- Khmernote
- ទេសចរណ៍
អភិបាលរងខេត្តសៀមរាបរំពឹងថា ខេត្តទេសចរណ៍វប្បធម៌ដ៏ធំមួយនេះអាចនឹងទទួលបានភ្ញៀវទេសចរឡើងវិញក្នុងរង្វង់ ៨លាននាក់ក្នុងមួយឆ្នាំៗ ក្រោយពីការអនុវត្តផែនការមេ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ត្រូវបានបញ្ចាប់ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដរបស់ខេត្តសៀមរាប នៅថ្ងៃទី ១៨ ខែ កុម្ភៈ នាទីស្តីការគណៈរដ្ឋមន្រ្តី លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍បានបង្កើតផែនការមេអភិវឌ្ឍទេសចរណ៍នៅខេត្ត សៀមរាបចាប់ពី ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣៥ ដើម្បីស្រូបទាញភ្ញៀវទេសចរទៅលេងកម្សាន្តខេត្តនេះឱ្យ បានកាន់តែច្រើនឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។ លោកបន្តថា ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥) ក៏នឹងឆ្លុះបញ្ចាំងពីឆន្ទៈរបស់រាជរដ្ឋាភិបាលដែលចាត់ទុក «វិស័យទេសចរណ៍ជាមាសបៃតង» ក្នុងការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការលើកស្ទួយវប្បធម៌ជាតិ
February 19, 2021 - សេដ្ឋកិច្ច
មជ្ឈមណ្ឌលសូត្រខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំលាយបញ្ចូលនូវសមាសធាតុផ្សំដែលមាននៅក្នុងស្រុក ដើម្បីផលិតចំណីសិប្បនិម្មិតសម្រាប់ចិញ្ចឹមដង្កូវនាងដោយសិប្បនិម្មិត ដើម្បីកាត់បន្ថយសរសៃសូត្រនាំចូលពីក្រៅប្រទេស។ នេះបើតាមការឱ្យដឹងពីឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសូត្រ និងជាទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា។ ថ្លែងក្នុងពិធីប្រគល់ និងទទួលសម្ភារពិសោធន៍សម្រាប់មជ្ឈមណ្ឌលសូត្រខ្មែរ និងការផ្តល់អាហារូបករណ៍ដល់និស្សិតជីវសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីធនាគារ CIMB នៅថ្ងៃទី១៨ ខែកុម្ភៈនេះ ឯកឧត្តម ម៉ី កល្យាណ បានបញ្ជាក់ថា មជ្ឈមណ្ឌលសូត្រខ្មែរដែលបច្ចុប្បន្នស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិងកំពុងបង្កើនការចិញ្ចឹមពូជដង្កូវនាង ដើម្បីចែកដល់កសិករបង្គោលនៅខេត្តគោលដៅដើម្បីធ្វើការចិញ្ចឹមបន្ត ខណៈសរសៃសូត្រសម្រាប់សិប្បកម្មតម្បាញសូត្រខ្មែរក្នុងពេលបច្ចុប្បន្ន