- Khmernote
- សេដ្ឋកិច្ច
កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គិតមកដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ សម្រេចលទ្ធផល៩៥ភាគរយហើយ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)បានថ្លែងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ក្នុងឱកាសចុះពិនិត្យមើលការសាងសង់កីឡដ្ឋានធំនេះ ដោយដំណើរការសាងសង់នៅតែបន្តធ្វើជារៀងរាល់ថ្ងៃដោយរលូន បើទោះបីជាកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលទប់ស្កាត់វិបត្តិជំងឺកូវីដ-១៩ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈយ៉ាងណាក្តី ក៏យន្តការរដ្ឋបាល យន្តការបច្ចេកទេស ការត្រួតពិនិត្យតាមដានវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធកីឡា រួមទាំងការងារហ្វឹកហាត់ គម្រោងផែនការត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅតែបន្តធ្វើជាប់ជាប្រចំាជានិច្ច។ តាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ
April 5, 2021 - សេដ្ឋកិច្ច
ប្រទេសវៀតណាមត្រៀមថវិកាជាង ៥៣ លានដុល្លារ ដើម្បីទិញវ៉ាក់សាំង Covid-19 សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងប្រទេស។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអនុម័តថវិកាចំនួន ១,២៣៧ ទ្រីលានដុង (៥៣.៦ លានដុល្លារ) ពីថវិការដ្ឋដែលត្រូវចំណាយលើវ៉ាក់សាំង Covid-19 ខណៈប្រទេសនេះបង្កើនល្បឿននៃការចាក់ថ្នាំបង្ការរោគ ដោយក្រសួងសុខាភិបាលត្រូវបានចាត់ឱ្យប្រើប្រាក់ ដើម្បីទិញវ៉ាក់សាំង Covid-19 តាមរបៀបដែលមានប្រសិទ្ធភាព និងសន្សំសំចៃ។ ការផ្លាស់ប្តូរដោយបន្ថែមប្រាក់លើការទិញវ៉ាក់សាំងនេះ បានកើតឡើងនៅពេលដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះមានគោលបំណងធានានូវវ៉ាក់សាំងចំនួនប្រហែល ១៥០ លានដើម្បីគ្របដណ្តប់ ៧០% នៃចំនួនប្រជាជនរបស់ខ្លួននៅឆ្នាំ២០២២។ ជាមួយគ្នានេះ ប្រទេសវៀតណាម កំពុងសម្លឹងរកការធ្វើពិពិធកម្មលទ្ធកម្មរបស់ខ្លួនពីប្រភពជាច្រើននៅក្នុងប្រទេស រុស្ស៊ី សហរដ្ឋអាមេរិក
April 5, 2021 - សេដ្ឋកិច្ច
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ពុំទាន់មានការបិទការនាំស្រូវចេញពីខេត្តតាកែវ ទៅកាន់ប្រទេសវៀតណាម នៅឡើយទេ។ ការអះអាងរបស់ឯកឧត្តម គឺបានលើកឡើងដោយយោងតាមរបាយការណ៍របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ ដែលបានឲ្យដឹងថា ខេត្តតាកែវនៅតែបន្តការនាំស្រូវចេញពីកម្ពុជាទៅកាន់ប្រទេសវៀតណាម ដដែលទេ គ្រាន់តែប្រទេសវៀតណាមមានការតឹងតែងនៅតាមមាត់ច្រកទាក់ទងទៅនឹងការអនុវត្តវិធានការទប់ស្កាត់ការរីករាលនៃមេរោគកូវីដ-១៩ តែប៉ុណ្ណោះ។ ជាក់ស្តែងនៅថ្ងៃទី ០៤កន្លងទៅនេះ កម្ពុជាបាននាំចេញស្រូវពីខេត្តតាកែវទៅកាន់ប្រទេសវៀតណាមបានចំនួន ៣,៨៤៨ តោន តាមច្រក កំពង់អំពិល ក្នុងស្រុកបូរីជលសារ និងតាមច្រកភ្នំដិន ក្នុងស្រុកគិរីរង់ ។ រីឯតម្លៃស្រូវសើមវិញ នៅតែទទួលបានតម្លៃល្អដដែលទេ
