Khmernote
  • អាជីវកម្ម

    សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញប្រទេសកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្ម អាមេរិក-អឺរ៉ុប របស់ប្រទេសចិន កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីជំរុញឲ្យមានទំនាក់ទំនង ការវិនិយោគ ពាណិជ្ជកម្មអន្តរជាតិ និងវិស័យដឹកជញ្ជូនទំនិញ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ដោយពិធីចុះ MoU នេះ បានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ អនឡាញ។ គោលដៅសំខាន់នៃ MOU គឺចង់ឲ្យមានការធ្វើទំនាក់ទំនងកាន់តែជ្រៅ រវាងអ្នកវិនិយោគចិន និងកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ។ អ្វីដែលភាគីចិនចង់បាននោះ គឺចង់ឲ្យមានការណែនាំពីការនាំទំនិញពីប្រទេសចិនចូលមកកាន់ប្រទេសកម្ពុជា ហើយសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញកម្ពុជាក៏ចង់ឲ្យមានការណែនាំពីការនាំទំនិញពីកម្ពុជា ចូលទៅកាន់ប្រទេសចិនវិញ នេះបើតាមលោក ជា ចាន់ដារា

    November 23, 2020
  • អាជីវកម្ម

    លោក Stephane Bancel នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតឱសថ Moderna បានប្រាប់កាសែតអាល្លឺម៉ង់​ Welt am Sonntag (WamS) ថា ក្រុមហ៊ុន Moderna នឹងគិតថ្លៃលើវ៉ាក់សាំងរបសគេពីចន្លោះ ២៥ដុល្លារ ទៅ ៣៧ ដុល្លារ ក្នុងមួយដូសសម្រាប់រដ្ឋាភិបាល ទៅតាមចំនួនដែលបានបញ្ជាទិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន channelnewsasia កាលពីថ្ងៃទី២២ វិច្ឆិកា កន្លងទៅនេះ។ នាយកប្រតិបត្តិនៃក្រុមហ៊ុននេះ ត្រូវបានគេស្រង់សំដីដោយនិយាយថា៖ « វ៉ាក់សាំងរបស់យើងមានតម្លៃប្រហាក់ប្រហែលនឹងការចាក់ថ្នាំបង្ការរោគដែលមានតម្លៃចន្លោះពី ១០ ដុល្លារទៅ ៥០ ដុល្លារ »។

    November 23, 2020
  • ហិរញ្ញវត្ថុ

    ក្នុងរយៈពេល ២សប្តាហ៍នេះ ក្រុមហ៊ុនឱសថអាមេរិកចំនួន ២ បានបង្ហាញលទ្ធផលនៃការសាកល្បងព្យាបាលដំណាក់កាលទី៣ នៃវ៉ាក់សាំងរបស់ពួកគេ។ ការចែកចាយពីវ៉ាក់សាំង Covid-19 យ៉ាងទូលំទូលាយនឹងក្លាយជាដំណឹងដ៏ល្អសម្រាប់ពិភពលោក ប៉ុន្តែប្រហែលជាមិនល្អប៉ុន្មានទេសម្រាប់ប្រាក់ដុល្លារ ដោយយោងតាមការព្យាកររបស់ធនាគារអាមេរិក និង Citigroup រូបិយប័ណ្ណអាមេរិកអាចនឹងធ្លាក់ចុះដល់ ២០ ភាគរយនៅឆ្នាំ ២០២១ ។ ក្រុមហ៊ុនឱសថ Pfizer កាលពីពេលកន្លងទៅនេះបានប្រកាសថា វ៉ាក់សាំងរបស់ខ្លួនដែលត្រូវបានអភិវឌ្ឍរួមគ្នាជាមួយ BioNTech របស់អាឡឺម៉ង់មានប្រសិទ្ធភាព ជាង ៩០% ខណៈថ្មីៗនេះ ក្រុមហ៊ុន Moderna របស់អាមេរិកក៏បាន​ប្រកាសថា វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ខ្លួនមានប្រសិទ្ធភាព ៩៥%។