ត្រូវបាននាំចូលពីក្រៅប្រទេសប្រមាណ៩៩ភាគរយ។ ជាមួយគ្នានេះ ក៏បានរៀបចំប្រភេទចំណីសិប្បនិម្មិតជំនួសស្លឹកមនជាអាហារ ដើម្បីកាត់បន្ថយកម្លាំងពលកម្មក្នុងការចិញ្ចឹមដង្កូវនៅដំណាក់កាលកូនញាស់ និងជួយជំរុញការលូតលាស់របស់ដង្កូវនាងផងដែរ។ ឯកឧត្តម មានប្រសាសន៍ថា «មកដល់ពេលនេះ យើងបានកសាងគ្រឹះរឹងមាំមួយហើយ
February 19, 2021 - សេដ្ឋកិច្ច
ដើម្បីជួយដល់ក្រុមហ៊ុន អាកាសចរណ៍ដែលកំពុងជួបការលំបាកនៅក្នុងប្រទេស រដ្ឋាភិបាលថៃអាចនឹងផ្ដល់ប្រាក់ឧបត្ថម្ភសម្រាប់ការធ្វើដំណើរលើអាកាសឥតដែនកំណត់ ដល់អ្នកដែលទិញសំបុត្រយន្តហោះសម្រាប់ជើងហោះហើរក្នុងស្រុក។ លោក Yuthasak Supasorn អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃបាននិយាយថា អត្រាការបង់រំលោះលើការហោះហើរសម្រាប់យុទ្ធនាការជំរុញ “យើងធ្វើដំណើរជាមួយគ្នា” មានភាពយឺតយ៉ាវក្នុងរយៈពេល ៧ខែចុងក្រោយនេះ បើប្រៀបធៀបនឹងបន្ទប់សណ្ឋាគារចំនួន ៦ លានបន្ទប់ ដែលត្រូវបានប្រើប្រាស់។ ជាមួយគ្នានេះ កៅអីយន្តហោះចំនួន ១.៣ លានកន្លែងត្រូវបានលក់ ក្នុងចំណោម ២លានកៅអីរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលធ្វើឱ្យអាជ្ញាធរ TAT ពិភាក្សាអំពីវិធីសាស្រ្តថ្មីៗ សម្រាប់យុទ្ធនាការជាមួយក្រុមហ៊ុនអាកាសចរណ៍ ដើម្បីពន្លឿនតម្រូវការធ្វើដំណើរនិងជួយឱ្យក្រុមហ៊ុនអាកាសចរណ៍នៅតែអាចបន្តអាជីវកម្មបាន។ លោក Yuthasak Supasorn បានបន្ថែមថា ក្នុងចំណោមគំនិតមួយចំនួនដែលត្រូវបានស្នើឡើង ការអនុម័តលើគម្រោងគ្មានដែនកំណត់ គឺជាជម្រើសគួរឱ្យចាប់អារម្មណ៍មួយ
February 18, 2021 - បុគ្គលជោគជ័យ
ទោះបីបច្ចុប្បន្នជាមហាសេដ្ឋីលំដាប់ពិភពលោកក៏ដោយ តែនាយកប្រតិបត្តិក្រុមហ៊ុន Tesla និងក្រុមហ៊ុន SpaceX លោក Elon Musk ប្រហែលជាមិនមានប្រាក់ច្រើនទេនៅមហាវិទ្យាល័យ ហើយទោះបីជាគ្មានប្រាក់ក៏ដោយ ប៉ុន្តែ Musk តែងតែមានស្មារតីជាសហគ្រិន។ នៅឆ្នាំ ១៩៨៩ លោក Musk បានចាកចេញពីអាហ្វ្រិកខាងត្បូងដើម្បីចូលរៀននៅសាកលវិទ្យាល័យ Queen’s in Ontario ប្រទេសកាណាដា។ បន្ទាប់ពីចំណាយពេល ២ ឆ្នាំនៅ Ontario គាត់បានផ្ទេរទៅសាកលវិទ្យាល័យ Pennsylvania លើអាហារូបករណ៍នៅឆ្នាំ១៩៩២ ។ នៅទីនោះ Elon Musk និងមិត្តរួមបន្ទប់របស់គាត់ឈ្មោះថា