April 5, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម vietnamplus បានឲ្យដឹងថា ប្រទេសថៃមានមហិច្ឆតាក្លាយជាអ្នកដាំដុះ និងនាំចេញទុរេនលំដាប់កំពូលរបស់ពិភពលោកក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក្រុមអ្នកជំនាញបានព្រមានថា ថៃប្រឈមនឹងហានិភ័យបាត់បង់ឱកាសក្នុងការនាំចេញ ដោយសារការប្រកួតប្រជែងពីប្រទេសជិតខាង។ នាយកមជ្ឈមណ្ឌលសិក្សាពាណិជ្ជកម្មអន្តរជាតិនៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ លោក Aat Pisanwanich បានមានប្រសាសន៍ថា ដោយមានកំណើន ៣០% នៅក្នុងតំបន់ដាំធុរេននៅក្នុងប្រទេសនៅទស្សវត្សរ៍ចុងក្រោយ ផលិតកម្មទុរេនត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង ៨៣% ក្នុងឆ្នាំ២០២១-២០២៥។ លោកបានបន្ថែមថា បរិមាណទុរេនប្រចាំឆ្នាំដែលផលិតបានក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ គឺមានចំនួន ២.០២ លានតោនបើប្រៀបធៀបទៅនឹងឆ្នាំមុនដែលមានចំនួន ១.១១លានតោន ដោយលោកសង្កត់ធ្ងន់ថា នេះជាចំនួនដ៏ច្រើនបំផុតនៃផលិតកម្មទុរេននៅលើពិភពលោក។ ជាមួយគ្នានេះដែរ តាមសម្ដីរបស់លោក
April 5, 2021 - ទេសចរណ៍
ខណៈពេលដែលប្រទេសថៃប្រកាសផែនការបើកស្វាគមន៍ភ្ញៀវទេសចរបរទេសឡើងវិញសម្រាប់កោះភូកេត ស្រាប់តែអ្នកទេសចរមកពី ២៨ប្រទេស បានបង្ហាញចំណាប់អារម្មណ៍ក្នុងការមកកម្សាន្តកោះភូកេត បន្ទាប់ពីរដ្ឋាភិបាលបានយល់ព្រមលើកលែងការដាក់នៅដាច់ដោយឡែកសម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំង Covid-19 នេះបើយោងតាមប្រតិបត្តិករទេសចរណ៍នៅក្នុងខេត្តនេះ។ លោក Phumkit Raktaengam ប្រធានសមាគមទេសចរណ៍ភូកេតបានមានប្រសាសន៍ថា ទោះបីភ្ញៀវទេសចរបរទេសបានបង្ហាញការចាប់អារម្មណ៍ក៏ដោយ ក៏ពួកគេនៅតែអាចមើលឃើញប្រសិនបើពួកគេអាចបន្តផែនការដំណើរទស្សនកិច្ចរបស់ពួកគេ ដែលនឹងត្រូវបានអនុម័តដោយអាជ្ញាធរនៅក្នុងប្រទេសរបស់ពួកគេ។ ប្រភពដដែលបានឲ្យដឹងថា ក្នុងចំណោមប្រទេសចំនួន ២៨ មានភ្ញៀវទេសចរមកពីប្រទេសចិន សិង្ហបុរី រុស្ស៊ី អង់គ្លេស និងអាល្លឺម៉ង់ដែលត្រូវបានគេស្គាល់ថា ជាអ្នកធ្វើដំណើរទៅភូកេត។ កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ ជើងហោះហើរលើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airway នៃជើងហោះហើរ TG921 របស់អាឡឺម៉ង់ បានចុះចតនៅអាកាសយានដ្ឋានភូកេត ដែលនេះជាការហោះហើរលើកដំបូងចាប់តាំងពីការចុះចតនៃការធ្វើដំណើរអន្តរជាតិ បានចាប់ផ្តើមកាលពីដើមឆ្នាំមុននៅពេលមានការរាតត្បាតដោយវីរុស
April 5, 2021 - សេដ្ឋកិច្ច
