Khmernote
  • អាជីវកម្ម

    សហគមន៍កសិកម្មមានជ័យស្នួលទ្រេត គ្រោងដាំស្លឹកគ្រៃពូជភ្លុក​ដំរីឱ្យបាន១០០០​ហិកតា ដើម្បីទប់ស្កាត់ការនាំចូលគល់ស្លឹកគ្រៃពីក្រៅប្រទេស ។ លោក នាក់ ភា ប្រធានគណៈកម្មាធិការត្រួតពិនិត្យរបស់សហគមន៍កសិក​ម្មមានជ័យស្នួល​ទ្រេត បានមានប្រសាសន៍ថា ទោះបីកម្ពុជាជាប្រទេសកសិកម្ម ប៉ុន្តែកម្ពុជានៅតែនាំចូល​ផលិតផលកសិកម្មមួយចំនួន រួមទាំងគល់ស្លឹកគ្រៃផងដែរ ។ ដូច្នេះដើម្បីទប់ស្កាត់ការនាំចូលគល់ស្លឹកគ្រៃពីក្រៅប្រទេសរាប់រយតោនក្នុងមួយថ្ងៃៗ ទើបសហគមន៍កសិកម្មមានជ័យស្នួលទ្រេត បាននឹងកំពុងជំរុញនិងលើកទឹកចិត្តក្នុងការចុះកិច្ចសន្យាជាមួយកសិករដើម្បីបន្តដាំស្លឹកគ្រៃបន្ថែមទៀត ឱ្យបានដល់១០០០ហិកតា ខណៈបច្ចុប្បន្នសហគមន៍ដាំបានលើផ្ទៃដីប្រមាណជិត ៥០០ហិកតាហើយ។ (រូបតំណាង) លោកបន្តថា គោលដៅសំខាន់របស់សហគមន៍ គឺចង់បញ្ឈប់ការនាំចូលគល់ស្លឹកគ្រៃពី ក្រៅប្រទេស ដែលសហគមន៍បានអនុញ្ញាតឱ្យកសិករដាំស្លឹកគ្រៃពូជភ្លុកដំរីតែមួយទេ ជាពិសេសដាំតាមលក្ខណៈស្ដង់ដារបច្ចេកទេសត្រឹមត្រូវដែលសហគមន៍បានកំណត់ ។ (រូបតំណាង) លោកបានបន្តថា ផ្ទៃដីដែលដាំដុះក្នុងឆ្នាំ២០២១នេះ នឹងបង្កើនឱ្យដល់ចំនួន១ពាន់ហិកតា ដើម្បីបញ្ចៀសការនាំចូលស្លឹកគ្រៃពីបណ្ដាប្រទេសជិតខាង ។ តែឥឡូវនេះសភាពការណ៍កូវីដ-១៩

    April 1, 2021
  • សេដ្ឋកិច្ច

    សេវាកម្មរថភ្លើងដឹកទំនិញថ្មីមួយភ្ជាប់ខេត្ត Hunan ភាគកណ្តាលប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានបើកឲ្យដំណើរការដោយក្រុមហ៊ុនផ្លូវដែកចិន Guangzhou Group Co., Ltd កាលពីថ្ងៃទី ៣១ ខែមីនា។ យោងតាមការទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានរាយការណ៍ថា រថភ្លើងដឹកទំនិញផ្ទុកដោយផលិតផលឧស្សាហកម្មដូចជា silicon dioxide និងដែក បានចាកចេញពីខេត្ត Hunan នៅព្រឹកថ្ងៃដដែល។ ជាមួយគ្នានោះ ការដឹកជញ្ជូននឹងទៅដល់រដ្ឋធានី Hanoi របស់ប្រទេសវៀតណាមក្នុងរយៈពេលប្រហែល ៧ថ្ងៃ តាមរយៈតំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិន។ ផ្លូវរថភ្លើងដឹកទំនិញថ្មីនេះ ត្រូវបានគេរំពឺងថា នឹងដំណើរការជារៀងរាល់សប្តាហ៍