February 18, 2021 - សេដ្ឋកិច្ច
ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានសហការជាមួយក្រុមហ៊ុនឯកជនដើម្បីបង្កើតផ្សារ បន្លែសុវត្ថិភាពខ្មែរ សម្រាប់ទទួលទិញបន្លែ ពីកសិករដែលខ្វះទីផ្សារ ដោយមានការចុះកិច្ចសន្យា ក្នុងការដាំដុះជាមួយកសិករយ៉ាងត្រឹមត្រូវ ហើយធានាដល់ការផ្គត់ផ្គង់ដោយទៀងទាត់ និងរក្សាតម្លៃបានល្អ ។ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) បានមានប្រសាសន៍ថា ដោយមានការអនុញ្ញាតពីថ្នាក់ដឹកនាំ ធនាគារធនា គារ អភិវឌ្ឍន៍ជនបទនិងកសិកម្ម និងដៃគូអភិវឌ្ឍន៍ បានផ្តួចផ្តើមគំនិត បង្កើតទីផ្សារកសិផលមួយ ដែលមានឈ្មោះថា «ផ្សារបន្លែ សុវត្ថិភាពខ្មែរ» ដែលជាភ្នាក់ងារ មួយ ទទួលទិញបន្លែសុវត្ថិភាព ពីកសិករក្នុងតម្លៃទីផ្សារពិត ប្រាកដ និងតម្លៃដែលបាន ព្រមព្រៀងគ្នាក្នុងកិច្ចសន្យា ដើម្បីចូលរួមដោះស្រាយបញ្ហាទីផ្សារ
February 18, 2021 - អាជីវកម្ម
ខេត្តពោធិ៍សាត់ក៏មានដំណាំទុរេនដែលមានឱជារសឈ្ងុយឆ្ងាញ់មិនចាញ់ខេត្តដទៃឡើយ ដោយសារគុណភាពដីល្អ រួមជាមួយនឹងពូជទុរេនមានរសជាតិផ្អែមឆ្ងាញ់។ ម្ចាស់ផ្ទះសំណាក់ចម្ការបៃតងនៅក្នុងខេត្តពោធិ៍សាត់បានប្រាប់ពីបច្ចេកទេសដាំទុរេននៅក្នុងខេត្ត ពោធិ៍សាត់ដែលទទួលបាន ផលខ្ពស់ មានរសជាតិឆ្ងាញ់ និងលក់បានតម្លៃថ្លៃ ដែលកសិករដទៃទៀតចាប់អារម្មណ៍អាចមករៀនសូត្របាន។ លោក សឹម សុជាតិ ម្ចាស់ផ្ទះសំណាក់ចម្ការបៃតង នៅខេត្តពោធិ៍សាត់ បានប្រាប់វិទ្យុជាតិកម្ពុជាថា បច្ចេកទេសក្នុងការដាំ ផ្លែទុរេននេះ ជាដំបូងយើងត្រូវធ្វើរណ្ដៅ រួចលាយជី ជាមួយអង្កាម និងធ្យូង រួចដាក់ចូលក្នុងបាវ ទុករយៈពេលមួយខែ ឬ មួយខែកន្លះ ចាំយកកូនទៅដាំ ពេលដាំតម្រូវឱ្យយកកូនពូជក្រោមមួយម៉ែត្រ ទើបរឹងមាំល្អ។ លោកបន្តថា ការដំណាំទុរេននេះ ផងដែរមិនមានការរើសប្រភេទដីដាំទេ មិនថាដីចម្ការ ដីស្រែ ដីសួនច្បារឬដីភ្នំទេ
February 18, 2021 - សេដ្ឋកិច្ច
ទិន្នន័យបានបង្ហាញកាលពីច័ន្ទថា សេដ្ឋកិច្ចនៅប្រទេសថៃ បានទទួលរងនូវលទ្ធផលអាក្រក់បំផុតពេញមួយឆ្នាំ មិនធ្លាប់មានក្នុងរយៈពេលជាងពីរទសវត្សរ៍ ដោយសារតែការរាតត្បាតនៃវីរុស Covid-19។ មន្រ្តីនៃប្រទេសនេះបានលើកឡើងថា សេដ្ឋកិច្ចបានធ្លាក់ចុះភាគច្រើន ដោយារតែការដួលរំលំនៃវិស័យទេសចរណ៍ និងចលាចលផ្នែកនយោបាយដែលកំពុងកើតមាន។ ប្រភពដដែលបានឲ្យដឹងថា កាលពីឆ្នាំមុន សេដ្ឋកិច្ចធ្លាក់ចុះ ៦.១ភាគរយ ពោល គឺអាក្រក់បំផុតចាប់តាំងពីការធ្លាក់ចុះ ៧.៦ ភាគរយក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុអាស៊ីក្នុងឆ្នាំ១៩៩៧ ហើយក្រុមមន្រ្តីបាននិយាយថា ពួកគេរំពឹងថាសេដ្ឋកិច្ចនឹងកើនឡើងក្នុងល្បឿនយឺតជាងការព្យាករណ៍ដំបូងក្នុងឆ្នាំ ២០២១ ។ ជាមួយគ្នានេះដែរ ភ្ញៀវទេសចរប្រមាណ ៤០ លាននាក់ត្រូវបានគេរំពឹងថានឹងមកដល់នៅឆ្នាំ ២០២០ ប៉ុន្តែដោយសារវីរុសរាតត្បាត បានបង្ខាំងការធ្វើដំណើររបស់អ្នកទេសចរ និងនៅពេលដែលការធ្វើដំណើរអន្តរជាតិឈានដល់កម្រិតមួយដែលមិនធ្លាប់មាន ហើយអវត្តមានរបស់ពួកគេបានរារាំងវិស័យសេវាកម្មរបស់ប្រទេសថៃដូចជា ការកំសាន្ត ការលក់រាយ សណ្ឋាគារ
February 18, 2021 - សេដ្ឋកិច្ច
ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកដំបូងបង្អស់របស់វៀតណាមឈ្មោះថា Vinfast បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនទទួលបានការអនុញ្ញាតឱ្យសាកល្បងយានយន្តស្វយ័តនៅតាមដងផ្លូវសាធារណៈក្នុងរដ្ឋកាលីហ្វ័រញ៉ា។ យោងតាមការចុះផ្យាយរបស់សារព័ត៌មាន vietnaminsider ក្រុមហ៊ុន Vinfast ដែលជាអង្គភាពមួយរបស់ក្រុមហ៊ុន Vingroup JSC ធំជាងគេរបស់វៀតណាមបាននិយាយថា ការអនុញ្ញាតដែលផ្តល់ដោយរដ្ឋបាលយានយន្តកាលីហ្វ័រញ៉ា គឺចាំបាច់ដើម្បីឱ្យក្រុមហ៊ុននេះធ្វើពាណិជ្ជកម្មយានយន្តអគ្គិសនីរបស់ខ្លួននៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ជាមួយគ្នានេះ Vinfast បាននិយាយថា ខ្លួនបានបង្កើតនូវម៉ូដែលចំនួន ៣ ជាមួយនឹងលក្ខណៈស្វ័យភាព ដោយបន្ថែមថា ម៉ូដែលចំនួនពីរនឹងត្រូវបានដាក់លក់នៅទីផ្សារសហរដ្ឋអាមេរិក កាណាដា និងអឺរ៉ុបចាប់ពីឆ្នាំ ២០២២ ។ គួរឲ្យដឹងថា កាលពីឆ្នាំមុន Vinfast បាននិយាយថា ខ្លួនបានទិញមជ្ឈមណ្ឌលធ្វើតេស្តិ៍ Lang Lang របស់
February 18, 2021 - សេដ្ឋកិច្ច
