ខណៈពេលដែលប្រទេសជប៉ុនកំពុងរាតត្បាតដោយវីរុស Covid-19 អង្គការ apanese បានផ្តល់អាហារ និងភេសជ្ជៈដោយឥតគិតថ្លៃដល់និស្សិតសាកលវិទ្យាល័យ ដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុដោយសារតែជំងឺរាតត្បាតឆ្លង។ យោងតាការចុះផ្សាយរបស់សារព័ត៌មាន NHK បានឲ្យដឹងថា ក្រុមចំនួន ៩ នៅក្នុងខេត្តឈីបា ដែលរួមមានសហករណ៍កសិកម្ម ជលផល និងអ្នកប្រើប្រាស់ក្នុងស្រុកបានរួមកម្លាំងគ្នាដើម្បីជួយសិស្សដែលប្រឈមនឹងការលំបាក។
ប្រភពដដែលបានឲ្យដឹងថា កាលពីថ្ងៃអង្គារអាហារ និងភេសជ្ជៈចំនួន ៩០០ចំណែក ត្រូវបានគេផ្តល់ជូននៅឯកន្លែងមួយដែលបង្កើតឡើងនៅបរិវេណសាកលវិទ្យាល័យក្នុងតំបន់។ ហើយនៅថ្ងៃពុធ អាហារ ក៏មានបន្តទៀតដែរដូចជា អង្ករ ត្រីខ និងមី ជាដើម។

@w¶Ézçê½HÞZbgi´Jåñj
ទន្ទឹមងនេះដែរ ដើម្បីបងា្ករការកកស្ទះ សិស្សនិស្សិតត្រូវបានស្នើសុំឱ្យមកទទួលស្បៀងអាហារដោយឥតគិតថ្លៃ តាមពេលវេលាដែលបានរៀបចំទុកជាមុន។ គួរបញ្ជាក់ផងដែរថា និស្សិតត្រូវបានរងគ្រោះយ៉ាងខ្លាំងនៅផ្នែកហិរញ្ញវត្ថុ ដោយសារតែការងារក្រៅម៉ោងត្រូវបានបង់ ដោយសារជំងឺរាតត្បាត។ និស្សិតជាច្រើនរស់នៅតែម្នាក់ឯង ហើយពួកគេកំពុងតស៊ូដើម្បីរកប្រាក់ចំណូលដើម្បីចិញ្ចឹមជីវិត៕


អត្ថបទ៖ លីនី
ប្រភព៖ nhk


