- Khmernote
- សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានឲ្យដឹងថា ក្រុមហ៊ុន Keiyo Plant Engineering Co., Ltd និងក្រុមហ៊ុន Kojimagumi Co., Ltd មានចំណាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគ លើការកែច្នៃសម្រាម ទៅជាថាមពលអគ្គិសនី និងជីកំប៉ុស នៅកម្ពុជា។ ចំណាប់អារម្មណ៍របស់ក្រុមហ៊ុនទាំងពីនេះ ត្រូវបានបង្ហាញនៅក្នុងជំនួបរវាងឯកឧត្តមឯកអគ្គរាជទូតកម្ពុជា ទទួលស្វាគមន៍ប្រធានក្រុមហ៊ុន Keiyo Plant Engineering Co., Ltd និងប្រធានក្រុមហ៊ុន Kojimagumi Co., Ltd កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។ សូមជម្រាបថា
February 23, 2021 - សេដ្ឋកិច្ច
រដ្ឋបាលខេត្តកណ្តាលបានឱ្យដឹងថា គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីស្ថិតក្នុងខេត្តកណ្តាល ភាគអាគ្នេយ៍នៃរាជធានីភ្នំពេញ កំពុងតែដំណើរការកំណត់ទីតំាង ដាំបង្គោល កំណត់ព្រំដី និងចុះបញ្ជីកម្មសិទ្ធិដីធ្លី ដើម្បីឈានទៅសម្រេចតាមផែនការដែលបានគ្រោងទុកនៅឆ្នាំ ២០២៣ ខាងមុខ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដខេត្ដកណ្តាល នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានមានប្រសាសន៍ថា មកដល់ពេលនេះគម្រោងសាងសង់ព្រលានយន្ត ហោះអន្តរជាតិភ្នំពេញថ្មីនេះបាន ដំណើរការតាមផែនការនៅក្នុងការរៀបចំនិងអភិវឌ្ឍន៍ព្រលាន ដែលទំហំដីភាគច្រើនខាងគម្រោងបានទិញពីប្រជាពលរដ្ឋ និងមួយចំនួនទៀតជាដីសាធារណៈរបស់រដ្ឋ ខណៈពេលគម្រោងនេះមានទំហំផ្ទៃដី ២.៦០០ហិកតា ។ ឯកឧត្តមបន្តថា នៅក្នុងតំបន់ដែលគ្រោងសាងសង់ព្រលាន យន្តហោះ
February 23, 2021 - សេដ្ឋកិច្ច
អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) បានជំរុញឱ្យវិស័យឯកជន ងាកមកចាប់អារម្មណ៍ លើការវិនិយោគផ្នែកកសិកម្ម លើជំនាញបណ្ដុះពូជនិងផលិតពូជ ដើម្បីជំរុញឱ្យវិស័យនេះមានការរីកចម្រើនបន្ថែមទៀត។ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) បានមានប្រសាសន៍ថា បច្ចុប្បន្ននេះប្រទេសកម្ពុជា កំពុងខ្វះអ្នកជំនាញផ្នែកកសិកម្ម ដែលផ្ដោតលើអ្នកជំនាញបណ្ដុះពូជ និង ផលិត គ្រាប់ពូជដំណាំផ្សេងៗ ដើម្បីចែកចាយបន្ដឱ្យប្រជាកសិករក្នុងការធ្វើកសិកម្ម ខណៈដែលសព្វថ្ងៃបើប្រជាកសិករត្រូវការ គ្រាប់ពូជដែលមានគុណភាពត្រូវទិញផលិតផលទាំងនោះពីក្រៅប្រទេស ។ ឯកឧត្តម បន្តថា ជំនាញនេះនឹងផ្តល់ឱកាសដល់វិស័យឯកជនសម្រាប់វិនិយោគ ដោយសារបច្ចុប្បន្ន ប្រជាកសិករកំពុង ប្រឈមនឹងការជ្រើសរើសគ្រាប់ពូជមិនត្រឹមត្រូវ ដែលបង្កបង្កើនផលមិនទទួលបានផលសមប្រកប ។ ឯកឧត្តម បានបន្ថែមទៀតថា ជំនាញបណ្ដុះពូជ និងផលិតគ្រាប់ពូជដំណាំផ្សេងៗ