ក្នុងជួបពិភាក្សាការងារជាមួយលោកជំទាវ Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីនថ្មីប្រចាំនៅកម្ពុជា នៅវិមានសន្តិភាពនាទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកជំទាវ អគ្គរដ្ឋទូតហ្វីលីពីនថា កម្ពុជាមានអង្ករនៅសល់ជាច្រើនប្រមាណ ៦លានតោនក្នុងមួយឆ្នាំ ក្នុងន័យនេះ សម្តេចតេជោក៏បានស្នើឲ្យហ្វីលីពីន ពិនិត្យមើលលទ្ធភាពពិចារណា អំពីស្ថិរភាពស្បៀងជាអង្ករ ដែលមាននៅកម្ពុជាសម្រាប់ការនាំចេញទៅប្រទេសហ្វីលីពីន។ សម្តេចតេជោ បានមានប្រសាសន៍បន្តថា ហ្វីលីពីន អាចមកដាក់ទុនវិនិយោគនៅក្នុងកម្ពុជាយើងបាន តាមរយៈការដាក់ទុនលើផ្នែកម៉ាស៊ីនកិនស្រូវ ការសាងសង់ឃ្លាំងស្តុកស្រូវ និងបង្កើតជាបណ្ដាញទិញស្រូវស្តុកទុក ដើម្បីនាំចេញទៅប្រទេសហ្វីលីពីន។ក្នុងជំនួបនោះសម្ដេចតេជោ បានរំលេចថា «យើងគប្បីណាពិនិត្យមើលសក្តានុពលណាដែលមាននៅក្នុងតំបន់របស់យើង ជាជាងពិនិត្យមើលសក្តានុពល
February 18, 2021 - ទេសចរណ៍
រដ្ឋាភិបាលថៃបានប្រកាសថា ទីតាំងដែលពឹងផ្អែកលើវិស័យទេចរណ៍ នឹងទទួលបានអាទិភាពខ្ពស់ក្នុងការចាក់វ៉ាក់សាំង ក្នុងនោះក្រុមការងារ Covid-19 របស់រដ្ឋាភិបាលនិយាយថាកន្លែងដូចជាភូកេតនិងប៉ាតាយ៉ាដែលពឹងផ្អែកខ្លាំងលើទេសចរណ៍អន្តរជាតិនឹងត្រូវបានចាត់ទុកជាអាទិភាពខ្ពស់សម្រាប់ការចាក់វ៉ាក់សាំង។ កាសែតប៉ាតាយ៉ារាយការណ៍ថា ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាព Covid-19 លោក Apisamai Srirangsan បានធ្វើប្រកាសបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញ។ លោក Apisamai បានមានប្រសាសន៍ថា ខណៈដែលបុគ្គលិកពេទ្យជួរមុខ និងជនងាយរងគ្រោះដទៃទៀតនៅតែឈរលំដាប់ទី១ សម្រាប់វ៉ាក់សាំង Covid-19 និយោជិកក្នុងវិស័យទេសចរណ៍ក៏នឹងត្រូវចាត់ថ្នាក់ជាអាទិភាពខ្ពស់សម្រាប់ការចាក់វ៉ាក់សាំងដែរ។ ទោះយ៉ាងណាព័ត៌មានលំអិតនៃការចាក់វ៉ាក់សាំងដែលបានគ្រោងទុករបស់រដ្ឋាភិបាលនៅតែមិនទាន់ច្បាស់ ហើយក៏មិនទាន់ដឹងថាតើជនបរទេសដែលនឹងធ្លាក់ចូលក្នុងក្រុមងាយរងគ្រោះនឹងត្រូវរាប់បញ្ចូលដែរ ឬ ទេ។ គួរបញ្ជាក់ផងដែរថា កោះភូកេតភាគខាងត្បូង រួមជាមួយទីតាំងមួយចំនួនទៀតដែលពឹងផ្អែកលើវិស័យទេសចរណ៍បានសង្ឃឹមថា នឹងទិញវ៉ាក់សាំងឯកជនដើម្បីទាក់ទាញប្រជាជនរបស់ខ្លួនឱ្យទទួលបានអភ័យឯកសិទ្ធិ។ គេសង្ឃឹមថា ការទិញវ៉ាក់សាំងនេះអាចមានន័យថា កោះនេះអាចនឹងបើកជាថ្មីសម្រាប់ភ្ញៀវទេសចរអន្តរជាតិចាប់ពីខែតុលា ប៉ុន្តែទោះយ៉ាងណារដ្ឋាភិបាលបានបញ្ឈប់ផែនការនេះ
February 17, 2021












