មហាសេដ្ឋីចិត្តធម៌ Bill Gates បង្ហើបពីពេលវេលាដែលយើងនឹងវិលមករកសភាពធម្មតាវិញបន្ទាប់ពី Covid-19
បុគ្គលជោគជ័យ November 17, 2020 Khmernote

សហស្ថាបនិកក្រុមហ៊ុន Microsoft គឺលោក Bill Gates បានក្លាយជាបុគ្គលមួយរូបដែលមានឥទ្ធិពលបំផុតទៅលើ Covid-19 ជាមួយនឹងស្ថាប័នមនុស្សធម៌របស់គាត់ គឺមូលនិធិ Bill & Melinda Gates ដែលបានវិនិយោគប្រាក់រាប់ពាន់លានដុល្លារក្នុងការស្វែងរកវ៉ាក់សាំងសម្រាប់ទប់ទល់វីរុសដែលសម្លាប់មនុស្សយ៉ាងច្រើននេះ។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ លោក Bill Gates បានលើកឡើងថា វ៉ាក់សាំង Covid-19 អាចនឹងចេញលក់នៅដើមឆ្នាំក្រោយ ប៉ុន្តែឥឡូវនេះបានបង្ហាញយើងរឹតតែច្បាស់ថា តើពេលណាដែលជីវិតយើងគ្រប់គ្នាត្រលប់ទៅរកភាពធម្មតាដូចមុនពេលផ្ទុះ Covid វិញ។

នៅក្នុងកិច្ចសម្ភាសន៍មួយ មហាសេដ្ឋីរូបនេះបាននិយាយថា៖ « ទោះបីជាចំនួនករណីថយចុះ ឬ មានវ៉ាក់សាំងក៏ដោយ តែដរាបណាវីរុសនៅតែមាននៅលើពិភពលោក យើងអាចនឹងមិនត្រឡប់ទៅរកសភាពដូចដើមវិញទេ។ ប្រសិនបើជំងឺនេះនៅតែមាននៅកន្លែងផ្សេងទៀតក្នុងពិភពលោក វាមិនច្បាស់សម្រាប់ខ្ញុំទេដែលយើងអាចត្រឡប់ទៅរកព្រឹត្តិការណ៍កីឡាធំៗ ឬ បើករង្គសាលបាន ពីព្រោះអ្នកដឹងរួចហើយដូចជា ប្រទេសអូស្ត្រាលី ឬ កូរ៉េខាងត្បូង ហានិភ័យនៃការឆ្លងឡើងវិញនឹងកើតឡើងនៅទីនោះ »៕

លោក Gates បានបន្ថែមថា មនុស្សជាច្រើនទំនងជានៅតែប្រកាន់ខ្ជាប់នូវអាកប្បកិរិយារបស់ពួកគេ ជាពិសេសប្រសិនបើពួកគេចូលរួមជាមួយមនុស្សចាស់ ឬ មនុស្សដែលមានហានិភ័យនៃការឆ្លងខ្ពស់។ ហើយប្រសិនបើវីរុសនេះនៅតែមានលើពិភពលោកអ្នកដឹងរួចហើយសូម្បីតែប្រទេសដែលមានវីរុសតិចតួចក៏ដោយ ក៏ភាគច្រើននៅតែមានការប្រយ័ត្នប្រយែងខ្លាំងចំពោះព្រឹត្តិការណ៍សាធារណៈព្រោះវាអាចនាំវីរុស​ចូលក្នុងប្រទេសរបស់ពួកគេ ៕

អត្ថបទ៖ លីនី
ប្រភព៖ finance.yahoo