February 22, 2021 - អាជីវកម្ម
កសិករចិញ្ចឹមត្រីកន្ធរក្នុងខេត្តត្បូងឃ្មុំអាចរកចំណូលបានដល់ទៅ ៤០០០ដុល្លារក្នុងមួយខែ ខណៈដែលបច្ចុប្បនុ្ន កំពុងតែមានតម្រូវការសម្រាប់អ្នកបរិភោគនិងអ្នកយកទៅចិញ្ចឹមលក់បន្ត នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ លោក គឹម តារារិទ្ធ ម្ចាស់កសិដ្ឋានចែកចាយពូជត្រីមួយកន្លែងស្ថិតនៅក្នុងឃុំដូនតី ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំបានបញ្ជាក់ថា កសិដ្ឋានរបស់លោកបានចិញ្ចឹមពូជត្រីប្រមាណ៧ប្រភេទ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ពូជត្រីនៅក្នុងខេត្ត និងការនាំចេញទៅ រាជធានី-ខេត្តផ្សេងៗទៀត។ លោកបញ្ជាក់ថា មុខរបរចិញ្ចឹមត្រីកន្ធរ គឺត្រូវយល់ដឹងឱ្យបានច្បាស់ជាមុន ពីបច្ចេកទេសនៃការចិញ្ចឹមឱ្យមានសុវត្ថិភាព ជាដំបូងយើងត្រូវសិក្សាទៅលើប្រភេទទឹកដែលជាប្រភេទទឹកធម្មជាតិ ពិសេសគឺត្រូវសិក្សាស្វែងយល់ពីការបង្កាត់ពូជ និងការឱ្យចំណីឱ្យបានច្បាស់លាស់ដើម្បីកុំឱ្យខាតបង់ថវិកា។ លោកបន្ថែមថាក្នុងមួយខែ លោកអាចរកចំណូលបានពីចន្លោះ ៤០០០ដុល្លារ រហូតដល់៥០០០ដុល្លារ ពីការលក់ពូជត្រីទាំងអស់ នៅក្នុងកសិដ្ឋាននេះ។ ម្ចាស់កសិដ្ឋានខាងលើក៏បានអំពាវនាវសុំដល់ខាងមន្ទីរកសិកម្មខេត្ត ជួយរកទីផ្សារត្រីសាច់បន្ថែម ខណៈដែលបច្ចុប្បន្នមាន ប្រជាកសិករជាច្រើនកំពុងប្រកបរបរចិញ្ចឹមត្រីដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ សូមបញ្ជាក់ថា លោក
February 22, 2021 - អាជីវកម្ម
ក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេបំផុតនៅលើពិភពលោក គឺវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌាបានបញ្ជាក់ថា ខ្លួនត្រូវបំពេញ និងផ្គត់ផ្គង់តម្រូវការវ៉ាក់សាំង Covid-19 នៅក្នុងស្រុកជាមុនសិន មុនពេលចែកចាយទៅកាន់បរទេស។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានរបស់ CNBC បានឲ្យដឹងថា ការផ្លាស់ប្តូរនេះបញ្ជាក់ថា រដ្ឋាភិបាលបរទេសអាចប្រឈមនឹងការពន្យារពេលបញ្ជាទិញពីក្រុមហ៊ុន នៅពេលដែលប្រទេសនេះដាក់សេចក្តីត្រូវការរបស់ឥណ្ឌានាំមុខអ្នកដទៃ។ នាយកប្រតិបត្តិលោក Adar Poonawalla បានសរសេនៅលើគណនី Tweeter របស់ខ្លួនថា៖ “ បណ្តាប្រទេសនិងរដ្ឋាភិបាលជាទីគោរព នៅពេលដែលអ្នករង់ចាំការផ្គត់ផ្គង់ #COVISHIELD ខ្ញុំសូមអភ័យទោស និងសូមមេត្តាអត់ធ្មត់ ” ។ ជាមួយគ្នានេះនៅក្នុងវិទ្យាស្ថាន Serum លោកបាននិយាយថា៖ « វិទ្យាស្ថាន
