, YouTubers និង freelancers។ យោងតាមសារព័ត៌មាន Bangkok Post ការពង្រីកពន្ធលើប្រាក់ចំណូលនេះ គឺសំដៅបង្កើតភាពត្រឹមត្រូវនៅក្នុងប្រព័ន្ធពន្ធ ព្រោះ​នៅមាន​មនុស្សជាច្រើនដែលមិនត្រូវ​បានយកពន្ធលើប្រាក់ចំណូល នេះបើយោងតាមប្រសាសន៍របស់អគ្គនាយករងគឺលោក Ekniti Nitithanprapas។ ជាក់ស្ដែងបើតាមការស្ទង់មតិដំបូងដោយនាយកដ្ឋានប្រាក់ចំណូលបានរកឃើញថា មានមនុស្សចំនួន ៦ លាននាក់ដែលត្រូវបានគេដកចេញពីប្រព័ន្ធពន្ធ។ ដូច្នេះហើយនាយកដ្ឋានបានកំណត់គោលដៅដើម្បីរាប់បញ្ចូលមនុស្សប្រមាណ ៥០០,០០០ នាក់នៅក្នុងប្រព័ន្ធពន្ធ។ ទីភ្នាក់ងារនេះគ្រោងនឹងអនុញ្ញាតឱ្យបុគ្គលដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានប្រសិនបើមនុស្សណាម្នាក់ ឬ ប្រតិបត្តិករអាជីវកម្មណាមួយមិនត្រូវបានបង់ពន្ធឱ្យបានត្រឹមត្រូវ។ មិនតែប៉ុណ្ណោះនាយកដ្ឋានក៏នឹងប្រើទិន្នន័យវិភាគ ដើម្បីវិភាគព័ត៌មានដែលមានស្រាប់ និងស៊ើបអង្កេតលើការបង់ពន្ធស្ទួនផងដែរ។ លោក Ekniti បានមានប្រសាសន៍ថា ប្រតិបត្តិករអាជីវកម្មទាំងអស់គួរតែបង់ពន្ធត្រឹមត្រូវ។ គួរបញ្ជាក់ផងដែរថា

    November 17, 2020
  • សេដ្ឋកិច្ច

    ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា ផ្លូវទាំង៣៨ខ្សែ នៅក្រុងសៀមរាប នឹងត្រូវជំរុញការស្ថាបនាឱ្យរួចរាល់ក្នុងរយៈពេល១៣ខែ បន្ទាប់ពីរាជរដ្ឋាភិបាលបើកសម្ពោធ ការដ្ឋានសាងសង់នៅចុងខែវិច្ឆិកានេះ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបកាលពីម្សិលមិញនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំងនេះ នឹងត្រូវសាងសង់ឡើងដោយអង្គភាពចំនួន៦ បែងចែកជាកំណាត់ៗ ប្រកបដោយភាពបត់បែន និងច្នៃប្រឌិតខ្ពស់ ចាក់បេតុងកៅស៊ូ សមស្របតាមទំហំចរាចរណ៍ និងការដឹកទំនិញធ្ងន់ ឬស្រាល ដោយផ្ដោតជាសំខាន់លើ គុណភាព ប្រសិទ្ធភាព ជាមួយនឹងការបញ្ចប់គម្រោងឱ្យបានទាន់ពេលវេលាតាមការគ្រោងទុក។ ឯកឧត្តម បន្តថា ការសាងសង់នេះ ត្រូវបានបែងចែកជា៤ប្រភេទ

    November 16, 2020
  • ទេសចរណ៍

    សមាគមន៍ភ្នាក់ងារទេសចរណ៍ថៃ (ATTA) ជឿជាក់ថា ប្រជាជនថៃប្រមាណ ២ លាននាក់នៅក្នុងឧស្សាហកម្មទេសចរណ៍នឹងលែងមានការងារធ្វើ ប្រសិនបើអ្នកទេសចរបរទេសមិនត្រឡប់មកប្រទេសថៃវិញក្នុងចំនួនដ៏ច្រើន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The National Thailand នាថ្ងៃទី១៦ ខែវិច្ឆិកា នេះ។ ប្រធានសមាគមន៍ (ATTA) លោក Wichit Prakobkosol បានដាក់ញត្តិមួយជាមួយក្រសួងទេសចរណ៍ និងកីឡាដោយស្នើសុំឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យមានការចូលរបស់អ្នកដំណើរពីខេត្តចំនួន ២២ នៅក្នុងប្រទេសចិនដែលមានសុវត្ថិភាពពី Covid-19 ដើម្បីជួយរក្សាការងារជូនដល់ប្រជាជន។ លោក​ Prakobkosol បានឲ្យដឹងថា​ បណ្ដាខេត្តដែល (ATTA) រំពឹងបំផុតនោះគឺមាន Zhejiang, Anhui, Chongqing,

    November 16, 2020