    November 21, 2020
  • ទេសចរណ៍

    អាជ្ញាធរទេសចរណ៍ថៃ (TAT) រំពឹង​ថា «ថ្ងៃវិសម្សកាលពិសេស» ដែលត្រូវបានរៀបចំឡើងនៅចុងសប្ដាហ៍នេះពោលគឺ ចាប់ពីថ្ងៃព្រហស្បតិ៍ មកដល់ពេលនេះ នឹងអាចរកចំណូលបានជាង ១២.៦ ពាន់លានបាត (៤១៦ លានដុល្លារអាមេរិក)។ យោងតាមអាជ្ញាធរទេសចរណ៍ថៃ «ថ្ងៃវិសម្សកាលពិសេស» នេះត្រូវបានរៀបចំឡើងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញទេសចរណ៍ក្នុងស្រុក ដោយប្រជាជនចំនួន ៣.០២ លាននាក់ត្រូវបានគេរំពឹងថានឹងធ្វើដំណើរកម្សាន្ត។ ទោះបីជាយ៉ាងណាក្ដីអភិបាល (TAT) លោក Yuthasak Supasorn និយាយថា៖ «ករណី Covid-19 ថ្មីៗនេះ អាចមានឥទ្ធិពលលើផែនការរបស់អ្នកដំណើរ។ ខណៈនៅទីក្រុងបាងកកអ្នកការទូតហុងគ្រីម្នាក់បានធ្វើតេស្តវិជ្ជមានបន្ទាប់ពីបានទាក់ទងជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី។ ដោយឡែកនៅឯរ៉ាយ៉ុងទាហានកូរ៉េខាងត្បូងម្នាក់បានធ្វើតេស្តិ៍វិជ្ជមាន បន្ទាប់ពីត្រឡប់មកពីធ្វើសមយុទ្ធយោធា Cobra Gold របស់ប្រទេសថៃ។

    November 21, 2020
  • សេដ្ឋកិច្ច

    រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េបានឯកភាពជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេនៅភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ ភ្ជាប់ទៅខេត្តកណ្តាលហើយ។ ការសម្រេចនេះបានធ្វើឡើងតបតាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០​ កន្លងទៅនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា «តបតាមសំណើររបស់សម្តេចតេជោ ហ៊ុន សែន គេបានឯកភាពជួយសាងសង់ស្ពានមួយនៅក្នុងរាជធានីភ្នំពេញរបស់យើងហើយ។ តែក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរកំពុងសិក្សា និងរើសទីតាំង»។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មិនទាន់អាចបញ្ជាក់ពីទីតាំង និងទំហំទឹកប្រាក់ដែលត្រូវសាងសង់នៅឡើយនោះទេ។ ឯកឧត្តមគ្រាន់តែបញ្ជាក់ថា ជាស្ពានឆ្លងកាត់ទន្លេ និងមានទីតាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន

    November 21, 2020
  • សេដ្ឋកិច្ច

    វីរុស Covid-19 បាន​វាយប្រហារយ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍ ជាក្រុមហ៊ុនអាកាសចរណ៍ ដោយសារតែការរឹតត្បិតពីរដ្ឋាភិបាលប្រទេសនានា ក្នុងការទប់ស្កាត់ការរីករាលដាល​នៃជំងឺ។ កត្តានេះ​បានធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍មួយចំនួនត្រូវប្រកាសក្ស័យធន ហើយជាច្រើនទៀតកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ។ ដូច្នេះដើម្បីគាំទ្រក្រុមហ៊ុនអាកាសចរណ៍ដែលត្រូវបានបំផ្លាញដោយវីរុសនេះ រដ្ឋាភិបាល​ជប៉ុនកំពុង ថ្លឹងថ្លែងវិធានការបន្ថែមទៀតទៅលើថ្លៃចុះចតនៅអាកាសយានដ្ឋាន នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន NHK​ កាលពីពេលថ្មីៗនេះ។ ប្រភពដដែលបានឲ្យដឹងថា មន្រ្តីកំពុងពិចារណាការកាត់បន្ថយថ្លៃចុះចតអាកាសយានដ្ឋានបន្ថែមសម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ ខណៈរដ្ឋាភិបាលបានបន្ថយថ្លៃសេវា ៤៥ ភាគរយរួចមកហើយ។ ប៉ុន្តែរដ្ឋាភិបាលកំពុងសម្លឹងមើលការកាត់បន្ថយបន្ថែម ដែលនឹងគ្របដណ្តប់លើជើងហោះហើរក្នុងស្រុកនៅអាកាសយានដ្ឋានដែលគ្រប់គ្រងដោយរដ្ឋដូច Haneda នៅទីក្រុងតូក្យូ។ បន្ថែមពីនេះរដ្ឋាភិបាលក៏កំពុងពិចារណាកាត់បន្ថយពន្ធលើឥន្ធនៈសម្រាប់ជើងហោះហើរក្នុងស្រុកផងដែរ បន្ទាប់ពីការកាត់បន្ថយ ៣០ ភាគរយមានរួចទៅហើយ។ គួរបញ្ជាក់ផងដែរថា កាលពីដើមសប្ដាហ៍នេះ ក្រុមហ៊ុនអាកាសចរណ៍ Air Asia Japan បានប្រកាសដាក់ពាក្យក្ស័យធន

    November 21, 2020
  • បុគ្គលជោគជ័យ

    នាយកប្រតិបត្តិ Apple លោក Tim Cook នៅក្នុង​ពិធីថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យ Tulane ក្នុងទីក្រុង New Orleans បាននិយាយសម្ដីមួយឃ្លាដ៏មានអត្ថន័យថា៖ « ប្រសិនបើអ្នកធ្វើអ្វីដែល​អ្នកស្រលាញ់ អ្នកនឹងមិនដែលមានអារម្មណ៍ថា អ្នកកំពុងធ្វើការទាល់តែសោះទោះក្នុងពេលត្រឹមមួយថ្ងៃក៏ដោយ​ »។ នាឱកាសនោះលោកបានបន្ថែមថា ដូច្នេះអ្នកត្រូវស្វែងរកអ្វីដែលអ្នកចូលចិត្ត និងធ្វើអ្វីដែល​អ្នកស្រលាញ់ បន្ទាប់មកអ្នកនឹងមានអារម្មណ៍ថា អ្នកកំពុងធ្វើការនោះទេ។ ជាការពិតណាស់ មិនមែនមានតែលោក Tim Cook នោះទេដែលយល់ឃើញដូច្នេះ សូម្បីមហាសេដ្ឋី បុគ្គលជោគជ័យល្បីៗជាច្រើននៅលើពិភពលោកសុទ្ធសឹងតែមានទស្សនៈដូចគាត់ ជាក់ស្ដែងដូចជាស្ថាបនិកក្រុមហ៊ុន Apple គឺលោក Steve Jobs ក៏លោកធ្លាប់និយាយផងដែរថា

    November 20, 2020
  • សេដ្ឋកិច្ច

    រដ្ឋាភិបាលអូស្រ្តាលីបានប្រកាសផ្ដល់ជំនួយហិរញ្ញវត្ថុបន្ថែមទៀត សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចអាស៊ាន។ នេះបើយោងតាមការចេញផ្សាយដោយក្រសួងព័ត៌មាននាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។ ស្ថានទូតអូស្រ្តាលីប្រចាំនៅភ្នំពេញបានមានប្រសាសន៍ថា៖ « ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នៅកម្ពុជា អូស្រ្តាលីបានប្តេជ្ញាថានឹងចំណាយទឹកប្រាក់ចំនួន ៧០ លានដុល្លារបន្ថែមទៀតដើម្បីជួយរៀបចំផែនការរចនា និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចអាស៊ានឡើងវិញ »។ ការប្ដេជ្ញារបស់អូស្រ្តាលីនេះ នឹងជួយប្រទេសកម្ពុជាអភិវឌ្ឍគម្រោងដែលខ្លួនត្រូវការ ដើម្បីបង្កើនសេដ្ឋកិច្ចរបស់ខ្លួន និងធ្វើឱ្យប្រសើរឡើងនូវការទទួលបានសេវាកម្មសម្រាប់ប្រជាជនកម្ពុជាទាំងអស់ តាមរយៈផ្លូវល្អប្រសើរ ទឹកស្អាត ថាមពលអាចទុកចិត្តបាននិងមាននិរន្តរភាព និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលអាចចូលដំណើរការបាន៕ អត្ថបទ៖ ក្រសួងព័ត៌មាន