February 22, 2021 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The National thailand បានឲ្យដឹងថា ប្រទេសថៃទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាលើកដំបូង កាលពីថ្ងៃអាទិត្យ ចាប់តាំងពីប្រទេសនេះប្រកាសបើកស្វាគមន៍ភ្ញៀវទេសចរឡើងវិញ។ ប្រភពដដែលបានបន្តឲ្យដឹងថា ភ្ញៀវទេសចរបានមកដល់កោះភូកេត កាលពីថ្ងៃអាទិត្យ ម្សិលមិញ បន្ទាប់ពីបានឆ្លងកាត់ការធ្វើតេស្ត Covid-19 ហើយឥឡូវនេះពួកគេកំពុងត្រូវបានដាក់ឱ្យនៅដាច់ពីគេ ៩ធ្វើចត្តាឡីស័ក) រយៈពេល ១៤ ថ្ងៃនៅសណ្ឋាគារលំដាប់ផ្កាយមួយកន្លែងមាឈ្មោះថា Sri Panwa Hotel។ អ្នកទេសចរ ៥៩នាក់ សុទ្ធជាអ្នកមាន ដែលមកពីបណ្ដាប្រទេសអឺរ៉ុប ហើយបានហោះហើរចេញពីប្រទេសឥណ្ឌូនេស៊ី ដែលនេះស្របតាមសេចក្ដីសម្រេចរបស់មជ្ឈមណ្ឌលរដ្ឋបាល Covid-19 កាលពីឆ្នាំមុន ដើម្បីអនុញ្ញាតឲ្យភ្ញៀវទេសចរបរទេសវិលត្រលប់មកប្រទេសថៃវិញ។ លោក Phichet Panapong
February 22, 2021 - សេដ្ឋកិច្ច
រដ្ឋាភិបាលជប៉ុនបានរកឃើញថា យ៉ាងហោចណាស់មាននិស្សិតមហាវិទ្យាល័យចំនួន ៥,៨០០នាក់ បានបោះបង់ចោលការសិក្សា និងផ្អាករៀនបណ្ដោះអាសន្ន ដោយសារតែការរីករាលដាលនៃវីរុស Covid-19 ក្នុងចន្លោះខែមេសា និងខែធ្នូឆ្នាំមុន។ តួលេខនេះ ត្រូវបានរកឃើញតាមរយៈការស្ទង់មតិរបស់ក្រសួងអប់រំលើឆ្នាំសិក្សាទី៤ នៃសាកលវិទ្យាល័យ និងវិទ្យាល័យ រួមទាំងអនុវិទ្យាល័យ នៅទូទាំងប្រទេសជប៉ុន ប្រហែលជា ៩៥% ឬស្មើ ១,០០៩ សាលារៀនដែលបានឆ្លើយតប។ ប្រភពដដែលបានឲ្យដឹងថា ការរីករាលដាលនៃវីរុស Covid-19 ត្រូវបានគេលើកឡើងថា ជាហេតុផលមួយក្នុងចំណោមហេតុផលចម្បងដែលធ្វើឱ្យសិស្សចាកចេញពីសាលារៀន។ បើតាមការស្ទង់មតិបានរកឃើញថា មានសិស្សចំនួន ១,៣៦៧ នាក់បានចាកចេញពីសាលារៀនជាអចិន្ត្រៃយ៍ ខណៈពេលដែលមានមនុស្ស ៤,៤៣៤ នាក់បានសម្រាកជាបណ្ដោះអាសន្នដោយសារជំងឺរាតត្បាត។ ជារួមនិស្សិតចំនួន ២៨,៦៤៧
February 22, 2021 - សេដ្ឋកិច្ច
រដ្ឋាភិបាលជប៉ុនកំពុងផ្តល់ថវិកាចំនួន ២លានដុល្លារអាមេរិក ដល់កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) ដើម្បីកាត់បន្ថយផលប៉ះពាល់នៃទឹកជំនន់ទៅលើសន្តិសុខស្បៀងរបស់គ្រួសារនិងសហគមន៍ដែលរងគ្រោះដោយទឹកជំនន់នៅកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AKP ដែលទទួលបាននៅព្រឹកថ្ងៃនេះ កិច្ចព្រមព្រៀងផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ រវាងលោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា និងលោកស្រី Claire CONAN តំណាង WFP