    April 1, 2021
  • សេដ្ឋកិច្ច

    យោងតាមទិន្នន័យពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងការច្នៃប្រឌិតបានបង្ហាញថា ការនាំចេញផលិតផលឧស្សាហកម្មរបស់កម្ពុជារួមមាន ផលិតផលកាត់ដេរមានតម្លៃ ៦.៣៧ ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដែលបង្ហាញពីការថយចុះ ៤៣% ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានេះរបាយការណ៍បានបង្ហាញផងដែរថា ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ធ្វើដំណើរមានត្រឹមតែ ៣ ពាន់លានដុល្លារប៉ុណ្ណោះ ពោលគឺធ្លាក់ចុះពី ៩.៣២ ពាន់លានដុល្លារអាមេរិកធៀបនឹងឆ្នាំ ២០១៩។ របាយការណ៍ដដែលក៏បានបង្ហាញថា ផលិតផលមិនមែនកាត់ដេរ រួមមាន គ្រឿងអេឡិចត្រូនិច ផលិតផលស្បែក កៅស៊ូនិងផ្លាស្ទិក កង់ រួមទាំងអាហារនិងភេសជ្ជៈ ក៏បង្ហាញពីការការថយចុះក្នុងការនាំចេញដូចគ្នា។ លើសពីនេះយោងតាមរបាយការណ៍បានបង្ហាញថា រោងចក្រឧស្សាហកម្មថ្មីចំនួន ២៣៥ ត្រូវបានបើកកាលពីឆ្នាំមុន ដែលធ្លាក់ចុះ

    March 31, 2021
  • Boostrong

    លាប្រពន្ធមករកចំណីមាន់ ចេញពីផ្ទះបានពាក់កណ្តាលផ្លូវ ក៏ទិញប៊ូសស្រ្តងពិសាដើម្បីឲ្យមានកម្លាំងធ្វើការបានយូរ រួចក៏គាស់ប៊ូសស្រ្តងញ៉ាំភ្លាមៗនៅកន្លែងអ្នកលក់ ស្រាប់តែឃើញរូបម៉ូតូទំនើប PCX នៅលើក្រវិលកំប៉ុងប៊ូសស្រ្តង ធ្វើឲ្យគេផ្អើលមកមើលព្រោងព្រាត។ លោកកែរ ម៉ាលីន មានអាយុ 21 ឆ្នាំ រស់នៅភូមិភារកិច្ច សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ មានមុខរបរចិញ្ចឹមមាន់ និងមានភរិយាជាគ្រូបង្រៀននៅសាលារៀនបឋមសិក្សា។ លោកកែរ ម៉ាលីន បានប្រាប់ឲ្យដឹងថា លោកតែងតែទៅរកដើមចេកដើម្បីធ្វើចំណីមាន់ ហើយរាល់ពេលអស់កំលាំងតែងតែទិញភេសជ្ជៈប៊ូវកំលាំងប៊ូសស្រ្តងយកទៅទុកពិសាពេលអស់កម្លាំង។ ថ្មីៗនេះ លោកចេញទៅរកចំណីមាន់បានពាក់កណ្តាលផ្លូវ ក៏ទិញប៊ូសស្រ្តងយកមកពិសា ដើម្បីឲ្យបានកម្លាំងធ្វើការងារបានច្រើន ពេលនោះលោកក៏គាស់ប៊ូសស្រ្តងញ៉ាំភ្លាមៗ ស្រាប់តែឃើញរូបម៉ូតូ PCX លើក្រវិលកំប៉ុងប៊ូសស្រ្តងធ្វើឲ្យអ្នកនៅក្បែរផ្អើលមកមើលគ្រប់ៗគ្នា ឃើញថាពិតជាត្រូវរង្វាន់ម៉ូតូ PCX

