Khmernote
  • អាជីវកម្ម

    ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងលក់ម្ហូបអាហារទាំងអស់នៅក្នុងរាជធានីភ្នំពេញ គួរបម្រើសេវាខ្ចប់ ជូនអតិថិជន ប្រសើរជាង ការអង្គុយទទួលទាននៅក្នុងហាង។ ការអំពាវនាវរបស់ ឯកឧត្ដម ឃួង ស្រេង បែបនេះ កាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីសង្កេតឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ ហាក់មិនមានការថមថយ ហើយភាគីច្រើនកើតឡើងនៅតាមភោជនីយដ្ឋាន និងហាងកាហ្វេ ដោយសារតែមានមនុស្សជាច្រើននៅតែបន្ដទៅជួបជុំទទួលទានអាហារ ដោយមិនបានរក្សា គម្លាតត្រឹមត្រូវ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ឯកឧត្ដម ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ

    April 7, 2021
  • អាជីវកម្ម

    កសិករដាំដុះដំណាំ ពោតផ្អែមនៅស្រុកជីក្រែង ខេត្តសៀមរាប ជ្រើសរើស ការដាំពោតវិលជុំ ដើម្បីលក់ចេញផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយក្នុងមួយវគ្គអាចរកប្រាក់ចំណូលបានជាង ៤០ម៉ឺនរៀលពីមុខរបរនេះ។ អ្នកស្រី ថន សុផុន រស់នៅភូមិថ្នល់តាសិត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាបបានឱ្យដឹងថា អ្នកស្រីចាប់ផ្តើមដាំដុះដំណាំកសិកម្មចម្រុះរយៈពេលប្រមាណជាង២០ឆ្នាំមកហើយ ដោយបច្ចុប្បន្នអ្នកស្រីកំពុងដាំនិងប្រមូលផលពោតផ្អែមដើម្បីលក់ទៅកាន់ទីផ្សារ។ អ្នកស្រីបន្តថា ពោតផ្អែមត្រូវចំណាយពេលវេលាប្រមាណជាង២ខែ ទើបអាចប្រមូលផលបាន និងត្រូវចាប់ភ្ជួររាស់ដើម្បីដាំដុះបន្តទៀត ព្រោះត្រូវដាំវិលជុំជាប្រចាំ ដោយក្នុងមួយវគ្គទទួលប្រាក់ចំណូលបានប្រមាណជាង ៤០ម៉ឺនរៀល។ អ្នកស្រីបន្តទៀតថា ដើម្បីដាំដុះដំណាំពោតផ្អែមទទួលបានទិន្នផលល្អ កសិករត្រូវអនុវត្តន៍ចំណុចសំខាន់ៗមួយចំនួនរួមមាន៖ មុនដំបូងត្រូវភ្ជួររាស់សំអាតដីឱ្យស្អាតទុកចោលរយៈពេលពី១០ទៅ១៥ថ្ងៃ ទើបចាប់ផ្តើមលើករងដែលមានទទឹងចាប់ពីមួយម៉ែត្រឡើងទៅ និងត្រូវដាក់បញ្ចូលជីលាមកសត្វ និងជីគីមីលាយបញ្ចូលទៅក្នុងរង ទើបចាប់ផ្តើមដាំដុះ ដោយជ្រើសរើសការដាំគ្រាប់ផ្ទាល់ក្នុងរណ្តៅ និងរក្សាគម្លាតចន្លោះពី២៥ទៅ៣០សង់ទីម៉ែត្រ