និងជានាយកប្រចាំប្រទេសក្រោមអធិបតីភាព និងជាសាក្សី ដោយឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិលេខាធិការដ្ឋានអភិវឌ្ឍន៍ប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ (NCDD)។ ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានមានប្រសាសនថា៖ «កាលពីឆ្នាំមុនប្រទេសកម្ពុជាបានទទួលរងនូវការធ្លាក់ភ្លៀង
February 22, 2021 - អាជីវកម្ម
ក្រុមហ៊ុនអាកាសចរណ៍ Thai Airways គ្រោងនឹងទិញយន្តហោះពី ២០ ទៅ ៣០គ្រឿង នៅឆ្នាំ២០២៥ ដើម្បីពង្រឹងប្រតិបត្តិការហោះហើររបស់ខ្លួន និងជំនួសយន្តហោះដែលបានលក់ចេញ ឬ ត្រូវបានបោះបង់ចោល។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The National Thailand បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ដែលបានប្រកាសក្ស័យធនកាលពីឆ្នាំ២០១៩ មួយនេះ រំពឹងថា ឧស្សាហកម្មទេសចរណ៍នឹងងើបឡើងវិញពីការធ្លាក់ចុះនៃវីរុស Covid-19 នៅឆ្នាំ២០២៥។ ប្រភពដដែលបានបន្តឲ្យដឹងថា ផែនការទិញយន្តហោះថ្មី នឹងត្រូវបញ្ជូនទៅតុលាការក្ស័យធនកណ្ដាលណៅថ្ងៃទី២ ខែមីនា រួមជាមួយផែនការស្តានីតិសម្បទាអាជីវកម្មរបស់ Thai Airways ដោយមានការយល់ព្រមពីម្ចាស់បំណុល។ គួររម្លឹកផងដែរថា កាលពីខែវិច្ឆិកាឆ្នាំមុនក្រុមហ៊ុន Thai
February 22, 2021 - សេដ្ឋកិច្ច
ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុសប្បាយរីករាយដោយមានផ្លូវធ្វើដំណើរងាយ ស្រួលជាងមុន បន្ទាប់ពីគម្រោងអភិវឌ្ឍន៍ផ្លូវទំាង៣៤ខ្សែក្នុងខេត្តព្រះសីហនុស្ថាបនាជិតរួចរាល់ដែលបានប្រែមុខមាត់ខេត្តឱ្យកាន់តែស្រស់ស្អាតមានភ្ញៀវទេសចរមកលេងកម្សាន្តកាន់តែច្រើន។ លោកលឹម ជា ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ បានបង្ហាញនូវ អារម្មណ៍សប្បាយ រីករាយជាខ្លំាងដោយសារតែខេត្តនេះមិនត្រឹមតែមានផ្លូវស្រស់ស្អាតងាយស្រួលក្នុងការធ្វើ ដំណើរប៉ុណ្ណោះទេ ថែមទំាង បានទទួលការអភិវឌ្ឍ និងវិនិយោគលើគ្រប់វិស័យ រួមមាន សំណង់អគារធំៗ មជ្ឈមណ្ឌលពាណិជ្ជកម្ម ក្លឹបកម្សាន្ត សណ្ឋាគារ ផ្ទះសំណាក់ ខុនដូរ ផ្សារទំនើប តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ ដើម្បីបម្រើឱ្យវិស័យទេសចរណ៍និងធុរកិច្ចជាដើម។ ក្រុងព្រះសីហនុនឹងក្លាយជាទីក្រុងគំរូដំបូងគេ បន្ទាប់ពីស្ថាបនាផ្លូវទាំង៣៤ខ្សែរួចរាល់ ដែល មានសោភ័ណភាពល្អ បរិស្ថានល្អ និងមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យលេងកម្សាន្ត ជាពិសេសទាក់ទាញអ្នកវិនិយោគបានកាន់តែច្រើនផងដែរ ។ លោក
February 20, 2021