    March 31, 2021
  • អាជីវកម្ម

    យោងតាមផេកផ្លូវការរបស់ផ្សារទំនើបប៊ីកស៊ី ( Big C ) ដែលប្រកាសជ្រើសរើសបុគ្គលិកបម្រើការងារមុននេះបន្តិច បានបង្ហាញតម្រុយថា ផ្សារទំនើបដ៏ល្បីមួយនេះ នឹងមានវត្តមាននៅទីក្រុងភ្នំពេញ ហើយអាចនឹងបើកដំណើរការជាផ្លូវការនៅក្នុងពេលឆាប់ៗ ខាងមុខនេះ បន្ទាប់ពីបើកសាខារបស់ខ្លួនជាលើកដំបូងនៅកម្ពុជា ក្នុងទឹកដីប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នៅលើហ្វេសប៊ុកផេករបស់ផ្សារទំនើបមួយនេះបានបង្ហាញទៀតថា Big C កំពុងត្រូវការបុគ្គលិកចូលបម្រើការងារនៅក្នុងសាខារបស់ខ្លួននៅទីក្រុងភ្នំពេញ សម្រាប់មុខដំណែងដូចជា អ្នកគ្រប់គ្រង (Store Manager) ជំនួយការអ្នកគ្រប់គ្រង ( Assistant Store Manager) បុគ្គលិកផ្នែកស្តុក (Product Arrangement staff) និង បុគ្គលិកផ្នែកគិតលុយ (Cashier)។

    March 31, 2021
  • អាជីវកម្ម

    មន្ត្រីបច្ចេកទេសកសិកម្មខេត្តមណ្ឌលគិរី បានពង្រីកការបណ្តុះបណ្តាលជំនាញកសិកម្មបែបថ្មី ជូនដល់កសិករ ដើម្បីឱ្យការដាំដំណាំទទួលបានទិន្នផលខ្ពស់ និងធានាបានសុវត្ថិភាពអ្នកបរិភោគ។ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានប្រាប់វិទ្យុជាតិកម្ពុជាថា កន្លងមកប្រជាកសិករខេត្តមណ្ឌលគិរី បានដាំដុះដំណាំកសិកម្មតាមរបៀបបុរាណ គឺដាំតាមរដូវកាល ដោយគ្រាន់តែ សម្រាប់ផ្គត់ផ្គង់តម្រូវការហូបចុកតិចតួចតែប៉ុណ្ណោះ ។ លោកបានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ ពីឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មន្ទីរកសិកម្មបានជួយធ្វើជាស្ពានចម្លង រវាងអ្នកផលិតទៅឈ្មួញតាមរយៈចុះកិច្ចសន្យាផ្គត់ផ្គង់ ដែលកិច្ចសន្យាអនុវត្ត ផលិតកម្មកសិកម្មនេះ បានផ្តល់បច្ចេកទេសកសិកម្មទំនើប ដូចជាដាំបន្លែក្នុងផ្ទះសំណាញ់ ប្រើប្រព័ន្ធដំណក់ទឹកនិងសាច ប្រើប្រាស់ជីនិងថ្នាំកសិកម្មត្រឹមត្រូវ តាមបច្ចេកទេស ចេះសន្សំ និងផលិតជី

    March 31, 2021
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកបាន​ឲ្យដឹងថា ក្នុងត្រីមាសទី១ នៃឆ្នាំថ្មីនេះ ចំនួនភ្ញៀវទេសចរបរទេសមកកាន់ប្រទេសវៀតណាម បានធ្លាក់ចុះ ៩៨.៧% មកត្រឹមចំនួន ៤៨,០០០ នាក់ បើធៀបនឹងឆ្នាំមុនៗ ដោយសារការរឹតត្បិតការធ្វើដំណើរនៅទូទាំងពិភពលោក ដើម្បីកាត់បន្ថយការរីករាលដាលនៃវីរុស Covid-19។ យោងតាមការិយាល័យស្ថិតិទូទៅ (GSO) បានឱ្យដឹងថា ក្នុងចំណោមអ្នកដំណើរជិត ៥ម៉ឺននាក់ ដែលបានមកប្រទេសវៀតណាមនោះ ភាគច្រើនជាអ្នកជំនាញបរទេស អ្នកវិនិយោគ និងកម្មករ ដែលមានជំនាញខ្ពស់ដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសសម្រាប់គោលបំណងការងារ ឬ អ្នកបើកបរដឹកជញ្ជូនទំនិញ តាមច្រកព្រំដែន។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១ ខែកុម្ភៈឆ្នាំមុន លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានប្រកាសថា