    November 20, 2020
  • អាជីវកម្ម

    ក្រុមមេធាវីអាកាសចរណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia Group របស់ប្រទេសជប៉ុនបានឲ្យដឹងថា បន្ទាប៉ពីប្រកាសក្ស័យធនកាលពីដើមសប្ដាហ៍នេះមក ក្រុមហ៊ុនអាកាសចរណ៍នេះមិនមានលទ្ធភាពក្នុងការសងប្រាក់ថ្លៃសំបុត្រយន្តហោះដល់អតិថិជនដែលមានចំនួន ២៣,០០០ សន្លឹកវិញទេ។ ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា បំណុលសរុបរបស់ខ្លួនមានចំនួន ២១.៧ ពាន់លានយ៉េន (២០៨ លានដុល្លារ) ខណៈតម្លៃសំបុត្រសរុបដែលមិនទាន់ត្រូវសងវិញត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៥២០ លានយ៉េន រួមទាំងសំបុត្រដែលបានទិញតាមរយៈទីភ្នាក់ងារទេសចរណ៍។ លោក Tamotsu Ueno មេធាវីដែលត្រូវបានតែងតាំងដោយតុលាការដោះស្រាយការការពារក្រុមហ៊ុនពីម្ចាស់បំណុលបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ការសងប្រាក់វិញ គឺមិនអាចទៅរួចទេសម្រាប់សំបុត្រប្រហែល ២៣,០០០ សន្លឹកដែលបានទិញដោយផ្ទាល់ពីក្រុមហ៊ុន AirAsia Japan ។ លោកបានបន្តថា ក្រុមហ៊ុន AirAsia Japan នឹងស្នើសុំម្ចាស់ភាគហ៊ុនរួមទាំងក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិច

    November 20, 2020
  • អាជីវកម្ម

    កសិករប្រមាណជា ១០០គ្រួសាររស់នៅក្នុងឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាបបានប្រកបរបរដាំខ្ទឹមសន្លឹកលក់ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ និងអាចរកប្រាក់ចំណូលបានគួរសម ដើម្បីទប់ទល់ការចំណាយក្នុងគ្រួសារ។ យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន អ្នកស្រី ជឿន គឹមស៊ិប អាយុ ៤២ឆ្នាំ ជាកសិកររស់នៅឃុំកន្ទ្រាំង ស្រុកប្រាសាទបាគងបានលើកឡើងថា អ្នកស្រីប្រកបរបរដាំខ្ទឹមនេះ រយៈពេលប្រមាណជា ២០ឆ្នាំមកហើយ ដោយក្នុងមួយខែអាចរកចំណូលបានគិតជាមធ្យមប្រមាណ ជាង ៣លានរៀល ដែលធ្វើឱ្យគ្រួសារអ្នកស្រីមានជីវភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ លោក​ស្រីបន្តថា​៖ « ផ្ទៃដីដាំខ្ទឹមរបស់ខ្ញុំមានទទឹង ២០ម៉ែត្រ និងបណ្តោយ ៣០ម៉ែត្រ បើខែវស្សា ១ខែ ឬ ២៨ថ្ងៃអាចប្រមូលផលបាន បើខែប្រាំង ១ខែ១០ថ្ងៃ

    November 20, 2020