    April 7, 2021
  • បុគ្គលជោគជ័យ

    លោក Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុន Amazon បានឈរនៅលើគេក្នុងបញ្ជីអ្នកមានបំផុតនៅលើពិភពលោករយៈពេល ៤ឆ្នាំជាប់ៗគ្នា នេះបើយោងតាមទស្សនាវដ្ដី Forbes។ ទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិកមួយនេះ បានចេញផ្សាយបញ្ជីប្រចាំឆ្នាំរបស់ខ្លួន ចំនួន ៣៥ នៃអ្នកមានបំផុតនៅលើពិភពលោកកាលពីថ្ងៃអង្គារ កន្លងទៅនេះ។ នៅក្នុងបញ្ជីនោះដែរ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Jeff Bezos បានកើនឡើងដល់ ១៧៧ ពាន់លានដុល្លារ ដែលចំនួននេះគឺច្រើនជាង ១.៥ ដង នៃទ្រព្យសម្បត្តិកាលពីឆ្នាំមុន។ ទន្ទឹមនឹងស្ថាបនិកក្រុមហ៊ុន Amazon គឺលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla ដែលបានជាប់ចំណាត់ថ្នាក់ទី២

    April 7, 2021
  • សេដ្ឋកិច្ច

    យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថាផលិតផលជលផលស្រស់សរុបចំនួន ៩៧៨ តោនត្រូវបាននាំចេញក្នុងត្រីមាសទី១ នៃឆ្នាំនេះ។ ប្រភពដដែលបានចង្អុលបង្ហាញថាតួលេខនេះតំណាងឱ្យ ១២.២៣ ភាគរយនៃផែនការប្រចាំឆ្នាំ។ សេចក្តីរាយការណ៍ក៏បានបន្ថែមផងដែរថា ទន្ទឹមនឹងនោះ ការនាំចេញផលិតផលជលផលកែច្នៃមានចំនួន ១៧២ តោនឬ ៨.៦០ ភាគរយនៃទិសដៅដែលបានគ្រោងទុក។ គួរបញ្ជាក់ឲ្យដឹងថា ប្រទេសថៃ និងវៀតណាម គឺជាទីផ្សារសំខាន់សម្រាប់ផលិតផលជលផលរបស់ប្រទេសកម្ពុជា៕ ប្រភព៖ information

    April 7, 2021
  • សេដ្ឋកិច្ច

    ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីសម្រេចស្ដីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ សម្រាប់ជុំទី៥។ ក្នុងសេចក្តីសម្រេចខាងលើ បានបញ្ជាក់ថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជួន​គ្រួសារ​ក្រីក្រ ​និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូដ-១៩ ត្រូវ​បន្ត​អនុវត្ត​សម្រាប់​ជុំ​ទី ៥ ដែល​មាន​រយៈពេល ០៣ (បី​)ខែ ​គឺ​ខែមេសា​ ខែឧសភា​ និង​ខែមិថុនា​ ឆ្នាំ ២០២១។ ជាមួយគ្នានោះ រយះៈពេល​អនុវត្ត​បន្ត​នៃកម្មវិធីនេះ នឹង​ត្រូវ​កំណត់​ដោយឡែក ​ផ្អែក​តាម​សភាពការណ៍​វិវត្តន៍​ជាក់ស្តែង​។ សេចក្តីសម្រេចដដែលនេះ បានគូសបញ្ជាក់ថា ការ​បើក​ផ្តល់​ប្រាក់ឧបត្ថម្ភនេះ នឹង​ត្រូវ​ធ្វើឡើង​ក្នុង​ស​ប្តា​ហ៍​ទី ៤នៃ​ខែ​នីមួយៗ​។ សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ

    April 7, 2021
  • សេដ្ឋកិច្ច

    ប្រទេសកម្ពុជា បានស្នើសុំឱ្យប្រទេសចិនបង្កើនកូតាលើការនាំចូលអង្ករពីប្រទេសកម្ពុជាដល់ចំនួន ៥០០,០០០ តោន ពោលគឺកើនឡើងចំនួន ១០០,០០០ តោនពីកូតាបច្ចុប្បន្ន។ យោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការចរចាលើបញ្ហានេះ ជាមួយភាគីចិននឹងត្រូវធ្វើឡើងនៅឆ្នាំនេះ។ ជាមួយគ្នានេះ តួលេខពីសហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញថា ការនាំចេញអង្កររបស់កម្ពុជានៅត្រីមាសទី១ ឆ្នាំនេះមានចំនួន ១៥៣,៦៨៨ តោនដែលរកប្រាក់បាន ១០៩.៧៣ លានដុល្លារអាមេរិក។ សូមជម្រាបផងដែរថា អង្កររបស់កម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសចំនួន ៤១ នៅជុំវិញពិភពលោក ហើយប្រទេសចិននៅតែជាទីផ្សារធំបំផុតនៃការនាំចេញអង្កររបស់កម្ពុជា (៥៥.៥៥ ភាគរយ) បន្ទាប់មក ១៩ ប្រទេសនៅអឺរ៉ុប និង ៣ ប្រទេសនៅអាស៊ាន (ម៉ាឡេស៊ី សិង្ហបុរី និងហ្វីលីពីន)៕

    April 6, 2021
  • សេដ្ឋកិច្ច

    ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា ការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Mono Rail នៅរាជធានីភ្នំពេញត្រូវបានសិក្សាចប់សព្វគ្រប់ហើយ និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើងក្រោមដី ដែលគ្រោងនឹងបញ្ចប់ក្នុងរយៈពេលមួយខែខាងមុខនេះទៀត។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងនៅក្នុង ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ក្រោមការសម្រួលពីលោក Alexander D. Nash អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុង (Urban Development Specialist) តាមប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំទទួល បន្ទុកលើជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង។ នៅក្នុងឱកាសនោះ ក្រៅពីការធ្វើបច្ចុប្បន្នភាពលើគម្រោងពីរខាងលើ ឯកឧត្តមក៏បានស្នើឱ្យធនាគារអភិវឌ្ឍន៍ អាស៊ីជួយពិនិត្យឡើងវិញលើលទ្ធផលនៃគម្រោងសិក្សាទាំងនេះ និងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ផងដែរ។ គួរកត់សម្គាល់ថា៖ ប្រសិនបើគម្រោងទាំងនេះមានការចូលរួមវិនិយោគពីក្រុមហ៊ុនឯកជនពិតប្រាកដមែននោះ វានឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍

    April 6, 2021
  • សេដ្ឋកិច្ច

    សម្តេចតេជោជំរុញឱ្យប្រជាជនកម្ពុជារួមគ្នា លើកកម្ពស់ការប្រើប្រាស់ និងទិញផលិតផលខ្មែរក្នុងស្មារតីខ្មែរជួយខ្មែរ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និងកាត់បន្ថយការនាំចូលទំនិញពីក្រៅប្រទេស។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារលិខិតបាន មានប្រសាសន៍ថា រាជរដ្ឋាភិបាលពិតជាមាន មោទនភាពចំពោះការខិតខំរបស់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ រាជធានី-ខេត្តទាំ ង២៥ ក្រសួងពាណិជ្ជកម្មនិងបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមសហការគ្នាបំផុសចលនាការទិញនិងប្រើប្រាស់ផលិតផលខ្មែរនៅទូទាំងប្រទេស ជាពិសេសនៅក្នុងឱកាសនៃជំងឺរាតត្បាតមេរោគកូវីដ-១៩ ដែលយើងត្រូវពង្រឹងនិងពង្រីកផលិតផលក្នុងស្រុក ទាំងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងសេវាកម្ម។ សម្តេចតេជោបានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងប្រធានបទ “រួមគ្នាទិញនិងប្រើប្រាស់ផលិតផលខ្មែរ គឺរួមគ្នាលើកកម្ពស់កិត្យានុភាពជាតិ” ក្នុងនាមរាជរដ្ឋាភិបាល សម្តេច សូមលើកឡើងនូវចំណុចមួយចំនួន ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងបងប្អូនប្រជាពលរដ្ឋបន្តរួមគ្នាអនុវត្ត

    April 6, 2021
  • អាជីវកម្ម

    ក្រុមហ៊ុនអេឡិចត្រូនិក LG ដែលជាក្រុមហ៊ុនដ៏ល្បី និងចាស់វស្សាមួយរបស់ប្រទេសកូរ៉េខាងត្បូង​ កាលពីពេលថ្មីៗនេះ បានប្រកាសថានឹងបញ្ឈប់ការធ្វើអាជីវកម្មលើទូរស័ព្ទចល័ត។ នាយកប្រតិបត្តិនៅឯក្រុមហ៊ុនដ៏ធំមួយនេះបានឲ្យដឹងថា ក្រុមហ៊ុនគ្រោងនឹងបញ្ឈប់អាជីវកម្មទូរស័ព្ទចល័តដែលបានធ្លាក់ចុះ នៅចុងខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ ខណៈក្រុមហ៊ុន LG បានតស៊ូប្រកួតប្រជែងជាមួយ Apple និងគូប្រជែងក្នុងស្រុក Samsung Electronics នៅលើទីផ្សារសម្រាប់ស្មាតហ្វូនលំដាប់ខ្ពស់។ ជាមួយគ្នានេះដែរ LG ក៏កំពុងបាត់បង់នូវការប្រកួតប្រជែងជាមួយនឹងទូរស័ព្ទផលិតនៅប្រទេសចិន និងអ្នកផលិតផ្សេងទៀតនៅក្នុងការប្រកួតប្រជែងនឹងម៉ូដែលថោកតម្លៃថោកៗ។ យ៉ាងណាមិញ ក្រុមហ៊ុន LG បានឲ្យដឹងថា ខ្លួននឹងផ្តោតលើវិស័យរីកចម្រើនវិញដូចជាជា AI, អេរ៉ូបូត និងគ្រឿងបន្លាស់អគ្គិសនី ។ លើសពីនេះក្រុមហ៊ុន ក៏មានគម្រោងបន្តអភិវឌ្ឍបច្ចេកវិទ្យាដែលទាក់ទងទៅនឹងការចល័តដូចជា

    April 6, 2021
  • ហិរញ្ញវត្ថុ

    ធនាគារកណ្តាលជប៉ុន បានចាប់ផ្តើមពិនិត្យមើលលទ្ធភាពបច្ចេកទេសនៃរូបិយប័ណ្ណឌីជីថល នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK កាលពីថ្ងៃច័ន្ទ ទី០៥ ខែមេសា កន្លងទៅនេះ។ បើតាមធនាគារកណ្តាលជប៉ុនបានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងនេះ មានគោលបំណងដើម្បីសាកល្បងមុខងារមូលដ្ឋាន ហើយបច្ចុប្បន្នធនាគារនេះមិនមានផែនការចេញរូបិយប័ណ្ណបែបនេះទេ។ ជាក់ស្ដែងការពិសោធន៍បានចាប់ផ្តើមនៅថ្ងៃច័ន្ទ ហើយគ្រោងនឹងបន្តរហូតដល់ខែមីនាឆ្នាំក្រោយ។ បន្ទាប់ពីនោះមក ធនាគារកណ្តាលជប៉ុន នឹងពិចារណាថាតើត្រូវធ្វើការសាកល្បងដែលពាក់ព័ន្ធនឹងអាជីវកម្មឯកជន និងអតិថិជនដែរ ឬ ទេ។ គួរឲ្យដឹងថា ធនាគារកណ្តាលនៅក្នុងប្រទេសមួយចំនួនទៀតក៏កំពុងសិក្សារូបិយប័ណ្ណឌីជីថលផងដែរ។ តួយ៉ាងដូចជាប្រទេសចិនបានធ្វើការសាកល្បងជាសាធារណៈនៃប្រាក់យ័នឌីជីថលរួចទៅហើយ ហើយត្រូវបានគេនិយាយថាកំពុងនាំមុខប្រទេសដទៃទៀតនៅក្នុងវិស័យនេះផងដែរ៕ អត្ថបទ៖ លីនី ប្រភព៖ nhk

    April 6, 2021