    March 31, 2021
  • សេដ្ឋកិច្ច

    ខណៈពេលដែលប្រទេសជប៉ុនកំពុងរាតត្បាតដោយវីរុស Covid-19 អង្គការ apanese បានផ្តល់អាហារ និងភេសជ្ជៈដោយឥតគិតថ្លៃដល់និស្សិតសាកលវិទ្យាល័យ ដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុដោយសារតែជំងឺរាតត្បាតឆ្លង។ យោងតាការចុះផ្សាយរបស់សារព័ត៌មាន NHK បានឲ្យដឹងថា ក្រុមចំនួន ៩ នៅក្នុងខេត្តឈីបា ដែលរួមមានសហករណ៍កសិកម្ម ជលផល និងអ្នកប្រើប្រាស់ក្នុងស្រុកបានរួមកម្លាំងគ្នាដើម្បីជួយសិស្សដែលប្រឈមនឹងការលំបាក។ ប្រភពដដែលបានឲ្យដឹងថា កាលពីថ្ងៃអង្គារអាហារ និងភេសជ្ជៈចំនួន ៩០០ចំណែក ត្រូវបានគេផ្តល់ជូននៅឯកន្លែងមួយដែលបង្កើតឡើងនៅបរិវេណសាកលវិទ្យាល័យក្នុងតំបន់។ ហើយនៅថ្ងៃពុធ អាហារ ក៏មានបន្តទៀតដែរដូចជា អង្ករ ត្រីខ និងមី ជាដើម។ ទន្ទឹមងនេះដែរ ដើម្បីបងា្ករការកកស្ទះ សិស្សនិស្សិតត្រូវបានស្នើសុំឱ្យមកទទួលស្បៀងអាហារដោយឥតគិតថ្លៃ តាមពេលវេលាដែលបានរៀបចំទុកជាមុន។ គួរបញ្ជាក់ផងដែរថា និស្សិតត្រូវបានរងគ្រោះយ៉ាងខ្លាំងនៅផ្នែកហិរញ្ញវត្ថុ

    March 31, 2021
  • អាជីវកម្ម

    ទីផ្សារម្រេចក្នុងខេត្តត្បូងឃ្មុំឆ្នាំនេះ មានភាពប្រសើរជាងឆ្នាំមុន ទោះបីវិបត្តិកូវីដ-១៩ នៅតែអូសបន្លាយក៏ដោយ ដោយសារមានឈ្មួញកណ្ដាលចុះទៅទិញផ្ទាល់ដល់ចម្ការ ដើម្បីយកទៅលក់នៅក្រៅប្រទេស ។ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា តម្លៃម្រេចឆ្នាំនេះល្អជាង ឆ្នាំមុន គឺអាចលក់បានប្រមាណ១៤,០០០រៀលក្នុងមួយគីឡូក្រាម ខណៈឆ្នាំមុនលក់បានតែ៧០០០រៀលទៅ៨,៥០០រៀល ប៉ុណ្ណោះ។ លោកប្រធានមន្ទីរបញ្ជាក់ថា មូលហេតុដែលនាំឲ្យតម្លៃម្រេចល្អប្រសើរជាងឆ្នាំមុនអាចមកពីភោគផលម្រេចមិនគ្រប់គ្រាន់ សម្រាប់ទីផ្សារ ស្របពេលដែលចំនួនអ្នកដាំម្រេច មានការថយចុះ ព្រោះអាកាសធាតុមិនអំណោយផល បញ្ហាមិនសូវសម្បូរទឹក សម្រាប់ស្រោចស្រពដំណាំម្រេចនោះឡើយ ។ លោកបានបន្តទៀតថា ទម្រាំទទួលបានទិន្នផលម្រេចលក់លើទីផ្សារ កសិករនីមួយៗ ត្រូវចំណាយទាំងពេលវេលា កម្លាំងពលកម្ម

    March 30, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានមុននេះបន្តិចបានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ បង្កើតក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន៣ ពីស្រុកទឹកឈូ គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត៕ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោមៈ ប្រភព៖ ក្រសួងព័ត៌មាន

    March 30, 2021