ប្រទេសវៀតណាមបានអំពាវនាវដល់អ្នកការទូតមកពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងជប៉ុន ឲ្យជួយខ្លួនក្នុងការផ្គត់ផ្គង់វ៉ាក់សាំងការពារវីរុស Covid-19 ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានវ៉ាក់សាំងចំនួន ១៥០លានដូស សម្រាប់គ្របដណ្តប់ប្រជាជនពេញវ័យរបស់ខ្លួន។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា រហូតមកដល់ពេលនេះប្រទេសវៀតណាមបានទទួលវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ប្រហែល ៩៣០,០០០ ដូស ប៉ុន្តែចង់ទិញបន្ថែមពី Pfizer, Johnson & Johnson , Moderna, Sinovac របស់ចិននិង Sputnik V របស់រុស្ស៊ី។ ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា លោក Nguyen Thanh Long រដ្ឋមន្រ្តីក្រសួងសុខាភិបាល
April 3, 2021 - អាជីវកម្ម
អ្នកស្រុកកងមាស ខេត្តកំពង់ចាមបន្តប្រពៃណីត្បាញកន្ទេលកក់ក្រហមដើម្បីបំពេញតម្រូវការទីផ្សារ ខណៈដែលបច្ចុប្បន្នកន្ទេលកក់នេះ មិនត្រឹមសម្រាប់យកទៅក្រាលដេកប៉ុណ្ណោះទេ គឺអាចយកទៅតាំងលម្អនៅក្នុងគេហដ្ឋាន ។ លោកស្រី ម៉េង ហោន រស់នៅក្នុងឃុំកងមាស ស្រុកកង មាសខេត្តកំពង់ចាម បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកស្រីបានចាប់យកការងារត្បាញកន្ទេលកក់នេះ អស់រយ:ពេលជាង ១០ឆ្នាំមកហើយ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងបច្ចុប្បន្នមានប្រជាពលរដ្ឋទិញច្រើនយកទៅប្រើប្រាស់ ។ លោកស្រីបានបន្តថា កន្ទេលកក់ គឺធ្វើឡើងពីដើមកក់ ដែលគាត់បានយកដើមកក់កាប់រួច យកមកកូដហាល សម្រិត សម្រាំងយក សសៃកក់ប៉ុនៗគ្នា ទើបយកទៅជ្រលក់ព័ណ៌ទៅតាមចំណង់ចំណូលចិត្ត មុននឹងយកមកត្បាញ ។ កន្ទេលកក់នេះ គឺជាប្រភេទកន្ទេលខ្មែរ ដែលត្បាញដោយដៃ ហើយមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពទាំងមនុស្សចាស់
April 3, 2021 - អាជីវកម្មដោយសារកូវីដ ស្រ្តីវៀតណាមជាច្រើន ដែលបានបាត់បង់ការងារ សម្រេចចិត្តធ្វើជាអ្នកដឹកជញ្ជូនអាហារដើម្បីរកចំណូល
ស្រ្តីជាច្រើនក្នុងប្រទេសវៀតណាមដែលបានបាត់បង់ការងាររបស់ពួកគេ ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះដោយសារជំងឺរាតត្បាត Covid-19 បានងាកទៅរកការដឹកជញ្ជូនអាហារដើម្បីរកប្រាក់ចំណូល។ ស្រ្តីវ័យ ៤២ឆ្នាំម្នាក់ដែលមានឈ្មោះថា Ngan Nguyen បានក្លាយជាអ្នកដឹកជញ្ជូនអាហារអស់រយៈពេលជិតមួយឆ្នាំហើយ ចាប់តាំងពីគាត់បានបាត់បង់ការងារនៅភោជនីយដ្ឋានមួយកន្លែងកាលពីខែកុម្ភៈ ឆ្នាំ២០២០។ ជារៀលរាល់ថ្ងៃ ស្រ្តីរូបនេះ រង់ចាំនៅជាមួយអ្នកដឹកជញ្ជូនជាច្រើននាក់ទៀតនៅផ្លូវបំបែក នៅម្ដុំហាងកាហ្វេ និងភោជនីយដ្ឋានជាច្រើន ដើម្បីទទួលការកម្ម៉ង់នៅលើទូរស័ព្ទរបស់នាង។ ស្រ្តីទន់ខ្សោយរូបនេះបាននិយាយថា៖ « គាត់បានដាក់ពាក្យសុំធ្វើជាអ្នករត់ម៉ូតូឌុប ប៉ុន្តែមនុស្សគ្រប់គ្នាមិនទុកចិត្តអ្នកបើកបរម៉ូតូជាស្ត្រីទេ ដូច្នេះហើយគាត់បានប្តូរទៅជាដឹកជញ្ជូនអាហារពេញម៉ោងវិញ។ គាត់គិតថា ការដឹកជញ្ជូនអាហារ គឺជាការងារដែលមានសុវត្ថិភាពជាងមុន ហើយគាត់ពិតជារកប្រាក់បានល្អជាងអ្នកបើកតាក់ស៊ីទៅទៀត »។ លោកស្រី Ngan Nguyen គឺជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីរាប់ពាន់នាក់ ដែលបានបាត់បង់ការងារអំឡុងពេលមានជំងឺរាតត្បាត ហើយបានចុះបញ្ជីជាមួយក្រុមហ៊ុនដឹកជញ្ជូន
April 3, 2021 - បុគ្គលជោគជ័យ
សាកលវិទ្យាល័យពាណិជ្ជកម្មបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការចំណាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរអាចលោតដល់ ៦៤% ស្មើនឹង ១១៣ ពាន់លានបាត (ប្រហែលជាង ២៨លានដុល្លារអាមេរិក) ក្នុងឱកាសឈប់សម្រាកបុណ្យសង្រ្កានឆ្នាំនេះ បន្ទាប់ពីការធ្លាក់ចុះកាលពីឆ្នាំមុនដោយសារការរឹតត្បិតការធ្វើដំណើរយ៉ាងតឹងរឹងដើម្បីទប់ស្គាត់ការឆ្លងជំងឺ Covid-19។ លោក Thanavath Phonvichai ប្រធានសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃបាននិយាយក្នុងសន្និសីទកាសែតថា ការចំណាយក្នុងអំឡុងពេលពិធីបុណ្យសង្រ្កានក្នុងឆ្នាំ២០២០ កឺមានកម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល ៩ឆ្នាំកន្លងមកនេះ។ លោកបានបន្ថែមថា ប្រជាជននៅតែមានការព្រួយបារម្ភពីជំងឺ Covid-19 ហើយពួកគេមានអារម្មណ៍ថា សេដ្ឋកិច្ចមិនទាន់ងើបឡើងវិញនៅឡើយទេ ដោយបន្ថែមថា ការចំណាយមុនពេលរាតត្បាតឆ្នាំ២០១៩ មានចំនួន ១៣៦ ពាន់លានបាត។ គួររម្លឹកផងដែរថា កាលពីឆ្នាំមុនប្រទេសថៃមិនបានរៀបចំពិធីបុណ្យសង្រ្កាននោះទេ ដោយសារតែការផ្ទុះឡើងនៃវីរុស Covid-19 បានបង្ខំឲ្យរដ្ឋាភិបាលដាក់បម្រាមយ៉ាងតឹងរឹង។
April 3, 2021 - អាជីវកម្ម
ប្រធានគណៈកម្មការផ្សារដើមគរបានអះអាងថា ចំពោះការចេញសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញឱ្យមានការផ្អាកការធ្វើចរាចរ និងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនាពេលយប់ ចាប់ពីម៉ោង៨ យប់ ដល់ម៉ោង៥ភ្លឺ ក្នុងរយៈពេល១៤ថ្ងៃនោះ គឺមិនប៉ះពាក់ដល់ការបែងចែកបន្លែ ផ្លែឈើ នៅផ្សារដើមគរនោះទេគឺនៅតែបើកដំណើរការលក់ជាធម្មតា។ លោក គៀង ចក់ ប្រធានគណៈកម្មការផ្សារដើមគរ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃ ទី០២ ខែមេសា ឆ្នាំ២០២១នេះថា ចំពោះផ្សារដើគរ គឺមិនមានការបិទការលក់ដូរ ឬផ្គត់ផ្គង់ បន្ថែម ផ្លែឈើនោះទេ និងមិនមានការប្រែប្រួលអ្វីនោះទេ ពោលគឺនៅរក្សាការលក់ដូរដូច ធម្មតា ដោយ គណៈកម្មការផ្សារបាននិងកំពុងបំពេញការងារយ៉ាង មមាញឹកក្នុងការ បំពេញឯកសារនិងកាតសំគាល់ខ្លួន ជូនទៅបងប្អូនកម្មករ អាជីវករលក់ដូរ
April 3, 2021












