ហេងណាស់! ថាទៅរកចំណីមាន់សោះ បែរជាត្រូវរង្វាន់ម៉ូតូទំនើប PCX ពីប៊ូសស្រ្តង
Boostrong March 31, 2021 Khmernote

លាប្រពន្ធមករកចំណីមាន់ ចេញពីផ្ទះបានពាក់កណ្តាលផ្លូវ ក៏ទិញប៊ូសស្រ្តងពិសាដើម្បីឲ្យមានកម្លាំងធ្វើការបានយូរ រួចក៏គាស់ប៊ូសស្រ្តងញ៉ាំភ្លាមៗនៅកន្លែងអ្នកលក់ ស្រាប់តែឃើញរូបម៉ូតូទំនើប PCX នៅលើក្រវិលកំប៉ុងប៊ូសស្រ្តង ធ្វើឲ្យគេផ្អើលមកមើលព្រោងព្រាត។

លោកកែរ ម៉ាលីន មានអាយុ 21 ឆ្នាំ រស់នៅភូមិភារកិច្ច សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ មានមុខរបរចិញ្ចឹមមាន់ និងមានភរិយាជាគ្រូបង្រៀននៅសាលារៀនបឋមសិក្សា។ លោកកែរ ម៉ាលីន បានប្រាប់ឲ្យដឹងថា លោកតែងតែទៅរកដើមចេកដើម្បីធ្វើចំណីមាន់ ហើយរាល់ពេលអស់កំលាំងតែងតែទិញភេសជ្ជៈប៊ូវកំលាំងប៊ូសស្រ្តងយកទៅទុកពិសាពេលអស់កម្លាំង។ ថ្មីៗនេះ លោកចេញទៅរកចំណីមាន់បានពាក់កណ្តាលផ្លូវ ក៏ទិញប៊ូសស្រ្តងយកមកពិសា ដើម្បីឲ្យបានកម្លាំងធ្វើការងារបានច្រើន ពេលនោះលោកក៏គាស់ប៊ូសស្រ្តងញ៉ាំភ្លាមៗ ស្រាប់តែឃើញរូបម៉ូតូ PCX លើក្រវិលកំប៉ុងប៊ូសស្រ្តងធ្វើឲ្យអ្នកនៅក្បែរផ្អើលមកមើលគ្រប់ៗគ្នា ឃើញថាពិតជាត្រូវរង្វាន់ម៉ូតូ PCX មែន លោកក៏ប្រញ៉ាប់ស្រូតត្រលប់ទៅវិញ ដើម្បីយកដំណឹងដ៏សប្បាយរីករាយនេះទៅប្រាប់គ្រួសារ និងភរិយា។

លោកក៏បានបន្តទៀតថា នៅក្នុងផ្ទះមានតែម៉ូតូមួយគ្រឿងទេ ពេលដែលប្រពន្ធទៅបង្រៀន លោកមិនមានយានជំនះសម្រាប់ប្រើប្រាស់ទេ លោកពិតជាសប្បាយចិត្តណាស់ មិននឹកស្មានថាខ្លួនឯងមានសំណាងយ៉ាងនេះសោះ។ មានម៉ូតូ PCX ដែលជារង្វាន់របស់ប៊ូសស្រ្តងមួយនេះ អាចជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃច្រើនណាស់ ដែលអាចជួយឲ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង។ លោកកែរ ម៉ាលីន ពិតជាថ្លែងអំណរគុណដល់ក្រុមហ៊ុនប៊ូសស្រ្តងខ្លាំងណាស់ដែលមានដាក់រង្វាន់ម៉ូតូស៊េរីដ៏ទំនើបនេះដល់អតិថិជន។

ចំណែកឯខាងភាគីក្រុមហ៊ុនប៊ូសស្ត្រងក៏បានចុះទៅពិនិត្យរួចហើយ ក៏បានបញ្ជាក់ឲ្យដឹងថា ក្រវិលកំប៉ុងនេះគឺពិតជាត្រឹមត្រូវពិតប្រាកដមែន ហើយចំពោះអ្នកលក់ដុំ និងអ្នកលក់រាយឲ្យលោកអ៊ំ ក៏ទទួលបានម្នាក់ៗ 1000$ផងដែរ។