នាយកប្រតិបត្តិ Apple៖ « ប្រសិនបើអ្នកធ្វើអ្វីដែល​អ្នកស្រលាញ់ អ្នកនឹងមិនដែលមានអារម្មណ៍ថា អ្នកកំពុងធ្វើការទាល់តែសោះទោះក្នុងពេលត្រឹមមួយថ្ងៃក៏ដោយ​ »
បុគ្គលជោគជ័យ November 20, 2020 Khmernote

នាយកប្រតិបត្តិ Apple លោក Tim Cook នៅក្នុង​ពិធីថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យ Tulane ក្នុងទីក្រុង New Orleans បាននិយាយសម្ដីមួយឃ្លាដ៏មានអត្ថន័យថា៖ « ប្រសិនបើអ្នកធ្វើអ្វីដែល​អ្នកស្រលាញ់ អ្នកនឹងមិនដែលមានអារម្មណ៍ថា អ្នកកំពុងធ្វើការទាល់តែសោះទោះក្នុងពេលត្រឹមមួយថ្ងៃក៏ដោយ​ »។ នាឱកាសនោះលោកបានបន្ថែមថា ដូច្នេះអ្នកត្រូវស្វែងរកអ្វីដែលអ្នកចូលចិត្ត និងធ្វើអ្វីដែល​អ្នកស្រលាញ់ បន្ទាប់មកអ្នកនឹងមានអារម្មណ៍ថា អ្នកកំពុងធ្វើការនោះទេ។

ជាការពិតណាស់ មិនមែនមានតែលោក Tim Cook នោះទេដែលយល់ឃើញដូច្នេះ សូម្បីមហាសេដ្ឋី បុគ្គលជោគជ័យល្បីៗជាច្រើននៅលើពិភពលោកសុទ្ធសឹងតែមានទស្សនៈដូចគាត់ ជាក់ស្ដែងដូចជាស្ថាបនិកក្រុមហ៊ុន Apple គឺលោក Steve Jobs ក៏លោកធ្លាប់និយាយផងដែរថា « គន្លឹះមួយឆ្ពោះទៅរកភាពជោគជ័យ គឺធ្វើអ្វីដែលយើងស្រលាញ់ យើងចូលចិត្ត ពោលគឺធ្វើតាមបេះដូងខ្លួនឯង »។

លោក Tim Cook បានចូលរួមជាមួយក្រុមហ៊ុន Apple ដោយគាត់ត្រូវបានបំផុសគំនិតឱ្យក្លាយជាផ្នែកមួយនៃគោលបំណងធំជាងនៅពីក្រោយផលិតផល។ ហើយទោះបីជា លោក ចូលចិត្តការងារដែលគាត់ធ្វើក៏ដោយ ក៏គាត់ព្យាយាមខិតខំបន្ថែមផងដែរ។ លោក Cook បានប្រាប់ Axios ថា៖ « ខ្ញុំចូលចិត្តចំណាយពេល ១ ម៉ោងដំបូងហើយស្តាប់យោបល់របស់អ្នកប្រើប្រាស់ និងអ្វីដែលផ្តោតលើមនុស្សខាងក្រៅដែលមានសារៈសំខាន់សម្រាប់យើង។ ហើយបន្ទាប់មកខ្ញុំទៅកន្លែងហាត់ប្រាណ ហើយហាត់ប្រាណអស់រយៈពេលមួយម៉ោង ពីព្រោះវាធ្វើឱ្យខ្ញុំមានលែងមានអារម្មណ៍តានតឹង »៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc